Home Blog Page 1767

ឥណ្ឌូណេស៊ីហាមនាំចូលសម្លៀកបំពាក់ជជុះដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

0

ប្រទេសឥណ្ឌូណេស៊ី ៖ លោក Teten Masduki រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ឥណ្ឌូណេស៊ីបានប្រកាសថា ហាមនាំចូលសម្លៀកបំពាក់ជជុះគ្រប់ប្រភេទមកកាន់ប្រទេសឥណ្ឌូណេស៊ី ។ ការប្រកាសហាមឃាត់នេះក្នុងគោលបំណងការពារអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមនៅឥណ្ឌូណេស៊ីទាំងអស់ រួមទាំងការពារឧស្សាហកម្មវាយនភ័ណ្ឌ និងស្បែកជើងផងដែរ ។Indonesia cracks down on sales of imported second-hand clothing - The News  Department

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលើកឡើងថា ការនាំចូលផលិតផលដែលបានប្រើប្រាស់រួច និងផលិតផលខុសច្បាប់ គឺវាមិនស្របនឹងការព្យាយាមរបស់រដ្ឋាភិបាល ដែលបានលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក តាមផែនការការប្រើប្រាស់ផលិតផលជាតិរបស់ឥណ្ឌូណេស៊ី ។ ក្រៅពីនេះ ការនាំចូលសម្លៀកបំពាក់ជជុះមកលក់នៅប្រទេសឥណ្ឌូណេស៊ី គឺធ្វើឱ្យប៉ះពាល់ដល់ការជួលកម្លាំងពលកម្មនៅឥណ្ឌូណេស៊ី ខណៈឧស្សាហកម្មវាយនភ័ណ្ឌត្រូវការប្រើប្រាស់កម្លាំងពលកម្មច្រើន ហើយរដ្ឋាភិបាលមានគោលនយោបាយជំរុញឱ្យពលរដ្ឋជួយទិញផលិតផលក្នុងស្រុក ។7 Cheap Second Hand Markets In Bangkok That Antique Lovers Must Visit

ការិយាល័យស្ថិតិជាតិឥណ្ឌូណេស៊ីប៉ាន់ស្មានថា តាមគោលនយោបាយនេះ កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូណេស៊ីនឹងអាចឈានដល់១,៨៥% និងបង្កើតការងារក្នុងស្រុកចំនួន២លានការងារផងដែរ ដោយមិនចាំបាច់ពឹងផ្អែកលើការវិនិយោគថ្មីៗ ។ លើសពីនេះ ការប្រើប្រាស់ផលិតផលដែលផលិតនៅតាមសហគមន៍ នឹងធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ីរីកលូតលាស់ផងដែរ ។Indonesia becomes a popular market for second-hand cloth as population  growth continues

លោក Teten Masduki ក៏បានអំពាវនាវឱ្យផ្នែកគយបង្កើនការរឹតបន្តឹង និងពិនិត្យមើលការនាំចូលសម្លៀកបំពាក់ជជុះដោយខុសច្បាប់ ដែលក្រសួងពាណិជ្ជកម្មបានចេញប្រកាសហាមឃាត់ការនាំចូលនៅឆ្នាំ២០២៣ ។ លើសពីនេះ ផ្នែកគយត្រូវតាមដានមើលថា តើគេយកសម្លៀកបំពាក់ជជុះទាំងនេះទៅលក់នៅកន្លែងណាខ្លះ ? ព្រោះកន្លងមក តាមការត្រួតពិនិត្យឃើញថា គេបានយកសម្លៀកបំពាក់ជជុះទៅលក់តាមបណ្តាញសង្គម និងទីកន្លែងផ្សេងៗ ៕ ប្រភព ៖ AECconnect

វិនិយោគិនចិនទិញរហូតដល់ចម្ការទុរេនក្នុងតម្លៃខ្ពស់នៅប្រទេសថៃ

0

ប្រទេសថៃ ៖ និន្នាការក្តៅបំផុតមួយក្នុងឧស្សាហកម្មអចលនទ្រព្យថៃ គឺវិនិយោគិនចិនកំពុងទិញខុនដូទំនើបៗ និងផ្ទះវីឡាមានអាងហែលទឹកសម្រាប់វិនិយោគផង និងចូលនិវត្តន៍ផង ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត គឺវិនិយោគិនចិនបានទិញចម្ការទុរេនក្នុងតម្លៃខ្ពស់ទៀតផង ។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុន Knight Frank ផ្នែកប្រឹក្សាយោបល់អចលនទ្រព្យបានថ្លែងថា ជនជាតិចិនបានទិញអចលនទ្រព្យនៅខេត្តភូកេតស្ទើរគ្រប់ប្រភេទដូចជា ខុនដូ ផ្ទះវីឡា ផ្ទះល្វែង ហើយរយៈពេលចុងក្រោយនេះ ពួកគេនាំគ្នាទិញចម្ការទុរេន ។ លោកថ្លែងថា ៖ «ជនជាតិចិនដែលទិញអចលនទ្រព្យទាំងនេះ ចាប់ផ្តើមដំបូង គឺការមកកម្សាន្តនៅប្រទេសថៃសិន បន្ទាប់មកទើបទិញអចលនទ្រព្យ ។ ពួកគេបានទិញផ្ទះល្វែងដើម្បីប្រកបអាជីវកម្មលក់ដូរឱ្យជនជាតិចិនគ្នាឯង រីឯខុនដូ និងផ្ទះវីឡា ទិញទុកជួលឱ្យជនជាតិចិន ហើយបច្ចុប្បន្ននេះ ពួកគេកំពុងស្វែងរកទិញចម្ការទុរេនដើម្បីនាំភ្ញៀវទេសចរចិនមកកម្សាន្តក្នុងចម្ការផងដែរ» ។Sao Chom at Suan Lung Jit, a Koh Chang Durian Farm - Year of the Durian

គួរបញ្ជាក់ថា ជនជាតិចិននាំគ្នាទិញចម្ការទុរេននៅប្រទេសថៃ មិនមែនទើបតែកើតឡើងទេ គឺពួកគេបានទិញចម្ការទុរេនតាំងពីមុនពេលផ្ទុះជំងឺកូវីដម៉្លេះ ហើយពេលនេះ ពួកគេចាប់អារម្មណ៍ទិញចម្ការទុរេនម្តងទៀត បន្ទាប់ពីចិនបានបើកប្រទេសឱ្យពលរដ្ឋខ្លួនអាចធ្វើដំណើរចេញទៅក្រៅប្រទេស ។ អាជ្ញាធរទេសចរណ៍ថៃប៉ាន់ស្មានថា នៅឆ្នាំ២០២៣នេះ ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃ ស្មើប្រមាណពី៧លាន ទៅ៨លាននាក់ ។

កន្លងមក វិនិយោគិនចិនតែងទិញអាជីវកម្មពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ ដូចជា ការជួលរថយន្ត ជួលទូក និងភោជនីយដ្ឋាន ប៉ុន្តែពេលនេះ ពួកគេហ៊ានទិញចម្ការទុរេនក្នុងតម្លៃខ្ពស់ចាប់ពី៣លាន ទៅ៥លានបាត/១រ៉ៃ ហើយមានទីតាំងនៅមិនឆ្ងាយពីខេត្តកូកេត ។Asia Durian Farm and Harvest - Asian Durian Cultivation Technology and  Durian Processing - YouTube

លោក Nattha Kahapana បន្តថា ៖ «ជនជាតិចិនទិញចម្ការទុរេនដែលគេបានដាំដុះរយៈពេលពី៤ ទៅ៥ឆ្នាំ ឬទិញចម្ការណាដែលអាចប្រមូលផលបានតែម្តង គឺពួកគេមិនទិញចម្ការទើបតែដាំទេ» ។

តាមទិន្នន័យរបស់សភាពាណិជ្ជកម្មចិនបង្ហាញថា ទុរេន គឺជាផ្លែឈើនាំចូលលំដាប់ទី១ របស់ចិន ក្នុងទឹកប្រាក់៤,០៣ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ហើយប្រទេសចិនបាននាំចូលទុរេនចំនួន៨,២៥សែនតោន ក្នុងនោះនាំចូលទុរេនពីថៃស្មើ៩៦% ។ ចិនកំពុងត្រៀមប្រមូលផលទុរេនជាលើកដំបូងក្នុងរដូវក្តៅនេះ ក្រោយពីបានដាំអស់រយៈពេល៤ឆ្នាំនៅកោះហៃណាន និងតំបន់ភាគខាងត្បូងប្រទេសចិន ។ បើទោះជាការប្រមូលផលទុរេនលើកដំបូងនេះមិនច្រើនប៉ុន្មាន ប៉ុន្តែគេសង្ឃឹមថា ក្នុងរយៈពេល៣-៥ឆ្នាំខាងមុខ ចិននឹងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត និងអាចទទួលបានប្រាក់ចំណូលចំនួន៥ពាន់លានយាន់នៅឆ្នាំ២០២៨ ៕ Pungent fruit has traditional roots across the region | Phnom Penh Postប្រភព ៖ The standard wealth

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ទទួលបានការសង្គ្រោះបាញ់ភ្ជិតបេះដូងដោយជោគជ័យ ក្រោយចុកទ្រូងខ្លាំង៥ថ្ងៃ

0

តាមរយៈផេក មូលនិធិគន្ធបុផ្ផាកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះថា ក្រុមគ្រូពេទ្យឯកទេសផ្នែកបេះដូងនៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះក្មេងប្រុសម្នាក់បានដោយជោគជ័យ ដោយការព្យាបាលបាញ់ភ្ជិតបេះដូង។

តាមការបញ្ជាក់បន្ថែមបានឱ្យដឹងថា ក្មេងប្រុសរូបនោះមានអាយុ ១៣ឆ្នាំ មកពីស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចូលមកសង្រ្គោះបន្ទាន់ បន្ទាប់ពីបានចុកទ្រូងខ្លាំងរយៈពេល ៥ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vYBqqVrh0UC2MSDILSaB0Sx6cLGXFBpZxIaZbSbjOjpOGrY8KoxBC9Y2IwDvlJpBN105GwLRWlBcTJ_c70lCymqVAvP_rAStJI5Snwj7zl-6x3iUmXWY83wkjrCcLIw5v9T_hcbNu0NRO-Ji06EybHrD6876vQQnbjlSAF_0wtmYBxR44KMLvm_I/s1280/337550432_1398411050979120_7447321182296959907_n.jpg

ក្មេងប្រុសខាងលើត្រូវបានជួយសង្រោះជាបន្ទាន់ដោយក្រុមគ្រូពេទ្យឯកទេសផ្នែកបេះដូងនៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ដោយរៀបចំដាក់កម្មវិធីបាញ់ភ្ជិតបេះដូង ដោយបច្ចេកទេសទំនើបបំផុត catheterization to close RCA fistula to RA by vascular plug ប្រកបដោយភាពជោគជ័យ។

សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅទូទាំងប្រទេសកម្ពុជាទទួលពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ និងមិនមានការរើសអើង ហើយបងប្អូនប្រជាបលរដ្ឋទាំងអស់អាចចូលរួមបរិច្ចាគថវិកាទៅដល់មន្ទីរពេទ្យផងដែរ ដើម្បីរួចចំណែកជួយសង្គមជាតិ ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipLwIrsr-K6xUE7FNmnCEw-iGEjEzwIk3Li7xkHc91ezYoO_ZXLkizgJ8CcNleNwRjoGOtzcXoxEF0vtuuTyJQ0GFWrrnrlcbZICK3cTXRtgLAyC5xtIHuFnDBstCRcm65gbJ2SB6QSN6qcScNIS-vdsH_qHP_sfSbrkgLyIpyn_IiR_thPmXcvEQ9/s1280/337648199_1186538282048729_412622698029865267_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU0KjkCkySIMGs8Dv94up3KTj-W2o70i3DelODQZf7egSCPcsbWRoU56Nt14_i5MFKlpE8jQpL8-csXF4dFVVbrfJRCxeCxHDIBNrbkXhuIbshW0ZIbP4VrfoXC0B4eABVL4Js9blDiic6KZ0lZhcQozZepAAvYGq-bvJlgtRGEmmnkhtS8EpXdsVf/s1280/337654291_531001939166266_183313571977429752_n.jpg

កូនស្រីរបស់អតីតនាយករដ្ឋមន្រ្ដីថៃ ទទួលបានសំឡេងគាំទ្រនាំមុខលោក ប្រាយុទ្ធ នៅក្នុងការស្ទង់មតិ

0

រាជធានីបាងកក៖ ការបោះឆ្នោត នៅក្នុងប្រទេសថៃ នាខែឧសភា ខាងមុខនេះ ត្រូវគេរំពឹង ថា នឹងក្លាយជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ខណៈគណបក្សប្រឆាំងដ៏ធំបំផុតរបស់រាជាណាចក្រអាស៊ានមួយនេះ ហាក់បីដូចជានាំមុខ នៅក្នុងការស្ទង់មតិមួយ លើគណបក្សចម្រុះ កំពុងតែគ្រប់គ្រងអំណាច។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣ ថា ថៃ រៀបចំបោះឆ្នោតសកល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ហើយវានឹងក្លាយជាការបោះឆ្នោតប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតមួយ រវាងគណបក្ស គាំទ្រ ដោយយោធា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) វ័យ៦៩ឆ្នាំ និង គណបក្សភឿថៃ គាំទ្រដោយគ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា (Shinawatra) បច្ចុប្បន្ន ដឹកនាំដោយលោកស្រី ភើថុងថាន (Paetongtarn) វ័យ៣៦ឆ្នាំ ត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដី និង ជាក្មួយស្រីរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។Thaksin's daughter banking on nostalgia to win Thailand election

គណបក្សភឿថៃ បានឈ្នះ នៅក្នុងការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០១រហូតមក ប៉ុន្ដែរដ្ឋាភិបាលរបស់គណបក្សនេះ មិនបានគ្រប់គ្រងអំណាចនោះឡើយ ដោយសារតែការសម្រេចចិត្តរបស់តុលាការ ឬ រដ្ឋប្រហារយោធា។ គណបក្សជាច្រើន នឹងប្រជែងយកអាសនៈរបស់រដ្ឋសភា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ សមាជិកសភា ទើបជាប់ឆ្នោតថ្មី និងព្រឹទ្ធសភា ដែលត្រូវតែងតាំង រំពឹង ថា នឹងសម្រេចចិត្តជ្រើសរើសនាយករដ្ឋមន្ត្រីមួយ នៅចុងខែកក្កដា ឆ្នាំ២០២៣។

ការស្ទង់មតិមួយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបង្ហាញ ថា គណបក្សភឿថៃ ដែលបច្ចុប្បន្ន ដឹកនាំដោយក្មួយស្រីរបស់លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្រ្ដីថៃ មានសំឡេងគាំទ្រ ចំនួន៣៧ភាគរយ ហើយនឹងធ្វើឲ្យគណបក្សមួយនេះ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។ ដោយឡែកគណបក្សធំចំនួន៤ផ្សេងទៀត នៅក្នុងរដ្ឋាភិបាលចម្រុះ និង គណបក្សជាសម្ពន្ធមិត្ត មានសំឡេងគាំទ្រ ត្រឹមតែជាងពាក់កណ្តាលប៉ុណ្ណោះ។Thai prime minister joins new party to seek another term - ABC News

ការស្ទង់មតិរបស់ Suan Dusit Poll បានដឹងដែរ ថា គណបក្សភឿថៃ នាំមុខ ៤៦ ភាគរយ ហើយគណបក្សកាន់អំណាចធំៗទាំងបួន ទទួលបានសំឡេងគាំទ្រ ចំនួន៣៥ភាគរយ។ លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមេទ័ពកំពូលរបស់ថៃ កាលពី២០១៤ បានធ្វើរដ្ឋប្រហារយោធា បណ្តេញរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ត្រូវជាម្ដាយមីងរបស់លោកស្រី Paetongtarn ក៏បានឈរឈ្មោះបោះឆ្នោតជាថ្មី ជាមួយនឹងគណបក្សរួបរួមជាតិថៃ។ បើតាមការស្ទង់មតិ កាលពីពេលថ្មីៗនេះ បង្ហាញ ថា សំឡេងគាំទ្ររបស់លោក ប្រាយុទ្ធ បានធ្លាក់ចុះ ចំពេលគួប្រជែងដ៏សំខាន់របស់គាត់ គឺលោកស្រី Paetongtarn កំពុងតែនាំមុខ៕

ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿងដល់ កម្ពុជា

0

ជប៉ុន នឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន១០គ្រឿងបន្ថែមទៀតដល់ កម្ពុជា។ ជំនួយនេះបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។

ក្រសួងបរិស្ថាន បានឱ្យដឹងថានៅថ្ងៃទីទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Kusanone) រវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលជួបឯកឧត្ដម Ueno Atsushi អគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ជប៉ុននឹងផ្តល់រថយន្តដឹកសំរាមខ្នាតតូចចំនួន ១០គ្រឿងដល់ក្រសួងបរិស្ថានដើម្បីចែកជូនរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។May be an image of 2 people and people standing

ការចូលរួមរបស់ប្រទេសជប៉ុននេះ ឆ្លុះបញ្ចាំងពីភាពជាដៃគូក្នុងការអភិវឌ្ឍប្រទេស ដើម្បីធ្វើឱ្យទីក្រុងស្អាត កាត់បន្ថយសំរាម និងសំណល់នា លើវិស័យបរិស្ថាន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងសំរាម សំណល់រឹង។

គួរបញ្ជាក់ថា ប្រទេសជប៉ុនជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដោយបានផ្តល់ជំនួយមកជារឿយៗដែលធ្វើឱ្យប្រជាពលរដ្ឋពោលសរសើរពីទឹកចិត្តដ៏ប្រពៃរបស់ជប៉ុនមកប្រទេសកម្ពុជា៕May be an image of 3 people and people standing

ចាប់ពីថ្ងៃទី២៩ មីនា ដល់ថ្ងៃទី៤ ខែមេសា កម្ពុជា អាចមានភ្លៀងធ្លាក់កម្រិតខ្សោយទៅមធ្យមលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

0

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសបានឱ្យដឹងថាចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម រលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយបន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល និងពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន) ។

ក្នុងស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា ពី ២៣-២៥ C និង សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះភ្លៀងធ្លាក់ក្នុងបរិមាណបង្ហូរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំពោះតំបន់មាត់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕May be an image of text

ស្គាល់អត្តសញ្ញាណបុរសដែលប្រើអំពើហិង្សាលើនារីរងគ្រោះហើយ ខណៈស្នងការនគរបាលបញ្ជាឱ្យ ស្វែងរកបុរសនោះមកសួរនាំនិងចាត់ការតាមផ្លូវច្បាប់

0

នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យតាមស្វែងរកបុរស ដែលប្រើអំពើហិង្សា ដោយយកមួកសុវត្ថិភាពវាយលើក្បាលស្ដ្រីម្នាក់ ក្រោយវីដេអូផ្ទុះកក្រើកពេញបណ្តាញសង្គម។ បើតាមការឱ្យដឹងពីអធិការនគរបាលខណ្ឌទួលគោកបានឱ្យដឹងថា បុរសនិងស្រ្តីរូបនោះគឺជាប្តីប្រពន្ធនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmaTYZVdGTBcDoGQ7iLTgYOl2VLRIHxhhQ9GfMB4DaUASmBu38JxR7jADPe31JNmL_OKVujJP0h1BI60ANeq33zMWqtIegplgDeID4jcPGxnSl5G5XaEDlfWYRaeWb60GQRrnqM8T_GmCYuOZTmgv5mCybLPrhupDWQTtN66fe51O1s6OiMACw67dB/s2048/337372281_1467844863747400_7078875943386845491_n.jpg

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រី សាន សុខសីហា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកបុរសម្នាក់ដែលប្រើអំពើហិង្សាលើនារីម្នាក់ដោយយកមួកសុវត្ថិភាពវាយលើក្បាល នៅស្ដុបសន្ធរម៉ុខ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីលោក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធ ហើយរស់នៅសង្កាត់បឹងសាឡាង ខណៈសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមីនា មានគណនីហ្វេកប៊ុក មួយបានបង្ហោះវីដេអូខ្លីប្រមាណ៩វិនាទី ដោយមានបុរសម្នាក់យកមួកសុវត្ថិភាពវាយលើនារីម្នាក់យ៉ាងដំណំដោយមិនដឹងមូលហេតុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-IlSdrr65x32-nH7B_eDWOBcllHfhfGKPAUmHpQzT4gMvVnOe4p_qeJZX3oqOellzoMEeWSXSWaWY0K-w5Za_sJ439OqQ5ODIRG_X0ToVYcp2lpWbkkSGgJOConUGZiEzwVieNlj_IKdKz6RnOtax2RIon6hGTnxvTP6Xm4Jwt9OuVCF5ejc70FgI/s882/Capture%20(7).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjynxWyxJ6eg9g3yFbgSDE9pcPH5NsrUe_1XGSC6WoeJbxGRrn4t7zHzjnpVmQh5dX_YKlaEVptprV4g4vSL4RfjCYMOFFlsPD5fTNUdR700UxABxIqlXoDkDQHu10Udj9irqX30pRUUnP00iAsMplk7pLiYUAXgoewaOHXa3r4iNofrIZxJeYo7Wau/s889/%E1%9E%90%20(2).PNG

មហាជនផ្ទុះការវែកញែកគ្នា ចំពោះតម្លៃចូលរួមពិធីបើកព្រឹត្តិការណ៍សុីហ្គេម២០២៣

0

យោងតាមគេហទំព័រផ្លូវការរបស់សុីហ្គេមឆ្នាំ ២០២៣ បានឱ្យដឹងថា ចំពោះសំបុត្រតម្លៃ នៅថ្ងៃបើកព្រឹត្តិការណ៍សុីហ្គេម នឹងមានតម្លៃចាប់ពី១០មុឺនរៀល ដល់២០មុឺនរៀល ដោយចែកចេញជា ៧តំបន់។

នៅក្នុង៧តំបន់នោះ៖

  • តំបន់ D និង E ២០មុឺនរៀល
  • តំបន់ A B C F G ១០មុឺនរៀល

ទាក់ទងនឹងតម្លៃនេះ មានមហាជនមួយចំនួនធំបានសម្តែងការពេញចិត្តនឹងតម្លៃនេះដោយលើកហេតុផលថា៖” នេះប្រកួត ១០ ឆ្នាំ មានតែម្តងទេសម្រាប់ធ្វើម្ចាស់ផ្ទះ ហើយ បើគិតពី កម្ពុជាយើងវិញ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តបានធ្វើម្ចាស់ផ្ទះ តម្លៃនេះ សម្រាប់អ្នកស្រលាញ់កីឡាជាតិពិត ដែលចង់មើលចង់ចូលរួមផ្ទាល់ ហើយបើគ្មានលទ្ធភាព មើល live បានតើ។ បើគ្រាន់តែចេញតម្លៃមកស្រែកចឹង កុំចាំបាច់ចង់ធ្វើជាម្ចាស់ផ្ទះ seagames អីទៀតអីអ្នក cmt មួយចំនួនតូច” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEianagx1H4q45w2t7RUVRvvlB0lOo5fkDHVG66bf9vPBvqkpPp6k8kfm37V7PbgjyjgwoqADvxMKBNsUQDGlmRtassD_CLfs8z60VSdxtzC4Je-KC8jtBC3JgiBPeFth1D1H0JZLIvmuStYXf1JSGmFV4xvJTuolBIGCeuofB0OG-krG26CAY1D5_D0/s765/KBN%20Feature%20.png

ដោយឡែកក៏នឹងតែមានមហាជនមួយចំនួនតូច ស្រែកថាថ្លៃផងដែរចំពោះតម្លៃសំបុត្រនេះ ដោយពួកគេលើកឡើងថាលើសពីសមត្ថភាព។

តែយ៉ាងណាមិញចំពោះតម្លៃសំបុត្រ ការចូលរួមទស្សនាកីឡាផ្សេងៗ មិនទាន់បញ្ចេញឱ្យដឹងនៅឡើយនោះទេ។ សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សុីហ្គេម០២៣ លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តិទៅជាផ្លូវការនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយកីឡាខ្លះត្រូវចាប់ផ្តើមមុននៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ៕

បង្រៀនកូនតូចពីវិធីយករួចខ្លួនពេលជាប់ក្នុងរថយន្ត

0

ប្រទេសថៃ ៖ យើងសង្កេតឃើញថា កន្លងមក សារព័ត៌មានជាច្រើននៅប្រទេសថៃបានចុះផ្សាយថា មានឪពុកម្តាយបានភ្លេចកូនតូចក្នុងរថយន្ត រហូតបណ្តាលឱ្យកូននោះស្លាប់បាត់បង់ជីវិត និងមិនអាចជួយសង្គ្រោះអ្វីបានឡើយ ។

នៅពេលក្មេងតូចត្រូវជាប់ក្នុងរថយន្តតែម្នាក់ឯង មិនថាដោយសារមូលហេតុអ្វីទេ ទាំងរថយន្តផ្ទាល់ខ្លួន ឬរថយន្តរបស់សាលារៀន គឺគ្រោះថ្នាក់អាចកើតឡើងបានទាំងអស់ ជាពិសេស ក្មេងតូចៗរៀននៅថ្នាក់មត្តេយ្យ ។ ការជាប់ក្នុងរថយន្តតែម្នាក់ឯងមានគ្រោះថ្នាក់ដោយសារខ្វះខ្យល់ដកដង្ហើម ខណៈអាកាសធាតុក្តៅខ្លាំង ហើយគ្មានអ្នកណាដឹងថា ក្មេងតូចជាប់ក្នុងរថយន្ត ។ ឪពុកម្តាយគ្រប់រូបត្រូវតែបង្រៀនកូនៗអំពីវិធីយករួចខ្លួន ពេលពួកគេជាប់ក្នុងរថយន្តម្នាក់ឯង ។5 car's escaping skills for children when they stuck inside

ការិយាល័យលើកកម្ពស់សុខភាពប្រទេសថៃបានណែនាំថា ឪពុកម្តាយគួរតែបង្រៀនកូនតូចៗអំពីវិធីយករួចខ្លួននៅពេលជាប់ក្នុងរថយន្តតែម្នាក់ឯង ដូចជា ៖
១-តាំងស្មារតី ហើយធ្វើចិត្តឱ្យត្រជាក់
២-ចុចស៊ីផ្លេរថយន្តឱ្យច្រើនដងដើម្បីសុំការជួយសង្គ្រោះ
៣-បើកភ្លើងអាសន្នក្នុងរថយន្តដើម្បីសុំការជួយសង្គ្រោះ
៤-គោះកញ្ចក់រថយន្ត និងបង្រៀនកូនឱ្យចេះបើក-បិទកញ្ចក់រថយន្ត
៥-បង្រៀនកូនឱ្យចេះបើកទ្វាររថយន្តhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1NRdsVrj40mz5DN-Ndqhc9lnuHheKpzobZYEIFnUfS9cR0VE3LN-BXIRZsR0U-JbYFla9USk2r7ld0KLBKJAwmUeVde6ZRDtSyK2OGExVEh8M84SJiG33EF95ab-EJrzMznxEgF_efsegXyXpK_vlGScSY2cDFPdLE0sCPTC19vHDUizfUbkG6CE9/s1280/photo_2023-03-28_07-40-52.jpg

ការិយាល័យលើកកម្ពស់សុខភាពប្រទេសថៃបន្តថា យើងអាចនាំកូនៗទៅអនុវត្តជាក់ស្តែងនៅក្នុងរថយន្ត ព្រោះក្មេងតូចអាចរៀនសូត្រឆាប់ចេះ នៅពេលពួកគេបានអនុវត្តជាក់ស្តែង ។ ប៉ុន្តែបើយើងបង្រៀនកូនដោយមាត់ទទេនោះ គឺមិនអាចធ្វើឱ្យពួកគេចងចាំបានទេ ។ លើសពីនេះ វាជារឿងល្អដើម្បីឱ្យពួកគេបានត្រៀមខ្លួន បើត្រូវជួបស្ថានការណ៍ជាប់ក្នុងរថយន្ត ហើយពួកគេនឹងចេះដោះស្រាយបញ្ហាដោយខ្លួនឯងបាន ។

ការបង្រៀនកូនតូចឱ្យមានស្មារតីចេះជួយខ្លួនឯងគឺជារឿងសំខាន់បំផុត ប៉ុន្តែទោះយ៉ាងណា សូមកុំភ្លេចកូននៅក្នុងរថយន្តតែម្នាក់ឯងឱ្យសោះ បើយើងចូលទិញអ្វីមួយ គឺត្រូវនាំកូនទៅជាមួយដែរ ចៀសវាងកើតគ្រោះថ្នាក់នឹកស្មានមិនដល់ ។ ខែនេះ នៅប្រទេសកម្ពុជាមានអាកាសធាតុក្តៅខ្លាំង ដូច្នេះ សូមឪពុកម្តាយគ្រប់រូបប្រយ័ត្នប្រយែងចំពោះកូនយើង ចៀសវាងភ្លេចពួកគេចោលក្នុងរថយន្ត ព្រោះនឹងបណ្តាលឱ្យកូនស្លាប់ ហើយមានការស្តាយក្រោយអស់មួយជីវិត ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NaC50LlL8tPG9_cPaKK1Az8I31XG4CPM8dtsy9FGbmegKZ-XNMfKAyv9lYmsXGEykd69oZOTJ1c3CXHvvYDwuhxJ-QVzLBzp0znwN0y__Y_P22_1qDVnbmmnzgnQnMG36yP-sVeabuUaaqWsPJPkf6KRxMLyS3rx5sR9dvCU5sMoSCsc4tPH90Ly/s950/photo_2023-03-28_07-40-52%20(2).jpgប្រភព ៖ Thai Health

ជម្លោះរវាងចិន និងអាមេរិកនឹងបង្កបញ្ហាដល់ប្រទេសនានា

0

ប្រទេសសិង្ហបុរី ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានដាស់តឿនពីជម្លោះរវាងប្រទេសចិន និងអាមេរិកថា នឹងបង្កភាពក្តៅក្រហាយដល់ប្រទេសនានា ជាពិសេស នៅពេលក្រុងប៉េកាំងមានឥទ្ធិពលផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងនៅលើពិភពលោក ។

លោក Lee Hsien Loong បានថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CCTV របស់ប្រទេសចិនកាលពីដើមខែមីនា ហើយការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីបានយកបទសម្ភាសន៍នេះមកផ្សព្វផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ថា ៖ «ជម្លោះរវាងប្រទេសចិនជាមួយប្រទេសផ្សេងៗ គឺជារឿងមួយដែលពិភពលោកមិនអាចដោះស្រាយបាន ជាពិសេស ជម្លោះជាមួយអាមេរិក ។ ប្រទេសចិនកាន់តែមានភាពរីកចម្រើនខ្លាំងឡើង និងបានគាំទ្រសេដ្ឋកិច្ចពិភពលោកកាន់តែច្រើន ហើយមានសំឡេងកាន់តែច្រើនក្នុងកិច្ចការអន្តរជាតិ» ។Lee Hsien Loong: The world cannot afford a conflict between China and the  US, Politics News - ThinkChina

លោក Lee Hsien Loong បន្តថា ៖ «ខ្ញុំគិតថា យើងចាំបាច់ត្រូវដើរទៅមុខ១ជំហាន ដោយធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និងស្តារទំនុកចិត្តឡើងវិញបន្តិចម្តងៗ ហើយព្យាយាមដើរទៅមុខរួមគ្នា ។ ទោះយ៉ាងណា យើងត្រូវការប្រើពេលវេលាផងដែរ ហើយវាមិនមែនជារឿងងាយស្រួលឡើយ ដោយសារសម្ពាធនយោបាយពីភាគីទាំងពីរ» ។

នៅឆ្នាំ២០២៣នេះ សម្ព័ន្ធភាពរវាងប្រទេសចិន និងអាមេរិកបានធ្លាក់ចុះដល់ចំណុចទាបលើសដើម ក្រោយពីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅបាញ់កំទេចបាឡុងរបស់ចិន ខណៈអាមេរិកលើកឡើងថា ចិនបានបញ្ជូនបាឡុងមកស៊ើបការណ៍លើទឹកដីរបស់ខ្លួន ហើយចោទប្រកាន់ចិនថា មានផែនការបញ្ជូនអាវុធជួយរុស្ស៊ីដើម្បីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ ។Singapore's PM Lee makes first official visit to China since pandemic

បើតាមប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ថា មន្ត្រីអាមេរិកគិតថា ការជជែកគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចមិនកើតឡើងឆាប់ៗតាមភាគីជាច្រើនរំពឹងទុកទេ ។ វាបានឆ្លុះបញ្ចាំងពីសម្ព័ន្ធភាពតឹងតែងរវាងប្រទេសមហាអំណាចទាំងពីរនេះ ដោយសារក្នុងរយៈពេល២-៣ខែកន្លងមក ប្រទេសទាំងពីរបានប្រឈមមុខនូវបញ្ហាផ្សេងៗជាមួយគ្នា៕
ប្រភព ៖ mgronline