អាការៈស្ពឹកស្រពន់ដៃ ស្រពន់ជើង អាចបណ្តាលមកពីកង្វះសារធាតុចិញ្ចឹម។ ក្នុងករណីនេះយើងត្រូវផ្តល់អាហាររូបត្ថម្ភឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយដើម្បីកាត់បន្ថយរោគសញ្ញាមិនល្អ។ ដែលរបបអាហារទាំង៤នេះ មានដូចជា៖

១.វីតាមីន B12៖ វីតាមីន B12 មានសារៈសំខាន់ក្នុងរាងកាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកាឈាម និងរក្សាមុខងារកោសិកាប្រសាទ។ ដូច្នេះអាហារដែលសម្បូរទៅដោយវីតាមីន B12 រួមមាន (ត្រី, សាច់គោ, ផ្សិត, ស៊ុត, បង្គា…)។


២.វីតាមីន B6៖ វីតាមីន B6 ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតសារធាតុ serotonin និង norepinephrine ដែលជាសារធាតុសរសៃប្រសាទសំខាន់ពីរ។ ដូច្នេះអាហារដែលសម្បូរទៅដោយវីតាមីន B6 រួមមាន (ត្រីធូណា, សាច់មាន់, ចេក, ដំឡូងបារាំង,ថ្លើមជ្រូក ជាដើម)។


៣.កាល់ស្យូមនិងម៉ាញ៉េស្យូម៖ កាល់ស្យូម និងម៉ាញេស្យូមដើរតួនាទីក្នុងការរំញោចសាច់ដុំ និងសញ្ញាសរសៃប្រសាទ។ កង្វះសារធាតុទាំងពីរនេះនឹងបណ្តាលឱ្យរមួលក្រពើ និងស្ពឹកដៃជើង។ ដូច្នេះអាហារដែលសម្បូរទៅដោយកាល់ស្យូមនិងម៉ាញ៉េស្យូម មានដូចជា( ទឹកដោះគោ, គ្រាប់ធញ្ញជាតិ, ពោត, ល្ង…)។


៤.ប៉ូតាស្យូម៖ កង្វះប៉ូតាស្យូមមិនមែនជាមូលហេតុចម្បងនៃការស្ពឹកដៃជើងនោះទេ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វាគឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់មុខងារសាច់ដុំ និងសរសៃប្រសាទ។ ដូច្នេះអាហារដែលសម្បូរទៅដោយប៉ូតាស្យូមមានដូចជា(ផ្លែបឺ, ការ៉ុត, ដំឡូងជ្វា,ប៉េងប៉ោះ)។

ប្រភព៖phuntoday.com