Home ព័ត៌មានជាតិ ការតាំងពិព័រណ៍វត្ថុបុរាណដែលទើបរកឃើញថ្មីដល់ភ្ញៀវទេសចររយៈពេល១០ថ្ងៃ និងមាន១ថ្ងៃទស្សនាដោយមិនគិតថ្លៃ

ការតាំងពិព័រណ៍វត្ថុបុរាណដែលទើបរកឃើញថ្មីដល់ភ្ញៀវទេសចររយៈពេល១០ថ្ងៃ និងមាន១ថ្ងៃទស្សនាដោយមិនគិតថ្លៃ

141
0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជូនដំណឹងដល់សាធារណជនថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ខណៈការចូលទស្សនាការតាំងពិព័រណ៍នេះទាំងភ្ញៀវជាតិ និងអន្តរជាតិ មិនតម្រូវឱ្យមានការបង់ប្រាក់ឡើយនៅថ្ងៃទី១៨ ខែឧសភា។No photo description available.

ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។No photo description available.សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។No photo description available.

ការរៀបចំ ពិព័រណ៍ខាងលើនេះទៀតសោត នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ ដែលអាចឱ្យសាធារណជនស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា៕No photo description available.May be an image of 1 person and jewelry