Home ព័ត៌មានអន្តរជាតិ ប្រទេសន័រវេសបង្កើនការនាំចេញត្រីសាម៉ុនទៅចិន

ប្រទេសន័រវេសបង្កើនការនាំចេញត្រីសាម៉ុនទៅចិន

64
0

ប្រទេសន័រវេស ៖ ការនាំចេញត្រីសាម៉ុនពីប្រទេសន័រវេសទៅកាន់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់នៅខែមេសា ឆ្នាំ២០២៣ ក្រោយពីស្ថានការណ៍ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាល ។ នៅខែមេសា ឆ្នាំ២០២៣ គេបាននាំចេញត្រីសាម៉ុន និងអាហារសមុទ្រផ្សេងទៀតជាង៤ម៉ឺនតោនទៅកាន់ប្រទេសចិន ។ ចំនួនការនាំចេញបានកើនឡើងខ្ពស់ជាងឆ្នាំ២០២២ ស្មើ១៨% ហើយធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារធំលំដាប់ទី៣ សម្រាប់ការនាំចេញត្រីរបស់ប្រទេសន័រវេស ។Norway's salmon exports to China jump to record highs - CGTN

សម្រាប់ពលរដ្ឋន័រវេស ការនេសាទត្រី មិនមែនគ្រាន់តែជាមុខរបររកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែការនេសាទត្រីក៏ជាចំណែកមួយក្នុងការរស់នៅរបស់ពលរដ្ឋផងដែរ ។ នាយកគ្រប់គ្រងមជ្ឈមណ្ឌលទេសចរណ៍លើកឡើងថា ត្រីសាម៉ុនធ្វើឱ្យពលរដ្ឋន័រវេសមានការងារធ្វើ និងក្លាយជាឧស្សាហកម្មចម្បងនៅតំបន់កោះ ។

ទីក្រុងអូស្លូរបស់ប្រទេសន័រវេសបានត្រៀមទទួលភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដើម្បីសិក្សាឈ្វេងយល់ពីប្រទេសន័រវេស និងបរិភោគត្រីសាម៉ុន ។ ពលរដ្ឋម្នាក់រស់នៅទីក្រុងនេះប្រាប់ថា ត្រីសាម៉ុនអាចយកមកធ្វើម្ហូបបាន១០០មុខឯណោះ ។ រីឯភ្ញៀវទេសចរចិនប្រាប់ថា ការញ៉ាំត្រីសាម៉ុននៅប្រទេសន័រវេស គឺជារឿងដែលភ្ញៀវទេសចរបរទេសមិនគួរមើលរំលង ។Norway optimistic about burgeoning demand for salmon - Chinadaily.com.cn

នាយកផ្នែកទីផ្សាររបស់ Norwegian Seafood Council លើកឡើងថា ប្រទេសចិន គឺជាទីផ្សារមួយលូតលាស់យ៉ាងខ្លាំងសម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់ន័រវេស ។ បច្ចុប្បន្ន ភ្នាក់ងារសុវត្ថិភាពចំណីអាហារបានបង្កើនវិធានការពិនិត្យសុវត្ថិភាពអាហារសមុទ្រគ្រប់ប្រភេទសម្រាប់នាំចេញទៅប្រទេសចិន ដើម្បីឱ្យអតិថិជនចិនមានទំនុកចិត្តលើអាហាររបស់ន័រវេស ។Norway sees Liu Xiaobo's Nobel Prize hurt salmon exports to China

ចំណែកប្រធាននាយកដ្ឋានសុខភាពត្រី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសុវត្ថិភាពចំណីអាហារន័រវេសនិយាយថា ភ្នាក់ងារសុវត្ថិភាពចំណីអាហារន័រវេសបានគ្រប់គ្រងលើដំណើរការផលិតត្រីសាម៉ុន រហូតដល់ដំណាក់កាលនាំចេញទៅចិន ៕ ប្រភព ៖ China Face