Home ព័ត៌មានអន្តរជាតិ ជៀសវាងការកកស្ទះតាមច្រកព្រំដែនពេលមកលេងស្រុកកំណើតពលករចំណាកស្រុកកុំភ្លេចធ្វើរឿងនេះជាមុនសិន

ជៀសវាងការកកស្ទះតាមច្រកព្រំដែនពេលមកលេងស្រុកកំណើតពលករចំណាកស្រុកកុំភ្លេចធ្វើរឿងនេះជាមុនសិន

95
0

ដើម្បីជៀសវាងការរងចាំយូរនៅច្រកទ្វារព្រំដែនអន្តរជាតិ ក៏ដូចជាសម្រួលដល់ការធ្វើដំណើរត្រឡប់មកលេងស្រុកកំណើតនៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ស្ថានអគ្គកុងស៊ុលនៃប្រទេសកម្ពុជា ប្រចាំខេត្តសាកែវនៃប្រទេសថៃបានចេញសេចក្តីជូនដំណឹងដល់ពលករចំណាកស្រុកដើម្បីសម្របសម្រួលលើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7-vf5-NdzcNQtvSIbjQy6Dq4-kMKzWmXmufRqUfNo_5a8kQ6YNjqygUoAfv40V8F8hRp5d9cmVXyYSJZ7KlGS5wgLYmJ99KqqZi4fbKt90zmTlay6GVp91BZmXCosuAQlllM3uDXX9cmclLvRL9DVW-8UXE6byiQg7uzbsQA6Cjlf-V9szYz-43UB/s1280/340758099_5917743721678624_2241691907232561546_n.jpg

ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្ថានអគ្គកុងស៊ុលបានស្នើដល់ ពលករចំណាកស្រុកជួយធ្វើទិដ្ឋាការចេញ-ចូល (Re-entry Visa) នៅតាមការិយាល័យអន្តោប្រវេសន៍ថៃ(ត.ម) ក្នុងស្រុកដែលពលករខ្មែរកំពុងធ្វើការឱ្យហើយជាមុនសិន មុនពេលធ្វើដំណើរមកកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ បន្ថែមពីលើនេះ ក្នុងករណីដែលពលករមិនបានធ្វើទិដ្ឋាការចេញ-ចូល (Re-entry Visa) នៅកន្លែងដែលធ្វើការទេ ពលករត្រូវមកធ្វើទិដ្ឋាការចេញ-ចូល (Re-entry Visa) នៅការិយាល័យអន្តោប្រវេសន៍ថៃ(ត.ម) ក្នុងស្រុកអារញ្ញប្រាថេត ខេត្តសាកែវ ឱ្យហើយមុនពេលធ្វើដំណើរមកកាន់ច្រកទ្វារព្រំដែនអន្តរជាតិថ្លឹងលឹក-ប៉ោយប៉ែត។

គូសបញ្ជាក់ថា មុនពេលស្ថានអគ្គកុងស៊ុលចេញសេចក្តីជូនដំណឹងមានការចែកចាយព័ត៌មានពីពលករខ្មែរមួយចំនួនដែលមកលេងស្រុកកំណើតបានត្អូញត្អែយ៉ាងខ្លាំងពីការកកស្ទះនៅតាមច្រកព្រំដែនគឺពួកគេត្រូវរង់ចាំជាច្រើនម៉ោង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-cvDffO13tZL0q_P1nVvg1dzJuV3IWzt-Xm69pOjsjLjflT_zU_4A_SA4VMa9X4qlGYEV5N3ezgZbcYsQcWwQrU6rvPJHeax_NGI_ZDI9wrSficfSzjUHReh2BmnT6rj5dl1yXdVmejgs1THfy9ceeekAQxbaJ4WEkgrwxLYdxba9Qe5Q9-2kBO7-/s1280/photo_2023-04-10_23-28-53.jpg