តាមទ័ន្នន័យពីក្រសួងទេសចរណ៍បានឱ្យដឹងថារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់ ក្នុងនោះទេសចរអន្តរជាតិមានចំនួន ៥៥.៦៩១ នាក់ និងទេសចរជាតិ ១៣.១៣២.០៨០ នាក់។ តាមរបាយការណ៍បានឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរជាង ក្នុងរយៈពេល៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត។៤ខែឆ្នាំនេះ កម្ពុជាបាត់ភ្ញៀវទេសចរអន្តរជាតិជាង១,២លាននាក់ ដោយមានអត្រាធ្លាក់ចុះ ៥២% — Cambonomist

ក្នុងនោះដែរ តួលេខប្រចាំថ្ងៃទី១៤ មានចំនួន ២.០៩៨.៥០១ នាក់។ ថ្ងៃទី១៥ មានចំនួន ៤.២៣៧.៧៨០ នាក់ និងថ្ងៃទី១៦ មានចំនួន ៦.៨៥១.៤៩០ នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ ខេត្តសៀមរាបស្រូបភ្ញៀវទេសបានច្រើនជាងគេក្នុងចំណោមឯខេត្តឯទៀតដែលមានចំនួន ២.១២០.៣៧៣ នាក់ និងលេខ២បានទៅលើខេត្តបាត់ដំបងមានចំនួន ១.៥០០.១៦៨ នាក់ ខណៈរាជធានីភ្នំពេញឈរនៅលេខរៀងទី៤បន្ទាប់ពីខេត្តកំពង់ចាម ដែលមានទេសចរចំនួន១.០៨០.៥០៩ នាក់។កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិជាង ៩ម៉ឺននាក់ រយៈពេល ៥ខែ ទោះបីមានជំងឺរាតត្បាតសកលកំពុងវាយគ្រប់តំបន់ក្ដី - Khmerhome

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ចំនួនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6feZ4OgFSqXtDp3bxoaEc_wgd0WKmK6Ic4GaprwBfT0aRgCnvC7Ee4NSxirYr7Li7plvep8T-slkjqqG4-BJLXK1hA_zjriQJZvoRqu_4f5Y8kKgNJxqNKOXnmuxh_Ip4RVkC11H0nqYv5aOCCTfisTTDArE4-UeDeN475NsYM2r1g8Z2ILqu6li/s1280/341469182_174547192169518_4856649274034499632_n.jpg