Home Blog Page 1765

ចាប់ខ្លួនបុរសថៃរោគចិត្តលួចខោអាវក្នុងស្រីៗ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមីនា កន្លងមក ប៉ូលិសនៅខេត្តកំផែងពេជ្រ ប្រទេសថៃ បានចាប់ខ្លួនបុរសរោគចិត្តម្នាក់ឈ្មោះ អូផាស អាយុ២៧ឆ្នាំ ពីបទលួចខោអាវក្នុងស្រីៗរាប់រយទៅព្យួរនៅគុម្ពឫស្សីក្បែរផ្លូវ ។ អ្នកភូមិរស់នៅក្បែរនោះមានការងឿងឆ្ងល់ថា តើបុរសនេះលួចខោអាវក្នុងស្រីៗមកធ្វើអ្វី ។

តាមការសាកសួររបស់ប៉ូលិសទៅកាន់បុរសឈ្មោះ អូផាស ឱ្យដឹងថា ខ្លួនបានដើរលួចខោអាវក្នុងស្រីៗនៅតាមភូមិនានាដើម្បីយកមកបំបាត់ចំណង់ ព្រោះនៅពេលរូបគេផឹកស្រាស្រវឹង គេតែងតែមានតម្រូវការផ្លូវភេទខ្លាំង ។ បុរសរូបនេះបន្តថា គេបានយកខោអាវក្នុងស្រីៗមកស្រូបរហូតដល់អស់ក្លិន រួចក៏យកទៅព្យួរនៅគុម្ពឫស្សីក្បែរផ្លូវ ហើយចំពោះខោអាវក្នុងណាដែលទើបលួចបានថ្មីៗ គេយកមកស្រូបក្លិនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9YYAwmzusD3rR-8Y0L92fsQcK2lvXuBe6eFNQSkarpZg4Dg_ZIRf4Byo88uQ3DbKZqnISA2ksXCsfYBiyWrkSw2QE2gyGLaawZ-PUIJQIDsCxMpG94zTGs10dP4jbObCiHQfqdKb6E7UHpnA6rFDFCAsmBQkPFjsB130nJIB3Xg0DFrl-Gln5lU6P/s700/photo_2023-03-29_09-14-56.jpg

ក្រុមប៉ូលិសបានពិនិត្យមើលភស្តុតាង និងរឹបអូសខោអាវក្នុងទាំងនេះ បន្ទាប់មកចាប់ខ្លួនបុរសឈ្មោះ អូផាស ដើម្បីចាត់វិធានការបន្តតាមផ្លូវច្បាប់ ។ ចំណែកអ្នកភូមិរស់នៅក្បែរៗនោះបានមករកមើលខោអាវក្នុងទាំងនេះឃើញថា ជារបស់ពួកគេដែលប្រើប្រាស់រួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfiOdkOJeDp4iKUJS4Jm68UPu_y7cN6xceEeOD9sDOyCN5QsZrgkfFxLQJ9tVNkuckUPVppqxwIyl80ZJx7yY-oFDk5EgYUxa45UAcCHBlPRKgSF1JuOvPKA_RBf8qGgJwNIHM3uZhwQ8P1s6_8HjOLJkcI9mCkXhkEU-p7uUGekCJ40p6MjJ6ic2/s640/photo_2023-03-29_09-15-03.jpg

នៅថ្ងៃដដែលនេះដែរ មានជនរងគ្រោះចំនួន៦នាក់បញ្ជាក់ថា ខោអាវក្នុងដែលពួកគេបាត់នោះ គឺនៅទីនេះទាំងអស់ ។ ដូច្នេះ ប៉ូលិសបានជូនដំណឹងទៅកាន់ពលរដ្ឋក្នុងភូមិថា បើអ្នកណាម្នាក់ធ្លាប់ត្រូវគេលួចខោអាវក្នុងបែបនេះ ពួកគេអាចមកប្តឹងបុរសខាងលើពីបទលួចទ្រព្យសម្បត្តិក្នុងលំនៅឋាននៅពេលយប់ ៕ ប្រភព ៖ khaosod

Samsung មិនផ្លាស់ប្តូរទីតាំងផលិតស្មាតហ្វូនចេញពីវៀតណាមទេ

0

ប្រទេសវៀតណាម ៖ លោក Choi Joo Ho នាយកក្រុមហ៊ុន Samsung Vietnam Complex លើកឡើងថា ក្រុមហ៊ុននឹងមិនផ្លាស់ប្តូរទីតាំងផលិតទូរស័ព្ទស្មាតហ្វូនចេញពីប្រទេសវៀតណាមទៅកាន់ឥណ្ឌាទេ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald ឱ្យដឹងថា Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងផលិតទំនិញរបស់ក្រុមហ៊ុនទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទស្មាតហ្វូនដែលផលិតនៅវៀតណាមផងដែរ ហើយព័ត៌មាននេះបញ្ជាក់ទៀតថា ការផ្លាស់ប្តូរទីតាំងផលិត គឺដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ព្រមទាំងចូលទៅកាន់ទីផ្សារធំលំដាប់ទី៥ លើពិភពលោក គឺប្រទេសឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinku0JURo7upPXWaV1KwIpx93N_sTp2kPG-bZDIuZu0hZdFWnfbJmRIFGG7SB_wIxt5PkWFWzWDb7jHkNL2a3wiKhwYqsiZE5-OAkpXL1pL_bNYPjUzFSMF2_M_R6AFe44bbj8LJ2qk5uRk3bPetAyEs-kALVpa017TTgyCmTiy78CHCfd_zOBPxbu/s700/photo_2023-03-29_08-40-13.jpg

ទោះយ៉ាងណា លោក Choi Joo Ho បានបដិសេធនឹងព័ត៌មានចុះផ្សាយនេះក្នុងកិច្ចប្រជុំជាមួយមន្ត្រីនៅខេត្ត Thai Nguyen ប្រទេសវៀតណាម ។ កិច្ចប្រជុំនេះរៀបចំឡើងនៅក្នុងរោងចក្ររបស់ Samsung Electronics ដោយលោក Choi Joo Ho ថ្លែងថា ទំនិញភាគច្រើនដែលក្រុមហ៊ុនផលិតនៅឥណ្ឌា គឺសម្រាប់លក់ក្នុងទីផ្សារប្រទេសឥណ្ឌា និងបាននាំចេញទំនិញបន្តិចបន្តួចប៉ុណ្ណោះទៅកាន់ទីផ្សារអាហ្វ្រិក ។ ចំណែកទូរស័ព្ទដៃជាច្រើនប្រភេទត្រូវបានផលិតនៅប្រទេសវៀតណាម និងនាំចេញទៅកាន់១២៨ប្រទេសនៅទូទាំងពិភពលោក ។ ដូច្នេះ ការផលិតរបស់ Samsung Electronics Vietnam នឹងមិនទទួលផលប៉ះពាល់ពីការផលិតនៅឥណ្ឌាទេ ។

ក្រៅពីនេះ លោក Choi Joo Ho បន្ថែមថា ក្រុមហ៊ុនបានចុះកិច្ចសន្យាវិនិយោគរយៈពេលវែងនៅខេត្ត Thai Nguyen ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបន្ថែមប្រាក់វិនិយោគជិត១,២ពាន់លានដុល្លារអាមេរិកក្នុងរោងចក្រ Samsung Electro-Mechanics Vietnam ផងដែរ ដែលធ្វើឱ្យប្រាក់វិនិយោគរបស់ Samsung នៅក្នុងខេត្តនេះសរុបស្មើ៧,៥ពាន់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ8A4Y5vL_mCrb6786aqN-vtWmORza_GVAKSVGBuTiyEtmJjOxI6W0yETv7043GgNDAEtR8oSOmVWT4zhMVyDsRU9TFA2IJXrpbZGPVrhk2xsseWIMAt_D-yqqu3w-nmolE_aB8YkFghX0Sqfj6NGyNmTc92Riu9bGrTUJNqFrxdlhkuGCIQ8cW6F5/s700/photo_2023-03-29_08-40-13%20(2).jpg

តាមរបាយការណ៍របស់សវនករហិរញ្ញវត្ថុបញ្ជាក់ថា Samsung មានប្រាក់ចំណូលសរុបនៅឆ្នាំ២០២២ ស្មើ២,៣៤សែនលានដុល្លារអាមេរិក កើនឡើង៨% ពីឆ្នាំ២០២១ ។ រោងចក្រចំនួន៤កន្លែងនៅវៀតណាមទទួលបានប្រាក់ចំណូល៣០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ហើយបង្កើតប្រាក់ចំណេញរហូតដល់៤,៦ពាន់លានដុល្លារអាមេរិកផងដែរ ។

បច្ចុប្បន្ន Samsung Electronics Vietnam Thai Nguyen (SEVT) គឺជារោងចក្រផលិតទូរស័ព្ទស្មាតហ្វូនរបស់ Samsung ដ៏ធំបំផុតនៅលើពិភពលោក ដែលបានបង្កើតប្រាក់ចំណូលច្រើនបំផុតស្មើ២,៨ម៉ឺនលានដុល្លារអាមេរិក កើនឡើង១៣% ពីឆ្នាំ២០២១ ។ Samsung បានវិនិយោគប្រាក់នៅប្រទេសវៀតណាមចំនួន១,៨ម៉ឺនលានដុល្លារអាមេរិក ហើយក្រុមហ៊ុនក៏មានគម្រោងបន្ថែមប្រាក់វិនិយោគចំនួន២ម៉ឺនលានដុល្លារអាមេរិកទៀតផង ៕ ប្រភព ៖ AEC Connect

មកស្គាល់ល្បែងប្រជាប្រិយខ្មែរមួយចំនួន ដែលពលរដ្ឋគួរតែលេងនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ

0

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលត្រូវបានគេចាត់ទុកថាមានប្រពៃណីវប្បធ៏មទំនៀមទំលាប់សម្បូរបែបមួយនៅលើពិភពលោក។ ពិធីបុណ្យជាប្រពៃណីទំនៀមទម្លាប់របស់ជាតិដែលមានតាំងពីបូរាណាចារ្យមក ត្រូវបានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខាន លើកលែងតែមានករណីពិសេសណាមួយកើតឡើង ។ល្បែង​ប្រជាប្រិយ​ខ្មែរ​ «​ចោលឈូង​»​សម្រាប់​​​រដូវ​ចូល​ឆ្នាំ​ថ្មី – Koh Santepheap Daily ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឬ សង្រ្កាន្តខ្មែរ ត្រូវបានប្រារព្ធធ្វើដោយចាប់ផ្តើមពីថ្ងៃទី១៣.១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី១៥.១៦ ខែមេសានៃឆ្នាំនីមួយៗ ។ សង្រ្កាន្តខ្មែរជាភាសាសំស្រ្កឹតប្រែមកថា ដំណើរឃ្លាតចាកទី ការឈានចូលដល់ដំណើរដែលព្រះអាទិត្យចរណ៍ចូលដល់ទីមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នាពេញគម្រប់មួយឆ្នាំ ឬ និយាយដោយងាយថាជាដំណើរដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ។រូបថតប្រចាំសប្តាហ៍៖ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ រីករាយនឹងការលេង ល្បែងប្រជាប្រិយខ្មែរ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិ ...

កន្លងមកនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គេសង្កេតឃើញពលរដ្ឋខ្មែរ ភាគច្រើនជាយុវវ័យ តែងនាំគ្នាលេងល្បែងតាមប្រជាប្រិយខ្មែរនៅតាមផ្ទះ ភូមិ សាលា ឬក្នុងបរិវេណវត្តជាដើម។

ហើយខាងក្រោមនេះជាល្បែងប្រជាប្រិយដែលកូនខ្មែរត្រូវចងចាំ និងថែរក្សាឱ្យបានគង់វង្ស ព្រោះវាបានបន្សល់ទុកតាំងពីបុរាណកាលមកអស់រយៈពេលរាប់ទស្សវត្ស៖

 

  • ល្បែងស្តេចចង់ ឬ អៀវ
  • ល្បែងចោលឈូង
  • ចាប់កូនខ្លែង
  • លោតអន្ទាក់
  • លាក់កន្សែង
  • ឱបត្រឡាច
  • បោះអង្គញ់
  • ទាញព្រ័ត្រ
  • កូនគោល
  • ចោះប្រមាត
  • លាក់កូនកាស
  • វាយក្អម
  • លាក់ធ្យូង
  • ប៉ក់ចាប
  • ស្វាដណ្តើមស្លឹកឈើ
  • ល្បែងបាយខុំ -ល-៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGjR25IAF48XXYronHm9GZaIurulpqkdNIH96PL-6FBQpJe-Ksf1DA9HkTCRhuuQcyxQIT3a3lFVMogpV3mxKxO-u1MVXU4-d7efrnX5WW7RL0mm-3qQ789baW1oRMswnD5kz_067yesANrcWS6s8xVy5eCxtf-qJOJIjacJT36tMwpI4vNQ_2RLz/s776/Screenshot%202023-03-29%20083832.jpg

ស្វែងយល់អំពីប្រវត្តិនិងរឿងរ៉ាវខ្លះៗនៃ «របាំត្រុដិ» សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ ស្វែងយល់ពីរបាំត្រុដិ ទាំងអស់គ្នា របាំត្រុដិគឺជារបាំប្រជាប្រិយខ្មែរ មួយប្រភេទដែលគេតែងតែប្រគុំនូវរដូវចូលឆ្នាំថ្មី របាំនេះ គឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុស ស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។

តាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សសេរចងក្រងថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ ។ ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំ នីមួយៗមែន ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាដែលស្រុកទេសរាំងស្ងួតជាច្រើនថ្ងៃខែ ម្តងៗដែរ ។របាំត្រុដិ វត្តសុរិយា - YouTube

របាំត្រុដិនេះ ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង ។មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិសេសសល់នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងពីដែនដីនេះពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងដែលអ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបនេះឯង ។

កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជានៅរៀងរាល់ពេលបុណ្យចូលឆ្នាំដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។

ហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុងខេត្តសៀមរាបដែលជិតរាជធានីចាស់ប៉ុណ្ណោះ ។ចំពោះប្រដាប់ប្រដាដែលត្រូវលេងនៅក្នុងពិធីនេះ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូចក្រុមធំយោលទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង។ ចំណែកប្រដាប់ប្រដាទាំងនោះទៀតសោត ក៏និយមទៅតាមនោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi05dgW2GzyWZ1R0Vq-8TcnbaDVsVoBPwdQ2gvjnyH8vfGP75Wor6OXLComTIx90o6KR3Ow48hVguUQ6_fkoYs_w_VZD2UUqwK8uYRtBcS9bGjnKbdTAAK3bxzPpGBQ-s4ahS9Tm4XeOMmbyMubMfxqtMdizcfW7Lcnk2um4qzhxCubon0LlaAcqQW2/s1280/photo_2023-03-29_01-24-34.jpg

ប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សំរាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ចាត់ប្រាក់ ដែលគេបាចទាននិងច្រៀងឲ្យពរដល់អ្នកដាក់ទាន ។ ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និង បង្ហាញពីគោល បំំណងជួយដេញស្ទាក់ប្រើស ឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។

ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី២ទៅ៦នាក់ ជាអ្នកគោះបុក ជាចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត ។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipy_zQ_Wvd_X51FmSdg5qviBgmsBHd5eoNSOTggaCrP8RnwJsUDPoEn0tLTMG3Ntv-xMkHxah2stY8myDZym4ZYI-nsjibBj0_yRqN-ByymHECz9SEr0ASPuCoByQrz87WOn6hZppwU3jdMsBvAIxtCc0n6a0IIOeq8MwO6qUHFu4NnxjCDpqoXHTU/s700/photo_2023-03-29_01-24-35.jpg

ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង ។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។

របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ៕

កប់ទុកយូរ! រឿន ណាត ទម្លាយមូលហេតុមិនជាន់ទឹកដីថៃ៥ឆ្នាំមកនេះ

0

កញ្ញា រឿន ណាត អតីតម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលកម្ពុជា២០១៨ បានទម្លាយមូលហេតុដែលកប់ក្នុងចិត្តជាយូរក្នុងរយៈពេល៥ឆ្នាំមកនេះដែលខ្លួនមិនដែលជាន់ទឹកដីថៃចាប់តាំងពីប្រកួតនៅក្នុងកម្មវិធី Miss Universe ឆ្នាំ២០១៨មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoHFf5FtuoNroprN5EhWaH0Ti0mnzfkUNgpPGbQfQElXT827zPLUekuvLM0HxNVApT2BdTeIdOXVZXVdgVa_kPSFhlRUE9jKnFZxtVjoZWJx7ZbovouMWysWqkyMCrP5KW4yFnQK8xfFyjXLl15j1a91q9P5VZ1vmcPDNwzGfa1oRDHgDuZDIw2pND/s960/338160066_1328385127955763_1750431592884608257_n.jpg

ទន្ទឹមនឹងមានការប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គម ទៅលើបវរកញ្ញាថៃម្នាក់ដែលបានប្រើពាក្យប្រមាថជាតិសាសន៍ខ្មែរ តារាសម្តែង រឿន ណាត អតីតបវរកញ្ញាចក្រវាល បានបង្ហោះសារនៅថ្ងៃទី២៨ ខែមីនានេះថា «វាមិនមែជាលើកទីមួយទេដែលប្រទេសមួយនេះ បានមើលងាយមកកាន់ប្រទេសកម្ពុជា នេះហើយជាមូលហេតុដែលតាំងពីប្រកួតចប់ក្នុងប្រទេសនេះរយៈពេល ៥ឆ្នាំហើយដែលមិនដែលទៅម្តងទៀត ព្រោះកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង (មិនចេះអៀបអប)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXlBM2BnFLyw7yZtBTO8R3G1oRMJihLPo05Q5y1JX_KniSzb5EfY2wfNOAcvVFNKWsWzmCgXimEn1gCRXuQnHLl0EquWTewejCZat1rPi-yN6QQjFlGKePiFZqBrRuiV9zlr4rn1dFhPm9fe7ZPEpxWMUaFqaplwLNGXnIL_rHQFvGZHyvZeR_jUjd/s960/337728232_242773621539379_3535593671472554961_n.jpg

គួរបញ្ជាក់ផងដែរថា កញ្ញា រឿន ណាត បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិកម្មវិធី Miss Universe ២០១៨ ដែលរៀបចំឡើងនៅប្រទេសថៃ ដោយអំឡុងពេលប្រកួតអតីតបវរកញ្ញារូបនេះបាននាំយកក្រមាខ្មែរចែកជូនជនបរទេសផងដែរ។ ទោះបីជាកាលនោះរូបនាងពុំទទួលបានជ័យលាភីណាមួយនៅក្នុងកម្មវិធី តែអ្នកគាំទ្រកម្ពុជាបានពោលសរសើរ និងលើកទឹកចិត្តនាងយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXrl5PNqroq8MkfOoR3JjTZlXMGQVKMukSjLGvs8fXvY6VYFdmeVj97MOcvDmSk5bWFnBEN691WJHapgl3OBpPPObuijomcv8F4GlLi4kJCbgIAbt8d0GErxKyM5x4KOAEwEMjCyVUb8xwYRMC_hKjZbCNA1-3RpVstaYpZlFZzcKHf78XISAia-c/s960/65501713_2406446719588412_4051360960038830080_n.jpg

ក្តៅដូចបាយពុះ! បវរកញ្ញាថៃម្នាក់បង្ហោះសារប្រមាថជាតិសាសន៍ខ្មែរ

0

នៅលើបណ្តាញសង្គមនាថ្ងៃទី២៨ ខែមីនា នេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្មយ៉ាងខ្លាំងទៅលើបវរកញ្ញាថៃ Tia Li Taveepanichpan ដែលជា Miss Grand ខេត្តភូកេត ២០២៣ ដោយនាងបានបង្ហោះសារនៅលើ IG ប្រើពាក្យប្រមាថជាតិសាសន៍ខ្មែរ។

នៅក្នុងសារនោះ នាង Tia Li បានបង្ហោះរូបកាត់ត កាត់ទង់ជាតិខ្មែរដាក់លើរូបសត្វទន្សង ដែលសត្វនេះភាសាថៃហៅថា ហៀ ជាសត្វដែលត្រូវបានគេប្រើប្រាស់ក្នុងពាក្យជេរ របស់ភាសាថៃ ដូចដែលខ្មែរយើងប្រើប្រាស់សត្វឆ្កែ ក្នុងពាក្យជេរដែរ។

ក្រោយពីបង្ហោះសារនេះរួចបវរកញ្ញាខាងលើនេះបានចេញបង្ហោះវីដេអូខ្លីសុំទោសវិញដោយសារបង្ហោះរូបមានកំហុសឆ្គង។

ដ្បិតតែមានការសុំទោសពីសំណាក់បវរកញ្ញាខាងលើក្តី អ្នកលេងបណ្តាញសង្គមនៅតែមានការពេញចិត្តចំពោះបវរកញ្ញារូបនេះ ដោយបានលើកឡើងថា ដើម្បីឱ្យតែមានការចាប់អារម្មណ៍ មានប្រជាប្រិយភាពពីសំណាក់មហាជន បានយកជាតិសាសន៍ខ្មែរទៅលេងសើចប្រើពាក្យឌឺដងផ្លែផ្កា។

គួរបញ្ជាក់ថា Tia Li Taveepanichpan បានក្លាយជាម្ចាស់ជ័យលាភី Miss Grand ខេត្តភូកេត ២០២៣ នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ហើយនាងក៏ជាតារាសម្តែង និងម៉ូដែល មួយរូបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglXT6HlNM0ZbWICDIEfuxAjW-H7koSzxiywHnXthqLWdaplgaJbTxDqxYtvj54sPNW4V8yFtXxiFvq8bySklwsbXzSGat0fpov83fVwEiTdSxwrYbDRBuiXLDnZWEmPAaTMQZ0E7jwyMHhrLxHYCnB3zLk5CsGMKWzd5u_qkc-UR2kcgFzfbBLdPVu/s1350/337566146_1260958704799242_131279398595021876_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX6kjwh90Z2gvmKrfdzE7v5sfWPbYXf-WM-CJo57ymPBbY7OMSVS6vA23lKWxLeg77oJ0YyySw4yRCY0NIKms02UsBaaSd0r4_sjl0drS3cgQakJhsAB-n1c_cukvxJUNn-wSEAalwlGBGhinmT_W_jxl5j1n1iyq3O-zaqnRbI60PtD-MMSvPeWL6/s1912/338385983_3468394383429899_801670401540018358_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUB8onuK29P__kOISzI8PR1ObbrkRIrhHnDbZfXHqeSmyT0Y6fyD7fwjfKXiIblNDefOl7mSISwslshhlh--CzL_Ab92fxudzbXB1Nwtdk76LzzG8riO67VfGdpDncLHPt1gHDI5D40O9O7AejNT5915C888Ine1rO961-A64i1q8g57_PS6AMBkUY/s1911/338415730_1683680948741264_8187246531868380597_n.jpg

តើមានដឹងទេថាប្រទេសណាខ្លះដែលគ្មានព្រលានយន្តហោះ?

0

ព្រលានយន្តហោះគឺជានិមិត្តរូបនៃវឌ្ឍនៈភាពសេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ ព្រលានយន្តហោះដើរតួនាទីយ៉ាងសំខាន់ក្នុងមធ្យោបាយដឹកជញ្ជូនទៅក្រៅប្រទេសឬអាចឆ្លងទ្វីបផ្សេងៗបានទៀតផង។ នេះគឺជាគុណសម្បត្តិដែលពិភពលោករបស់យើងមិនអាចខ្វះបានក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសនីមួយៗ។ ផ្ទុយទៅវិញគេបានរកឃើញថាមានប្រទេសចំនួន៥ដែលគ្មានព្រលានយន្តហោះ ដូច្នេះហើយតើប្រទេសណាខ្លះដែលគ្មានព្រលានយន្តហោះ? ក្នុងនោះរួមមាន៖

១.Vatican៖ មានទីតាំងស្ថិតនៅជិតប្រទេសអ៊ីតាលី ដែលមានផ្ទៃដីត្រឹមតែ០,៤៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៨០០នាក់ តែប៉ុណ្ណោះ។ ដោយសារតែប្រទេសនេះមានផ្ទៃដីតូច ដូច្នេះហើយមិនមានកន្លែងសម្រាប់សាងសងព្រលានយន្តហោះនោះទេ។ ប្រជាជនដែលរស់នៅក្នុងប្រទេសVaticanមិនមានរថយន្តអ្វីនោះទេ ភាគច្រើនគឺគេធ្វើដំណើរដោយថ្មើរជើង។Visiting Vatican City in Rome 2023 | Complete Guide

២.Monaco៖ មានទីតាំងស្ថិតនៅជិតប្រទេសបារាំង ដែលមានផ្ទៃដីត្រឹមតែ២,១ គីឡូម៉េត្រការ៉េ និងមានប្រជាជនរស់នៅជាង៤ម៉ឺននាក់។ ដោយសារប្រទេសនេះមានផ្ទៃដីតូច ដូច្នេះការសាងសង់អាកាសយានដ្ឋានបាននៅះទេ។Monaco | History, Map, Flag, Population, Royal Family, & Facts | Britannica៣.San Marino៖ មានទីតាំងស្ថិតនៅជិតប្រទេសVatican ដែលមានផ្ទៃដីត្រឹមតែ៤០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៣,៤ម៉ឺននាក់ ។ ដោយសារប្រទេសនេះនៅចំកណ្តាលទីក្រុង Rome និងរុំព័ទ្ធទៅដោយប្រទេសអ៊ីតាលី ដូច្នេះហើយមិនមានកន្លែងសម្រាប់សាងសង់ព្រលានយន្តហោះឡើយ។10 Reasons To Visit The City of San Marino (From Italy)

៤.Liechtenstein៖ មានទីតាំងស្ថិតនៅប្រទេស Switzerland ដែលមានផ្ទៃដី១៦០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៤ម៉ឺននាក់។ ប្រទេសនេះមិនអាចសាងសង់ព្រលានយន្តហោះបានទេដោយសារប្រទេសនេះមានភ្នំច្រើន និងមានវាលទំនាបតូចព្រមទាំងហំុពទ្ធ័ទៅដោយប្រទេសអ៊ីតាលី។Liechtenstein is popular with time-poor travellers, but it rewards those  who linger | South China Morning Post

៥.Andorra៖ មានទីតាំងស្ថិតនៅចន្លោះប្រទេសអេស្ប៉ាញនិងបារាំង ដែលមានផ្ទៃដី៤៦៨គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង៨ម៉ឺននាក់។ ដោយសារប្រទេសនេះមានសណ្ឋានដីនៅលើភ្នំ ដូច្នេះហើយមិនអាចសាងសង់ព្រលានយន្តហោះបានឡើយ៕Andorra Mountains

យុវវ័យនៅអាមេរិកនិយមប្រើប្រាស់បណ្តាញសង្គមចិន

0

សហរដ្ឋអាមេរិក ៖ ករណីកម្មវិធី TikTok របស់ចិនដែលអាមេរិកលើកឡើងថា បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ហើយ CEO របស់ TikTok បានបកស្រាយនៅក្នុងតុលាការអាមេរិកថា កម្មវិធីនេះមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ធ្វើឱ្យគេចាប់អារម្មណ៍ថា តើកម្មវិធីនេះអាចទាក់ទាញយុវវ័យអាមេរិកឱ្យចូលចិត្តប្រើវាដោយរបៀបណា ? ហើយមូលហេតុអ្វីបានជា TikTok ទទួលបានការពេញនិយមប្រើប្រាស់ជាខ្លាំងនៅអាមេរិក ?

តាមការស្ទង់មតិនៅខែមីនា ឆ្នាំ២០២៣ បង្ហាញថា កន្លងមក កម្មវិធីចំនួន៤ ក្នុងចំណោម៥ ដែលពលរដ្ឋ និងយុវវ័យអាមេរិកចូលចិត្តប្រើប្រាស់ គឺជារបស់ចិន ។ មតិជាច្រើនគិតថា មូលហេតុដែលធ្វើឱ្យកម្មវិធីរបស់ចិនទទួលបានការពេញនិយម ព្រោះវាជាកម្មវិធីឆ្លាតវៃ និងបានប្រកួតប្រជែងគ្នានៅប្រទេសចិន ហើយបានជំរុញឱ្យកម្មវិធីទាំងនេះអភិវឌ្ឍន៍ទៅមុខជានិច្ច ។Best TikTok DANCE Mashup! ???? Ultimate TIK TOK Dance Compilation (2023) -  YouTube

តាមទិន្នន័យរបស់ Sensor Tower បង្ហាញថា ក្នុងរយៈពេល៣សប្តាហ៍ដំបូងក្នុងខែមករា ឆ្នាំ២០២៣ កម្មវិធី Temu ទើបបង្កើតឡើងបានរយៈពេល៧ខែបានក្លាយជាកម្មវិធីពេញនិយមមួយ និងមានការដោនឡូតច្រើនបំផុតនៅអាមេរិក បន្ទាប់មក គឺកម្មវិធី CapCut ជាកម្មវិធីភ្ជាប់វីដេអូរបស់ TikTok ។

កម្មវិធីពេញនិយមរបស់ចិនទាំងនេះបានបង្កើតឡើងដោយបច្ចេកវិទ្យារបស់ក្រុមយុវវ័យចិន និងដាក់គោលដៅទៅកាន់ទីផ្សារលើពិភពលោក ខណៈមានការប្រើប្រាស់កម្មវិធីនេះច្រើននៅចិន ហើយក្រុមហ៊ុនទាំងនេះប្រមូលផ្តុំនូវអ្នកមានចំណេះដឹងផ្នែកបច្ចេកវិទ្យាជាច្រើននៅចិន ។ ជាក់ស្តែង កម្មវិធី Temu បើទោះវាជាវែបសាយទិញអីវ៉ាន់ ប៉ុន្តែបុគ្គលិកជាងពាក់កណ្តាលក្នុងក្រុមហ៊ុននេះ ជាអ្នកអភិវឌ្ឍន៍កម្មវិធី ។

អ្នកវិភាគនិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនតែងត្រូវគូប្រជែងនៅអាមេរិកមើលរំលងជានិច្ច ហើយក្រុមហ៊ុនចិនបានចំណាយដើមទុនជាច្រើនដើម្បីអភិវឌ្ឍន៍កម្មវិធី បន្ទាប់មក យកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់នៅក្រៅប្រទេស រួមទាំងអាមេរិកផងដែរ ។Social media and censorship in China: how is it different to the West? -  BBC News

ទោះយ៉ាងណា ការព្យាយាមរបស់ក្រុមហ៊ុនចិនក្នុងការពង្រីកអាជីវកម្មទៅក្រៅប្រទេស គឺមិនទទួលបានជោគជ័យទាំងអស់ទេ ខណៈអាមេរិកនិយាយថា ការប្រើប្រាស់កម្មវិធីរបស់ចិននឹងប៉ះពាល់ដល់សន្តិសុខរបស់អាមេរិក ជាពិសេស ករណី TikTok ដែលការិយាល័យគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកគំរាមថា នឹងហាមប្រើប្រាស់កម្មវិធីនេះនៅអាមេរិក បើក្រុមហ៊ុន ByteDance មិនលក់ភាគហ៊ុនក្នុង TikTok ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែមីនា សមាជិកសភាអាមេរិកបានសួរសំណួរទៅកាន់លោក Shou Zi Chew ជា CEO របស់ TikTok ពាក់ព័ន្ធនឹងការបញ្ជូនព័ត៌មានអ្នកប្រើប្រាស់ទៅកាន់រដ្ឋាភិបាលចិន ។ ប៉ុន្តែលោក Shou Zi Chew បានបដិសេធថា គ្មានការពាក់ព័ន្ធជាមួយរដ្ឋាភិបាលចិនទេ ៕ ប្រភព ៖ The standard wealth

ខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេនាចុងខែមីនានេះ

0

តាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី២៨ ខែមីនា នេះបានឱ្យដឹងថា សប្ដាហ៍ទី៤ ចាប់ពីថ្ងៃទី២០-២៦ ខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣០ម៉ឺននាក់ ក្នុងនោះខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ។

របាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងសរុបចំនួន៣០៤,៩៦៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៥៦,០៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន៤៨,៨៧០នាក់។ ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ មានភ្ញៀវទេសចរសរុប ៦៩,៤៧៧នាក់
* រាជធានីភ្នំពេញ ៣៨,៧៧៣នាក់
* ខេត្តសៀមរាប ៣៧,៣៩៤នាក់
* ខេត្តបាត់ដំបង ២៥,៩៧៤នាក់
* ខេត្តកំពត ២៤,៩២៩នាក់
* ខេត្តស្វាយរៀង ១៨,២៤១នាក់
* ខេត្តកំពង់ចាម ១៥,៤០២នាក់
* ខេត្តពោធិ៍សាត់ ១០,៦៩៩នាក់។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលបានទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តកាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាថ្ងៃដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ហើយក៏ចំថ្ងៃដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត (សមរាត្រី Equinox) មានចំនួន៨,៧២៦នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន២,២២៦នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wqwFM2uy3Iygswe91jboMbTRROkFzlHjmUfPdroWDbb_QaQUhPBuW8xrZ0YUXgcIfrQq2OL563iT4kaxBZgtIUPYLzKYWPHLRKr7QWfnGk1hhBiD300w4Z6NAcGv9EyNrCDAYilYgv7AKLppHu7q5JTGVI3w8bvkIlahltwhcYEsZiIt6TC3Ty12/s1280/337659668_1261810521127560_5115586708915761134_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOoMCY4i3MxG3TkefNYzqZ_VjufRh9pntb8NIDmujOJ_XsRF_HzN2FM017cQshsvUoPgfQ6sSWRex8Vkcf3GAu4C3GM0W0WdQpqBFGwC-1VzY78CSeU4CiSKdhwgLkfr_BhF4DXPFt8dyicFizckgHOdXZgs79TpFycx5QjwNqmessX8eFQqWRYEqk/s1280/337514671_524763326487756_3273706044870194178_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiXac69suITRC_6PUWDeQBJCZtkXBToFJuSDVlOwoDDXukNDyIIpXDP819yzmF5-81SyIlDMhZq_bJ6xtMpq24pw5H6OR4rucWUIJE-hmGaMtjbAukiMabybLJHTSK1-fLcsOGOgyiUR1XnGlbg1aXV8uXAI6hS4fdx3ufLy1__50d97a1kEqEV2V7/s1280/338117745_886693592442783_2387258507222646493_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1NRhwXPHPnxFjSaqShyh1WgOL6D-YWrqlmPcyOGlkNrbL4K6aXJcTk9s1KjfZjQClUEvPc9yO_QT1mohXA9keTVrGfGFhOw6Jr7YMOgfSccHfvOwT7Bqv_A0xpjmWn_-xBCQbrRiuAUZesLMg9ZONWJ6w8cmzGQb9Pi1OVmZGpmRslBrziWGndMrB/s960/338043898_606283641398776_3766776941243328471_n.jpg

អតីតសិស្សបានចូលមកបាញ់ប្រហារក្នុងសាលារៀនរបស់ខ្លួន

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មាន CNN បានរាយការណ៍ពីហេតុការណ៍សោកនាដកម្មគួរឱ្យរន្ធត់ គឺការបាញ់ប្រហារក្នុងសាលារៀនបឋមសិក្សាឯកជនគ្រីស្ទានឈ្មោះ Covenant ស្ថិតនៅទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែមីនា ។ ការបាញ់នេះបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ ក្នុងនោះមានក្មេងអាយុ៩ឆ្នាំ ចំនួន៣នាក់ និងមនុស្សធំ៣នាក់ទៀត ហើយខ្មាន់កាំភ្លើងរូបនេះត្រូវបានប៉ូលិសបាញ់សម្លាប់នៅកន្លែងកើតហេតុ ។28-Year-Old Woman Kills 3 Children, 3 Adults At Christian Nashville  Elementary School

មន្ត្រីប៉ូលិសនិយាយថា ខ្មាន់កាំភ្លើងឈ្មោះ Audrey Hale អាយុ២៨ឆ្នាំ ជាស្ត្រី ប៉ុន្តែតែងខ្លួនជាមនុស្សប្រុស ហើយរូបគេធ្លាប់សិក្សានៅសាលារៀននេះ ។ មន្ត្រីប៉ូលិសសន្និដ្ឋានថា មូលហេតុដែលបណ្តាលឱ្យមានការបាញ់ប្រហារ ដោយសារគេមានការខឹងសម្បារនឹងអ្វីម្យ៉ាង ។ ដូច្នេះ ប៉ូលិសមិនទាន់ដឹងច្បាស់ និងកំពុងស៊ើបអង្កេតព័ត៌មានលម្អិត ។ ជាដំបូង ប៉ូលិសរកឃើញថា ខ្មាន់កាំភ្លើងបានគូរផែនទីរបស់សាលារៀន រួមទាំងចំណុចនានាចូលទៅកាន់អគារ ហើយសរសេរអក្សរនៅលើនោះទៀតផង ។ រីមន្ត្រីផ្នែកស៊ើបអង្កេតបញ្ជាក់ថា ការបាញ់លើកនេះ ជនខិលខូចបានរៀបចំគម្រោង និងត្រៀមខ្លួនយ៉ាងល្អ ។Woman kills 3 kids, 3 adults at a Nashville Christian school |  National/World News | gloucestertimes.com

អ្នកនាំពាក្យប៉ូលិសប្រចាំក្រុង Nashville បង្ហើបថា មានគេប្តឹងមកកាន់ប៉ូលិសពីហេតុការណ៍នេះ ហើយសាក្សីរៀបរាប់ថា ជនខិលខូចបានចូលមកកាន់សាលារៀនតាមទ្វារចំហៀងប្រដាប់ដោយកាំភ្លើង៣ដើម និងកាំភ្លើងខ្លី១ដើមទៀត ។ បន្ទាប់មក គេក៏បានបាញ់ប្រហារអគារជាន់ទី១ និងជាន់ទី២ មុនពេលប៉ូលិសបាញ់រូបគេស្លាប់នៅជាន់ទី២ ។3 children and 3 adults are dead in a shooting at a Christian school in  Nashville : NPR

ចំណែកមេការិយាល័យប៉ូលិសប្រចាំទីក្រុង Nashville បញ្ជាក់ថា ខ្មាន់កាំភ្លើងបានសរសេរសាររៀបរាប់ពីការមិនពេញចិត្តដែលលាក់ទុកក្នុងចិត្ត ដោយសារត្រូវគេបញ្ជូនមករៀននៅសាលាគ្រីស្ទាន ហើយគេជឿថា ខ្មាន់កាំភ្លើងបានរៀបចំគម្រោងរួចជាស្រេចដើម្បីបង្កហេតុ ។Shooter Kills 3 Children & 3 Adults At Nashville Elementary School –  Deadline

ក្រោយកើតហេតុការណ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើទៅកាន់សភាអាមេរិកឱ្យកែតម្រូវច្បាប់កាំភ្លើងដ៏តឹងរ៉ឹងឡើងវិញ និងបញ្ជាក់ថា វាជាព្រឹត្តិការណ៍មួយដ៏គួរឱ្យសោកស្តាយ និងជារឿងអាក្រក់បំផុតរបស់ក្រុមគ្រួសារអ្នកស្លាប់ ។ លោកបន្តថា នៅមានការងារជាច្រើនទៀតត្រូវធ្វើ ដើម្បីទប់ស្កាត់ការបាញ់បែបនេះ ព្រោះវាកំពុងធ្វើឱ្យមានការបែងចែកក្នុងសហគមន៍របស់យើង និងបំបែកស្មារតីពលរដ្ឋក្នុងប្រទេសនេះ ៕Nashville school shooting updates: 3 kids, 3 staff killed; suspect dead -  ABC Newsប្រភព ៖ khaosod