Home ព័ត៌មានអន្តរជាតិ រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី ទៅប្រេស៊ីល ពិភាក្សាពីពាណិជ្ជកម្ម និងសង្គ្រាមរបស់ក្រុងមូស្គូ

រដ្ឋមន្រ្ដីការបរទេសរុស្ស៊ី ទៅប្រេស៊ីល ពិភាក្សាពីពាណិជ្ជកម្ម និងសង្គ្រាមរបស់ក្រុងមូស្គូ

66
0

រដ្ឋធានីប្រេស៊ីលៀ (Brasília)៖ ការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន បានបង្កឲ្យមានការខឹងសម្បា ពីបណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ហើយចោមរោមគ្នាហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី ខណៈទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជាមួយនឹងប្រទេសប្រេស៊ីល មានទំហំទឹកប្រាក់ រហូតដល់៩,៨ពាន់លានដុល្លារ ហើយប្រធានាធិបតី នៃប្រទេសអាមេរិកខាងត្បូងមួយនេះ បានថ្កោលទោស ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមមហាអំណាចបស្ចិមលោក ផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅជួយដល់ក្រុងកៀវ។Lavrov to meet with Brazil's Lula as US fumes over Ukraine stance | Russia-Ukraine  war News | Al Jazeeraសារព័ត៌មាន The Peninsula Qatar បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ថា លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានធ្វើដំណើរទៅជួបប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ដោយចង់បង្ហាញ អំពីគោលជំហររបស់ក្រុងមូស្គូ លើការលុកលុយរបស់អ៊ុយក្រែន។ សកម្មភាពរបស់ក្រុងមូស្គូ បាននាំឲ្យមានការខឹងសម្បា ពីសហរដ្ឋអាមេរិក និង បណ្ដាប្រទេសលោកខាងលិចផ្សេងៗទៀត។

លោក ស៊ើរហ្គេ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី បានអញ្ជើញទៅដល់រដ្ឋធានីប្រេស៊ីលៀ កាលពីថ្ងៃចន្ទ ជាទីដែលគាត់ នឹងត្រូវពិភាក្សា លើបញ្ហាជាច្រើន ជាមួយនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី លូឡា (Lula) លើបញ្ហាពាណិជ្ជកម្ម និង សង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន។ ជាមួយគ្នានេះ មេដឹកនាំប្រេស៊ីល ចង់ជំរុញឲ្យមានការចរចាសន្ដិភាព នៅអ៊ុយក្រែន

ប្រមុខការទូតរុស្ស៊ី រូបនេះ បានបញ្ជាក់ ក្រោយកិច្ចប្រជុំ ជាមួយនឹងសមភាគីប្រេស៊ីល លោក មោរូ វីយេរ៉ា (Mauro Vieira) ថា «យើងសូមថ្លែងអំណរគុណ ចំពោះមិត្តប្រេស៊ីលរបស់យើង សម្រាប់ការឈ្វេងយល់យ៉ាងច្បាស់លាស់របស់ពួកគេ អំពីបុព្វហេតុ សម្រាប់ស្ថានភាព នៅអ៊ុយក្រែន។ យើងសូមអរគុណ ចំពោះបំណងប្រាថ្នារបស់ពួកគេ នៅក្នុងការចូលរួមចំណែក ស្វែងរកមធ្យោបាយ ដោះស្រាយស្ថានការណ៍នេះ»។Brazil's welcome of Russian minister prompts U.S. blowback |  WesternSlopeNow.com

ដោយឡែក បណ្ដាប្រទេសលោកខាងលិច កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ បានខឹងសម្បាយ៉ាងខ្លាំង ចំពោះលោក លូឡា ប្រធានាធិបតីប្រេស៊ីល ជុំវិញការលើកឡើង ថា ភាគីជាច្រើន មានកំហុសឆ្គង ចំពោះសង្រ្គាម នៅអ៊ុយក្រែន ហើយថា សហរដ្ឋអាមេរិក បានលើកទឹកចិត្ត ជំរុញឲ្យមានការបន្ដសង្រ្គាម តាមរយៈការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy)។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ សន្ដិសុខជាតិសេតវិមាន កាលពីថ្ងៃចន្ទ បានហៅការធ្វើអត្ថាធិប្បាយរបស់លោក លូឡា ប្រធានាធិបតីប្រេស៊ីល ថា ជាការយល់ខុស ខណៈនៅក្នុងរដ្ឋធានីប្រេស៊ីលៀ មានក្រុមបាតុករមួយក្រុម បានកាន់បដា បរិហារអំពីដំណើរទស្សនកិច្ចរបស់លោកប្រមុខការទូត ឡាវរ៉ូវ និង ការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។Russia's Lavrov travels to Brazil, as Lula pushes for peace – Winnipeg Free  Press

ក្រុមសេដ្ឋវិទូមួយចំនួន បានយល់ឃើញ ថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់រុស្ស៊ី ឲ្យស្ថិតនៅភាពឯកោ ក្រោមគំនាបទណ្ឌកម្មរបស់លោកខាងលិចននោះ នឹងក្លាយជាឱកាសដ៏សំខាន់ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច កាន់តែប្រសើរឡើង សម្រាប់ប្រេស៊ីល។ ប្រទេសប្រេស៊ីល មានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងរុស្ស៊ី មានទំហំ៩,៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២៕