មានសត្វជាច្រើនដែលធម្មជាតិផ្ដល់ឱ្យពួកវានូវការធ្វើចលនាបានយ៉ាងលឿនមហិមា ពោលគឺរហូតដល់រាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងចំណោមសត្វទាំងនោះ មានសត្វខ្លះហោះហើរលើអាកាស សត្វខ្លះហិចហែលក្នុងទឹក និងសត្វខ្លះទៀតបោលរត់នៅលើដីជាដើម។ ដូច្នេះហើយថ្ងៃនឹងយើងខ្ញុំសូមលើកយកកំពូលសត្វទាំង១០ ដែលមានល្បឿនលឿនបំផុតលើលោក ដើម្បីឱ្យប្រិយមិត្តបានយល់ដឹងខ្លះៗ  ដែលសត្វទាំងនោះរួមមាន៖

សត្វស្ទាំង

១.សត្វស្ទាំង(Peregrine Falcon)៖ គឺជាបក្សីដែលហោះហើរលឿនបំផុត  ដែលមានល្បឿនដល់ទៅ ៣៣២ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHm1bH3RvY4kXwOSLAGopNJysB_LZf0HicQOTJJyqJbDB0BiP0R5YJKhoz-zrxhOGpHwNoYOfQTThXP7blsox0scCPo3IP0St-bUth-4qxORR-kfpVUQx6wMutInCum-WbVV0DYPjsaeU079L3Y7sQXR4s_pn_4EXF8i3m7Ec34hPhvxITmARy4qRhA/s823/Golden-Eagle.webp ២.  សត្វឥន្រ្ទីមាស(Golden Eagle) ៖ សត្វនេះមានល្បឿនរហូតទៅដល់ ១៩៩ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjodoG6cxBJgSn9QopmvA5v2syy4FeUySr8WjKGTzeW8zT93Ul4h74E-FJWhuS5QtY1Jlkvu3pQX3XwBs7keL-0yzDQjUvBAcwiGK7zXgeG5dBAtUJreh02rnjyMdTOmSY5zkyklvJ01P0vKE8J0_YIbV6QD3mcgb-R3nQHoIdveWLpdYd7DSjfMQHsxg/s855/Frigate-Bird.webp

៣.បក្សីចម្បាំង (Frigate Bird)៖ រីឯបក្សីប្រភេទនេះវិញ មានល្បឿន ១៥៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx0pQGtL7Vf7oP7qSzHtl4sD0jOjYrmLYj4Mc8BhnrTBNDQLJXsgNpGsKMT-s2mfQb3cViZSfIZWhUWv77JDTGnip2pZ3tLFmDb3zDfd_0vNafHXEjdC8GXM2fTGBU-Pmw5gruGQORlKFfUWCzfRBf55_es06KWgDGqkYKFScX7ZRo6HhXStAKZgmBcQ/s713/Spur-Winged-Goose.webp ៤.បក្សី (Spur-Winged Goose)៖ ជាសត្វស្លាបដែលហើរបានលឿនបំផុតលំដាប់ពិភពលោក ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុង ១ ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSNVhtATZkX4Q0R7XQ03QGbxMRL5XjwA5ta55jeadu0K6W_1BDGCVzWw-HfCKrk9_nd87wmyEadFvudmL49uQjsaO2URGICdeYa3Ki_J145owzdhuvSmqN93QeuTvzD1O218rPkSgu7bmcAfR2c-wnaCkvU1z2wh8XMa67ILkC4Z4g_2ncg8biFTYkw/s974/Cheetah.webp៥.ខ្លាជីតា (Cheetah)៖ ខ្លាជីតា ជាសត្វប្រមាញ់ជំនាញខាងរត់ ដែលត្រូវបានគេកំណត់ល្បឿនខ្ពស់បំផុត ១១៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយគ្មានអម្បូរខ្លាណារត់បានលឿនជាងវានោះទេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjObci1qp3zVfQ_A9PDXK1f_4JF9dJKnYWPJ49VTDrRnzDiUdmwpp1cTceUAAztuo-ZzjT8olkC4MavItqicryRqyI198IVnCa_pP8BAgWI5cs7n8jp3bZaLshle9OL-hp1FSPnjUeCEISfc817Q-orUXsHBSLD9idHLo3BPQUwwaAzswqUt2eyIs7E9g/s1104/Sailfish.webp ៦.ត្រីក្តោង (Sailfish) ៖ ត្រីក្តោងនេះ ជាប់ឈ្មោះជាត្រីដែលមានល្បឿនលឿនបំផុត នៅពេលហែលនៅក្នុងទឹក គឺដល់ទៅ ១១០ គីឡូម៉ែត្រក្នុង ១ ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLLKwmlFPyQ-NbJAw_brkWxYDP-JRDWa3Jmme4ICl-TFcaIypRJ_c2OTZ3InojQ1ldAGiOI7haGXakm3YO0IjrNVncCjirwELY6p5--778hGEvK_6JydJ7QMaOi7QQ8IjixtTKIAka2CbtA3rN0Zw8l8nsaJvuu1hjLSYKWm15v5-3aW74dibo7_uaQ/s902/Pronghorn-Antelope.webp៧.ពពែព្រងហ៊ន (Pronghorn Antelope)៖ ពពែព្រងហ៊ន ជាថនិកសត្វម្យ៉ាងដែលមានល្បឿនលឿនលំដាប់ទី២ បើនិយាយពីសត្វរស់នៅលើដី គឺមានល្បឿនប្រមាណ ៩៨ គីឡូម៉ែត្រក្នុង ១ ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeENgeA_4qQYoy06hjh7gXuI5bFdJH7mfelxIFdtyiZaDdmGmokljWwpZEXoSD1DgOSb_JZeRBIfMTveIszchZKlJuaYiGPrICsRtmE9sL2ssTIWJTYBgACw7JTQ8B7vvP6MBH4G9p-C27Yks6QFyMnS_wj885B4Tyu1REWo3IcjwDdPQtSclSyVBlyw/s749/Marlin.webp ៨.ត្រីម៉ារលីន (Marlin)៖ ត្រីម៉ារលីន អាចហែលបានប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC0vJtrRFYoVbq0G4Ky3_8rSclAeIU6xGHarSF4RgPgL9F0azczRf2Om3qPnZLx0D4wXHncRJDa4ztTubUKngVOewxAIE_iZ0rzu5mPAQjWuuEr4_b_3vFe2WJmRnm7TWe1hsvOoSFJ-mZiOGF5TdFCA2mOXgF7jiFw7yfa7L8D2Rl2qop8fRe8mIB7Q/s878/Blue-Wildebeest.webp៩.គោព្រៃពណ៌ខៀវនៅអាហ្វ្រិក (Blue Wildebeest)៖ គោព្រៃពណ៌ខៀវនៅអាហ្វ្រិកនេះ អាចរត់ក្នុងល្បឿនប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។ ប្រភេទសត្វ Springbok និងសត្វ Thompson’s gazelle ក៏មានល្បឿនប្រហែលនឹងគោព្រៃ Blue Wildebeest នេះដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7rwBtAlh9iZPB4dZlEeiII-63KWJuH4_Evkm3EewiAiQbTQNl0CB5IV_NrHc_p2P6nAnZzuNB0v2ytFGREiYWLOzRmvsxtiHY-pweZ-__S6SyRVRJEdCua_m7Pyhudzm4McRY83ze0JcFbJDSfOQuAVUlv1h_uIxU2sjmmZfmnZlf53TA54hSA2gsw/s787/Brown-Hare.webp១០.ទន្សាយព្រៃពណ៌ត្នោត (Brown Hare)៖ ជើងក្រោយវែងៗរបស់ទន្សាយព្រៃពណ៌ត្នោត ជួយឱ្យសត្វប្រភេទនេះអាចរត់បានលឿនរហូតដល់ ៧៧ គីឡូម៉ែត្រក្នុង ១ ម៉ោង។