ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា  បានចូលរួមជាមួយវិស័យឯកជនថៃ  ដើម្បីជំរុញការវិនិយោគ និងត្រៀមខ្លួនជាស្រេចដើម្បីពង្រីកឱកាសពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfLf-ux4YC5HpzKP8roxhfUwFTaugBgr2uFRZL3RX18eab0ec0XCxTjVu8oNRtzKKyB743v7qCSu_wXhrd96x3r47yXU-t-ELFi2pmyq_ct-36nIiRR3bvJnTMUNKBRsVXixL2QI8uMan29U14JDUI5wyinDAx_1iA2Gvt4PAtt7KoAl87YAdu4EiDKQ/s4608/STN-316.JPG

បាងកក: ថ្ងៃទី២៨ ខែមីនា ២០២៣ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្ម​ និង ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council: TCBC) សហការជាមួយវិស័យឯកជនថៃ បានរៀបចំសិក្ខាសាលា “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន ​សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង​ លោក Kriangkrai Thiennukul ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសហព័ន្ធឧស្សាហកម្មថៃ  ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ។ សិក្ខាសាលានេះ បានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ក្រោយវិបត្តិកូវីដ-១៩​ ជាពិសេស បានឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងកម្ពុជា ដើម្បីសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ តម្លៃ ១៥ ពាន់លានដុល្លារ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ5x-0woBkVmAvjpj0cID9VwcDxyLuvuKvGGLHol7SuSh5TBpObk7S5vo5PNbUrbAuY1CdxWl3pBR5LZsuiVLok0ZYBofbgaNwxLuIfEken8UCSaa-eVq2O2KIt7FFqyhMQvYEv0ZgdxCzzWKxRk5NaR1-GSfxpHGjJ9TUbvMt2_61xIecWpAepHhoTQ/s7008/STN-245.JPG

ក្នុងឱកាសថ្លែងសុន្ទរកថា ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន ​សូរស័ក្តិ បានមានប្រសាសន៍ថា សារសំខាន់នៃសិក្ខាសិលាគឺអ្នកវិនិយោគថៃនឹងមានសក្តានុពលក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់អំពីឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តពួកគេឱ្យធ្វើការសិក្សា វិនិយោគ និងពង្រីកការវិនិយោគរបស់ពួកគេ ជាពិសេសលើវិស័យសេដ្ឋកិច្ចជារង្វង់ (circular economy) និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់។ ឯកឧត្តមក៏បាន ស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានយកឱកាសនេះ អញ្ជើញវិស័យឯកជនពាក់ព័ន្ធ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHAIi8qoAgvDEEANJBn7u2h6PTACYzsGKS9bw-mj8mj4-YCj4kZmRFpUVsmw1q87gjhcHZXJS7FtyWqsSCwYF6fsFhk3bq5L1jnjlsKjhAKgb4nEnZYvGW0sl6krRWXZ2dnitsedFHNEunscdq0D6pB4jpfkzVHBvKz_5d83oCw_VOBO1okBUJ8vkP0w/s4608/STN-251.JPG

ជាមួយគ្នានោះដែរ លោក Kriangkrai Thiennukul ប្រធានគណៈកម្មការចម្រុះនៃស្ថាប័នវិស័យឯកជនចំនួន៣ (JSCCIB) រួមមានសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងសមាគមធនាគារថៃ ​ និង លោក Sanan Angubolkul ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានបង្ហើបថា សិក្ខាសាលានេះ វាឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងកម្ពុជា  ក្នុងសិក្ខាសាលានេះពិត​ជា​ទទួលបានកិត្តិយស​ដ៏​ធំធេង ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​។ ហើយនៅក្នុងសិក្ខាសាលានេះ ក៏មានទាំងអ្នកជំនួញ ទាំងថៃ និងកម្ពុជា បានប្រមូលផ្តុំគ្នាចូលរួមនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែល​ជា​គ្រឹះស្ថាន​អប់រំ​ដែល​​មានភាពលេចធ្លោក្នុងការលើក​កម្ពស់​ឧត្តមភាព​ក្នុង​ការប្រកបអាជីវកម្ម។ ក្នុងនាមសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ពិតជាមានមោទកភាពយ៉ាងក្រៃលែង សម្រាប់ការរៀបចំព្រឹត្តិការណ៍ក្នុងថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ កន្លងមកនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP7N11Tgw5InY9IcEsQThbDFon5CZyk9mMrvpOVWs_YSlyuU4JprYE_QvU8CUrGzKeRdJ3RRNLaLuWVC_mOp3ed72GzWTMXbF21qeN_b9BosHnsI7dmtGVAkwrRKYrak9QRl7yWiy6n6abgyq0Glr4K0deEwjUBHat5K3Mo_hoBYeH0oJGcnv_CozlrQ/s7008/STN-361%20(1).JPG

លោក Sanan ក៏​បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត និង​កិច្ច​សហការ​ពី​គ្រប់​ភាគី អាច​ជឿ​ជាក់បាន​ថា​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ក្លាយជា​ការចាប់ផ្តើម​នៃ​ព្រឹត្តិការណ៍ដ៏​សំខាន់​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​រួមគ្នា​តាមរយៈកិច្ចសហប្រតិបត្តិការនៃវិស័យឯកជនថៃ និងរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងបង្កើនតម្លៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghFmZbxNQO_-H9ABkKUTdrK2e3U_5MmpNklcdkZSoMbv-vOlGGBc0yw7SChWxavODMxlMldQ3wov01zmmNt82QQJ4hjy_lJyo3_B9R6-WEjKAEbeSSM1AgLwYfT0H1ZRWF1v0dEUCOL-oacSYxfv74b9ebtw3Iyi-HLT3l2uB4crXn6T65VXxZ9EpU1g/s7008/STN-11.JPG

លោក Woratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានចូលរួមផ្តល់សុន្ទរកថា និងមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលាគឺផ្តល់ចំណេះដឹង និងការយល់ដឹងអំពីការធ្វើអាជីវកម្មជាមួយកម្ពុជាក្នុងអំឡុងពេលក្រោយការរីករាលដាលនៃមេរោគកូវីដ-១៩ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាច្បាប់ពាណិជ្ជកម្ម ការវិនិយោគ និងការការពារអ្នកប្រើប្រាស់សំខាន់ៗថ្មីរបស់កម្ពុជា។ ក្រៅពីនេះក៏បានទទួលកិត្តិយសពីប្រធាន​ការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​រាជធានី​ភ្នំពេញ​បាន​បង្ហាញនូវទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ស្ថិតិ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា ក៏​ដូច​ជា​ទទួល​បាន​កិច្ច​សហប្រតិបត្តិការ​ពី​តំណាង​វិស័យ​ធុរកិច្ច​ថៃ ចែករំលែកបទពិសោធន៍ និងបង្ហាញពីឱកាសកាន់តែច្រើននៅក្នុងទីផ្សារលក់រាយ និងលក់ដុំនៅកម្ពុជា ក៏ដូចជាសក្តានុពលវិនិយោគ និងឱកាសនាំចេញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUAlNC3QMR5gFv9I79LfJSsTrl2e_wpWHW0XcDl_Z-RTK-h32f4p4SMmBQAxSBVbeI6qhjCndikkiuGMf-6VI9wtJ5JUsQ3XqEi_mCFDq5P6-BXr-kAPkyj4auAcJonFot96SAvaSHzQd191vZ-eVbes8LDlBll2FW77nurIkkmxANxDAAGbgFMsrZzg/s6955/STN-06.JPG

ព្រឹត្តិការណ៍សំខាន់មួយទៀតនៃសិក្ខាសាលាថ្ងៃនេះ គឺពិធីចុះហត្ថលេខា លើអ្នកចែកចាយផ្តាច់មុខក្នុងប្រទេសថៃ រវាងក្រុមហ៊ុន Hanuman Beverages និង Yakyim Intertrade Co.,Ltd ដើម្បីចែកចាយផលិតផល ស្រាបៀរ ហនុមាននៅក្នុងទីផ្សារប្រទេសថៃ ដែលជាសក្ខីភាពនៃ​កិច្ច​សហប្រតិបត្តិការដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​រវាង​ថៃ​ និង​កម្ពុជា​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ ភាគីប្រទេសថៃ​មាន​សេចក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​គាំទ្រ​ផលិតផល​ខ្មែរ​ដើម្បីដាក់​លក់​នៅក្នុងទីផ្សារ​ប្រទេស​ថៃដែលជាការជួយលើកកម្ពស់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ​ និង ប្តេជ្ញាចាប់ដៃនឹង​កម្ពុជា​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បង្កើត​ភាព​រីកចម្រើន​សេដ្ឋកិច្ច​ជាមួយ​គ្នា។ ប្រជាពលរដ្ឋខ្មែរ និង បរទេស ព្រមទាំងប្រជាពលរដ្ឋ ថៃ​ នឹងទទួលបាននូវស្រាបៀរដែលមាន​រសជាតិពោពេញដោយវិសាលភាព។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyOO9_6ZGh_PZ20WYC8qzQYDxd0PucbxYo4jVj0PrSEafDf0PqVW6VhvMtgse0X1NmulPoDN584cBrtiI_xQIr2clT0PjYmZ7ZkzmU240PFvncPuCft7pf4tKyxIigj4x4rWVJnRQOjR1Vt2t4C3spgdpIyZKXJbP06vt8SGriTBAhIFjGfg20qXQKXg/s7008/STN-313.JPG

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​ ឯ.ក​ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ផ្តួចផ្តើមឡើងដោយស្ថាបនិការ លោកជំទាវ
ខៀវ ស៊ីលៀប ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ   ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ជាមួយចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ហើយផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការរក្សាស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJu3TCpxAphJqz3naLHSfzS2OIOnapW1CcBNUR3gyoHHVh9_NLb8ugF43a5csUwNixM38cGi8UpL33fkha5R-bON_ggUYD-n0fK1lXzPC9-gWYtNXHM7tS8ipd90yzc76-RDC_xbgboYK-nMNJvs92m_I8U91yHa-crhd15mtM7l02eL0sQATvFj3jjA/s7008/STN-10.JPG