Home ព័ត៌មានអន្តរជាតិ បុរសចិនម្នាក់ត្រូវគេប្តឹងដាក់គុកពីបទធ្វើឱ្យសត្វមាន់ភ្ញាក់ផ្អើល

បុរសចិនម្នាក់ត្រូវគេប្តឹងដាក់គុកពីបទធ្វើឱ្យសត្វមាន់ភ្ញាក់ផ្អើល

89
0

្រទេសចិន ៖ បុរសចិនម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេល៦ខែ ក្រោយពីបុរសនេះធ្វើឱ្យសត្វមាន់ចិញ្ចឹមរបស់អ្នកជិតខាងចំនួនជាង១ពាន់ក្បាលភ្ញាក់ផ្អើល និងងាប់បន្តបន្ទាប់គ្នា ខណៈបុរសនេះចង់សងសឹកជាមួយអ្នកជិតខាងរបស់ខ្លួន ដែលធ្លាប់មានរឿងទំនាស់ជាមួយគ្នាពីមុន ។

សារព័ត៌មាន China Daily បានចុះផ្សាយថា បុរសម្នាក់ឈ្មោះ គូ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ក្រោយពីបុរសរូបនេះធ្វើឱ្យមាន់របស់អ្នកជិតខាងភ្ញាក់ផ្អើល និងងាប់ជាង១ពាន់ក្បាល ។ មូលហេតុដែលឈានដល់មាន់ងាប់នេះ គឺដោយសារលោក គូ ធ្លាប់មានទំនាស់ជាមួយអ្នកជិតខាងកាលពីខែមេសា ឆ្នាំ២០២២ កន្លងមក ។ កាលនោះ អ្នកជិតខាងឈ្មោះ ចង និងជាម្ចាស់មាន់ បានចូលមកកាត់ដើមឈើក្នុងផ្ទះរបស់លោក គូ ដោយមិនបានសុំការអនុញ្ញាតជាមុន ។Chinese man jailed for scaring 1,100 chickens to death amid a feud with his  neighbor, report says

សារព័ត៌មានចុះផ្សាយទៀតថា នៅយប់មួយ លោក គូ បានលួចចូលទៅក្នុងបរិវេណផ្ទះរបស់អ្នកជិតខាងឈ្មោះលោក ចង រួចយកពិលបញ្ចាំងទៅកាន់កសិដ្ឋានចិញ្ចឹមមាន់ រហូតធ្វើឱ្យមាន់ប្រមាណ៥០០ក្បាលភ្ញាក់ផ្អើលជាខ្លាំង ហើយរត់គេចជាន់គ្នាវាងាប់ ។

លោក គូ ត្រូវបានប៉ូលិសចាប់ខ្លួន និងបង្ខំឱ្យលោកបង់ប្រាក់សំណងចំនួន៣.០០០យន់ ដោយសារធ្វើឱ្យមាន់អ្នកជិតខាងភ្ញាក់ផ្អើល និងជាន់គ្នាងាប់ ។ ក្រោយពីលោក គូ ត្រូវបានគេឱ្យបង់ប្រាក់សងជំងឺចិត្តចំនួន៣.០០០យន់មក បានធ្វើឱ្យលោកកាន់តែខឹងសម្បារខ្លាំងឡើង ។ ដូច្នេះ លោកក៏បានលួចចូលក្នុងផ្ទះអ្នកជិតខាងម្តងទៀត និងបញ្ចាំងពិលទៅលើមាន់ដូចដែលលោកធ្លាប់ធ្វើ ហើយលើកនេះ មាន់របស់លោក ចង បានងាប់ចំនួន៦៤០ក្បាលបន្ថែមទៀត ។China man jailed for scaring neighbor's chickens to death

អាជ្ញាធរក្នុងតំបន់នេះប៉ាន់ស្មានថា សត្វមាន់ចំនួនជាង១ពាន់ក្បាលដែលងាប់នេះ គិតជាទឹកប្រាក់ស្មើនឹងប្រមាណ១៣.៨៤០យន់ ។ តុលាការនៅក្រុង Hengyang ខេត្តខេត្ត Hunan បានកាត់ក្តីឱ្យលោក គូ មានទោសពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា និងជាប់ពន្ធនាគាររយៈពេល៦ខែ និងព្យួរទោស១ឆ្នាំ ខណៈលោក គូ ក៏បានសារភាពពីកំហុសរបស់ខ្លួនផងដែរ ៕ ប្រភព ៖ Around the World