សហរដ្ឋអាមេរិក ៖ ភ្នាក់ងារគ្រប់គ្រងអាជីវកម្មហិរញ្ញវត្ថុនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានផ្សព្វផ្សាយអំពីលទ្ធផលការស្ទង់មតិចុងក្រោយបង្អស់បង្ហាញថា ទីក្រុងឡុងដ៍បានបាត់បង់តំណែងជាជើងឯកមជ្ឈមណ្ឌលហិរញ្ញវត្ថុតែមួយនៅលើពិភពលោក ខណៈក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានទទួលចំណាត់ថ្នាក់ទី១ ដោយសារមានការចុះឈ្មោះក្រុមហ៊ុនក្នុងទីក្រុងនេះកាន់តែច្រើន ។New York City | Layout, Map, Economy, Culture, Facts, & History | Britannica

ទីក្រុងឡុងដ៍មានសមត្ថភាពក្នុងការប្រកួតប្រជែង និងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលេខ១ នៅលើពិភពលោក គឺទទួលបាន៦០ពិន្ទុ ដែលខ្ពស់ជាងឆ្នាំ២០២២ ចំនួន១ពិន្ទុ ។ ចំណែកក្រុងញូវយ៉កទទួលបានពិន្ទុចំនួន៦០ នៅឆ្នាំ២០២៣ គឺស្មើគ្នាជាមួយទីក្រុងឡុងដ៍ដែរ ។Is New York City Safe to Visit in 2023? | Safety Tips | Travellers 🧳

ចំណែកចំណាត់ថ្នាក់ទី២ ឆ្នាំ២០២៣នេះ គឺបានទៅប្រទេសសិង្ហបុរី ដែលទទួលបាន៥១ពិន្ទុ បន្ទាប់មក ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់, ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងតូក្យូ ប្រទេសជប៉ុន តាមលំដាប់លំដោយ ។

ទោះយ៉ាងណា ទីក្រុងឡុងដ៍នៅតែបង្កើនភាពរឹងមាំរបស់ខ្លួនក្នុងឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតក្នុងពិភពលោកជាយូរមកហើយ ដូចជា ផ្នែកមូលបត្របំណុលអន្តរជាតិ, ការធានារ៉ាប់រងឥណទានពាណិជ្ជកម្ម, ការជួញដូររូបិយប័ណ្ណអន្តរជាតិ និងជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសកម្មដ៏ធំលំដាប់ទី២ ផងដែរ ៕ ប្រភព ៖ 𝑀ono News