Home ព័ត៌មានអន្តរជាតិ អ្នកលេងបណ្តាញសង្គមថៃថា មេដឹកនាំគណបក្សកាវក្លៃគ្មានឈាមជ័រខ្មែរទេ

អ្នកលេងបណ្តាញសង្គមថៃថា មេដឹកនាំគណបក្សកាវក្លៃគ្មានឈាមជ័រខ្មែរទេ

146
0

ប្រទេសថៃ ៖ ប៉ុន្មានថ្ងៃនេះ សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយពីហ្វេសប៊ុកមួយបានបង្ហោះរូបភាពរបស់មេដឹកនាំគណបក្សកាវក្លៃ និងអះអាងថា មានឈាមជ័រជាខ្មែរនៅក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN All Post ។ សារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃនិយាយថា អ្នកដែលបង្ហោះព័ត៌មាននេះ គឺជាជនជាតិខ្មែរដែលចង់ដណ្តើមអ្វីៗទាំងអស់ពីប្រទេសថៃ ហើយសូម្បីតែមេដឹកនាំគណបក្សកាវក្លៃ ក៏ខ្មែរអះអាងថា មានឈាមជ័រជាខ្មែរដែរ ។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

សារព័ត៌មានថៃឈ្មោះ chiangmai news ផ្សាយថា អ្នកលេងបណ្តាញសង្គមថៃបានឃើញទំព័រហ្វេសប៊ុកមួយឈ្មោះ ASEAN All Post បានបង្ហោះរូបភាពរបស់មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ហើយសរសេរថា លោកជាចៅរបស់ កថាថនឈុំ ជាអតីតអភិបាលខេត្តបាត់ដំបង កាលពីប្រមាណ១០០ឆ្នាំមុន ។ ការបង្ហោះនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសើចគ្រប់គ្នា នៅពេលពួកគេឃើញអ្នកលេងហ្វេសប៊ុកម្នាក់ដែលគិតថា ជាជនជាតិខ្មែរបានបង្ហោះរូបភាពអនាគតនាយករដ្ឋមន្ត្រីប្រទេសថៃ ។ អ្នកលេងបណ្តាញសង្គមថៃថា រូបភាពនេះ គឺជារូបតាំងពីឆ្នាំ២០១៥ នៅពេលលោក Pita Limjaroenrat ទៅលេងកម្ពុជា ។

សារព័ត៌មានថៃ chiangmai news សរសេរបន្តថា អ្នកប្រើហ្វេសប៊ុករូបនេះបានអះអាងក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN All Post ថា លោក Pita Limjaroenrat ការពិត មានឈាមជ័រខ្មែរ ហើយថា «បើពិតជាចៅរបស់ កថាថនឈុំ ចឹងម្នាក់នេះ គឺពូជក្បត់ជាតិ» ។ អ្នកលេងបណ្តាញសង្គមថៃនិយាយថា កាលពីមុន ពលរដ្ឋខ្មែរក៏ធ្លាប់បានលើកឡើងថា កីឡាករប្រដាល់ថៃ បួ ខាវ និងតារាចម្រៀងថៃ Lisa Blackpink មានដើមកំណើតខ្មែរ ហើយពេលនេះ ពលរដ្ឋខ្មែរបែរជានិយាយថា មេដឹកនាំគណបក្សកាវក្លៃមានឈាមជ័រខ្មែរដែរ ហើយហេតុអ្វីខ្មែរមិននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា ជាខ្មែរដែរទៅ?Who is Pita Limjaroenrat, Thailand's opposition leader likely to be next  PM? | World News - Hindustan Times

បើតាមទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ Isuzu D-Max MagicEyes និយាយថា សូមផ្តាំផ្ញើទៅពលរដ្ឋខ្មែរផងដែលប្រាប់ថា មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat មានដើមកំណើតជាខ្មែរ គឺគាត់គ្មានឈាមជ័រខ្មែរទេ ហើយអ្វីដែលខ្មែរបញ្ជាក់ថា មានភស្តុតាងនោះ ការពិត លោក Pita Limjaroenrat គ្រាន់តែមកលេងប្រទេសកម្ពុជាប៉ុណ្ណោះ ។ ហ្វេសប៊ុក Isuzu D-Max MagicEyes បន្តថា នៅពេលខ្មែរចង់ទាមទារអ្វីមួយពីថៃ គឺត្រូវតែប្រើខួរក្បាលគិតផង ហើយមិនមែនចង់យកអ្វីគ្រប់យ៉ាងនៅលើទូទាំងពិភពលោក មកធ្វើជារបស់ខ្មែរទេ ហើយសូមផ្តាំឱ្យខ្មែរគិតផង អាខ្មែរកែងជើង អាសញ្ជាតិឆ្កែ… ។

ទោះយ៉ាងណា ការលើកឡើងខាងលើនេះ គឺជាមតិយោបល់របស់សារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃមួយចំនួនប៉ុណ្ណោះ ដោយសារពួកគេបានឃើញការបង្ហោះរូបរបស់មេដឹកនាំគណបក្សកាវក្លៃក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN All Post ។ គួរបញ្ជាក់ថា មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat បានទទួលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ពីពលរដ្ឋថៃ ហើយគេសង្ឃឹមថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhglFJBmyXCT5-lNu3hUlikR5kksyhiSp9cnMBhqM2gwn9wI3lauhOUQh-SoMH1JALneS53qakr_KRIsA7uDnAYrcNpUYsMDBJ4O-Z2tJ27NbnU4cq8F_9avkRXRA1Q-sKEqU1ZdJmKqpcP0hq2w_HnlfbdZ8wXPHY3Bxe--Z2xWboGyrW41qIYiL4H/s960/photo_2023-05-17_11-03-40.jpg ប្រភព ៖ chiangmai news