Home Blog Page 1759

អបអរសាទរ! ផលិតផលស្រាបៀរ ហនុមាន របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងមានវត្តមាននៅក្នុងទីផ្សារប្រទេសថៃក្នុងពេលឆាប់ៗខាងមុខនេះ!

0

ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា  បានចូលរួមជាមួយវិស័យឯកជនថៃ  ដើម្បីជំរុញការវិនិយោគ និងត្រៀមខ្លួនជាស្រេចដើម្បីពង្រីកឱកាសពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfLf-ux4YC5HpzKP8roxhfUwFTaugBgr2uFRZL3RX18eab0ec0XCxTjVu8oNRtzKKyB743v7qCSu_wXhrd96x3r47yXU-t-ELFi2pmyq_ct-36nIiRR3bvJnTMUNKBRsVXixL2QI8uMan29U14JDUI5wyinDAx_1iA2Gvt4PAtt7KoAl87YAdu4EiDKQ/s4608/STN-316.JPG

បាងកក: ថ្ងៃទី២៨ ខែមីនា ២០២៣ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្ម​ និង ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council: TCBC) សហការជាមួយវិស័យឯកជនថៃ បានរៀបចំសិក្ខាសាលា “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន ​សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង​ លោក Kriangkrai Thiennukul ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសហព័ន្ធឧស្សាហកម្មថៃ  ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ។ សិក្ខាសាលានេះ បានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ក្រោយវិបត្តិកូវីដ-១៩​ ជាពិសេស បានឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងកម្ពុជា ដើម្បីសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ តម្លៃ ១៥ ពាន់លានដុល្លារ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ5x-0woBkVmAvjpj0cID9VwcDxyLuvuKvGGLHol7SuSh5TBpObk7S5vo5PNbUrbAuY1CdxWl3pBR5LZsuiVLok0ZYBofbgaNwxLuIfEken8UCSaa-eVq2O2KIt7FFqyhMQvYEv0ZgdxCzzWKxRk5NaR1-GSfxpHGjJ9TUbvMt2_61xIecWpAepHhoTQ/s7008/STN-245.JPG

ក្នុងឱកាសថ្លែងសុន្ទរកថា ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន ​សូរស័ក្តិ បានមានប្រសាសន៍ថា សារសំខាន់នៃសិក្ខាសិលាគឺអ្នកវិនិយោគថៃនឹងមានសក្តានុពលក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់អំពីឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តពួកគេឱ្យធ្វើការសិក្សា វិនិយោគ និងពង្រីកការវិនិយោគរបស់ពួកគេ ជាពិសេសលើវិស័យសេដ្ឋកិច្ចជារង្វង់ (circular economy) និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់។ ឯកឧត្តមក៏បាន ស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានយកឱកាសនេះ អញ្ជើញវិស័យឯកជនពាក់ព័ន្ធ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHAIi8qoAgvDEEANJBn7u2h6PTACYzsGKS9bw-mj8mj4-YCj4kZmRFpUVsmw1q87gjhcHZXJS7FtyWqsSCwYF6fsFhk3bq5L1jnjlsKjhAKgb4nEnZYvGW0sl6krRWXZ2dnitsedFHNEunscdq0D6pB4jpfkzVHBvKz_5d83oCw_VOBO1okBUJ8vkP0w/s4608/STN-251.JPG

ជាមួយគ្នានោះដែរ លោក Kriangkrai Thiennukul ប្រធានគណៈកម្មការចម្រុះនៃស្ថាប័នវិស័យឯកជនចំនួន៣ (JSCCIB) រួមមានសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងសមាគមធនាគារថៃ ​ និង លោក Sanan Angubolkul ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានបង្ហើបថា សិក្ខាសាលានេះ វាឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងកម្ពុជា  ក្នុងសិក្ខាសាលានេះពិត​ជា​ទទួលបានកិត្តិយស​ដ៏​ធំធេង ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​។ ហើយនៅក្នុងសិក្ខាសាលានេះ ក៏មានទាំងអ្នកជំនួញ ទាំងថៃ និងកម្ពុជា បានប្រមូលផ្តុំគ្នាចូលរួមនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែល​ជា​គ្រឹះស្ថាន​អប់រំ​ដែល​​មានភាពលេចធ្លោក្នុងការលើក​កម្ពស់​ឧត្តមភាព​ក្នុង​ការប្រកបអាជីវកម្ម។ ក្នុងនាមសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ពិតជាមានមោទកភាពយ៉ាងក្រៃលែង សម្រាប់ការរៀបចំព្រឹត្តិការណ៍ក្នុងថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ កន្លងមកនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP7N11Tgw5InY9IcEsQThbDFon5CZyk9mMrvpOVWs_YSlyuU4JprYE_QvU8CUrGzKeRdJ3RRNLaLuWVC_mOp3ed72GzWTMXbF21qeN_b9BosHnsI7dmtGVAkwrRKYrak9QRl7yWiy6n6abgyq0Glr4K0deEwjUBHat5K3Mo_hoBYeH0oJGcnv_CozlrQ/s7008/STN-361%20(1).JPG

លោក Sanan ក៏​បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត និង​កិច្ច​សហការ​ពី​គ្រប់​ភាគី អាច​ជឿ​ជាក់បាន​ថា​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ក្លាយជា​ការចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍ដ៏​សំខាន់​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​រួមគ្នា​តាមរយៈកិច្ចសហប្រតិបត្តិការនៃវិស័យឯកជនថៃ និងរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងបង្កើនតម្លៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghFmZbxNQO_-H9ABkKUTdrK2e3U_5MmpNklcdkZSoMbv-vOlGGBc0yw7SChWxavODMxlMldQ3wov01zmmNt82QQJ4hjy_lJyo3_B9R6-WEjKAEbeSSM1AgLwYfT0H1ZRWF1v0dEUCOL-oacSYxfv74b9ebtw3Iyi-HLT3l2uB4crXn6T65VXxZ9EpU1g/s7008/STN-11.JPG

លោក Woratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានចូលរួមផ្តល់សុន្ទរកថា និងមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលាគឺផ្តល់ចំណេះដឹង និងការយល់ដឹងអំពីការធ្វើអាជីវកម្មជាមួយកម្ពុជាក្នុងអំឡុងពេលក្រោយការរីករាលដាលនៃមេរោគកូវីដ-១៩ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាច្បាប់ពាណិជ្ជកម្ម ការវិនិយោគ និងការការពារអ្នកប្រើប្រាស់សំខាន់ៗថ្មីរបស់កម្ពុជា។ ក្រៅពីនេះក៏បានទទួលកិត្តិយសពីប្រធាន​ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​រាជធានី​ភ្នំពេញ​បាន​បង្ហាញនូវទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ស្ថិតិ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក៏​ដូច​ជា​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ពី​តំណាង​វិស័យ​ធុរកិច្ច​ថៃ ចែករំលែកបទពិសោធន៍ និងបង្ហាញពីឱកាសកាន់តែច្រើននៅក្នុងទីផ្សារលក់រាយ និងលក់ដុំនៅកម្ពុជា ក៏ដូចជាសក្តានុពលវិនិយោគ និងឱកាសនាំចេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUAlNC3QMR5gFv9I79LfJSsTrl2e_wpWHW0XcDl_Z-RTK-h32f4p4SMmBQAxSBVbeI6qhjCndikkiuGMf-6VI9wtJ5JUsQ3XqEi_mCFDq5P6-BXr-kAPkyj4auAcJonFot96SAvaSHzQd191vZ-eVbes8LDlBll2FW77nurIkkmxANxDAAGbgFMsrZzg/s6955/STN-06.JPG

ព្រឹត្តិការណ៍សំខាន់មួយទៀតនៃសិក្ខាសាលាថ្ងៃនេះ គឺពិធីចុះហត្ថលេខា លើអ្នកចែកចាយផ្តាច់មុខក្នុងប្រទេសថៃ រវាងក្រុមហ៊ុន Hanuman Beverages និង Yakyim Intertrade Co.,Ltd ដើម្បីចែកចាយផលិតផល ស្រាបៀរ ហនុមាននៅក្នុងទីផ្សារប្រទេសថៃ ដែលជាសក្ខីភាពនៃ​កិច្ច​សហប្រតិបត្តិការដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ថៃ​ និង​កម្ពុជា​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ ភាគីប្រទេសថៃ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​គាំទ្រ​ផលិតផល​ខ្មែរ​ដើម្បីដាក់​លក់​នៅក្នុងទីផ្សារ​ប្រទេស​ថៃដែលជាការជួយលើកកម្ពស់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ និង ប្តេជ្ញាចាប់ដៃនឹង​កម្ពុជា​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើត​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ជាមួយ​គ្នា។ ប្រជាពលរដ្ឋខ្មែរ និង បរទេស ព្រមទាំងប្រជាពលរដ្ឋ ថៃ​ នឹងទទួលបាននូវស្រាបៀរដែលមាន​រសជាតិពោពេញដោយវិសាលភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyOO9_6ZGh_PZ20WYC8qzQYDxd0PucbxYo4jVj0PrSEafDf0PqVW6VhvMtgse0X1NmulPoDN584cBrtiI_xQIr2clT0PjYmZ7ZkzmU240PFvncPuCft7pf4tKyxIigj4x4rWVJnRQOjR1Vt2t4C3spgdpIyZKXJbP06vt8SGriTBAhIFjGfg20qXQKXg/s7008/STN-313.JPG

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​ ឯ.ក​ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ផ្តួចផ្តើមឡើងដោយស្ថាបនិការ លោកជំទាវ
ខៀវ ស៊ីលៀប ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ   ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ជាមួយចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ហើយផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការរក្សាស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJu3TCpxAphJqz3naLHSfzS2OIOnapW1CcBNUR3gyoHHVh9_NLb8ugF43a5csUwNixM38cGi8UpL33fkha5R-bON_ggUYD-n0fK1lXzPC9-gWYtNXHM7tS8ipd90yzc76-RDC_xbgboYK-nMNJvs92m_I8U91yHa-crhd15mtM7l02eL0sQATvFj3jjA/s7008/STN-10.JPG

 

ស្វាគមន៍ស្មាតហ្វូនដែលមានរាងថ្មី…បច្ចេកវិទ្យាថ្មីទាក់ទាញ Samsung Galaxy A34 | A54 5G មកដល់ទីផ្សារកម្ពុជាជាមួយកាដូផ្ដល់ជូនម៉ាពេញបេះដូងតែម្ដង…!! អេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មកាន់ប្រើឡើងហត់…!!!

0

(ភ្នំពេញ) ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣៖ អ្នកណានិយាយថាចង់ប្រើស្មាតហ្វូនដែលទំនើបទាន់សម័យ និងលេចធ្លោត្រូវចំណាយលុយច្រើននោះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានសន្យាអញ្ចឹងថាធ្វើយ៉ាងណានឹងផ្តល់ឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវជម្រើសបទពិសោធន៍យ៉ាងច្រើនសម្បូរបែបនៃការផ្លាស់ប្តូរពិភពស្មាតហ្វូននាពេលអនាគត!

ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន សាមសុង បានផ្តល់នូវភាពភ្ញាក់ផ្អើលដោយនំាយកនូវស្មាតហ្វូន Samsung Galaxy A34 5G និង Galaxy A54 5G ជំនាន់ថ្មី ដែលទំនើបអស្ចារ្យជាមួយនឹងតម្លៃយ៉ាងពិសេសដែលសឹងតែមិនគួរឱ្យជឿមកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង!

ពិសេសតែម្តងជាមួយនឹងការផ្ដល់ជូននូវកាដូដ៏អស្ចារ្យរាល់ការជាវ Samsung Galaxy A34 5G និង Galaxy A54 5G ចាប់ពីថ្ងៃនេះនឹងទទួលបានការថែមជូននូវកៅអីបត់ពិកនិកនិងកាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាតភ្លាមៗសម្រាប់ការផ្តល់ជូននេះរហូតដល់រង្វាន់អស់ពីស្តុក!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRZfDIxZqvNR7ug2-2oxz5ZmUzAv0cAKKx7H7VP_ZSrjZvnmJh00t_HDCuNvmAB0lCAuBxLCe6pvEChzkHo92mvKd2s4B3F5oFso5oH-q4Pn-PwJ7rC4hFJq4KvEJPqFpOol14p8W-7PyJ_ENvMscvbbGSWHlbY7FhiCKKAJ2idht6Xo7UgbAfcAw2/s2560/nxuU4-mI.jpeg

ឥឡូវនេះយើងមកដឹងពីលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់ Samsung Galaxy A34 5G និង Galaxy A54 5G ម្ដងមើល៎ ថាមានកន្លែងពិសេសអ្វីខ្លះតោះទៅតាមដានទាំងអស់គ្នា…!!

*Samsung Galaxy A54
– អេក្រង់ធំទំហំ 6.4″ ប្រភេទ Super AMOLED និងកម្រិតភាពច្បាស់ខ្ពស់, 120Hz Refresh rate និងមាន ពន្លឺអេក្រង់បញ្ចេញខ្លាំងរហូត 1000 nits
– ដាំមកជាមួយកាមេរ៉ាគោល 50MP (f1.8) AF OIS, Ultra Wide 12MP (f2.2), Macro 5MP(f2.4) និង កាមេរ៉ាមុខទំហំ 32MP (កម្រិតភាពច្បាស់ឥតខ្ចោះជាមួយមុខងារ Nightography ថតពេលយប់ និងទប់លំនឹងបានយ៉ាងល្អ ថតវីដេអូដោយបច្ចេកវិទ្យា OIS 1.5°)
– ប្រព័ន្ធដំណើរការលឿនលូន និងឆ្លាតវ័យនៃបន្ទះឈីប Exynos 1380
– កម្លាំងថាមពលថ្មខ្លាំង 5,000 mAh (សាកថ្មលឿន) អាយុកាលប្រើប្រាស់បានរហូតដល់ 2 ថ្ងៃ
– ទំហំផ្ទុកធំរហូតដល់ 128GB Ram 8GB + Ram Plus 8GB (Storage 256GB depend on marketing)
– ប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP67 (ការពារជម្រាបទឹកធន់នៅក្នុងទឹកជម្រៅ 1ម៉ែត្ររយៈពេល 30នាទី)
– ដំណើរការដោយប្រព័ន្ធ 5G
– កម្រិតសម្លេង Stereo Surround Sound (Dolby Atmos)
– មានមុខងារ “Voice Focus” កាត់បន្ថយសម្លេងរំខានពេលខលបានយ៉ាងល្អhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYO3oJOZuEdV1TTsFlzG9BHpdqbZ1D_SR9EPEQokOkJWPRUfJmTRlFCYEQnTHFXPW8qgDuFk_Bre6ft4SxxfdOAM6ykAcSNZ2nb4b5ailTxu7nFlQARhdJ0hcxzw92uQ5VfuZut5zFmXd-0CCB0rjLXj53KA6pXVhn17LUKMGG_GoH6kz6i1umBPET/s800/y2Ep3iwA.jpeg

រីឯ Samsung Galaxy A34
– មានអេក្រង់ធំច្បាស់ត្រជាក់ភ្នែក 6.6” ប្រភេទ Super AMOLED និងកម្រិតភាពច្បាស់ខ្ពស់, 120Hz Refresh rate និងមានពន្លឺអេក្រង់បញ្ចេញខ្លាំងរហូត 1000 nits
– កាមេរ៉ាគោល 48MP (f1.8) AF OIS, Ultra Wide 8MP (f2.2), Macro 5MP (f2.4) និង កាមេរ៉ាមុខទំហំ 13MP (កម្រិតភាពច្បាស់ល្អជាមួយមុខងារ Nightography ថតពេលយប់ និងទប់លំនឹងបានយ៉ាងល្អ ថតវីដេអូដោយបច្ចេកវិទ្យា OIS 1.5°)
– ប្រព័ន្ធដំណើរការលឿនលូន និងឆ្លាតវ័យនៃបន្ទះឈីប MediaTek Dimension 1080
– កម្លាំងថាមពលថ្មខ្លាំង 5,000 mAh (សាកថ្មបានលឿន) អាយុកាលប្រើប្រាស់បានរហូតដល់ 2 ថ្ងៃ
– ទំហំផ្ទុកធំរហូតដល់ 128GB Ram 8GB + Ram Plus 8GB (Storage 256GB depend on marketing)
– ប្រព័ន្ធការពារជ្រាបទឹកកម្រិតខ្ពស់ IP67 (ការពារជម្រាបទឹកធន់នៅក្នុងទឹកជម្រៅ 1ម៉ែត្ររយៈពេល 30នាទី)
– ដំណើរការដោយប្រព័ន្ធ 5G
– កម្រិតសម្លេង Stereo Surround Sound (Dolby Atmos)
– មានមុខងារ “Voice Focus” កាត់បន្ថយសម្លេងរំខានពេលខលបានយ៉ាងល្អhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZrACvXPfkraFLUZUx8oEt-uNNADb80WBnQhPn3e4KpdPoLh7BIsTF5S4NAM9PjFBh3mRfjfRbNJjt9ALJYxgHNaTmNDz2XVxTHDbtwgr4TZcq-_41CDTMhrgT_EyPQPD8yhp7IbTmooOmpbRtqsvLE3msCPqH5qLln2qXk-lYVf20vK-mA0Lefmau/s800/M-H-IHtw.jpeg

អូហូ…! អែមណាស់!! មកក្នុងសំណុំប៉ុណ្ណេះបែបថ្លៃហើយមើលទៅ? អត់ថ្លៃទេ…ខ្ញុំហ៊ានធានា…! តម្លៃគឺ ពិសេសសឹងតែមិនគួរឱ្យជឿទាល់តែសោះ!

សូមធានា Samsung Galaxy A34 និង A54 ពិតជាស្មាតហ្វូនជំនាន់ថ្មីដែលល្អទាំងតម្លៃ…ទាំងគុណភាព និង ស័ក្តិសមបំផុតសម្រាប់លោកអ្នក! ចង់បានស្មាតហ្វូនដ៏ល្អមួយគ្រឿងប្រើ…មានអីទៅពិបាកទៀតនោះ!! ប្រញាប់រួសរាន់ទិញថ្ងៃនេះឱ្យលឿនភ្លាមទៅតិចប្រយ័ត្នអត់ទាន់ប្រូម៉ូសិនណា៎!!

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Sjw6qEvQeQASa_gWc0soq7yvBZvzEW-H7lO1T0dza7Uriv8P79guahY_C6X48nMDEHFNoB9p9vn6H_qd_26I5OzCitQYhJNyeKDZ3vdYFqxTVPyMI54v7GEigCbE8d_D4GJJecy9LYi1Z9hbVjfixhkdIkyaSpL5UPyLRGWjDOsG9ymMTSCoc6pw/s800/Ni_Qxb4c.jpeg

សូមបញ្ជាក់ ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើ យ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidB6gf-BND8AQvAY0sfgv1p1Qu-2vI9bs_rAqPp2q7b7w2fNzYRcaH7Qrnfbk-ncUTi0muu2csl6Vzjdad_eAX50rEaYovXcrWzwUgOgYSxoUVy4oI3n-v5papA1BYkMKhYCnvrzE4FmrX2NWL5mvmAlx2SHShhRruYCNkyroZHyKwOcOO7vCZolth/s2048/8zyvP52x.jpeg

ពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សាក្រោមកម្មវិធី “Samsung Innovation Campus”

0

ភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ក្រោយពីការដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “Samsung Innovation Campus” របស់ក្រុមហ៊ុន សាមសុង កាលពីឆ្នាំ 2022 រួចមក ថ្ងៃនេះក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សា “Cording & Programming” ឆ្នាំ 2022 និងប្រកាសបើកវគ្គសិក្សាថ្មី Big Data ផងដែរ ។

កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក Hyun Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា ។ កម្មវិធីចែកវិញ្ញាបនបត្រនេះធ្វើឡើងជូនដល់សិស្សនិស្សិតចំនួន 60 នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សាតាំងពីខែ សីហា 2022 រហូតដល់ចុងខែ មករា 2023 និងប្រលងបញ្ចប់វគ្គដោយជោគជ័យក្នុងខែកុម្ភៈកន្លងមកនេះ ។ ស្របក្នុងពេលជាមួយគ្នាផងដែរក្រុមហ៊ុន សាមសុងក៏បានប្រកាសបើកវគ្គសិក្សាថ្មីកម្រិតខ្ពស់គឺវគ្គសិក្សា “Big Data” ដែលនឹងចាប់ផ្តើមពីថ្ងៃទី 20 ឧសភា រហូតដល់ដំណាច់ឆ្នាំ 2023 ។

 

លោក Hyun Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំពិតជារំភើបរីករាយ និងសូមអបអរសាទរដល់សិស្សនិសិ្សតទាំងអស់ដែលបានបញ្ចប់ការសិក្សាលើមុខវិជ្ជា “Cording & Programming” នាពេលនេះហើយសូមកោតសរសើរដល់សិស្សនិសិ្សតទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ ។ ជាមួយនឹងលទ្ធផលដ៏ប្រសើរនេះ ក្រុមហ៊ុនសាមសុងបានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយសម្រចបង្កើតវគ្គសិក្សាកម្រិតខ្ពស់ Big Data Course ។ ខ្ញុំជឿជាក់ថា វគ្គសិក្សា Coding & Program និង Big Data នឹងផ្តល់ដល់និស្សិតកម្ពុជានូវចំណេះដឹងយ៉ាងល្អលើផ្នែក ទំនាក់ទំនងព័ត៌មានវិទ្យា ដែលនិសិ្សតទាំងអស់នឹងអាចយកជំនាញនេះទៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឈានទៅមុខ។”

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានមានមតិផ្តាំផ្ញើដល់និស្សិតទាំងអស់ផងដែរថា “ជាដំបូងខ្ញុំក៏សូមអបអរសាទរដល់និស្សិតដែលបានបញ្ចប់វគ្គ coding and programing ទាំង 60 នាក់។ សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានជ្រើសរើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដៃគូសហការក្នុងការបើកវគ្គបណ្តុះបណ្ដាលមួយនេះឡើង។ ខ្ញុំសូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង បានបង្កើតវគ្គសិក្សានេះឡើងគឺពិតជាល្អមែនទែន ព្រោះនេះជាតម្រូវការរបស់សាកលវិទ្យាល័យ ហើយខ្ញុំជឿជាក់ថាក្រុមហ៊ុន សាមសុង នឹងនៅតែបន្តជួយគាំទ្រគម្រោងនេះបន្តទៀត ដើម្បីជាប្រយោជន៍ដល់យុវជនកម្ពុជាយើងនាពេលអនាគត។ ជាចុងក្រោយខ្ញុំសុំកើនរំលឹកសិស្សនិស្សិតទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនជំនាញនេះ ព្រោះតទៅមុខទៀតការងារជាច្រើនគឺទាមទារឱ្យមានជំនាញបច្ចេកវិទ្យាជាចាំបាច់។”

ស្របពេលនេះដែរ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់ជូននូវរង្វាន់លើកទឹកចិត្តជូនដល់និសិ្សតឆ្នើមចំនួន 3 រូប ដែលទទួលបានចំណាត់ថ្នាក់ពិសេស៖
– និស្សិតដែលជាប់ចំណាត់ថ្នាក់លេខ 1 គឺទទួលបាននាឡិកាដៃ Samsung Watch 5 pro
– និសិ្សតដែលជាប់ចំណាត់ថ្នាក់លេខ 2 និង លេខ 3 គឺទទួលបាននាឡិកាដៃ Samsung Watch 5ម្នាក់ 1រង្វាន់ ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី “Samsung Innovation Campus” គឺជាផ្នែកមួយនៃកម្មវិធីជំនួយសង្គមរបស់ក្រុមហ៊ុន សាមសុង សម្រាប់និស្សិតកម្ពុជា ក្នុងការពង្រឹងសមត្ថភាពលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅរកឧស្សាហកម្ម4.0 ។ ក្រុមហ៊ុនសាមសុងនៅតែបន្តជួយដល់សង្គមក្នុងការផ្តល់ផលវិជ្ជមាន និងប្រយោជន៍ក្នុងការពង្រឹងចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា, រួមទាំងកម្មវិធី Samsung Innovation Campus ដើម្បីពង្រីកជំនាញ និងពង្រឹងសមត្ថភាពរបស់ពួកគេឲ្យកាន់តែរឹងមាំជាងមុនទៀត។
សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

អេស្ប៉ាញប្រឈមនឹងភ្លើងឆេះព្រៃដោយសារសីតុណ្ហភាពឡើងខ្ពស់

0

ប្រទេសអេស្ប៉ាញ ៖ មន្ត្រីរដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កាលពីថ្ងៃទី៣០ ខែមីនា មានភ្លៀងឆេះព្រៃជាង១០០កន្លែងនៅតំបន់ Asturias ស្ថិតនៅភាគខាងជើងប្រទេសអេស្ប៉ាញ ។ នៅនិទាឃរដូវរបស់អេស្ប៉ាញមានសីតុណ្ហភាពកើនឡើងខ្ពស់នៅទូទាំងប្រទេសដែលមិនធ្លាប់ជួបពីមុនមក ហើយវាបានធ្វើឱ្យភ្លើងកាន់តែឆេះព្រៃខ្លាំងឡើង ។Wildfires ravage Spain's Asturias as temperatures hit record highs | Reuters

បើតាមទិន្នន័យរបស់ការិយាល័យឧតុនិយម AEMET របស់អេស្ប៉ាញឱ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ប្រទេសអេស្ប៉ាញមានសីតុណ្ហភាពខ្ពស់ជាងធម្មតាពី៧-១៤អង្សារសេ ។ ការដឹកជញ្ជូនសម្ភារនានានៅតាមផ្លូវ ការប្រើប្រាស់គ្រឿងយន្ត និងឧបករណ៍ផ្សេងៗនៅក្នុងព្រៃ គឺជាមូលហេតុធ្វើឱ្យភ្លើងឆេះព្រៃកាន់តែច្រើន ។

តាមការផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរថយន្តជាច្រើនគ្រឿង ដែលបើកចេញពីអណ្តាតភ្លើងឆាបឆេះក្នុងចម្ងាយមិនឆ្ងាយប៉ុន្មាន ហើយភ្នាក់ងារការពារគ្រោះមហន្តរាយបានបាញ់ទឹកពន្លត់ភ្លើងផងដែរ ។Spain: 1,500 evacuated as wildfire rages – DW – 03/24/2023

ប្រទេសអេស្ប៉ាញបានតស៊ូជាមួយភ្លើងឆេះព្រៃដ៏ខ្លាំងក្លាជាលើកដំបូងនៅឆ្នាំ២០២៣នេះ ។ វាបានឆេះរាលដាលក្នុងតំបន់ Valencia ស្ថិតនៅភាគខាងកើតប្រទេសតាំងពីសប្តាហ៍មុន ហើយភ្លើងបានបំផ្លាញព្រៃអស់ជាច្រើនហិកតា ។

ជាមួយគ្នានេះ កាលពីថ្ងៃទី២៩ ខែមីនា នៅក្នុងទីក្រុងជាច្រើន និងនៅប្រជុំកោះកាណារីរបស់ប្រទេសអេស្ប៉ាញ សីតុណ្ហភាពបានកើនឡើងដល់៤០អង្សារសេ ដែលបណ្តាលឱ្យពលរដ្ឋ និងភ្ញៀវទេសចរត្រូវចេញមកលេងទឹក និងទទួលយកខ្យល់នៅឆ្នេរមហាសមុទ្រអាត្លង់ទិក ។ អាជ្ញាធរប្រចាំកោះកាណារីបានប្រកាសឱ្យពលរដ្ឋរស់នៅទីនេះប្រុងប្រយ័ត្នចំពោះសីតុណ្ហភាពកើនឡើងខ្ពស់នៅកោះ Gran Canaria ផងដែរ ៕ Climate change helps breed springtime wildfires in Spain - ABC Newsប្រភព ៖ TNN World

កំពូលតារាបាល់ទាត់ Neymar ធ្វើពុតជាយំពេលចាញ់លុយជាង១លានដុល្លារ

0

បរទេស៖ នៅថ្ងៃទី២៩ ខែមីនា ខ្សែប្រយុទ្ធ Neymar បានបាត់បង់ប្រាក់ជាងមួយលានដុល្លារក្នុងរយៈពេលជាងមួយម៉ោង ខណៈលោកកំពុងលេងបៀតាមអ៊ីនធឺណិត។ អ្នកគាំទ្រប្រហែល ៣០,០០០ នាក់បានមើល ប៉ុស្តិ៍ Twitch របស់លោក Neymar នៅពេលដែលខ្សែប្រយុទ្ធ PSG លេងបៀតាមអ៊ីនធឺណិត បន្ទាប់ពីបាត់បង់ប្រាក់ប្រហែល ១.១ លានដុល្លារក្នុងរយៈពេលជាងមួយម៉ោងលោក Neymar បានសម្តែងការសោកស្តាយ និងធ្វើពុតជាយំនៅលើបទភ្លេងរបស់ Titanic ។ មួយវិនាទីក្រោយមក តារាឆ្នើមប្រេស៊ីលរូបនេះបានញញឹមម្ដងទៀតដើម្បីឆ្លើយតបជាមួយអ្នកគាំទ្រ។
លោកNeymar ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាងកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់បំផុតនៅ Ligue ១ ដែលតាមពីក្រោយមិត្តរួមក្រុម Kylian Mbappe ។Online casino gambling: Neymar loses N800m in one hour | Sports | herald.ng

យោងតាម RMC Sport បាននិយាយថា លោកNeymar ចូលចិត្តលេងបៀរគាត់តែងតែទៅលេងនៅកាស៊ីណូ ដើម្បីចូលរួមក្នុងកម្មវិធី European Poker Tour ដែលជាកន្លែងដែលគូប្រជែងបញ្ចេញមតិថាគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអ្នកលេងល្បែងបៀរអាជីព។

លោក Neymar ធ្លាប់ត្រូវបានគេរិះគន់ពេលទៅប្រកួតបៀរ តែមួយថ្ងៃបន្ទាប់ពី PSG ត្រូវ Bayern ទម្លាក់ចោលក្នុងជុំទី ៨ នៃ Champions League។ គ្រូបង្វឹករបស់លោកNeymar គឺលោក Christophe Galtier បានការពារកីឡាករប្រេស៊ីលដោយនិយាយថា Neymar មានសិទ្ធិលេងបៀនៅថ្ងៃសម្រាកផ្ទាល់ខ្លួនរបស់គាត់។Neymar 'loses €1million' in online poker and fake cries before laughing and  saying: 'I'm going to put this on YouTube' គួរបញ្ជាក់ផងដែលកាលពីថ្ងៃទី ៦ ខែមីនា ម្ចាស់ក្លឹបបាល់ទាត់ Parc des Princes បានប្រកាសថាលោក Neymar មានបញ្ហាជាច្រើននៅកជើងស្តាំរបស់គាត់ ហើយត្រូវបានបង្ខំឱ្យធ្វើការវះកាត់ដើម្បី “ជៀសវាងហានិភ័យនៃការកើតឡើងវិញធ្ងន់ធ្ងរ” ។ ដូច្នេះហើយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ មិនអាចលេងបាល់បានទេនៅរយះពេលនេះ។ ប្រភព៖vnexpress

៤កន្លែងនៅភូមិភាគឦសាន ស័ក្កសមបំផុតនៅថ្ងៃចូលឆ្នាំខ្មែរ

0

តំបន់ភូមិភាគឦសាន ជាតំបន់ទេសចរណ៍បែបធម្មជាតិ គយគន់ព្រៃប្រឹក្សា ដ៏គួរអោយទាក់ទាញមួយនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលបុណ្យប្រពៃណីជាតិខ្មែរ កាន់តែកៀកចូលមកដល់នោះ ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំកន្លែងទេសចរណ៍ដ៏មានសក្តានុពលមួយចំនួននៅតំបន់ភូមិភាគឦសាន។

  • ទឹកជ្រោះប៊ូស្រា ​មានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេ​ក្នុងខេត្តមណ្ឌលគិរី។មកស្គាល់ពីទឹកជ្រោះធម្មជាតិ៣កន្លែងនៅក្នុងប្រទេសកម្ពុជា - Cambodia Property | Upload Free
  • បឹងយក្សលោម ជាបឹងមួយដែលមានអាយុច្រើនជាងគេក្នុងចំនោមបឹងនានានៅកម្ពុជា​​ មានជំរៅដល់ទៅ៧២ម៉ែត្រ។ ​ចំណែកទឹកវិញណាត្រជាក់ណាស់ហើយថ្លាល្អទៀត​គួរអោយចង់មុជ​ថែមទៀត។News
  • រមណីយដ្ឋានកាំពី ស្ថិតនៅភាគខាងជើងតាមផ្លូវជាតិលេខ ៧ ប្រហែល ១៥គ.ម ពីក្រុងក្រចេះ។ ទៅដល់ស្ពានព្រែកកាំពី គេនឹងឃើញទិដ្ឋាភាពមួយដ៏ចម្លែកនេះ គឺផ្ទៃទឹកទន្លេមេគង្គទាំងមួលត្រូវពុះជ្រៀកជាចំណែកតូចៗ ដោយពំនូតកោះរាប់ម៉ឺន ដែលមានរុក្ខជាតិទឹកដុះឡើងខៀវស្រងាត់។ កាំពីជារមណីយដ្ឋានធម្មជាតិមួយដ៏អស្ចារ្យរបស់ខេត្តក្រចេះ ហើយក៏ជាកន្លែងជម្រកសត្វផ្សោត ដែលជាទីពេញនិយមរបស់ភ្ញៀវទេសចរផងដែររមណីយដ្ឋានទឹកជួរទន្លេមេគង្គ-កាំពី - រដ្ឋបាលខេត្តក្រចេះ
  • កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត ត្រូវគេស្គាល់ថាជាតំបន់ដីសើម​ ដែលជាផ្នែកដ៏សំខាន់សម្រាប់បរិស្ថានធម្មជាតិ ដោយ​សារវាជួយការពារការបាក់ច្រាំង ទប់ស្កាត់ទឹកជំនន់ ស្រូបជាតិពុល លើកកម្ពស់គុណភាពទឹក ហើយបានផ្ដល់ជាទីតាំងសម្រាប់សត្វស្លាប និងសត្វគ្រប់ប្រភេទដែលកម្រ​ និងជិតផុតពូជប្រើប្រាស់ធ្វើជាជំរក បង្កាត់ពូជ ធ្វើសំបុក ព្រៃឈើ និងជាទីតាំងសម្បូរជីវចម្រុះរស់នៅទៀតផង៕តំបន់ទេសចរណ៍ស្រុកខ្មែរដ៏អស្ចារ្យ នៃដំណើរកម្សាន្តដ៏សម្បូរបែបមិនអាចបំភ្លេចបាននៅ «កោះលន​ តំបន់រ៉ាមសារ​ ស្ទឹងត្រែងមរកត» – Knongsrok

ចាប់បានជ្រូករស់៧៣ក្បាលនាំចូលពីវៀតណាមខុសច្បាប់បម្រុងដឹកមកភ្នំពេញ

0

ជ្រូករស់ចំនួន៧៣ក្បាលនាំចូលពីប្រទេសវៀតណាមខុសច្បាប់បម្រុងដឹកមករាជធានីភ្នំពេញ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ចុះបង្រ្កាបបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlMTh0wR-JyH80JEUalQbHfGW4IJ9oopFtEV7DwU29P6QBjeP8Txw-1N6vW769jRTSvpjn1tHTC2V9V4FXbZOGjUQNzB1wycKZK5UMa1PIXP61m18xhpm-HvhFsvCBt6dD6mUjccve5ZCPCnkWccxKE4vawtr7vcAIPJ8cv-6HMiVK1124umPzNfLD/s1280/336180339_3384848775161933_459087628691334900_n.jpg

ការចុះបង្រ្កាបនេះធ្វើឡើង នៅចំណុចភូមិស្ទឹងកាច់ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាវេលាម៉ោង១០ និង៣០នាទីព្រឹក ដោយឃាត់បានរថយន្ត០១គ្រឿង ម៉ាក Ssangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអីស្លាកលេខ ភ្នំពេញ ២N-៣៥០១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkzQloVWgOGovGx1JTdwXnpPcuMyuvJRYLuXuBjvHn6jKUV2x7dOGDrFAcioRnqS-o0BHzcq0jSdSQ-Z51IyGy4qe1QqZVxrlAFhLCGnsI6Or7mUWtP0nK8P4KRF5vs2AWioLC3fV2bwDifViBDX1mOjaAZTdwOlptEakH7nfDKKteVbXK4AwLPi9J/s1280/336159660_142071675478657_4497782615970563206_n.jpg

តាមការបញ្ជាក់បន្ថែមបានឱ្យដឹងទៀតថា ជ្រូករស់ទាំង៧៣ក្បាលនេះនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បម្រុងនឹងយកទៅចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ បន្ទាប់ពីសាកសួរ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7YA26PQaWPMZ6wYMXaDPE8Zs5KtAMVaVDnkrzNyFg0KQae_yqnfT4DrZUG5QFGYoQi665pUNoSPQ8bDei2LsBTg28_02gNkiQt1Tqcl6HISJD7pT9SdpqSJCuFFPjoHwY0m-EDAAMxBn27XXzKaRDX70Tzq8KTb1MVsB5NyC4mOVE3IA494vPkEYk/s2048/336308175_873661787069270_3595062395725995049_n.jpg

រុស្ស៊ីអាចនឹងត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួតជាក្រុមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤

0

ប្រទេសស្វីស៖ ការរារាំងរុស្សីពីការចូលរួមក្នុងកីឡាជាក្រុម រួមទាំងបាល់ទាត់ និងបាល់ទះ គឺជាជម្រើសមួយដែលត្រូវបានពិភាក្សាដោយកីឡាអូឡាំពិកពិភពលោក IOC ក្នុងអំឡុងពេលកិច្ចប្រជុំថ្ងៃទី ២៨-៣០ ខែមីនា នៅទីក្រុង Lausane ប្រទេសស្វីស។World Athletics approves 23 Russians to compete as neutrals | CTV News
IOC ក៏កំពុងពិចារណាលើការហាមឃាត់អត្តពលិករុស្ស៊ីដែល “ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម” ក៏ដូចជាអ្នកដែលគាំទ្រយ៉ាងសកម្មជម្លោះក្នុងប្រទេសអ៊ុយក្រែន និងមានទំនាក់ទំនងនឹងយោធា។ ទាក់ទងនឹងសំលៀកបំពាក់ចាប់ពីឆ្នាំ ២០២៣ IOC បានចាប់ផ្តើមរឹតបន្តឹងបទប្បញ្ញត្តិសម្រាប់អត្តពលិករុស្ស៊ី។ បម្រាមនេះរួមមានផ្លាកសញ្ញារុស្ស៊ីលើសម្លៀកបំពាក់ ទង់ជាតិរុស្ស៊ី និងភ្លេងជាតិ។ ការហាមប្រាមកីឡាជាក្រុមអាចជាការប៉ះទង្គិចដល់កីឡារុស្ស៊ី ក្នុងនាមជាអព្យាក្រឹត ដែលក្រុមបាល់ទះនារីរុស្ស៊ីបានឈ្នះមេដាយប្រាក់មួយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២១។Russia Olympics ban: Kremlin 'will not bar athletes' from Games - BBC News

ស្ថាប័នកីឡាភាគច្រើននៅតែដាក់បម្រាមរយៈពេលមួយឆ្នាំលើប្រទេសរុស្ស៊ី និងបេឡារុស្ស ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ ការហាមឃាត់នេះត្រូវបានណែនាំដោយ IOC សម្រាប់សុវត្ថិភាពរបស់អត្តពលិក។
គួរបញ្ជាក់ផងដែលថា កីឡាអូឡាំពិកឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤។ ការប្រកួតនេះរួមមាន៣២៩ព្រឹត្តិការណ៍ក្នុង៣២ប្រភេទកីឡា៕ ប្រភព៖vnexpress

ក្រុងញូវយ៉កក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលេខ១ លើពិភពលោក

0

សហរដ្ឋអាមេរិក ៖ ភ្នាក់ងារគ្រប់គ្រងអាជីវកម្មហិរញ្ញវត្ថុនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានផ្សព្វផ្សាយអំពីលទ្ធផលការស្ទង់មតិចុងក្រោយបង្អស់បង្ហាញថា ទីក្រុងឡុងដ៍បានបាត់បង់តំណែងជាជើងឯកមជ្ឈមណ្ឌលហិរញ្ញវត្ថុតែមួយនៅលើពិភពលោក ខណៈក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានទទួលចំណាត់ថ្នាក់ទី១ ដោយសារមានការចុះឈ្មោះក្រុមហ៊ុនក្នុងទីក្រុងនេះកាន់តែច្រើន ។New York City | Layout, Map, Economy, Culture, Facts, & History | Britannica

ទីក្រុងឡុងដ៍មានសមត្ថភាពក្នុងការប្រកួតប្រជែង និងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលេខ១ នៅលើពិភពលោក គឺទទួលបាន៦០ពិន្ទុ ដែលខ្ពស់ជាងឆ្នាំ២០២២ ចំនួន១ពិន្ទុ ។ ចំណែកក្រុងញូវយ៉កទទួលបានពិន្ទុចំនួន៦០ នៅឆ្នាំ២០២៣ គឺស្មើគ្នាជាមួយទីក្រុងឡុងដ៍ដែរ ។Is New York City Safe to Visit in 2023? | Safety Tips | Travellers ????

ចំណែកចំណាត់ថ្នាក់ទី២ ឆ្នាំ២០២៣នេះ គឺបានទៅប្រទេសសិង្ហបុរី ដែលទទួលបាន៥១ពិន្ទុ បន្ទាប់មក ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់, ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងតូក្យូ ប្រទេសជប៉ុន តាមលំដាប់លំដោយ ។

ទោះយ៉ាងណា ទីក្រុងឡុងដ៍នៅតែបង្កើនភាពរឹងមាំរបស់ខ្លួនក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតក្នុងពិភពលោកជាយូរមកហើយ ដូចជា ផ្នែកមូលបត្របំណុលអន្តរជាតិ, ការធានារ៉ាប់រងឥណទានពាណិជ្ជកម្ម, ការជួញដូររូបិយប័ណ្ណអន្តរជាតិ និងជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មដ៏ធំលំដាប់ទី២ ផងដែរ ៕ ប្រភព ៖ ????ono News

កូរ៉េខាងត្បូងបង្ហាញរបាយការណ៍ទុក្ខវេទនារបស់ពលរដ្ឋកូរ៉េខាងជើង

0

ប្រទេសកូរ៉េខាងជើង ៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានផ្សព្វផ្សាយរបាយការណ៍មួយមាន៤៥០ទំព័រ ដោយបានដកស្រង់ពាក្យសម្តីរបស់ពលរដ្ឋកូរ៉េខាងជើងចំនួន៥០០នាក់ ដែលពួកគេបានលួចឆ្លងដែនទៅកូរ៉េខាងត្បូង ។ របាយការណ៍នេះបានបញ្ជាក់ពីចំណុចលម្អិតនៃការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលផងដែរ ដែលបានកើតឡើងជាច្រើនករណីក្នុងទីប្រជុំជន កន្លែងឃុំខ្លួន និងកន្លែងផ្សេងទៀត ។ លើសពីនេះ ក៏មានការប្រហារជីវិតនៅតាមទីសាធារណៈ ការធ្វើទារុណកម្ម និងការចាប់ខ្លួនពលរដ្ឋតាមអំពើចិត្ត ។Inside North Korea - The Atlantic

ខ្លឹមសាររបាយការណ៍បញ្ជាក់ថា សិទ្ធិសេរីភាពរបស់ពលរដ្ឋកូរ៉េខាងជើងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយមានការប្រហារជីវិតកើតឡើងមិនឈប់ឈរសម្រាប់ការប្រព្រឹត្តទង្វើណាមិនគប្បី ដូចជា ការប្រើប្រាស់ថ្នាំញៀន ការផ្សព្វផ្សាយវីដេអូរបស់កូរ៉េខាងត្បូង សកម្មភាពសាសនា និងអបិយជំនឿផ្សេងៗ ដែលជាអំពើខុសច្បាប់របស់កូរ៉េខាងជើង ។ របាយការណ៍បញ្ជាក់ទៀតថា ការស្លាប់ និងការធ្វើទារុណកម្មបានកើតឡើងជាប្រចាំនៅកន្លែងឃុំឃាំង ហើយពលរដ្ឋមួយចំនួនត្រូវបានគេប្រហារជីវិត ក្រោយពីព្យាយាមលួចឆ្លងដែនទៅកូរ៉េខាងត្បូង ។

ទោះយ៉ាងណា កូរ៉េខាងជើងបានបដិសេធមិនស្តាប់មតិរិះគន់ពាក់ព័ន្ធនឹងលក្ខខណ្ឌសិទ្ធិមនុស្សទេ ដោយកូរ៉េខាងជើងលើកឡើងថា ជាផ្នែកមួយនៃផែនការផ្តួលរំលំមេដឹកនាំកូរ៉េខាងជើង ។Grove Atlantic

ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Suk Yeol ថ្លែងថា គួរតែផ្សព្វផ្សាយខ្លឹមសារក្នុងរបាយការណ៍នេះទៅពិភពលោកឱ្យបានដឹងពីការរំលោភសិទ្ធិមនុស្សយ៉ាងអាក្រក់នៅកូរ៉េខាងជើង ហើយកូរ៉េខាងជើងមិនសាកសមទទួលបានជំនួយសេដ្ឋកិច្ចទេ សូម្បីតែបន្តិច ។

គេសម្លឹងឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបរាជ័យក្នុងការធ្វើឱ្យជីវិតពលរដ្ឋល្អប្រសើរឡើង ព្រោះរវល់តែបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។ ប្រទេសកូរ៉េខាងត្បូងបានធ្វើរបាយការណ៍រៀបរាប់ពីអំពើអាក្រក់របស់កូរ៉េខាងជើង ដោយសារនៅក្រោមច្បាប់របស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង គឺតម្រូវឱ្យវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងជារៀងរាល់ឆ្នាំ ។Inside North Korea, No Obvious Signs Of Crisis : NPR

កន្លងមក មានពលរដ្ឋកូរ៉េខាងជើងប្រមាណ៣៤.០០០នាក់បានលួចឆ្លងដែនមកតាំងទីលំនៅនៅកូរ៉េខាងត្បូង ប៉ុន្តែការរឹតបន្តឹងនៅបរិវេណជាយដែនធ្វើឱ្យចំនួនអ្នកលួចឆ្លងដែនធ្លាក់ចុះយ៉ាងខ្លាំង គឺស្មើត្រឹមតែ៦៣នាក់ប៉ុណ្ណោះនៅឆ្នាំ២០២១ ក្រោយពីទីក្រុងនានាបានបិទដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ ហើយនៅឆ្នាំ២០២២ មានអ្នកលួចឆ្លងដែនចំនួន៦៧នាក់ ៕ ប្រភព ៖ the standard