ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំងចំពោះកីឡាករបាល់ទាត់ថៃម្នាក់ ដែលមានឈ្មោះថា Jonathan Khemdee បានគប់មេដាយប្រាក់ និងរូបតុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេមចោលដែលដូចមិនឱ្យតម្លៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ រហូតតារាកំប្លែង នាយពាក់មី ស្នើឱ្យសហព័ន្ធបាល់ទាត់ថៃគួរអប់រំកីឡាកររូបនោះ។Bek Thailand Jonathan Khemdee Incar Kado Perpisahan yang Menyakiti Timnas  Indonesia U-22 di Final SEA Games 2023 - Bola Liputan6.com

កីឡាករ Jonathan Khemdee ជាខ្សែការពារជម្រើសជាតិថៃកូនកាត់ដាណឺម៉ាក-ថៃ អាយុ២១ កើតនៅលើទឹកដីសុរិន និងធំធាត់នៅប្រទេសដាណឺម៉ាកបានបង្ហាញឥរិយាបថ មិនសមរម្យយ៉ាងខ្លាំងព្រោះកីឡាកររូបនេះបានគប់មេដាយប្រាក់ និងរូបតុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេមចោលក្រោយពីចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងវគ្គផ្តាច់ព្រ័ត្រ។ កីឡាកររូបនេះក៏បានផ្តល់បទសម្ភាសដល់អ្នកសារពត៌មានថា លោកមិនពេញចិត្តនឹងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រទេ ដោយដាក់អាជា្ញកណ្តាលសញ្ជាតិអូម៉ង់ លោក ហ្គាស៊ីម មិនចេះសម្របសម្រួល និងកាត់សេចក្តីមិនសុក្រឹតលើទីលាន។May be an image of 5 people

ការបង្ហាញឥរិយាបថមិនសមរម្យ មិនឱ្យតម្លៃ និងមិនគោរពម្ចាស់ផ្ទះ របស់កីឡាករ Jonathan តារាកំប្លែងលោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានចេញមុខទទូចឱ្យសហព័ន្ធបាល់ទាត់ថៃគួរអប់រំកីឡាកររូបនេះ។May be an image of 2 people and text

តារាកំប្លែងពាក់មី បានសរសេរយ៉ាងដូច្នេះថា «សហព័ន្ធបាល់ទាត់ថៃ គួរអប់រំកីឡាករមួយនេះ! ! !
មេដាយ និងតុក្តតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេម ដែលបានផ្តល់ជូនកីឡាករនេះគឺមានតម្លៃកិត្តិយសធំធេងណាស់ មិនមែនគ្រប់មនុស្សចេះតែទទួលបានទេ គឺប្រគល់ដល់តែចំពោះអ្នកបានសាងស្នាដៃក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះ។ អរគុណការឱ្យតម្លៃ ពីកីឡាករ ឥណ្ឌូនេស៊ី»។May be an image of 1 person and text

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិថៃពាក់អាវលេខ៤ Jonathan បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិថៃទាំងក្រុមធំ និងក្រុមយុវជន ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះដែលទំនងជាប្ដូរទៅលេងឱ្យប្រទេសដាណឺម៉ាកវិញ។
ទោះយ៉ាងណាក៏បង្ហាញឥរិយាបថមិនសមរម្យរបស់កីឡាកររូបនេះនៅលើទឹកដីកម្ពុជា កំពុងតែធ្វើឱ្យមហាជនសម្តែងក្តីមិនពេញចិត្តជាខ្លាំងពីទង្វើអសីលធម៌នេះ៕