Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យា AI អាចស្វែងរកលេខសម្ងាត់យ៉ាងឆាប់រហ័ស

បច្ចេកវិទ្យា AI អាចស្វែងរកលេខសម្ងាត់យ៉ាងឆាប់រហ័ស

84
0

កម្មវិធី ChatGPT និង Bard គឺជាកម្មវិធីទំនើបមួយដែលធ្វើឱ្យយើងដឹងថា បច្ចេកវិទ្យា AI មានសមត្ថភាពកម្រិតណា ។ ទោះយ៉ាងណា បច្ចេកវិទ្យាទាំងឡាយអាចត្រូវគេយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ហើយបច្ចេកវិទ្យា AI ក៏ដូចគ្នាដែរ ។

ក្រុមហ៊ុនផ្នែកការពារសន្តិសុខអ៊ីនធើរណេត Home Security Heroes បានផ្សព្វផ្សាយលទ្ធផលនៃការសិក្សាមួយទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីស្វែងរកពាក្យសម្ងាត់ តាមរយៈឧបករណ៍ថ្មីមួយឈ្មោះថា PassGAN (password generative adversarial network) ដោយគេប្រើប្រាស់ AI ជាអ្នកស្វែងរក ។

អ្នកស្រាវជ្រាវបានប្រើប្រាស់ PassGAN ដើម្បីស្វែងរកពាក្យសម្ងាត់ជាង១៥លាន ហើយលទ្ធផលឃើញថា លេខសម្ងាត់ទូទៅជាង៥១% គឺគេអាចរកឃើញដោយប្រើពេលមិនដល់១នាទី ហើយ៦៥% គេបានប្រើពេលក្រោម១ម៉ោង ខណៈ៧១% គេប្រើពេលស្វែងរកតិចជាង១ថ្ងៃ និង៨១%ទៀត គេប្រើពេលស្វែងរកពាក្យសម្ងាត់រយៈពេលក្រោម១ខែ ។What is ChatGPT & Why Does it Matter to Your Business?

តាមទិន្នន័យឱ្យដឹងថា សម្រាប់លេខសម្ងាត់តិចជាង៦តួអក្សរ គឺគេអាចស្វែងរកឃើញយ៉ាងឆាប់រហ័ស ប៉ុន្តែបើលេខសម្ងាត់នោះមាន១៨តួអក្សរ ហើយក្នុងនោះមានអក្សរធំផង និងអក្សរតូចផងលាយឡំគ្នា គឺគេប្រើពេលយូរណាស់ក្នុងការស្វែងរកលេខសម្ងាត់ ។

នៅថ្ងៃអនាគត គេនឹងប្រើប្រាស់បច្ចេកវិទ្យានេះកាន់តែច្រើនដើម្បីស្វែងរកលេខសម្ងាត់របស់អ្នកណាម្នាក់ បើទោះជាវាពិបាកបន្តិចក្តី ។ ដូច្នេះ យើងគួរតែដាក់លេខសម្ងាត់ណាឱ្យមានភាពស្មុគស្មាញដើម្បីឱ្យបច្ចេកវិទ្យា AI ពិបាកស្វែងរក ៕artificial intelligence: Blurring lines between sci-fi and reality: why AI  needs responsible policy intervention - The Economic Times ប្រភព ៖ Beartai