ប្លែកៗ! ស្ត្រី វៀតណាមអាយុ៦១ឆ្នាំ អាចសម្រាលកូនបានដោយធម្មជាតិ!
ហាណូយ៖ ស្ត្រីអាយុ ៦១ឆ្នាំ មានផ្ទៃពោះ ប៉ុន្តែមិនដឹងខ្លួន ឃើញពោះមានចលនា ក៏ទៅជួបគ្រូពេទ្យ ទើបដឹងថា គាត់មានផ្ទៃពោះ ២២សប្តាហ៍ហើយ។
នាថ្ងៃទី ៧ មេសា វេជ្ជបណ្ឌិត Nguyen Thi Minh Phuong ប្រធាននាយកដ្ឋានសម្ភព និងរោគស្ត្រី មន្ទីរពេទ្យយោធា ៣៥៤ បាននិយាយថា នេះគឺជាស្ត្រីមានផ្ទៃពោះចាស់ជាងគេដែលមន្ទីរពេទ្យទទួលបាន។ វេជ្ជបណ្ឌិតបាននិយាយថា “ករណីនេះគឺពិសេសណាស់ព្រោះសមត្ថភាពក្នុងការមានកូនតាមធម្មជាតិចំពោះស្ត្រីដែលមានអាយុលើសពី ៥០ ឆ្នាំគឺពិបាកណាស់” ដោយបន្ថែមថាមានមនុស្សតិចតួចណាស់នៅអាយុនេះដែលសម្រាលកូនសូម្បីតែ IVF ក៏ពិបាកមានផ្ទៃពោះដែរ។
លោកក៏បានបន្តទៀតថា ស្ត្រីដែលមានផ្ទៃពោះ និងសំរាលកូននៅអាយុកាន់តែចាស់ មានហានិភ័យខ្ពស់នៃការកើតជំងឺលើសសម្ពាធឈាម កើតមិនគ្រប់ខែ និងទឹកនោមផ្អែម។ ម្តាយកាន់តែចាស់ ហានិភ័យកាន់តែច្រើនដែលកូនរបស់គាត់មានពិការភាពពីកំណើត និងការវិវត្តន៍នៃសរសៃប្រសាទម៉ូទ័រ។
នៅប្រទេសវៀតណាម ភាគច្រើននៃការមានផ្ទៃពោះដែលមានអាយុលើសពី ៥០ ឆ្នាំគឺដោយសារការជួយអន្តរាគមន៍បន្តពូជ។

គួរបញ្ជាក់ផងដែរថា ស្ត្រីវ័យ៦១ឆ្នាំ បានសម្រាលកូនដោយជោគជ័យតាមបែបធម្មជាតិនៅមន្ទីរពេទ្យយោធាភូមិភាគ៣៥៤ ហើយទារកនោះមានទម្ងន់៣,២គីឡូក្រាម ។ នេះជាការពពោះលើកទី៣របស់គាត់ហើយ ដោយគាត់សម្រាលបានកូនប្រុស២នាក់កន្លងមក ។ ប្រភព៖ vnexpress

















២.ត្រីឆ្លាម៖ គឺជាសត្វដែលហែរទឹកគ្រប់វិនាទីគ្រប់ពេលវេលា ប៉ុន្តែប្រសិនបើវាឈប់ហែរទឹកត្រឹមតែ១វិនាទី នោះវានឹងត្រូវស្លាប់។ ជាទូទៅត្រីដទៃមានថង់សម្រាប់ផ្ទុកខ្យល់ ដោយឡែកត្រីឆ្លាមមិនមានថង់សម្រាប់ផ្ទុកខ្យល់នោះទេ
៣.ពស់ថ្លាន់៖ ពស់ថ្លាន់គឺជាសត្វដែលមានមាត់ធំជាគេលើលោក
៤.ដំរី៖ ដំរីគឺជាសត្វដែលស៊ីច្រើនជាងគេលើលោក ជាទូទៅវាស៊ីបន្លែជាង៣៥០គីឡូក្រាមក្នុង១ថ្ងៃ និងផឹកប្រមាណជា៩០លីត្រ។
៥.កង្កែប៖ ជាធម្មតាមនុស្សនិងសត្វប្រើមាត់ដើម្បីទទួលទានអាហារ

២.
៤.បក្សី (Spur-Winged Goose)៖ ជាសត្វស្លាបដែលហើរបានលឿនបំផុតលំដាប់ពិភពលោក ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៥.ខ្លាជីតា (Cheetah)៖ ខ្លាជីតា ជាសត្វប្រមាញ់ជំនាញខាងរត់ ដែលត្រូវបានគេកំណត់ល្បឿនខ្ពស់បំផុត ១១៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយគ្មានអម្បូរខ្លាណារត់បានលឿនជាងវានោះទេ។
៦.ត្រីក្តោង (Sailfish) ៖ ត្រីក្តោងនេះ ជាប់ឈ្មោះជាត្រីដែលមានល្បឿនលឿនបំផុត នៅពេលហែលនៅក្នុងទឹក គឺដល់ទៅ ១១០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៧.ពពែព្រងហ៊ន (Pronghorn Antelope)៖ ពពែព្រងហ៊ន ជាថនិកសត្វម្យ៉ាងដែលមានល្បឿនលឿនលំដាប់ទី២ បើនិយាយពីសត្វរស់នៅលើដី គឺមានល្បឿនប្រមាណ ៩៨ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៨.ត្រីម៉ារលីន (Marlin)៖ ត្រីម៉ារលីន អាចហែលបានប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។
៩.គោព្រៃពណ៌ខៀវនៅអាហ្វ្រិក (Blue Wildebeest)៖ គោព្រៃពណ៌ខៀវនៅអាហ្វ្រិកនេះ អាចរត់ក្នុងល្បឿនប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។ ប្រភេទសត្វ Springbok និងសត្វ Thompson’s gazelle ក៏មានល្បឿនប្រហែលនឹងគោព្រៃ Blue Wildebeest នេះដែរ។
១០.ទន្សាយព្រៃពណ៌ត្នោត (Brown Hare)៖ ជើងក្រោយវែងៗរបស់ទន្សាយព្រៃពណ៌ត្នោត ជួយឱ្យសត្វប្រភេទនេះអាចរត់បានលឿនរហូតដល់ ៧៧ គីឡូម៉ែត្រក្នុង ១ ម៉ោង។

