កម្ពុជា អាចឡើងកម្តៅដល់ជិត៤០អស្សា និងអាចមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ ពេញមួយសប្តាហ៍
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថារយៈពេល១សប្តាហ៍ខាងមុខចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយ ទៅមធ្យម គួបផ្សំនិងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ខ្លះនៅកម្ពុជាឡើងកម្តៅខ្លាំងជិតដល់៤០អស្សា និងតំបន់ខ្លះទៀតអាចមានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់។
តាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៩ °C ។ ក្នុងនោះពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C ពីថ្ងៃទី១២-១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។ បន្ទាប់ពីនោះបរិមាណភ្លៀង និងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕







លោក Richard Ng គឺជាតារាកំប្លែងដ៏ឆ្នើមម្នាក់របស់ហុងកុងដែលលេចមុខក្នុងស្នាដៃជាង១០០ភាពយន្ត ។ គាត់បានសហការជាមួយលោក Jackie Chan (ឈិន ឡុង) នៅក្នុងខ្សែភាពយន្ត Mobile Restaurant, Miracle ។ អ្នកលេងល្បែងស្មូតជាមួយ ហុង គីមបាវ ក្នុងការការពារចោរ, និងរឿងSchool of Kings, រឿងThe Master of the Church (1993), រឿងThe Great Western Region … គម្រោងចុងក្រោយរបស់គាត់គឺ Falling Leaves to the Roots ដែលគាត់ជាអ្នកនិពន្ធរឿង។
នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ លោក Richard Ng បានកាត់បន្ថយការងាររបស់គាត់ ដោយគ្រាន់តែលេងជាតួតូចៗម្តងម្កាលក្នុងខ្សែភាពយន្ត។ ចាប់តាំងពីឆ្នាំ ២០១៩ គាត់ឈប់ធ្វើការដោយសារតែខ្សោយកម្លាំង។



ប្រភព ៖ AEC Connect

ប្រភព ៖ TODAY
















