Home ព័ត៌មានអន្តរជាតិ សហព័ន្ធបាល់ទាត់ថៃ ចេញមុខសូមទោសម្ចាស់ផ្ទះកម្ពុជា និងប្រកាសបើកការស៊ើបអង្កេតលើហេតុការប៉ះទង្គិចគ្នាជាមួយឥណ្ឌូនេសុី

សហព័ន្ធបាល់ទាត់ថៃ ចេញមុខសូមទោសម្ចាស់ផ្ទះកម្ពុជា និងប្រកាសបើកការស៊ើបអង្កេតលើហេតុការប៉ះទង្គិចគ្នាជាមួយឥណ្ឌូនេសុី

418
0

ក្រោយតែមានការប៉ះទង្គិចគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រសុីហ្គេមលើកទី៣២ រវាងឥណ្ឌូនេសុី និងថៃ ដែលបានបង្កជាអំពើហិង្សា របួសកីឡាករ និងគណៈប្រតិភូជាច្រើននាក់មក ពេលនេះសហព័ន្ធបាល់ទាត់ថៃបានចេញមុខសុំទោសជាសាធារណៈ និងប្រកាសបើកការស៊ើបអង្កេតលើកីឡាករ និងគណៈប្រតិភូរបស់ខ្លួនទាំង។อาจเป็นรูปภาพของ 6 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความ

យកតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់សហព័ន្ធបាល់ទាត់ថៃ បានលើកឡើងថា៖”សមាគមបាល់ទាត់ថៃយើងខ្ញុំ សូមទោស ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ ជួប​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ យើងសូមទោសទៅកាន់ទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ឧបទ្ទវហេតុណេះបានបង្កឱ្យការខូចខាតយ៉ាងខ្លាំង ដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។ សមាគម​បាល់ទាត់យើងក៏សូម​ជម្រាប​ជូនថា យើងនឹងបង្កើត គណៈកម្មាធិការ​មួយ​ ​ដើម្បី​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ស្វែងរក​ការពិត​ជា​បន្ទាន់។ ហើយយើងក៏នឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ​ចំពោះ​បុគ្គលិក​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ក្នុង​ឧបទ្ទវហេតុ​នេះ​”។อาจเป็นรูปภาพของ 5 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "CAMBODIA MAIN M STAND"

ទន្ទឹមគ្នានេះផងដែរ ខាងគ្រូបង្វឹកឥណ្ឌូនេសុី ក៏បានសូមទោសទៅកាន់មហាជនដែលចូលរួមទស្សនាការប្រកួតនេះ ចំពោះទង្វើទាំងអស់ដែលបានបង្កឡើងដោយកីឡាកររបស់ឥណ្ឌូនេសុីដូចគ្នា។

សូមជម្រាបដែរថាការបរកួតនេះបញ្ចប់ទៅក្នុងលទ្ធផល ៥-២ ដោយឥណ្ឌូនេសុី ក្លាយជាម្ចាស់មេដាយមាស ក្រោយខកខានអស់រយៈពេល៣២ឆ្នាំ៕อาจเป็นรูปภาพของ 7 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความMay be an image of 4 people and text