Home ព័ត៌មានអន្តរជាតិ កីឡាករឥណ្ឌូនេស៊ី៤រូបនេះស៊ុតគ្រាប់បាល់ចូលទីថៃ អាចបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនជាថ្មីលើទឹកដីកម្ពុជា

កីឡាករឥណ្ឌូនេស៊ី៤រូបនេះស៊ុតគ្រាប់បាល់ចូលទីថៃ អាចបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនជាថ្មីលើទឹកដីកម្ពុជា

39
0

កាលពីយប់មិញនេះ(១៦ ឧសភា ) ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំរបស់ឥណ្ឌូនេស៊ី បានយកឈ្នះថៃក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល៥ទល់២ ដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការដណ្តើមមេដាយមាសលើកនេះ ឥណ្ឌូនេស៊ីបានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនជាថ្មីម្តងទៀតក្រោយពីខកខានអស់រយៈពេល៣២ឆ្នាំ ដោយការទទួលជ័យជម្នះគ្រាប់បាល់៥គ្រាប់បំប៉ោងសំណាញ់ថៃធ្វើឡើងដោយកីឡាករ៤រូប។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្កើតប្រវត្តិសាស្ត្រដល់ប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាសលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល៣២ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសនេះមិនទទួលបានមេដាយមាសឡើយ។ លទ្ធផល៥ទល់២ លំថៃយ៉ាងដំណំនេះ បានធ្វើឱ្យក្រុមកីឡាករថៃមិនអស់ចិត្តមិនអាចទទួលយកលទ្ធផលនេះព្រោះកន្លងមកក្រុមជម្រើសជាតិថៃបានគ្រងដំណែងជើងឯកជាច្រើនសម័យកាលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ខណៈការប្រកួតបញ្ចប់ដោយភាពចម្រូងចម្រាស់មានការប៉ះទង្គិចគ្នាបង្កហិង្សានៅលើទីលានប្រកួត។May be an image of 5 people, people playing football, people playing soccer and text

លទ្ធផលដែលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីយកឈ្នះទទួលបាន៥គ្រាប់នេះកើតឡើងដោយកីឡាករ៤រូបផងដែរ។ ក្នុងតង់ទី១ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបាននាំមុខថៃក្នុងលទ្ធផល២ទល់០ ហើយការរកគ្រាប់បាល់ចំនួន២នេះធ្វើឡើងដោយកីឡាករតែម្នាក់គឺកីឡាករ រ៉ាម៉ាដាន សាណាន់តា (Ramadhan Sananta) នៅនាទី២១ និងនាទី៤៥។ ក្នុងតង់ទី២កីឡាកររូបនេះបានផ្លាស់ប្តូរចេញពីទីលានដោយសារតែមានបញ្ហា។ យ៉ាងណាមិញ ទោះជាសមាជិកក្រុមអាចរកគ្រាប់បាល់ផ្លាស់ចេញក្តី ក៏មិនធ្វើឱ្យស្មារតីក្រុមកីឡាករឥណ្ឌូនេស៊ីបាក់ទឹកចិត្តឡើង ទោះបីជាក្នុងតង់ទី២ ថៃបានរកគ្រាប់បាល់ទាត់ស្មើក៏ដោយ។ កីឡាករឥណ្ឌូនេស៊ី Irfan បានរកគ្រាប់បាល់ទី៣ នៅនាទី៩២ គ្រាប់បាល់ទី៤ រកបានដោយកីឡាករ Fajar នៅនាទី១០៦ និងគ្រាប់បាល់ទី៥ចុងក្រោយរកបានដោយកីឡាករ Beckham នៅនាទី១២០។May be an image of 2 people, people playing soccer, people playing football and text

ការរកគ្រាប់បាល់របស់កីឡាករទាំង៤រូបនេះបានធ្វើឱ្យអ្នកគាំទ្រឥណ្ឌូនេស៊ី សម្តែងក្តីសប្បាយចិត្តជាខ្លាំង ព្រោះពួកគេជំរុញឱ្យប្រទេសខ្លួនគ្រងជើងឯកជាថ្មីម្តងទៀតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលប្រព្រឹត្តឡើងនៅប្រទេសកម្ពុជា៕May be an image of 1 person, playing football, playing soccer and textMay be an image of 2 people, people playing football, people playing soccer and text