ប្រទេសកូរ៉េខាងជើង ៖ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានផ្សព្វផ្សាយរបាយការណ៍មួយមាន៤៥០ទំព័រ ដោយបានដកស្រង់ពាក្យសម្តីរបស់ពលរដ្ឋកូរ៉េខាងជើងចំនួន៥០០នាក់ ដែលពួកគេបានលួចឆ្លងដែនទៅកូរ៉េខាងត្បូង ។ របាយការណ៍នេះបានបញ្ជាក់ពីចំណុចលម្អិតនៃការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលផងដែរ ដែលបានកើតឡើងជាច្រើនករណីក្នុងទីប្រជុំជន កន្លែងឃុំខ្លួន និងកន្លែងផ្សេងទៀត ។ លើសពីនេះ ក៏មានការប្រហារជីវិតនៅតាមទីសាធារណៈ ការធ្វើទារុណកម្ម និងការចាប់ខ្លួនពលរដ្ឋតាមអំពើចិត្ត ។Inside North Korea - The Atlantic

ខ្លឹមសាររបាយការណ៍បញ្ជាក់ថា សិទ្ធិសេរីភាពរបស់ពលរដ្ឋកូរ៉េខាងជើងទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយមានការប្រហារជីវិតកើតឡើងមិនឈប់ឈរសម្រាប់ការប្រព្រឹត្តទង្វើណាមិនគប្បី ដូចជា ការប្រើប្រាស់ថ្នាំញៀន ការផ្សព្វផ្សាយវីដេអូរបស់កូរ៉េខាងត្បូង សកម្មភាពសាសនា និងអបិយជំនឿផ្សេងៗ ដែលជាអំពើខុសច្បាប់របស់កូរ៉េខាងជើង ។ របាយការណ៍បញ្ជាក់ទៀតថា ការស្លាប់ និងការធ្វើទារុណកម្មបានកើតឡើងជាប្រចាំនៅកន្លែងឃុំឃាំង ហើយពលរដ្ឋមួយចំនួនត្រូវបានគេប្រហារជីវិត ក្រោយពីព្យាយាមលួចឆ្លងដែនទៅកូរ៉េខាងត្បូង ។

ទោះយ៉ាងណា កូរ៉េខាងជើងបានបដិសេធមិនស្តាប់មតិរិះគន់ពាក់ព័ន្ធនឹងលក្ខខណ្ឌសិទ្ធិមនុស្សទេ ដោយកូរ៉េខាងជើងលើកឡើងថា ជាផ្នែកមួយនៃផែនការផ្តួលរំលំមេដឹកនាំកូរ៉េខាងជើង ។Grove Atlantic

ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Suk Yeol ថ្លែងថា គួរតែផ្សព្វផ្សាយខ្លឹមសារក្នុងរបាយការណ៍នេះទៅពិភពលោកឱ្យបានដឹងពីការរំលោភសិទ្ធិមនុស្សយ៉ាងអាក្រក់នៅកូរ៉េខាងជើង ហើយកូរ៉េខាងជើងមិនសាកសមទទួលបានជំនួយសេដ្ឋកិច្ចទេ សូម្បីតែបន្តិច ។

គេសម្លឹងឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបរាជ័យក្នុងការធ្វើឱ្យជីវិតពលរដ្ឋល្អប្រសើរឡើង ព្រោះរវល់តែបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។ ប្រទេសកូរ៉េខាងត្បូងបានធ្វើរបាយការណ៍រៀបរាប់ពីអំពើអាក្រក់របស់កូរ៉េខាងជើង ដោយសារនៅក្រោមច្បាប់របស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង គឺតម្រូវឱ្យវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងជារៀងរាល់ឆ្នាំ ។Inside North Korea, No Obvious Signs Of Crisis : NPR

កន្លងមក មានពលរដ្ឋកូរ៉េខាងជើងប្រមាណ៣៤.០០០នាក់បានលួចឆ្លងដែនមកតាំងទីលំនៅនៅកូរ៉េខាងត្បូង ប៉ុន្តែការរឹតបន្តឹងនៅបរិវេណជាយដែនធ្វើឱ្យចំនួនអ្នកលួចឆ្លងដែនធ្លាក់ចុះយ៉ាងខ្លាំង គឺស្មើត្រឹមតែ៦៣នាក់ប៉ុណ្ណោះនៅឆ្នាំ២០២១ ក្រោយពីទីក្រុងនានាបានបិទដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ ហើយនៅឆ្នាំ២០២២ មានអ្នកលួចឆ្លងដែនចំនួន៦៧នាក់ ៕ ប្រភព ៖ the standard