Home Blog Page 1766

ទីក្រុងធំៗទាំង៧លើពិភពលោកដែលត្រូវបានគេបោះបង់ចោល

0

ប្រសិនបើអ្នកចូលចិត្តបរិយាកាសនៃវិមាន ដែលហ៊ុមព័ទ្ធដោយភាពស្ងប់ស្ងាត់ ទីក្រុងទាំង ៧ នេះ អាចជាកន្លែងក្ដីស្រមៃ នៃការផ្សងព្រេងរបស់អ្នកក៏ថាបាន។ ទីកន្លែងទាំងនេះ មានចាប់ពីកោះឧស្សាហកម្មដែលធ្លាប់តែរីកចម្រើន រហូតដល់ក្លាយជាគុកចាស់ដ៏គួរឱ្យភ័យខ្លាច។ ដូច្នេះហើយខាងក្រោមនេះគឺទីក្រុងធំៗទាំង៧លើពិភពលោកដែលត្រូវបានគេបោះបង់ចោល ដែលមានដូចជា៖

១.ទីក្រុង Varosha ប្រទេស Cyprus៖ នៅឆ្នាំ១៩៧០ដល់ដើមឆ្នាំ១៩៧៤ ទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដល់ល្បីមួយនៅជុំវិញពិភពលោក។ ប៉ុន្តែនៅចុងឆ្នាំ១៩៧៤ ទីក្រុង Varosha ត្រូវរងការឈ្លានពានពីប្រទេសទួគី ដែលធ្វើឱ្យប្រជាជននៅទីនោះមានការភ័យខ្លាចយ៉ាងខ្លាំងនឹងនាំគ្នារត់គេចខ្លួន។ រហូតមកដល់បច្ចុប្បន្នទីក្រុងនេះបានបន្សល់នៅអាគារបាក់បែក នឹងគ្មានមនុស្សរស់នៅឡើយ។Ghost town Varosha's beach to reopen to public on Oct 8 - Türkiye News

២.ទីក្រុង Ordos ប្រទេសចិន៖ ទីក្រុងនេះត្រូវបានគេចាត់ទុកថាជាទីក្រុងខ្មោច ដែល មានសាលារៀន មានមន្ទីពេទ្យ អាគារខ្ពស់ៗ ខុនដូទំនើបៗសម្រាប់ឱ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ស្នាក់នៅ ប៉ុន្តែតាមពិតទៅទីក្រុងនេះគ្មានមនុស្សស្នាក់នៅឡើយ។The World's Largest Abandoned City - Ordos - YouTube

៣.ទីក្រុង Craco ប្រទេសអ៊ីតាលី៖ ទីក្រុងនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សទី០៨ ដែលស្ថិតនៅលើកំពូលភ្នំ។ ក្នុងប្រវត្តសាស្រ្ត១០០០ឆ្នាំរបស់ខ្លួន ទីក្រុងនេះបានប្រឈមនឹងភាពលំបាកវេទនាជាច្រើនដូចជា គ្រោះរាំងស្ងួត បាក់ដី ជម្លោះជាមួយរាជានិយម កងទ័ពនយោបាយ និងគ្រោះកាចផ្សេងៗទៀត ដែលធ្វើឱ្យប្រជាជនជាង១០០០នាក់នៅទីនោះរត់គេចខ្លួន ហើយទីក្រុងនេះក៏ក្លាយជាទីក្រុងខ្មោចរហូតមកដល់ពេលបច្ចុប្បន្ន។Craco Italy: Mediterranean Ghost Town - Sometimes Interesting

៤.ទីក្រុង Pripyat ប្រទេសអ៊ុយក្រែន៖ មានការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦ ត្រូវបានចូលទៅក្នុងការចងចាំរបស់ពិភពលោកទាំងមូល។ មនុស្សជិត ៥០,០០០ នាក់ត្រូវជម្លៀសចេញពីតំបន់នោះ រួមទាំងទីក្រុងជិតខាង Pariyat ដែលជាលទ្ធផលនៃឧប្បត្តិហេតុនេះ។ សព្វថ្ងៃ ទីក្រុងទាំងមូលបានក្លាយទៅជាទីក្រុងដែលគេបោះបង់ចោល ដែលមានសួនកុមារ មន្ទីរពេទ្យ ផ្ទះ និងសាលារៀន ដែលចាស់ៗ និងទ្រុឌទ្រោមតាមពេលវេលា។The abandoned city of Pripyat in 2012 (by Michael Kötter, accessed:... |  Download Scientific Diagram

៥.ទីក្រុង Auradu-sur-Glane ប្រទេសបារាំង៖ ទីក្រុងតូចមួយនេះ មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពី Limoges គឺជាឧក្រិដ្ឋកម្មសង្រ្គាមដ៏អាក្រក់បំផុតមួយរបស់ណាស៊ី នៅក្នុងប្រទេសបារាំង។ នៅពេលដែលកងទ័ពអាល្លឺម៉ង់បានចូល និងសម្លាប់មនុស្សចំនួន ៦៤២នាក់ រួមទាំងកុមារ ១៩៣ នាក់ មានតែស្ត្រីម្នាក់ និងបុរស ៥ នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតនៅថ្ងៃនោះ។ តាំងពីពេលនោះមក ទីក្រុងនេះមិនដែលមានអ្នកណារស់នៅឡើយរហូតដល់ពេលបច្ចុប្បន្ន។Oradour-sur-Glane Nazi massacre survivor visits 'ghost village' with  Joachim Gauck and Francois Hollande | Daily Mail Online

៦.ភូមិ Houtouwan ប្រទេសចិន៖ ស្ថិតនៅចម្ងាយប្រហែល ៤០ ម៉ាយពីទីក្រុងសៀងហៃ វាធ្លាប់ជាភូមិនេសាទដ៏រីកចម្រើន និងស្រស់ស្អាតនៅពេលដែលអ្នកភូមិបានសាងសង់ផ្ទះតម្រង់ជួរភ្នំ។ វាអាចមើលឃើញឈូងសមុទ្រនៅខាងមុខ ប៉ុន្តែនៅទីបំផុតភូមិនេះត្រូវបានបោះបង់ចោល នៅពេលដែលប្រជាជនជាង ៣,០០០ នាក់បានផ្លាស់ទៅទីក្រុងកំពង់ផែធំជាង។ សព្វថ្ងៃនេះ ភូមិទាំងមូលត្រូវបានគ្របដណ្ដប់ដោយដើមវល្ល៍ខៀវស្រងាត់ វាបានក្លាយជាទិដ្ឋភាពដ៏ចម្លែក និងស្រស់ស្អាត ប៉ុន្តែលាក់បាំងយ៉ាងជ្រៅ ដែលពុំសូវមានអ្នកទៅដល់ឡើយ។Houtouwan, China's ghost village swallowed by nature | CNN

៧.កោះ Hashima នៅប្រទេសជប៉ុន៖ កោះ Hashima ត្រូវបានគេស្គាល់ថា ជា “កោះសមរភូមិ” ដោយសារតែវាស្រដៀងទៅនឹងនាវាចម្បាំង។ សាងសង់ក្នុងទស្សវត្សរ៍ឆ្នាំ ១៨០០ វាធ្លាប់ជាធ្យូងថ្មទឹកជ្រៅនៅឆ្នេរសមុទ្រណាហ្គាសាគី។ កោះនេះគឺជាកន្លែងរស់នៅរបស់កម្មករចំនួន ៥០០០ នាក់ ប៉ុន្តែសព្វថ្ងៃកោះHashimaត្រូវបានគេបោះបង់ចោលដែលមានអគារចាស់ទ្រុឌទ្រោម ព្រោះប្រជាជនត្រូវបានជម្លៀសចេញទាំងស្រុង នៅពេលដែលអណ្ដូងរ៉ែត្រូវបានបិទ៕Hashima Island - Wikipedia

BLACKPINK នឹងប៉ះ Lady Gaga ក្នុងជំនួបប្រធានាធិបតីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង

0

ផលិតកម្ម YG Entertainment បានបញ្ជាក់ទៅកាន់សារព័ត៌មាន Mydaily ថាក្រុមចម្រៀង BLACKPINK នឹងវត្តមានសម្តែងពិសេសនៅចំពោះមុខ លោក ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក យន់ ស៊ុកយ៉ុល (Yoon Suk Yeol )ប្រធានាធិបតីកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។Biden touts wider regional cooperation in meeting with South Korea's Yoon  Suk-yeol, avoids direct mention of China | South China Morning Post

ការបង្ហាញវត្តមានរបស់ BLACKPINK នៅក្នុងជំនួបរបស់ប្រធានាធិបតីទាំងពីរ ត្រូវបានគេដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក គ្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នាមួយនៅមុនដំណើរទស្សនកិច្ចរបស់លោក យន់ ស៊ុកយ៉ុល ទៅកាន់សហរដ្ឋអាម៉េរិកក្នុងខែមេសា។

ជាមួយគ្នានេះដែរ ក្រុម BLACKPINK នឹងប៉ះកំពូលតារាចម្រៀង Lady Gaga ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដូចគ្នា ហើយប្រធានបទនៃព្រឹត្តិការណ៍នេះគឺជាខួបលើកទី ៧០ នៃសម្ព័ន្ធភាពរបស់កូរ៉េ និងសហរដ្ឋអាម៉េរិក។Lady Gaga, BLACKPINK - Sour Candy (Music Video) - YouTube

សូមបញ្ជាក់ថា BLACKPINK ជាក្រុមចម្រៀងស្រីល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូងដែលទទួលបានកិត្តិយសពិសេស បានសម្តែងនិងជួបថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបនាពេលកន្លងមក៕

មនុស្ស៤ក្រុមនេះមិនអាចទទួលទានស៊ុបក្ដាមស្រែបានឡើយ ទោះពួកគេឃ្លានប៉ុណ្ណាក៏ដោយ

0

ស៊ុបក្តាមស្រែ គឺជាមុខម្ហូបដែលមនុស្សជាច្រើនចូលចិត្តក្នុងរដូវក្តៅ ស៊ុបនេះមានរស់ជាតិឈ្ងុយឆ្ងាញ់ និងមានជីវជាតិខ្លាំងចំពោះមនុស្សទូទៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមនុស្សទាំង៤ក្រុមនេះ មិនអាចទទួលទានស៊ុបក្តាមស្រែបានឡើយ ព្រោះអាចបណ្តាលឱ្យមានបញ្ហាសុខភាពជាច្រើនដូចជា៖

១.អ្នកជំងឺលើសឈាម ឬខ្សោយបេះដូង៖ ក្តាមស្រែកាន់តែធំ បរិមាណខ្លាញ់នៅក្នុងក្តាមស្រែកាន់តែខ្ពស់។ ការទទួលទានក្តាមស្រែច្រើននឹងបង្កើនកូលេស្តេរ៉ុលក្នុងឈាម ដែលនេះមានគ្រោះថ្នាក់ជាពិសេសសម្រាប់អ្នកដែលមានជំងឺបេះដូង និងសម្ពាធឈាម។

២.អ្នកមានជំងឺផ្តាសាយ និងរាគ៖ អ្នកដែលមានជំងឺផ្តាសាយ ក្តៅខ្លួន ឈឺក្រពះ ឬអ្នករាគ មិនគួរបរិភោគក្តាមស្រែទេ ព្រោះក្តាមស្រែមានលក្ខណៈត្រជាក់ ដែលអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។No photo description available.
៣.មនុស្សអាឡែស៊ីនឹងក្តាម៖ អ្នកដែលមានអាឡែស៊ីជាមួយក្តាម មិនគួរបរិភោគស៊ុបក្តាមទេ ព្រោះពួកគេអាចជួបប្រទះនឹងការឆក់អាណាហ្វីឡាក់ទិច ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកដែលមានជំងឺហឺត ជំងឺរលាកសន្លាក់ជង្គង់ ឈឺពោះ និងរាគ ក៏ត្រូវបានណែនាំឱ្យកំណត់ការទទួលទានស៊ុបក្តាមផងដែរ។

៤.ស្រ្តីមានផ្ទៃពោះ៖ ចំពោះស្ត្រីមានផ្ទៃពោះ ជាពិសេសក្នុង៣ខែដំបូង មិនគួរញ៉ាំក្តាមស្រែទេ ព្រោះក្តាមស្រែមានផ្ទុកសារធាតុពុល ដែលមិនល្អសម្រាប់ការលូតលាស់របស់កុមារ។ ជាពិសេសមុខងាររំលូតកូនគឺស្រដៀងនឹងដុំសាច់ក្នុងខ្លួនដែរ បើអ្នកញ៉ាំក្តាមស្រែ អ្នកនឹងងាយរលូតកូន ឬសម្រាលកូនមិនគ្រប់ខែ៕No photo description available. ប្រភព៖phuntoday.com

វិធីការពារសក់ស្កូវមុនអាយុ

0

សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាតពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ ដូច្នេះហើយតោះមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា៖

១.អាហារដែលមានជាតិកាល់ស្យូម៖ ការទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់មិនត្រឹមតែល្អសម្រាប់ឆ្អឹង និងសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាសារធាតុពណ៌សក់ឱ្យបានយូរផងដែរ។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយកាល់ស្យូមច្រើនមានដូចជា ទឹកដោះគោ ទឹកសណ្តែក គ្រាប់អាល់ម៉ុង បន្លែបៃតង និងផ្លែក្រូចស្រស់…។White Hair: What, Why & How To Reverse Premature Greying? – SkinKraft

២.អាហារដែលមានជាតិដែក៖ ជាតិដែកជាសារធាតុរ៉ែដ៏សំខាន់ដែលជួយកោសិកាឈាមដឹកអុកស៊ីហ្សែនពេញរាងកាយ កង្វះជាតិដែកអាចនាំឱ្យសក់ពណ៌ប្រផេះឬសក់ស។ ដូច្នេះហើយអាហារដែលសម្បូរទៅដោយជាតិដែកមានដូចជា ស៊ុត ត្រី សាច់គោ គ្រាប់ធញ្ញជាតិ បន្លែបៃតង និងផ្លែទំពាំងបាយជូរ…។

៣.កាត់បន្ថយភាពតានតឹង៖ ការស្ថិតនៅក្រោមភាពតានតឹងថេរអាចប៉ះពាល់ដល់សុខភាពរបស់អ្នកតាមវិធីជាច្រើន។ បន្ថែមពីលើការធ្វើឱ្យបេះដូងលោតលឿន និងរំខានដល់ដំណេក ភាពតានតឹងអាចបណ្តាលឱ្យជ្រុះសក់។Home Remedies For Grey Hair - 10+ Ayurvedic Methods - Kama Ayurveda

៤.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយជុសជុលខ្លួនឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។

៥.ម៉ាស្សាស្បែកក្បាល៖ ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់មានសុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។ ប្រភព៖vnexpress

បង្រៀនកូនឱ្យស្តាប់បង្គាប់ឪពុកម្តាយតាម៤វិធីនេះ

0

បញ្ហាភាគច្រើនដែលឪពុកម្តាយទាំងឡាយបានជួបប្រទះពេលកូនពេញវ័យ គឺពួកគេមិនព្រមស្តាប់បង្គាប់ និងធ្វើអ្វីតាមចិត្តខ្លួន ។ បើទោះជាឪពុកម្តាយនិយាយអ្វី ក៏ពួកគេមិនព្រមស្តាប់ដែរ ប៉ុន្តែយើងអាចដោះស្រាយបញ្ហានេះបាន ដោយការប្រើវិធីល្អៗក្នុងការបង្រៀនកូនតូចឱ្យយល់ និងស្តាប់តាមអ្វីដែលយើងត្រូវការ ហើយមិនចាំបាច់ដំឡើងសំឡេងដាក់កូន ឬប្រើធម៌ក្តៅទេ ។

១-បង្រៀនកូន និងធ្វើជាគំរូ ៖
កុមារអាយុពី៣-៦ឆ្នាំ ពួកគេចូលចិត្តរៀនសូត្រតាមអ្នកនៅក្បែរខ្លួនគេ ហើយពេលខ្លះមិនអាចបែងចែកថា តើវាគប្បី ឬមិនគប្បីទេ ។ ដូច្នេះ បើឪពុកម្តាយចង់ឱ្យកូនរៀនសូត្រតាមនូវទម្លាប់ល្អៗរបស់ខ្លួននោះ គឺត្រូវធ្វើជាគំរូឱ្យកូនឃើញជាញឹកញាប់ ។ ការអនុវត្តសកម្មភាពល្អៗជាប្រចាំអាចធ្វើឱ្យកូនចងចាំ និងយកទៅអនុវត្តតាមបានល្អផងដែរ ។

២-ប្រើពាក្យសុភាព និងផ្អែមល្ហែមក្នុងការបង្រៀន ៖
គេជឿថា កុមារគ្រប់រូបនឹងចង់តបតវិញនៅពេលឪពុកម្តាយពួកគេប្រើសម្តីមិនពិរោះ ឬស្រែកខ្លាំងៗពេលបង្រៀនកូន ដែលធ្វើឱ្យលទ្ធផលបង្រៀននោះមិនទៅតាមអ្វីដែលខ្លួនរំពឹងទុក ។ ដូច្នេះ វិធីល្អបំផុតក្នុងការបង្រៀនកូន គឺឪពុកម្តាយត្រូវនិយាយសុភាព ផ្អែមល្ហែម និងហៅឈ្មោះកូនគ្រប់ពេលវេលា មិនថាយើងបង្រៀនពីអ្វីទេ នឹងធ្វើឱ្យកូនងាកមកស្តាប់យើងជានិច្ច ។Bad Advice To Kids: 6 Things That Parents Should Avoid Saying

៣-បង្រៀនកូនឱ្យចេះដោះស្រាយបញ្ហាដោយខ្លួនឯង ៖
ឪពុកម្តាយមួយចំនួនតែងហាមកូនមិនឱ្យធ្វើនេះ ធ្វើនោះជានិច្ច មិនថាកូននឹងធ្វើអ្វីក៏ដោយ គឺតែងហាមឃាត់គ្រប់ពេល ។ ដូច្នេះ ការធ្វើបែបនេះ នឹងធ្វើឱ្យកូនៗពួកគេខ្វះទំនុកចិត្ត ។ វិធីល្អក្នុងការបង្រៀនកូន គឺគួរអប់រំពួកគេឱ្យចេះគិត និងដោះស្រាយបញ្ហាដោយខ្លួនឯង ហើយមិនគួរហាមឃាត់ពួកគេគ្រប់យ៉ាងទេ ព្រោះនឹងធ្វើឱ្យពួកគេមិនអាចវិភាគដោយខ្លួនឯងបាន ។

៤-ស្តាប់កូនឱ្យបានច្រើន ៖
ចំណុចសំខាន់ក្នុងការបង្រៀនកូន គឺយើងត្រូវបើកឱកាសឱ្យកូនបាននិយាយផង មិនមែនយើងជាឪពុកម្តាយជាអ្នកត្រូវរហូតទេ ព្រោះពេលខ្លះ កុមារក៏មានគំនិតជារបស់ខ្លួនឯងដែរ ។ ដូច្នេះ គួរតែឱ្យកុមារបាននិយាយពីគំនិតរបស់ខ្លួន ទោះខុសឬត្រូវយ៉ាងណា ក៏យើងបានដឹងដែរ ។ គំនិតរបស់កូនអាចធ្វើឱ្យយើងអាចដោះស្រាយបញ្ហាបានល្អប្រសើរ ។I'm a child development expert – the exact time of day to tell off your  kids if you want it to have an impact | The Sun

ឪពុកម្តាយទាំងអស់ដែលកំពុងជួបបញ្ហាកូនមិនស្តាប់បង្គាប់ គួរតែសាកល្បងផ្លាស់ប្តូរទម្លាប់បង្រៀនកូនជាថ្មី ដោយផ្តល់ឱ្យពួកគេនូវក្តីស្រឡាញ់ ភាពជិតស្និទ្ធ និងយល់ពីកូនឱ្យបានច្រើន ព្រោះយើងនឹងអាចដឹងពីបញ្ហាពិតប្រាកដដែលកើតឡើង និងដោះស្រាយវាបានល្អ ៕ ប្រភព ៖ sanook

លោក ដួង សុគា ថា ល្បែងបាតម្សៅ និងគប់ទឹក លេងមិនត្រូវនាំទុក្ខដាក់ខ្លួន

0

សិល្បករតន្រ្តីបុរាណ លោក ដួង សុខគា បានបញ្ចេញយោបល់ផ្ទាល់ខ្លួននៅលើបណ្តាញសង្គមទាក់ទងនិងយុវវ័យចូលឆ្នាំលេងល្បែងបាតម្សៅ និង គប់ទឹក ក្នុងពិធីចូលឆ្នាំ ថាល្បែងនេះបើលេងមិនត្រូវមានការចាប់បង្ខំអាចនាំរឿងដាក់ខ្លួនមិនខាន។

លោក ដួង សុខគា ត្រូវបានមហាជនស្គាល់យ៉ាងទូលំទូលាយព្រោះលោកជាសិល្បករបុរាណមួយរូបជាពិសេសទៅលើទេពកោសល្យចម្រៀងអាយ៉ៃ។ ទន្ទឹមនឹងពិធីបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់លោកបានបញ្ចេញមតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមប្រៀបដូចជាសារដាស់តឿនទៅដល់យុវវ័យពីការលេងល្បែងបាតម្សៅនិងគប់ទឹកជាដើមបប្រយ័ត្នរឿងនេះនាំទុក្ខទោសមកដល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9L28kt2TE8GK2Ug-T93KCGTZKEeXm3vEgYPeObFO1MQ7LZytOc2K5kQVxWyTRaquyX9mdUeqjMjON-jsPi520ubd2suaQbi3x0oi3jrYYFKoX-n6jCFnT5VSKQBqf6ZpZubSzph2Wua4by5ekOCQsRqPVhSEqZ03WvoavQ6vcyoJqLIw8iCEJePM/s720/105421450_640934139832087_1683725103287463430_n.jpg

លោកបានរៀបរាប់នៅថ្ងៃទី២៨ ខែមីនា នេះថា «អាល្បែងចាប់ប៉ាតម្សៅហ្នឹង ដូចបន្លំស្ទាបអង្អែលច្រើនជាង! បើគេព្រមឱ្យស្ទាបក៏មើលទៅអនាធិបតេយ្យទៅហើយ! តែបើចាប់បង្ខំស្ទាប ប្រយត្ន ត្រូវទោស បៀតបៀនកេរ្តិ៍ខ្មាស (sexual harassment)! តាមខ្ញុំយល់ ល្បែងស្ទាក់ចាប់ប៉ាតម្សៅ ល្បែងចាប់ចាក់ទឹក គប់ទឹក ស្ទាក់ទារលុយ បើគេព្រមចាំលេង មិនត្រូវបង្ខំទេ! សង្ឃឹមថាយើងទាំងអស់គ្នាយល់ ប្រយ័ត្នល្បែងនាំរឿង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1ki3PrNLS_Husn2ZixqAs9gc8GvYVIJjYKDe2rWvhKk0N4TKT3oI4AWbz1VuU6M8GDvAGAuaHNDGVKUp8ni58GsmPiwGtz9fBN0U5fOQbo2sIUDqGVxQCs-8km9FLyNnZPTAQgp6nSoiqC6ozbQX277kuHEDR2Dtzg0-_dUz-slDy_XwaXxBqnL7/s1080/photo_2023-03-28_13-50-21.jpg

ក្រោយពីបញ្ចេញមតិដូចនេះ មហាជនអ្នកលេងបណ្តាញសង្គមបានចូលទៅខំមិនគាំទ្រនូវការលើកឡើងរបស់លោក ដួង សុខគា ផងដែរ។

គួរបញ្ជាក់ថា ល្បែងប្រជាប្រិយខ្មែរមានច្រើនទម្រង់ណាស់ដែលយុវវ័យអាចលេងកម្សាន្តបាន មិនត្រឹមតែបង្កើនភាពសប្បាយរីករាយប៉ុណ្ណោះទេ តែវាឆ្លុះបញ្ចាំងពីការថែរក្សានិងអភិរក្សអ្វីដែលជាអត្តសញ្ញាណខ្មែរកុំឱ្យបាត់បង់៕សប្បាយដល់ហើយ ! ឆ្នាំនេះ បងៗប៉ូលិស អត់រួចខ្លួនទេ ត្រូវនារីក្មេងៗ លេងចាប់ប៉ាតម្សៅ អ៊ីចឹងហ្មង ដល់ថ្នាក់ ធ្វើឲ្យ អ្នកនៅចាំផ្ទះ​ បានត្រឹម ...

លោក Jack Ma ត្រឡប់មកកាន់ប្រទេសចិនជាលើកដំបូង

0

ប្រទេសចិន ៖ មហាសេដ្ឋីជនជាតិចិន និងស្ថាបនិក Alibaba ជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំមួយបានធ្វើដំណើរមកកាន់ប្រទេសចិនជាលើកដំបូង ក្រោយពីបាត់មុខមាត់ពីក្នុងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ដោយលោកបានធ្វើដំណើរទៅកាន់ប្រទេសនានានៅទូទាំងពិភពលោក ។

សារព័ត៌មានអនឡាយរបស់ចិនបានផ្សព្វផ្សាយវីដេអូឃ្លីបរបស់លោក Jack Ma អាយុ៥៨ឆ្នាំ ខណៈលោកបានទៅទស្សនាសាលារៀនយុនគុ នៅទីក្រុង Hangzhou ខេត្ត Zhejiang ដែលលោកបានបង្កើតឡើង ។ វាជាសាលារៀនឯកជនដែលបង្រៀនចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់អនុវិទ្យាល័យ ។ លោក Jack Ma បានជួបជាមួយសាស្ត្រាចារ្យ និងកូនសិស្សក្នុងសាលារៀននេះ បន្ទាប់មក លោកបានទៅមើលការបង្រៀន និងការរៀនក្នុងថ្នាក់រៀន ព្រមទាំងពិភាក្សាពីបញ្ហាការសិក្សា និងបច្ចេកវិទ្យាផ្សេងៗ។The Top 40 Jack Ma Quotes on Business, Leadership & More

សារព័ត៌មាន South China Morning Post រាយការណ៍ថា លោក Jack Ma បានធ្វើដំណើរត្រឡប់មកប្រទេសចិនវិញ ក្រោយពីលោកចូលសម្រាកនៅហុងកុងរយៈពេលខ្លី ហើយលោកបានជួបជាមួយមិត្តភក្តិ និងដើរមើលពិធីបុណ្យសិល្បៈ Art Basel ដែលគេគ្រប់គ្នាដឹងច្បាស់ថា លោក Jack Ma ចូលចិត្តការគូរគំនូរ និងសិល្បៈជាខ្លាំង ។

លោក Jack Ma បានឈប់ធ្វើជាប្រធាន Alibaba នៅឆ្នាំ២០១៩ ពេលលោកមានអាយុ៥៥ឆ្នាំ ហើយលោកក៏ចាប់ផ្តើមបាត់មុខពីសាធារណជននៅចុងឆ្នាំ២០២០ ក្រោយពីលោកបានរិះគន់ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យារបស់រដ្ឋាភិបាលចិន ។Alibaba shares leap as Jack Ma spotted in China for first time in more than  a year | The Independent

ក្រោយពេលលោកបានចុះចេញពីតំណែងជាប្រធាន Alibaba លោកថ្លែងថា បន្ទាប់ពីឈប់ធ្វើការងារ លោកចង់ប្រើជីវិតដើម្បីការងារសប្បុរសធម៌ ការសិក្សា និងការអភិវឌ្ឍកសិកម្មជនបទនៅប្រទេសចិន ។ ចាប់ពីពេលនោះមក លោក Jack Ma ក៏បានធ្វើដំណើរទៅកាន់ប្រទេសនានានៅទ្វីបអឺរ៉ុប និងតំបន់អាស៊ី ដើម្បីឈ្វេងយល់អំពីការអប់រំ និងបច្ចេកវិទ្យាកសិកម្ម ។

នាពេលថ្មីៗនេះ លោកបានរស់នៅប្រទេសជប៉ុនរយៈពេល៣ខែដើម្បីសិក្សាពីដំណើរការ និងបច្ចេកវិទ្យារបស់កសិដ្ឋានចិញ្ចឹមត្រី ។ បន្ទាប់មក កាលពីដើមឆ្នាំ២០២៣នេះ លោកបានមកកាន់ប្រទេសថៃដើម្បីសិក្សាពីការធ្វើកសិដ្ឋាន និងការនេសាទផងដែរ ៕ ប្រភព ៖ TNN World

ត្រឹម២០នាទីលក់ដាច់គ្មានសល់! សំបុត្រចូលរួមទស្សនាជំនួបដ៏កក្រើកប្រចាំឆ្នាំ រវាងអ្នកប្រដាល់មិនដែលចាញ់ពីររូប

0

បន្ទាប់ពីការប៉ះទង្គិចគ្នានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់រយៈពេលរាប់ខែមក ពេលនេះកំពូលអ្នកប្រដាល់មិនដែលស្គាល់ពាក្យថាចាញ់ពីររូបគឺ Gervonta Davis និង Ryan Garcia ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយជម្លោះគ្នានៅលើសង្វៀន។Gervonta Davis Vs. Ryan Garcia With 10-lb Rehydration Clause, 146-lbs On Fight Day - Boxing News 24

Gervonta Davis ដែលជាម្ចាស់ខ្សែក្រវាត់ទម្ងន់ស្រាល WBA និង Ryan Garcia បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាការប្រដាល់ទម្ងន់ស្រាលរវាងអ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២២ខែមេសា។Gervonta: “I will adapt to Cruz” – World Boxing Association

កីឡាករ Ryan Garcia មានវ័យក្មេងចិត្តធំ ឡើងវាយ២៣ដងឈ្នះទាំងអស់ ដោយផ្តួលគូប្រកួតឱ្យសន្លប់ ១៩ដង រីឯ Gervonta Davis វាយ២៨ដង មិនស្គាល់ពាក្យថាចាញ់ នឹងបានផ្តួលគូប្រកួតឱ្យសន្លប់២៦ដង។Ryan Garcia vs. Javier Fortuna results: Garcia knocks down Fortuna multiple times in KO win, calls out Gervonta Davis | Sporting News

នៅក្នុងការប្រកួតនេះ អ្នកទាំងពីរ នឹងវាយដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល WBA ដែលជារបស់ Gervonta Davis។ 

ដោយឡែកចំពោះសំបុត្រចូលរួមទស្សនាវិញ មានតម្លៃចាប់ពី៧៥០ដុល្លារ ២មុឺនដុល្លារ ដែលសំបុត្រត្រូវបានលក់ដាច់គ្មានសល់ ត្រឹមតែរយៈពេល២០នាទី។

អ្វីដែលគេទន្ទឹងរងចាំនោះ គឺថាតើម្នាក់ណានឹងស្គាល់ភាពបរាជ័យដំបូងបង្អស់របស់ខ្លួននឹងក្នុងអាជីពជាអ្នកប្រដាល់របស់ពួកគេ៕

តើបញ្ញាសិប្បនិម្មិត AI នឹងគ្រប់គ្រងពិភពលោកទាំងមូលមែនទេ ?

0

លោក James Cameron ជាអ្នកដឹកនាំផលិតខ្សែភាពយន្តដ៏ល្បីល្បាញមួយរូប ដូចជា រឿង Terminator, Avatar, Aliens និងរឿងជាច្រើនទៀតជឿថា បញ្ញាសិប្បនិម្មិត AI កំពុងតែកសាងថាមពលមនុស្សយន្តដូចក្នុងខ្សែភាពយន្តរឿង Terminator ដែរ ។ ដូច្នេះ បញ្ញាសិប្បនិម្មិត AI មានភារកិច្ចបំផ្លាញពូជមនុស្ស ហើយយើងកំពុងតែឈានទៅកាន់សម័យនោះហើយ ។What is Generative AI? Artificial intelligence explains | World Economic  Forum

ក្នុងឋានៈជាអ្នកដឹកនាំខ្សែភាពយន្តដែលទទួលបានទាំងការសរសើរផង និងរិះគន់ផង ដូចជារឿង Aliens និង Avatar លោក James Cameron បានពិសោធន៍ឱ្យឃើញថា ពិភពលោករបស់យើងនៅមានអ្វីជាច្រើនទៀតដែលត្រូវស្វែងរកនាថ្ងៃអនាគត ដូចជា បច្ចេកវិទ្យា និងអាថ៌កំបាំងនានារបស់ពិភពលោកនេះ ។

លោក James Cameron បានផ្តល់បទសម្ភាសន៍ទៅកាន់កម្មវិធីមួយដោយលោកទទួលស្គាល់ថា លោកមិនខ្លាចថា បញ្ញាសិប្បនិម្មិតនឹងឆ្លាតដល់កម្រិតណាទេ ប៉ុន្តែលោកបារម្ភថា អាចនឹងមានមនុស្សខ្លះយកបច្ចេកវិទ្យារបស់ AI ទៅប្រើប្រាស់ក្នុងផ្លូវខុស ពីព្រោះ AI គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ប៉ុន្តែវាក៏អាចធ្វើឱ្យពិភពលោកឈានដល់ថ្ងៃអវសានដូចគ្នា ។AI ripe for exploitation, experts warn - BBC News

លោកបន្ថែមថា ៖ «ខ្ញុំគិតថា វាអាចទៅរួចដែលមានមនុស្សខ្លះនឹងប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើជាអាវុធទុកបំផ្លាញអ្នកដទៃ ព្រោះនៅលើពិភពលោកនេះ គ្មានបច្ចេកវិទ្យាណាមួយដែលមិនធ្លាប់បង្កើតអាវុធនោះទេ ។ នៅថ្ងៃអនាគត មនុស្សយើងក៏ត្រូវតស៊ូជាមួយបច្ចេកវិទ្យាដែលឆ្លាតជាងយើងផងដែរ» ។

ការព្រួយបារម្ភអំពីបច្ចេកវិទ្យា AI បានក្លាយជាប្រធានបទមួយដែលមនុស្សជាច្រើនលើកយកមកនិយាយ ក្រោយពីមានការបង្ហាញកម្មវិធី ChatGPT ដែលជា Chatbots ឆ្លាតវៃមួយអាចឆ្លើយតបស្ទើរគ្រប់សំណួរទាំងអស់នៅលើពិភពលោកនេះ ៕ ប្រភព ៖ beartaiBRIEF

យក់ ថិតរដ្ឋា មិនខឹងគេថា «កាម៉ាប់ដូចជ្រូក» តែទទួលយកមិនបានពេលគេប្រើពាក្យនេះ

0

ថ្មីៗនេះបន្ទាប់ពីបញ្ចេញបទថ្មីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ តារាចម្រៀង យក់ ថិតរដ្ឋា បានរងពាក្យមិនសមរម្យពីអ្នកលេងបណ្តាញសង្គម រហូតតារាចម្រៀងរូបនេះបានចេញមុខបង្ហោះសារយ៉ាងចាក់ដោតឆ្លើយទៅកាន់អ្នករិះគន់ខ្លួន។

កាលពីថ្ងៃទី២៦ ខែមីនា ផលិតកម្មថោន បានបញ្ចេញវីដេអូខ្លីជាបទចម្រៀងរបស់តារាចម្រៀង យក់ ថិតរដ្ឋា មានចំណងជើងថា «ស្រលាញ់ស្រីចាស់សំបូរលុយចាយ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ទន្ទឹមនឹងការបញ្ចេញវីដេអូខ្លីនេះ អ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញពាក្យរិះគន់ពីរូបរាងរបស់អ្នកនាង យក់ ថិតរដ្ឋា ដោយប្រើពាក្យមិនសមរម្យថា «ក្បាលពោះសុទ្ធតែគ្រឿងស្រវឹង» និង «សម្រកសិនទៅ ចាំច្រៀងកាជ្រូក»។May be a closeup of 1 person

បន្ទាប់ពីមានការអ្នករិះគន់ដូចនេះ កាលពីយប់ថ្ងៃទី២៧ ខែមីនា តារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះសារតបទៅអ្នករិះគន់ថា ខ្លួនមិនខឹងដែលគេថាមានមាឌម៉ាប់នោះទេ តែអ្នកនាងទទួលយកមិនបានចំពោះពាក្យប្រមាថដោយប្រើពាក្យ «មី»។

ម្ចាស់បទ «មួយណាក៏ដូចមួយណា» បានរៀបរាប់ថា «សម្រាប់ខ្ញុំមិនខឹងនិងគេថាយើងមិនស្អាតកាម៉ាប់ដូចជ្រូកអីទេព្រោះយើងវាម៉ាប់ពិតមែនតែមេត្តាកុំប្រើពាក្យដល់ថ្នាក់ ( មី ) អីព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នកអោយអ្នកមកក្តៅក្រហាយរឿងអីដែរ ដៀលខ្ញុំសុទ្ធតែមីកាជ្រូកចុះមីកាជ្រូកខ្ញុំនឹងបានទៅធ្វើអីដាក់អ្នកដែរបានដៀលខ្ញុំអីក៏សាហាវយ៉ាងនេះលោកអើយ»។

តារាចម្រៀង យក់ ថិតរដ្ឋា បន្តទៀតថា «ពេលនិយាយអ្វីទៅកាន់នរណាម្នាក់គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេអ្នកចង់អោយខ្ញុំល្អបាននិយាយ តែនេះមិនមែនចង់អោយល្អទេគឺឈ្នានីសច្រើនជាង តែគ្រាន់តែខ្ញុំតូចចិត្តថា ! ខ្ញុំបានធ្វើអីដាក់អ្នកឯង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Aw_8k6DB0H7wiUizkW757FCXYaYnl0UTJdFtgcGlVlpUqWzuoZHjWzLly8y-7t_q6UtKMpzivhQHVd__0Su6SUILf0wQVHRFV_PrWjbFmNUBCuGsQyO98_szZF1Xf843Whu50KxeeqWG3oaBUyu9j7lm8Dc9px8DW8vvPRS3qgoEQgxl95v1yPPj/s1080/photo_2023-03-28_10-46-38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwv-243qQ5pKxFHKn5BQ9W4Aw2WZWIOhVTfd13YLrLVOiJqJCK7U1EZFyiBdk4lxF8lSCWL6UxS6qA7cFVOycizdZMw098JT35Mx00Gv3qEtPzsimI_GOZreNaltBCuA37XKvtLOidOSkhegKmu5o9Y-WhRNOYqY53nCFku_DCI_IYgtgb58PVCgWT/s1080/photo_2023-03-28_10-46-55.jpg