លោកស្រី Valentina Vladimirovna Tereshkova ត្រូវបានគេស្គាល់ថាជាស្ត្រីដ៏ក្លាហានម្នាក់ ហើយក៏ជាស្ត្រីដំបូងគេបង្អស់នៅលើពិភពលោកដែលបានធ្វើដំណើរទៅក្នុងលំហអវកាសដោយជិះយានអវកាស Vostok 6 នៅឆ្នាំ ១៩៦៣ យ៉ាងជោគជ័យបំផុតនៅក្នុងប្រត្តិសាស្ត្រមនុស្សជាតិ។
លោកស្រីបានធ្វើដំណើរគោចរឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ ចំណាយពេល៧១ម៉ោង( ២ថ្ងៃ ២២ ម៉ោង និង៥០នាទី)និង បានវិលត្រឡប់ចុះមកផ្ទៃផែនដីវិញដោយសុវត្តិភាព អតីតជំនាន់សហភាពសូវៀត។
នៅក្នុងគ្រានោះ ទីភ្ញាក់ងារអវកាសរបស់សហភាពសូវៀត បានជ្រើសរើសស្ត្រីម្នាក់មកហាត់រៀនបន្ថែម ក្នុងគោលបំណងបំបែកឯកត្តកម្ម យកស្រ្តីបញ្ជូនឡើងទៅកាន់ទីអវកាស ឲ្យបានមុនសហរដ្ឋអាមេរិក ដូចទៅនឹងលោក Yuri Gagarin បុរសទី១ដំបូងរបស់សហភាពសូវៀតដែរ ដែលបានធ្វើដំណើរឡើងទីអវកាសមុនគេលើពិភពលោក។
ក្រោយមកដោយសារលោកស្រីជាស្ត្រីដែលមានទេពកោសល្យ និងសមត្ថភាពពូកែខាងលោតឆ័ត្រឆោង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៣ ក្រោយពីការបាញ់យាន អវកាស Vostok 6 ជិះឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ និងត្រឡប់ចុះមកវិញ លោកស្រ្តីបានទម្លាក់ខ្លួនដោយប្រើឆ័ត្រយោង រយ:កម្ពស់ជាងជិត៧គីឡូម៉ែត្រ ដោយជោគជ័យមកដល់ដីវិញ៕


ប្រភព: WIKIPIDIA










