Home ព័ត៌មានអន្តរជាតិ កាំភ្លើងជ័របាញ់ទឹកនៅក្នុងប្រទេសថៃកំពុងកាក់កបយ៉ាងខ្លាំង

កាំភ្លើងជ័របាញ់ទឹកនៅក្នុងប្រទេសថៃកំពុងកាក់កបយ៉ាងខ្លាំង

147
0

ការលក់កាំភ្លើងជ័របាញ់ទឹកនៅក្នុងប្រទេសថៃកំពុងមានការកើនឡើងយ៉ាងខ្លាំងនារដូវកាលចូលឆ្នាំ បន្ទាប់ពីប្រទេសនេះខកខានប្រារព្ធកម្មវិធីសង្រ្កាន្តរយៈពេល៣ឆ្នាំដោយសារជំងឺកូវីត១៩។ បន្ថែមពីលើនេះអាជ្ញាធរទេសចរណ៍នៃប្រទេសថៃរំពឹងថាថ្ងៃឈប់សម្រាកនេះនឹងអាចទទួលបានប្រាក់ចំណូលចំនួន ១៣.៥ ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ថ្ងៃទី១១ ខែមេសា នេះ។Songkran 2023 – Thailand's Water Festival - Pattaya Sanook

តាមប្រភពដដែលបានឱ្យដឹងទៀតថា ប្រជាជនក្នុងស្រុក និងអ្នកទេសចររាប់លាននាក់ត្រូវបានគេរំពឹងថានឹងប្រារព្ធពិធីចូលឆ្នាំប្រពៃណីថៃដោយការបាញ់ទឹកដាក់គ្នាទៅវិញទៅមកដើម្បីត្រជាក់ក្នុងអំឡុងខែក្តៅក្នុងឆ្នាំនេះ ដោយពិធីបុណ្យសង្ក្រាន្តមានរយៈពេល៥ថ្ងៃចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ និងបញ្ចប់នៅថ្ងៃចន្ទ ខែមេសា។ នេះក៏នឹងជាឆ្នាំដំបូងចាប់តាំងពីមានជំងឺរាតត្បាត ដែលប្រទេសថៃប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយគ្មានការរឹតត្បិត ខណៈដែលស្ថានភាពជំងឺកូវីដបានល្អប្រសើរមនុស្សបានវិលត្រឡប់មករកជីវិតធម្មតាវិញបន្តិចម្តងៗ។Songkran Water Festival Travel Guide: Thailand's Longest and Most Fun  Festival! - Girl Eat World

កាសែត The Nation បានលើកឡើងទៀតថាតាមការស្រង់មតិពីអាជីវកករ ក្នុងសង្កាត់ Wiset Chai Chan នៃខេត្ត Ang Thong ចម្ងាយ ១០០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងបាងកក បានរកឃើញថា អាជីវករជាច្រើនបានស្តុកទុកនូវកាំភ្លើងជ័របាញ់ទឹក ធុងទឹក និងចានគោមជាច្រើន ដោយមានអតិថិជនជាច្រើនកំពុងសាកសួរទិញកាំភ្លើងជ័រ ដោយតម្លៃកាំភ្លើងនេះមានតម្លៃចាប់ពី ៥៩ បាតឡើងទៅអាស្រ័យលើទំហំ និងលក្ខណៈពិសេសរបស់វា។ ចំណែកឯសម្ភារៈមួយចំនួនសម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មីការលក់ដាច់ខ្លាំងផងដែរ។World's biggest water fight canceled in Thai tourist haven for king's  coronation | Reuters

គួរបញ្ជាក់ថា អាជ្ញាធរទេសចរណ៍នៃប្រទេសថៃរំពឹងថានឹងអាចទទួលបានប្រាក់ចំណូលចំនួន ១៣.៥ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Songkran ឆ្នាំនេះ ដែលអាចកើនឡើង ២២% ពីឆ្នាំមុនដែលរកចំណូលបាន ១១ ពាន់លានបាតកាលពីឆ្នាំ២០១៩។ ទីភ្នាក់ងារទេសចរណ៍បានប៉ាន់ប្រមាណថា ប្រជាជនថៃនឹងដើរកម្សាន្តរហូតដល់ ៣.៨ លាននាក់ទៅកាន់កន្លែងទាក់ទាញក្នុងស្រុកក្នុងពិធីបុណ្យសង្ក្រាន្តនេះ កើនឡើង ១៤% ពីចំនួន ៣.៣៤ លាននាក់កាលពីឆ្នាំមុន៕