ប្រទេសអេស្ប៉ាញ ៖ មន្ត្រីរដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កាលពីថ្ងៃទី៣០ ខែមីនា មានភ្លៀងឆេះព្រៃជាង១០០កន្លែងនៅតំបន់ Asturias ស្ថិតនៅភាគខាងជើងប្រទេសអេស្ប៉ាញ ។ នៅនិទាឃរដូវរបស់អេស្ប៉ាញមានសីតុណ្ហភាពកើនឡើងខ្ពស់នៅទូទាំងប្រទេសដែលមិនធ្លាប់ជួបពីមុនមក ហើយវាបានធ្វើឱ្យភ្លើងកាន់តែឆេះព្រៃខ្លាំងឡើង ។Wildfires ravage Spain's Asturias as temperatures hit record highs | Reuters

បើតាមទិន្នន័យរបស់ការិយាល័យឧតុនិយម AEMET របស់អេស្ប៉ាញឱ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ប្រទេសអេស្ប៉ាញមានសីតុណ្ហភាពខ្ពស់ជាងធម្មតាពី៧-១៤អង្សារសេ ។ ការដឹកជញ្ជូនសម្ភារនានានៅតាមផ្លូវ ការប្រើប្រាស់គ្រឿងយន្ត និងឧបករណ៍ផ្សេងៗនៅក្នុងព្រៃ គឺជាមូលហេតុធ្វើឱ្យភ្លើងឆេះព្រៃកាន់តែច្រើន ។

តាមការផ្សព្វផ្សាយរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរថយន្តជាច្រើនគ្រឿង ដែលបើកចេញពីអណ្តាតភ្លើងឆាបឆេះក្នុងចម្ងាយមិនឆ្ងាយប៉ុន្មាន ហើយភ្នាក់ងារការពារគ្រោះមហន្តរាយបានបាញ់ទឹកពន្លត់ភ្លើងផងដែរ ។Spain: 1,500 evacuated as wildfire rages – DW – 03/24/2023

ប្រទេសអេស្ប៉ាញបានតស៊ូជាមួយភ្លើងឆេះព្រៃដ៏ខ្លាំងក្លាជាលើកដំបូងនៅឆ្នាំ២០២៣នេះ ។ វាបានឆេះរាលដាលក្នុងតំបន់ Valencia ស្ថិតនៅភាគខាងកើតប្រទេសតាំងពីសប្តាហ៍មុន ហើយភ្លើងបានបំផ្លាញព្រៃអស់ជាច្រើនហិកតា ។

ជាមួយគ្នានេះ កាលពីថ្ងៃទី២៩ ខែមីនា នៅក្នុងទីក្រុងជាច្រើន និងនៅប្រជុំកោះកាណារីរបស់ប្រទេសអេស្ប៉ាញ សីតុណ្ហភាពបានកើនឡើងដល់៤០អង្សារសេ ដែលបណ្តាលឱ្យពលរដ្ឋ និងភ្ញៀវទេសចរត្រូវចេញមកលេងទឹក និងទទួលយកខ្យល់នៅឆ្នេរមហាសមុទ្រអាត្លង់ទិក ។ អាជ្ញាធរប្រចាំកោះកាណារីបានប្រកាសឱ្យពលរដ្ឋរស់នៅទីនេះប្រុងប្រយ័ត្នចំពោះសីតុណ្ហភាពកើនឡើងខ្ពស់នៅកោះ Gran Canaria ផងដែរ ៕ Climate change helps breed springtime wildfires in Spain - ABC Newsប្រភព ៖ TNN World