Home ព័ត៌មានអន្តរជាតិ អ្នករត់តាក់ស៊ី និងសេវាកម្មម្ហូបអាហារនៅថៃ កោភ្ញៀវទេសចរពេក កំពុងតែល្បីនៅជប៉ុន

អ្នករត់តាក់ស៊ី និងសេវាកម្មម្ហូបអាហារនៅថៃ កោភ្ញៀវទេសចរពេក កំពុងតែល្បីនៅជប៉ុន

70
0

ការកោប្រាក់ពីភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅប្រទេសថៃ កំពុងតែល្បីល្បាញហើយពេលនេះ! ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nagoya TV News បានចុះផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា ថៃបានកោប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងតម្លៃខ្ពស់កប់ពពក មិនថាការធ្វើដំណើរតាមរថយន្តតាក់ស៊ី រ៉ឺម៉កកង់៣ និង​ថ្លៃអាហារ ដែលនេះជាការទារប្រាក់ពីភ្ញៀវទេសចរបរទេសតាមអំពើចិត្ត ។ ប្រសិនបើរដ្ឋាភិបាលថៃមិនដោះស្រាយបញ្ហាទាំងនេះទេ វានឹងប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ថៃ និងធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEl4d_PLnBi5rMd6gCoLjPDIMEhUJe7GtPPWirNhosBNQDjwT3u-sUrFrfbRGDSYR9K1Vwmvcx_AgZLGLrneV-nBLrZ12IFSsxF4ETg57hI8qUj2gls2aYbncUNVWNeQtG4KgmGm8ozO4F9RxJCXPNvZG4GDcKOq7WBubfsyHw_Duh4d6nqfZj7fgNJ_o/s1280/photo_2026-05-08_13-25-24.jpg

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន Nagoya TV News ផ្សាយថា អ្នកបើកតាក់ស៊ីនៅទីក្រុងបាងកក តែងតែបដិសេធមិនប្រើប្រាស់ឧបករណ៍វាស់ចម្ងាយផ្លូវ (Meter) ហើយទារប្រាក់ក្នុងតម្លៃ (ម៉ៅ) ដែលខ្ពស់ជាងតម្លៃគិតតាម Meter រហូតដល់៤ដង ជាពិសេស នៅមុខព្រះរាជវាំង ខណៈតាក់ស៊ីខ្លះទៀតនាំភ្ញៀវទៅកន្លែងខុសគោលដៅ រួចហើយទារប្រាក់ច្រើន ។ រីឯអ្នកបើករ៉ឺម៉កកង់៣ (Tuk Tuk) នៅតំបន់ប្រវត្តិសាស្ត្រ ច្រើនតែទារតម្លៃចាប់ពី៣០០ ទៅ៥០០បាត សម្រាប់ការធ្វើដំណើរជិតៗ ដែលតម្លៃពិតប្រាកដក្រោម១០០បាត ។

ភោជនីយដ្ឋានវិញ មិនបានដាក់តម្លៃម្ហូបអាហារក្នុងបញ្ជីមុខម្ហូប ឬមានបញ្ជីមុខម្ហូបចំនួន២ (បញ្ជីមុខមួយ គឺសម្រាប់ជនជាតិថៃមានតម្លៃអាហារសមរម្យ និងមួយទៀត សម្រាប់ជនបរទេសមានតម្លៃអាហារខ្ពស់) ព្រមទាំងបន្ថែមសេវាកម្ម ឬអាហារដែលភ្ញៀវមិនបានកុម្ម៉ង់ចូលក្នុងវិក្កយបត្រ ដែលច្រើនកើតឡើងនៅខេត្តភូកេត និងប៉ាតាយ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vMv_4FKGE9MhG2Tl3c56kxAVqMyNmKcUEhwYJlH_SJ4HRkTkzNf93rSD7xN3seY7bmJRaiWB76RYdJBB4gc7odO1g5HVCEBTe4wy6iz8ws70Dq86v_A-qBtsd2FyxlDfF7z4FTfSe1fT0hKvAw7fYapERLM9Wm32pznKxU2CgzHZq-06z6-jfn4vuMM/s1280/photo_2026-05-08_13-25-24%20(2).jpg

តម្លៃសេវាកម្ម និងម្ហូបអាហារ គឺខុសគ្នាដាច់រវាងជនជាតិថៃ និងភ្ញៀវទេសចរបរទេស ជាពិសេស មុខព្រះរាជវាំង និងឧទ្យានជាតិសំខាន់ៗនៅទីក្រុងបាងកក ។ ជនជាតិថៃអាចចូលទស្សនាទីតាំងទាំងនេះមិនគិតថ្លៃ ឬបង់ប្រាក់ក្នុងតម្លៃថោក ប៉ុន្តែភ្ញៀវទេសចរបរទេសវិញត្រូវបង់ប្រាក់ចូលទស្សនារហូតដល់៥០០បាត (ឬជាង១៥ដុល្លារ) ខណៈរដ្ឋាភិបាលថៃថា ដោយសារជនជាតិថៃបង់ពន្ធ និងសុំឱ្យជនបរទេសចូលរួមបង់ប្រាក់ក្នុងតម្លៃខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicGTnwJJjMFw5VsLLpcVzCzl_3L_NgQ61houBjFTqP0DFmYtTwW5r0kLTiaC0n8S5Qmfg-roDwKMFI04ArIReUlok5guYLAzP0JKmlJI4i85zvar9NIga1ErrE6Q3P3X2bVje5utc1-J2YGmhKnNRy5yv_wWGtkCNPusfCLn6tjVyCXd8lasd_OSxvwDU/s1280/photo_2026-05-08_13-25-23.jpg

អ្វីធ្វើឱ្យភ្ញៀវទេសចរបរទេសកាន់តែមិនពេញចិត្តបំផុតនោះ គឺការ «កោ» ឬយកប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងតម្លៃខ្ពស់ហួសហេតុពីសំណាក់តាក់ស៊ី, រ៉ឺម៉កកង់៣ (Tuk Tuk) និងភោជនីយដ្ឋាននៅតំបន់ទេសចរណ៍ ដែលបានគិតប្រាក់ពីភ្ញៀវទេសចរបរទេសក្នុងតម្លៃខ្ពស់កប់ពពក បើធៀបនឹងជនជាតិថៃ ។ ភ្ញៀវទេសចរបរទេសមានអារម្មណ៍ថា ត្រូវបានគេដើរខ្សែលើ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយប្រាក់ធ្វើដំណើរ ។

ភ្ញៀវទេសចរជប៉ុនជាច្រើនដែលបានមកលេងព្រះរាជវាំងថៃ និយាយថា ពួកគេតែងតែឃើញពីការយកតម្លៃខុសគ្នារវាងភ្ញៀវទេសចរបរទេស និងជនជាតិថៃ ជាពិសេស នៅឧទ្យានជាតិ សួនសត្វ អាងចិញ្ចឹមត្រី និងកន្លែងទេសចរណ៍បុរាណ ។ ដូចគ្នានេះ ជនជាតិជប៉ុនដែលស្នាក់នៅ និងធ្វើការនៅថៃ ក៏ត្រូវបង់ប្រាក់ទស្សនាកន្លែងទេសចរណ៍ក្នុងតម្លៃខ្ពស់ដែរ ដែលធ្វើឱ្យពួកគេចាត់ទុកគ្មានភាពយុត្តិធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92Q4MOY7nr_tF7E0PeTNjJnV3KKjcXIQlAq52KmnU1YILlGgV-_IbQhXhXIv_TR0eLn023Hkn0qAZaI-Ok10DO035CdGqH8ZCVwiMRHPryEmk2_2YDoQHJCc8_uaxdO9eqRhJg-xinHpAVwqg7qOq02C9O3SS41KJoxCazm5C1b7CuXemX8P_g6lYvZk/s1239/photo_2026-05-08_13-25-23%20(2).jpg

ភ្ញៀវទេសចរបរទេសគ្មានជម្រើសផ្សេង ក្រៅពីយល់ព្រមបង់ប្រាក់ក្នុងតម្លៃខ្ពស់កប់ពពកទៅឱ្យតំបន់ទេសចរណ៍ តាក់ស៊ី រ៉ឺម៉កកង់៤ និងភោជនីយដ្ឋាននោះទេ បើទោះជាមិនពេញចិត្តក៏ដោយ ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនព្រមានថា ទង្វើទាំងនេះកំពុងធ្វើឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរបរទេស និងប៉ះពាល់ដល់គម្រោងរបស់រដ្ឋាភិបាលថៃដែលចង់ទាក់ទាញភ្ញៀវទេសចរក្នុងកម្រិតខ្ពស់ ៕