Home Blog Page 1751

ថ្មីៗ! ឃើញសង្ក្រាន្តតាមសាលាមួយចំនួនលេងបាញ់ទឹក ប៉ាតម្សៅ ក្រសួងអប់រំ ចេញសេចក្តីណែនាំហើយ

0

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំទៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន អំពីការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយអំឡុងពេលរៀបចំសង្ក្រានឆ្នាំថ្មី ដោយកន្លងមកក្រសួងសង្កេតឃើញថាសិស្សានុសិស្សមួយចំនួននៅតាមសាលាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាបម្សៅ ជាដើម។

ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ និងធានាបាននូវភាពថ្លៃថ្នូរ ព្រមទាំងសុខ សុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ បានណែនាំដល់ដល់សាលាមានដូចខាងក្រោម៖ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXME75F2P6afUsdrr6J5nQ80mf3mhm-4T6ZL0HkoaC0GVgVwReVesI8yrwz1C3PBLuiyQTjxmvzAmhUZI5RSf1TeFwYK-xOZGTPPQCZK_onPSW-Bo_0RfCmfh4FhRKsy8nCFk2KXP8pm39vsZsMJgVTZzQtCbMpt_9apJC_W4MDcewFQY6CplGzYDmVg/s960/13043593_1700478700169567_6096291764675007745_n.jpg

១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ ជាតិ និងមិនស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Qcu_h1m2qP13SmA8BUMpHt1_qgYS6hwoA9IzKIWjfrA2IZ1UVdlxBh6rpzN8ZU9MUhhP1M7dxoILav8AqD8qEOspO1KRMiu3O3qhFrAKtxOhbAJ_JB7sLJeCTK6RCwY8CW4VtoxU5VgpYHjVYiUZsnkg62Rw0awXx2ghJQsn1UomM7BpvAn60s_NyQ/s1368/Screenshot%202023-04-07%20at%204.25.15%20PM.jpg

២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួល ខុសត្រូវតាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយ ខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព។ 

៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។

 ៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និង ទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បី ផ្តល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕

ឆ្នាំនេះសៀមរាបកាចណាស់! ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឱ្យតូប និងផ្ទះប្រជាពលរដ្ឋរងការខូចខាត

0

ក្រសួងធនធានទឹកបានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ចំនួន ០៦ស្រុក , ០៦ឃុំ និង ០៣សង្កាត់នៅខេត្តសៀមរាប។

បើតាមព័ត៌មានបឋមបានឱ្យដឹងទៀតថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់នេះបានប៉ើងតូបតាមមាត់ស្ទឹងប្រមាណ៣០តូប និងផ្ទះរបើកដំបូលចំនួន ១៥ខ្នង និងដួលរលំចំនួន ០៣ខ្នង ស្ថិតនៅស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា កន្លងមកនេះនៅខេត្តសៀមរាបមានហេតុការណ៍ដ៏សែនរន្ធត់មួយ ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ ដោយសារធ្លាក់ផ្ទាំងប៉ាណូ និងប៉ើងបាក់វេទិកា គ្រឿងតុបតែងលម្អខូចខាតខ្ទេចខ្ទី បន្សល់ត្រឹមភាពសោកស្តាយ។

គ្រោះធម្មជាតិដែលបានកើតឡើងនៅខេត្តសៀមរាបពីរលើកនេះបានធ្វើឱ្យមហាជនពោលពាក្យសោកស្តាយព្រមទាំងនិយាយថាឆ្នាំនេះសៀមរាបកាចណាស់ ខណៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែជិតមកដល់ កន្លែងមួយចំនួនដែលត្រៀមរៀបចំស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិត្រូវរងការខូចខាត៕

ស្ងាត់ៗលេចមុខ ទុំ សុវត្ថិ ក្នុងផលិតកម្មមួយចេញបទចម្រៀងចូលឆ្នាំខ្មែរបាត់!

0

មហាជនភាគច្រើនស្គាល់មកហើយថា ទុំ សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលទទួលបានការអាណិត និងស្រលាញ់ចូលចិត្តច្រើន ក្រោយពីធ្លាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ព្រមទាំងទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំផងដែរ។
https://blogger.googleusercontent.com/img/a/AVvXsEhbLbab-x1S9sPNCy115qU8Gie5VtIfDV3PdzzbgR4EGZ3FbLpC2gz4GK9tBI-mrwXu3wgsAvQUpNWNyOxD02dhnu8aucBtVFg7XqFd_j2fUCAyXObFE2_ZQK6XxMAushB68NEs28ziqvpTD_-C6F_Lg95tcg4kPQBE6tvNumSVizskviMzTIVEq1yX
យ៉ាងណា បន្ទាប់ពីធ្លាក់ពីកម្មវិធីប្រលងចម្រៀង ទុំ សុវត្ថិ ទទួលបានការងារសិល្បៈជាហូរហែ ក្លាយជាទូតសុឆន្ទៈ ឱ្យម៉ាកទូរសព្ទមួយ រួមទាំងលេចមុខតាមកម្មវិធីច្រើនគួរឱ្យកត់សម្គាល់។ ដ្បិត កន្លងមកការងារសិល្បៈរបស់អតីតបេក្ខជនរូបនេះមានភាពមាញឹកតែគេសង្កេតឃើញថាលោកនៅមិនទាន់រកទ្រនំកក់ក្តៅសម្រាប់ខ្លួននៅឡើយទេ ទើបតែកាលពីយប់ថ្ងៃទី៦ ខែមេសា គេឃើញ ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្ម សាន់ដេ ។

ទន្ទឹមនឹងការលេចវត្តមានក្នុងផលិតកម្មនេះ ទុំ សុវត្ថិ បានផ្តល់បទចម្រៀងមួយបទមានចំណងជើងថា «ស្រឡាញ់អូនតាំងពីសក់ក្រញ៉ាញ់ដល់សក់ត្រង់ » ដល់អ្នកគាំទ្រដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ បន្ថែមពីលើនេះ តារាចម្រៀងមានដើមកំណើតមកពីខេត្តស្ទឹងត្រែងរូបនេះបានសរសេរថា «បទចម្រៀងដំបូងរបស់ខ្ញុំ ដែលបានចេញក្នុងផលិតកម្មសាន់ដេ កុំភ្លេចជួយគាំទ្រផង» រួមទាំងសំណូមពរឱ្យមហាជនផ្តល់ជាមតិយោបល់ទៅលើបទចម្រៀងថ្មីនេះដើម្បីអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់លោកឱ្យបានល្អបន្ថែមទៀត ។

ងាកទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីឃើញវត្តមាន ទុំ សុវត្ថិ ជ្រកក្នុងទ្រនំសាន់ដេ បានសម្រុកចូលខំមិនអបអរសាទរ និងជូនពរឱ្យលោកកាន់តែជោគជ័យលើវិថីសិល្បៈដោយមិនភ្លេចសរសើរថាបទថ្មីខាងលើនេះពីរោះ។
https://blogger.googleusercontent.com/img/a/AVvXsEhQEUFSZ8UMhKmJC5t33zvneFzOiJG_SCNdPPB1AtZUEWttR2Z1KwXORc-PXtxnB5jr68Zlgp47FdLnavwNWoDrQcZb91VnGo_WUNKjhO3fRJSTKmK6TMBQsjBnS1hLfcBaSTRx8gxfAm76VyeHEh2sk-uTXxejtWDM4yrpN8fVbRq88C6PFCxF3S7O
គួរបញ្ជាក់ផងដែរថា មុនពេល ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្មសាន់ដេ លោកធ្លាប់បានចេញបទចម្រៀងមានចំណងជើងថា «ឈឺទេពេលឮពេញត្រចៀក» និងបទ «បានត្រឹមគិតម្នាក់ឯង«។

កាមេរ៉ាបំពាក់ក្នុងរថយន្តរបស់ក្រុមហ៊ុន Tesla ថតគ្រប់រូបភាពអតិថិជន

0

សារព័ត៌មាន Reuters បានចុះផ្សាយព័ត៌មានមួយគួរឱ្យភ្ញាក់ផ្អើលថា បុគ្គលិករបស់ក្រុមហ៊ុននេះអាចមើលឃើញវីដេអូ និងរូបភាពទាំងអស់របស់អតិថិជន ដែលកាមេរ៉ាបំពាក់ក្នុងរថយន្តថតបាន ហើយថែមទាំងចែកចាយរូបភាពទាំងនេះក្នុងក្រុមហ៊ុនទៀតផង ។

សារព័ត៌មាន Reuters បានសម្ភាសន៍ជាមួយអតីតបុគ្គលិកក្រុមហ៊ុន Tesla ជាច្រើននាក់ ដោយពួកគេរៀបរាប់ថា ព័ត៌មានដែលត្រូវគេចែកចាយជាច្រើន គឺជាវីដេអូ និងរូបភាពថតបានដោយកាមេរ៉ាបំពាក់ក្នុងរថយន្តអតិថិជន ចាប់ពីឆ្នាំ២០១៩-២០២២ ។ ក្នុងនោះគេឃើញមានរូបភាពផ្ទាល់ខ្លួន រូបភាពគ្រោះថ្នាក់ចរាចរណ៍ និងវីដេអូមិនសមរម្យជាច្រើនទៀត ហើយក៏មានរូបភាពអតិថិជនម្នាក់ដោះសម្លៀកបំពាក់ក្នុងរថយន្តផងដែរ ។

https://blogger.googleusercontent.com/img/a/AVvXsEhkQk7Ucsu-frB9DvLAFJ94H_3-FSsjqxZC1agFIm7Pq7RIbDci1sKCFQ_VHti3WCkcUAKYNMJ2XVNLlym0kppk8TnvG11-QlyezN3E0cUK1F2tuANgzcJDpUBjo7D-KFOn5hQrLmtnHvNUyNAAcIv4tElPpdeF5jMMHLkVnwfMIpyMHDRhkC4PkhWq

អតីតបុគ្គលិកក្រុមហ៊ុន Tesla បន្តថា ជាញឹកញាប់ វីដេអូគ្រោះថ្នាក់ចរាចរណ៍នានានៅតាមផ្លូវ និងវីដេអូផ្ទាល់ខ្លួនរបស់អតិថិជនជាច្រើនទៀត ត្រូវបានគេចែកចាយក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Tesla ។ លើសពីនេះ វីដេអូមួយចំនួនត្រូវបានគេចែកចាយទៅខាងក្រៅទៀតផង ។
https://blogger.googleusercontent.com/img/a/AVvXsEglP17_2csZzuTwTS_YpzELUKC2Hn2K4Cg_atAyn9Z1P_eK11ibXPFblTS5B_9RV4brZHr7eLSaay-gjTAkpXwS8H3u4Rpghp16v6tATThDFn9-VnJcxFNnH7UO52tQAW_snb5BgApddiCGnjs2ooEQ-vl18NsZcOFjSssMwz9LmsLVK0f7tfP2VYuv

អតីតបុគ្គលិកក្រុមហ៊ុន Tesla បានរៀបរាប់ឱ្យសារព័ត៌មាន Reuters ស្តាប់ថា កម្មវិធីកុំព្យូទ័ររបស់បុគ្គលិកធ្វើការក្នុងក្រុមហ៊ុន វាអាចប្រាប់បានថា គេថតវីដេអូនេះនៅកន្លែងណា ។ ការលួចមើលវីដេអូផ្ទាល់ខ្លួនតាមកាមេរ៉ាបំពាក់ក្នុងរថយន្តអតិថិជន គឺវាខុសពីគោលការណ៍ក្រុមហ៊ុន ខណៈក្រុមហ៊ុន Tesla ប្រកាសថា ការថតវីដេអូ ឬរូបភាពរបស់កាមេរ៉ាបំពាក់ក្នុងរថយន្ត នឹងមិនផ្សព្វផ្សាយជាសាធារណៈ និងមិនបញ្ចេញឈ្មោះអតិថិជនទេ ។

អ្វីគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀត គឺអតីតបុគ្គលិកក្រុមហ៊ុន Tesla មិនបញ្ចេញឈ្មោះម្នាក់និយាយថា បើទោះជារថយន្តពន្លត់ម៉ាស៊ីនអស់ក៏ដោយ ក៏កាមេរ៉ាបំពាក់ក្នុងរថយន្តអាចថតវីដេអូបានទាំងអស់ ហើយត្រូវបានបុគ្គលិកក្រុមហ៊ុនយកមកចែកចាយតៗគ្នា ។
https://blogger.googleusercontent.com/img/a/AVvXsEhxYgcb19P6Z5gPZ8uJ_FEXjR_lqscevpMdVrRypwTPXWUrVnAMFoHk6bqNOAvy4n0OdLK6ZyYaBzlyqp-mfDK5yPVU0__K0t4Flrj-Vo-QbSGf8wKD1foQDQHtYTLB8iej8Vj8xJGTp5PzQHR2wU8QPEJtb-2MOP6iuaBkah25o8U_M615miaM4x1u

ចំណែកក្រុមហ៊ុន Tesla មិនទាន់បានបកស្រាយអ្វីទេ ហើយគេនឹងតាមដានបន្តថា ខាងក្រុមហ៊ុន និងមហាសេដ្ឋីជាម្ចាស់ក្រុមហ៊ុននេះ លោក Elon Musk នឹងឆ្លើយតបថាម៉េចវិញ ចំពោះការចុះផ្សាយរបស់សារព័ត៌មាន Reuters ៕ ប្រភព ៖ The standardth

ប្លែកៗ! ប្រទេសចិនបញ្ចុះស. ព ក្រោមដើមឈើ និងក្លាយជាជីតាមធម្មជាតិ

0

ប្រទេសចិន ៖ ពលរដ្ឋចិនបាននាំគ្នាទៅឆេងម៉េងនៅក្នុងព្រៃដែលមានដើមឈើផ្តល់ម្លប់ត្រជាក់ ពីព្រោះពួកគេបានបញ្ចុះសពនៅក្រោមដើមឈើទាំងនេះ ។ បើគេធ្វើដំណើរទៅកាន់ជាយក្រុង Liaoyuan ខេត្ត Jilin ភាគឦសានប្រទេសចិន គេនឹងបានឃើញមនុស្សម្នាជាច្រើននាក់ធ្វើដំណើរមកសំពះបុព្វបុរសដែលបានចែកឋានទៅ ដោយសារគេបានយកសពមកកប់នៅក្រោមដើមឈើ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XyKOtVK3AYPbppUNPFKip6nXBdWwjmpvrSly1FYcpbUk4GsztjGQR0O8Ehiv4sCLHlbRL1bMrlMcl8Q5c1AcXNik-OXxI6XfrAXMZk6iiAAvkkb-_ommhftczIAp6irwPjlz6k4EfdYelit1fTupsQJ2eOIrYv4EjJ9EBi6n0itg-qZgRCCjGG2beA/s1280/2023-04-07%2014.46.46.jpg

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តំបន់ជាច្រើនរបស់ប្រទេសចិនបានបង្កើតគំនិតបញ្ចុះសពបែបថ្មីមួយគឺ «ជីវិតត្រឡប់ទៅរកផែនដីវិញ ហើយឆ្អឹងមនុស្សនឹងត្រឡប់ទៅធម្មជាតិវិញ» ។ ដូច្នេះ មានវិធីជាច្រើនដែលពលរដ្ឋចិនអាចជ្រើសរើសដើម្បីបញ្ចុះសព រួមទាំងការបញ្ចុះសពនៅក្រោមដើមឈើផងដែរ ដែលពលរដ្ឋចិនជាច្រើននាក់នាំគ្នាធ្វើ ។

នាយករងការិយាល័យរៀបចំពិធីបុណ្យសពនៅទីក្រុង Liaoyuan លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋចិនជាច្រើននាក់មានបំណងប្រាថ្នាឱ្យកប់សពរបស់ខ្លួនតាមធម្មជាតិ នៅពេលពួកគេស្លាប់ទៅ ។ ហេតុនេះហើយ ទើបទីក្រុង Liaoyuan បានរៀបចំកន្លែងបញ្ចុះសពនៅក្រោមដើមឈើ ហើយស្របនឹងគំនិតការពារប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សធនធានធម្មជាតិ ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5vKoSw9swRE4lkJY0gezAJ0N3QojFiWB1EDOEabC8qMsy-VCezV4Gd5SjPkcF2zIwmT52I-gxDRJiOzpamBxA7-yx3P1Vklo7oL7kWrn4hJGcnqf_eshQzU6pJbM3oby-UAZCIocuP1RvXz-0uf2XXSru5T9zLCCu2s1c-z-fmqdDHZSj1KhjPGyIg/s1280/2023-04-07%2014.46.52.jpgការបញ្ចុះសពនៅក្រោមដើមឈើ គេបានប្រើប្រាស់កោដ្ឋដែលអាចរលាយបាន ហើយសាច់ញាតិអ្នកស្លាប់អាចជ្រើសរើសដើមឈើណាដែលពួកគេពេញចិត្ត ដើម្បីយកកោដ្ឋទៅកប់ក្រោមដើមឈើនោះ និងបណ្តោយឱ្យកោដ្ឋរលាយក្នុងដីតាមធម្មជាតិ ។ ហេតុនេះ ដើមឈើនីមួយៗនឹងក្លាយជាផ្នូរសព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_XQzmw9CfK3fPFfmqHKhFta1sXsQBE-TgN3iWpKNpREbSkBx-FSr9Pnt-fVXgTn5E_pUSSlj4pZg2KR3Kba_guYcnJCt3RJ8p2seVq39oH5Z3I8ffVwyV_nNlNT4G8M650Y7IodaJaBd03E9_xp2WjGLNnXPJcHx--BgO1su-roHkKL7UNcADDUebQ/s600/2023-04-07%2015.23.43.jpgតាមសេចក្តីរាយការណ៍បញ្ជាក់ថា ប្រទេសចិនមានផ្ទៃដីបញ្ចុះសពនៅក្រោមដើមឈើប្រមាណ១២,៤ហិកតា និងមានដើមឈើចំនួន២៤.០០០ដើម ។ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន គេបានបញ្ចុះសពចំនួន១.១២៦សពនៅក្រោមដើមឈើទាំងនេះ ៕ ប្រភព ៖ environman

គ្រូជោគជ័យជាសហគ្រិនម្នាក់ទៀតចេញលិខិតសុំទោស ក្រោយនិយាយថា  «ខ្លាចគ្រូបង្រៀនកូនឱ្យក្រ»

0

លោក ឌិន សុមេធារិទ្ធ  មានតំណែងជាប្រធានសមាគមសណ្ឋាគារកម្ពុជា ជាអ្នកជំនួញ និងជាវាគ្មិនបណ្តុះបណ្តាលសហគ្រិនឱ្យជោគជ័យ បានចេញលិខិតសុំទោសជាសាធារណៈ ក្រោយមហាជនរិះគន់យ៉ាងខ្លាំងព្រោះលោកបានប្រើពាក្យមិនសមរម្យទៅលើគ្រូបង្រៀន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMQXQVrr4JqLtpcfUFt2HdqIPPoZYqxc0Y8rxEfziq8TNcPtHCzZUq8Mxm53PKAhX4Yee9NZgDe4TiQZ5PMLAgP3QJWfluJ3_WYJUJ-2PY5lu171DdR3YngRCXMP1e3YOB88NmzS18vv_CGm57NKhc2CCMbXBW5J-2alyDxmuEUqUDagUZ4b416Va5bQ/s960/2023-04-07%2014.03.26.jpg

ក្នុងលិខិតដែលបានបង្ហោះនៅថ្ងៃទី៧ ខែមេសា លោក ឌិន សុមេធារិទ្ធ ព្រមទទួលស្គាល់កំហុស និងសុំការអភ័យទោសពីសំណាក់មហាជនចំពោះពាក្យពេចន៍ដែលខ្លួនបាននិយាយលើសលស់កន្លងមកនាំឱ្យប៉ះពាល់អារម្មណ៍ ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។ សហក្រិនជោគជ័យរូបនេះបានបញ្ជាក់ទៀតថា លោកមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹងពី អ្នកគ្រូ លោកគ្រូ ហើយសម្ដីមិនទំនងកន្លងមកនេះ លោកពិតជាសូមអភ័យទោសដោយសុចិតនឹងព្យាយាមមិនឱ្យមានកំហុសបែបនេះកើតឡើងជាថ្មីឡើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ2SSk4lOpLGZWCqe28dWZ2nOCgkhWSljbOshDvvJFUufCXKtN8cr4K4WOf63nMgArKBCNJdnZQ3Lv_gTcUivej0R4UtiLPzLvYalEpWuieSqjDsXFm3WUsRdiw9zMkjkIAo2fgTy7ssCf3Kv_2SYy93DBRwJgLKIrfsYrDr2wq2_TEhs2K2XbGS7rjA/s960/2023-04-07%2014.03.32.jpg

គួរបញ្ជាក់ថា លោក ឌិន សុមេធារិទ្ធ បាននិយាយនៅវគ្គបណ្តុះបណ្តាលមួយថា «ភាគច្រើនគ្រូៗ បង្រៀនសិស្សឱ្យស្អប់អ្នកមាន» , «កុំជឿគ្រូច្រើនពេក ខ្ញុំបារម្ភណាស់ បារម្ភខ្លាចគ្រូបង្រៀនកូនខ្ញុំឱ្យក្រ» ដែលពាក្យទាំងនេះអ្នកលេងបណ្តាញសង្គមចែករំលែកនិងរិះគន់ចាស់ដៃ បន្ទាប់ពីលោកជំទាវ តាំង ហ្គិចលៀង ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNeh2cVy9Up5rzC9CvggC2RPrQlmI3iz55zLOxe39NQjS3xTql11d5QfAZ7Ism30sAg3S88JSqyRUe22GAs9cDJJddjAWnxw59zsaEZT9w4Du_RfOqi8NaCDlkwFp9l88Xm-t5OGvQoaghydbZs8Sw8CbSA4rq4PEt9p2yxwKFVfhqDGb_bKIcc6N2mQ/s770/2023-04-07%2014.03.39.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvwy0JbvuHNDNQreHI0i5Ue1zcnJ56opWWzoFHbaNIB7GuiK_kFy549MVrpItiU547pO-QAmS--LOpDAMNDfEHShMn1mdS1WBbCVOtYIN7ki_GfkUFKaZMnBROuMsq0ulJow9CLduSIyjMCVintZdpKFInZWcKjhZni24-RuZLuRiaWb-tB5HRCTM8Hw/s1298/2023-04-07%2014.03.19.jpg

បរិយាកាស ខ្យល់ពុលដ៏កខ្វក់ខ្លាំងបំផុត នៅឈៀងម៉ៃ អភិបាលខេត្តប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមេសា កន្លងមក លោក Nirat Pongsitthaworn អភិបាលខេត្តឈៀងម៉ៃ បានចេញសេចក្តីប្រកាសមួយសុំកិច្ចសហការពីរដ្ឋាភិបាល និងផ្នែកឯកជនឱ្យបុគ្គលិកទាំងអស់ធ្វើការពីផ្ទះរបស់ខ្លួន (work from home) ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ខណៈខេត្តឈៀងម៉ៃមានបរិយាកាសកខ្វក់កាន់តែធ្ងន់ធ្ងរ ។ លើសពីនេះ លោកអភិបាលខេត្តក៏បានសំណូមពរទៅកាន់ពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ការពារធូលីផងដែរ នៅពេលចេញទៅក្រៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQfMpobGxWuC4GnHK0YP9-ObIL9X4rK2dlmId6NKuXyIRnfL9pFrx_wry1D0QM-pMSDNTrr_5JUN_HjdNTSBf5L2bqt9Y32YYcSMS8ExthVRUNc_-99Bey5q2hHIhoGUKGQo7eNufpiQIHgdR5PhTiA2HuIHdjHyP2Sg7tnFZ6xp4wJ7pNP_R5R-dzTA/s300/2023-04-07%2013.07.52.jpg
នៅក្នុងសេចក្តីប្រកាសនេះ លោក Nirat Pongsitthaworn បានថ្លែងថា ៖ «សូមមន្ត្រីរដ្ឋាភិបាលគ្រប់ស្ថាប័នទាំងអស់រៀបចំប្រព័ន្ធការងារធ្វើការពីផ្ទះ សម្រាប់ការងារណាមិនទាក់ទងនឹងការផ្តល់សេវាកម្មសាធារណៈ ហើយបើរៀបចំការប្រជុំ គឺត្រូវតែប្រជុំតាមប្រព័ន្ធអេឡិចត្រូនិក» ។

លោកអភិបាលខេត្តបន្តថា ៖ «សូមកិច្ចសហការជាមួយក្រុមហ៊ុន ហាង និងគ្រឹះស្ថាននានា ពិចារណាអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះ ឬធ្វើការតាមបណ្តាញអនឡាញសម្រាប់ផ្នែកមិនប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីកាត់បន្ថយការចេញក្រៅផ្ទះ» ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbGjvNc56AnzfWNjoxE9Hqzd0mq6LoI2CdOrF6eNo5LlZ6INrndUZfM6HXhPrzbyxqGGJq_kfbcK43bRT-9vZ6tPAr-4gHKctroHTdvVI30H6mwQ7kQsmi9aAW0rDseR2c7E67CaDjP3Fj5yxVSTWn5g_Twh_-pPrP3wqX6MixsxyAgruuBz1fyTv7Vw/s850/2023-04-07%2013.07.42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia8HOn4nTM3TDidgMtJRiEx0jGkCSQbOhu_usXTuupW2GjQ2JOa82cmlIwzjYrPr1GAAxEHQ8R5nqI6LJQKOil0Kt4W2GC6Dm2QF3ap41fGO90HJFpd6Y5UlHpLFie5vk-kJm9rFJXPG50vfwmOfAaTz0tyPiefTMlT31J4hjdeO7zCaDC9UedMGI0jQ/s700/c1_1886415_200326064358_700.jpg

ក្នុងសេចក្តីប្រកាសនេះ ក៏មានវិធានការផ្សេងៗផងដែរ គឺការណែនាំឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីការពារធូលីកខ្វក់ និងស្នើឱ្យពលរដ្ឋងាយឆ្លងរោគ (មានមនុស្សចាស់ និងកុមារ) ត្រូវកាត់បន្ថយ ឬមិនចេញក្រៅផ្ទះ ។ ការស្នើសុំហាមចេញពីផ្ទះនេះមានរយៈពេល១ថ្ងៃ គឺថ្ងៃទី៧ ខែមេសា ហើយសេចក្តីប្រកាសនេះបញ្ជាក់ថា បើបរិយាកាសនៅតែកខ្វក់មិនធូរស្រាលទេ ខេត្តឈៀងម៉ៃនឹងចេញសេចក្តីប្រកាសបន្ថែមទៀត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQYhuVbZKScjtAJv0hUR9GMl8czgQfKVfWTwaAZ3-DbsAtzQC7Qt5raMmL0QWrMIFELghW3lj20H9MOB_Asy3v6o8SwoS8JwW6kjjPisFA1XyuYnzRF7vDOifPpJhuBEuYSKV38EKG846O5VTLTOQX1G3vp_cvRtUaMircxGO5_E9crI2MkDle5vxNQ/s300/2023-04-07%2013.07.52.jpg

នៅតាមបណ្តាខេត្តភាគខាងជើងប្រទេសថៃបានប្រឈមនឹងបរិយាកាសកខ្វក់អស់ជាច្រើនខែមកហើយ ហើយកាលពីពេលថ្មីៗនេះ បរិយាកាសកាន់តែអាក្រក់លើសដើមទៀត ។ បញ្ហាធូលីកខ្វក់បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងខេត្តនេះប្រឈមនឹងការប៉ះពាល់សុខភាពជាខ្លាំង រីឯភ្ញៀវទេសចរបរទេស ក៏មិនចង់មកកម្សាន្តនៅខេត្តនេះដែរ ដោយពួកគេទៅកម្សាន្តនៅតំបន់មាត់សមុទ្រវិញ ៕ ប្រភព ៖ sanook
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEoG0WCtBo4b8T6RdZpJs-4sEP7DDLFeL3RVyL7J4vZEl0i3tNy6axis0DUkLehSWymRImtSRb6xm7Q5aLwwoB9WVVxWRLwUixlzcnkjRw9iA-QpSnx8kgVrsBS2AegJ7gmf2_knTFT8dBMZa2LMfCo4Q_0hl5motgcQqy2cOi4VQwTa8K599hNBLH7Q/s620/c1_1643388.jpg

ទីក្រុងហូជីមិញកាប់ដើមឈើចោលជាង១០០០ដើមនិងផ្លាស់ប្តូរទីតាំងដាំថ្មី

0

ដើមឈើជាង ១,៣០០ ដើមនៅលើផ្លូវ Mai Chi Tho ជិតព្រលានយន្តហោះ Tan Son Nhat ត្រូវបានកាប់បំផ្លាញ និងផ្លាស់ប្តូរទីតាំង ដើម្បីការងារសំខាន់ៗចំនួនពីរ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJJpFUBAk-oVmIxB4OnMXMoFm5Lcp9AXW4ttHVJWMc8QpnPQt3sWwCd8P8upGN9Ii6lsf6MJ9o7roQPA_AIXvJ1u3t_bru5SpEgUodvnmJt5YIXy_kGMttjKY1cEEAhQ_R3XP-VSV-wKlQNrkw5o7c98cenMGYoRKTcQ8Ba-htP_ChX-lkHisjZrQn9Q/s2000/1-1674899659.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdGX1egOUOVkxIONouii-Oo7QRei_qR5pn9YFdmMUQcCRoieullFlIwTqYTsKFJEUySTFUHV6XmIk3hqUXZTX3ktf4XSJpGaZUggzKZEP4KRQ7jJH0Z1ZSwgxRg8Bk4LPyZDlh6X_eQK-v_s7V138ph7ipDU5MnMqh7-MzhmWfJPsSctEJ6QqkXFUzLQ/s680/5-JPG-1680520812.jpg

កាលពីថ្ងៃទី៥ ខែមេសា តំណាងក្រុមហ៊ុន Ho Chi Minh City Green Park Company Limited បាននិយាយថា មានដើមឈើដួលរលំត្រូវកាប់ចោល និងត្រូវផ្លាស់ប្តូរទីតាំងជាង១ពាន់ដើមនៅកណ្តាលផ្លូវ និងចិញ្ចើមផ្លូវ Mai Chi Tho  ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងខែមេសា។

ដើមឈើដែលដួលរលំត្រូវកាប់ចោល និងផ្លាស់ប្តូរទីតាំងជាង១ពាន់ដើមនោះមាន១៤ ប្រភេទ ដែលមានអាយុកាល ១៣ឆ្នាំ ដល់ជាង ២០ឆ្នាំ ។ ដើមឈើដែលអាចប្រើការបាន ត្រូវបានកាត់មែក និងកាត់ឬស ដើម្បីយកទៅបណ្តុះកូន មើលថែទាំមុនពេលដាំនៅកន្លែងផ្សេង ចំណែកដើមឈើមានសភាពទ្រុឌទ្រោមជាង២០០ដើមត្រូវកាប់ចោល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6pi9mWtLOhj95TqxBqmuNNZW84_qNzM5E-ENjpipHJvMrjfEijQJHnWKqpvxcuiPYs3KpZffCrmesnj9BbvCsOdxPNulZebQqZAcT6bGrSEViwXgy1x96mq-n4tdPG7QGmcmpcjOLeto8wkkPhzNbqnRz87V6acv8VTw7fL-HiIcF_MqTjYVaxs0unQ/s1144/e54ec6feb5d0698e30c1-2962-1680-7445-9304-1680678294.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpzh3b7aSpH52T9IClqYnqIs7ffOcse1JVR8pgouSrwazM4Cd7VPhaNGRUERn3PLfHkTjZnO-9DCH5ZmnN3sa4UrFwyNGsyaZ85PLXRAlAe2a_8mmuYf5ZUipWTlQyeOasKzEaVImC6JInHmsk4E_xmuGTfAR2kcs__RAYvAD6A-ai31gXBIVmL-kQ3g/s1200/L1030385-JPG-1680520815.jpg

ការរុះរើ និងកាប់ចោលដើមឈើ នៅលើបណ្តោយផ្លូវ Mai Chi Tho គឺធ្វើឡើងដើម្បីបើកការដ្ឋានសាងសង់ផ្លូវប្រសព្វ An Phu កម្ពស់បីជាន់នៅច្រកទ្វារខាងកើតនៃទីក្រុងហូជីមិញ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៣,៤០០ ពាន់លានដុង។ ការសាងសង់នេះរួមមានផ្លូវរូងក្រោមដី២ និងស្ពានអាកាសចំនួន២៕ ប្រភព៖ vnexpress

កម្ពុជា បង្ហាញសមិទ្ធផលវិស័យសុខាភិបាលក្នុងឱកាសទិវាសុខភាពពិភពលោក

0

ក្រសួងសុខាភិបាល បានបង្ហាញពីសមិទ្ធផលជោគជ័យវិស័យសុខាភិបាលគួរឱ្យកត់សម្គាល់ជាច្រើនដែលសម្រេចបាននៅ កម្ពុជា នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ដោយកម្ពុជាបានចូលជាសមាជិកអង្គការនេះក្នុងឆ្នាំ១៩៥០ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXfHq6hywykYC8qVGrqcr7bcLKXM6QFKx7c608aE5xQdAibRxjyoqCRdeNt10gQ11zj0hd0D6D_1Rm4eH8zNJEdik29YxuB-cztj-Z-Kq-X_-jE1bM-UyUkIX5dkSg-T39QgjH7fgA9ST9uFdf8Sn6jXQ3I-TOtZXHWPqGDIcRTQaa1H-feZ0gCljxA/s1280/2023-04-07%2010.39.54.jpg

ក្នុងសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងវិស័យសុខាភិបាលរយៈពេលប៉ុន្មានទសវត្ស

ចុងក្រោយនេះរួមមាន៖ 

  អាយុវែងរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំគិតត្រឹមឆ្នាំ២០២១-២០២២។ 

  ស្ត្រីកម្ពុជាជាង ៩៩% បានសម្រាលកូនដោយអ្នកផ្តល់សេវាសុខភាពជំនាញ បើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោមស្ត្រី៣នាក់ ប៉ុណ្ណោះដែលសម្រាល កូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlw3mIbfpR43uRhhmTd-WlhzJt4Xx7cYGJAAm2sB4dwRGwvTnviM4zAGDL5y5bmGJOwUxsMrLKpC2cJSDSQ0F7Xw1GI4R4xJil1UUwfRtX8KcUyaK3C44Nuv2YrxuvWinH9iC76Y6T_E3xRG2xtfd-WIH7w4nitKVPXklTE5uzhGgJQJ6hzNeZx6oWQ/s1280/2023-04-07%2010.39.39.jpg

  អត្រាមរណភាពទារកទើបនឹងកើតបានធ្លាក់ចុះពី ៣៧នាក់ មកត្រឹម ៨នាក់ ក្នុងចំណោម ១០០០ កំណើតរស់ ។

  អត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានធ្លាក់ចុះ ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០ កំណើតរស់។ 

  លុបបំបាត់ជំងឺស្វិតដៃជើងដោយជោគជ័យនៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗផងដែរ។ 

  ជំងឺគ្រុនចាញ់គឺមានកម្រិតទាបបំផុតដែលមិនធ្លាប់មានពីមុនមក ហើយបានកើតមានឡើងរយៈពេល ប្រាំឆ្នាំចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ដោយសារជំងឺគ្រុនចាញ់ចុងក្រោយ នៅឆ្នាំ២០១៨។ 

  អត្រាឆ្លង និង អត្រាមរណភាពដោយជំងឺរបេងបានថយចុះប្រមាណ ៥០% ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ហើយកម្ពុជាសម្រេច បាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ជាសកល មុនកាលកំណត់។

  កម្ពុជាសម្រេចបាននូវអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ និងធានាបានការបន្តផ្តល់សេវាសុខភាពសារវ័ន្ត និងការផ្ដល់ជំនួយគាំពារសុខភាពផ្លូវចិត្ត និងចិត្ត-សង្គម ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ ដែលត្រូវការជាចាំបាច់នៅក្នុងគ្រាមានភាពតានតឹងផ្លូវចិត្ត និងវិបត្តិកើតឡើង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsSMQIaoUBlT8m7wUi2XafTe0BjiMv4yTy6GgtvvVDlJvD4_h6KsA1c0y1Hvb1z5wFojBu5u63uJSNviUlzK4gBez1-BMmRfHDlwHfiJJSVFLrVs9GvK3J5p_R5u9nRVPX5YTVD3w7O9C4u4ZHNfsrEXvu9XZHDM47Kx1xzZqCMVJMlZ2OayHyNL_3UQ/s1280/2023-04-07%2010.39.47.jpg

ការសម្រេចសមិទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់ទាំងនេះលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍មោទកភាពដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងកិច្ចការសម្រេចបាននូវភាពជោគជ័យនេះដើម្បីឆ្ពោះទៅសម្រេចនូវគោលដៅ “សុខភាព សម្រាប់ទាំងអស់គ្នា”៕

Muay Thai ពិភពលោកប្រកាសដកតំណែងជើងឯកកីឡាករប្រេស៊ីល ក្រោមហេតុផលគុនខ្មែរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែមេសា អង្គការ Muay Thai ពិភពលោក (World Muay Thai Organization) បានចេញសេចក្តីថ្លែងការណ៍ពីការដកហូតតំណែងជើងឯកកីឡាករប្រេស៊ីលឈ្មោះ Thiago Teciara ជាម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមរបស់អង្គការនេះ ក្នុងកម្មវិធី Apex Fight Series នៅប្រទេសអាល្លឺម៉ង់ ។ ការដកហូតសិទ្ធិនេះ គឺក្រោយពីកីឡាករប្រេស៊ីលនិយាយថា «គុនខ្មែរ» ជាប្រភពរបស់ «Muay Thai» ព្រមទាំងជួយលើកកម្ពស់កីឡាគុនខ្មែរទៅកាន់ពិភពលោក ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_jg3Ade19yURgqCsCIO61cAnBe5fIWFtO6Ecjfhe-smzU6fssrbr3ZMfqETEBOS0cJDzYLflYDNnivpcdCQ39Sbpqnd9_0nLIRBlP6Aoz0_syU0nuCJ2FFnXqkr37oCGRjgkza_RwKeOPzC9FTiyPPeeIyqqYl0TmuHUQuhKYphM4MJa7IiskFEGR4w/s1200/2023-04-07%2009.31.58.jpg

ក្រោយពីកីឡាករ Thiago Teciara បញ្ចេញមតិរឿងកីឡាគុនខ្មែរជាក្បាច់គុនរបស់ប្រទេសកម្ពុជា និងជាដើមកំណើតរបស់ Muay Thai បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃរិះគន់ដូចព្យុះ ហើយសារព័ត៌មានរបស់ថៃស្ទើរទាំងអស់ ក៏បានចុះផ្សាយរិះគន់កីឡាកររូបនេះផងដែរ ។ ក្រោយមក ប្រទេសថៃប្រកាសថា ខ្លួននឹងមិនបញ្ជូនកីឡាករមកចូលរួមប្រកួតនៅកម្ពុជាទេ ដោយសារតែថៃមិនពេញចិត្តនឹងការដាក់ឈ្មោះកីឡា ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCqfqTjK89v0CDo1QekZt6zAMttx-k0YRiKvLPsXpr5_4s2EyfPt1jIHwApkTBkAM066t1lHHZjhHh7PxmhwxuyinSTO8K6bHHaiUFqU_4lTG3vWWF2xJCSkCjhtFnlf-za1m0d6z2t4rbp68c-B7IHBTjLqSBOXE8f4TJE57mLqjAMm-3P2Wjnw4vg/s1280/2023-04-07%2009.31.32.jpg

ទំព័រហ្វេសប៊ុកឈ្មោះ World Muay Thai Organization ជាហ្វេសប៊ុសផ្លូវការរបស់អង្គការ Muay Thai ពិភពលោកចេញសេចក្តីថ្លែងការណ៍ថា អង្គការបានដកហូតសិទ្ធិកីឡាករ Thiago Teciara ចេញពីតំណែងម្ចាស់ខ្សែក្រវ៉ាត់ទម្ងន់មធ្យមរបស់អង្គការ Muay Thai ពិភពលោក ក្នុងកម្មវិធី Apex Fight Series ។ លើសពីនេះ កីឡាករ Thiago Teciara ក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតគ្រប់កម្មវិធីទាំងអស់របស់អង្គការនេះទៀតផង ។

ក្នុងសេចក្តីថ្លែងការណ៍នេះបានរៀបរាប់ពីមូលហេតុដែលអង្គការ Muay Thai ពិភពលោកដកតំណែងជើងឯករបស់កីឡាករប្រេស៊ីលថា កីឡាកររូបនេះមានអាកប្បកិរិយា និងមានចេតនាធ្វើឱ្យកីឡា Muay Thai ខូចកេរ្តិ៍ឈ្មោះ ដោយសារកីឡាករប្រេស៊ីលធ្វើទង្វើពាក់ព័ន្ធនឹងនយោបាយ គ្មានទឹកចិត្តជាកីឡាករ ហើយបង្កឱ្យមានការស្អប់ខ្ពើមគ្នា ។ ម្យ៉ាងទៀត រឿងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រធានអង្គការប្រដាល់ពិភពលោក-អាល្លឺម៉ង់ ដែលជាអ្នករៀបចំការប្រកួតផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIYA7d5MOyuORrtD6J-bI9B-AACyWClCLpjv9SEZR3AGphRNH3QLNLGLnAE9z4CV4OY6q5FZgLWdl46urzqgzM74K0Hr7PE3ukARUldpbtbOhrCD2Y59Cgnz-3lYgiUjlaHPMGCFl4q2EbzezAQolz7GjOmj9rP2XYOMzQialIHG5UabdkjaPpV-QD3w/s1280/2023-04-07%2009.31.39.jpg
ចំណែកអ្នកគាំទ្រកីឡា Muay Thai បានរិះគន់យ៉ាងចាស់ដៃថា កីឡាករប្រេស៊ីលរូបនេះបានគាំទ្រគុនខ្មែរ តែសាក់ពាក្យថា Muay Thai ធំៗនៅលើខ្នងរបស់ខ្លួន រហូតដល់ពួកគេបានស្នើឱ្យលុបរូបសាក់នៅលើខ្នងចេញ ។ លើសពីនេះ ពលរដ្ឋថៃនិយាយថា កីឡាករ Thiago Teciara ក៏ធ្លាប់មកហ្វឹកហាត់ប្រកួតកីឡា Muay Thai នៅប្រទេសថៃ និងធ្លាប់បានថតរូបជាមួយកីឡាករ បួរ ខាវ ប៉ុន្តែបែរជានិយាយថា «Muay Thai» មានប្រភពកំណើតពី «គុនខ្មែរ» ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8hnMWJ4VmO59iDaCs0YZe6EludS18wjzScBJ2TBhhqIqIZos_HcfWl84o3HELAjWtxmLUp0eAz3UoNUDN6Ord3rqqdJ9Hx1I10UK0-v3UdGQ7tQiRwPrH-FJahF-txW100jOznL_2r85DuU8tqOOUxy4odlp2DMai6eyhHUPswiiOweFOtQ2ZF4NSUg/s1200/2023-04-07%2009.31.52.jpg

គួរបញ្ជាក់ថា កីឡាករប្រេស៊ីលមានបេះដូងស្រឡាញ់ខ្មែររូបនេះធ្លាប់បានប្រកាសថា ខ្លួននឹងធ្វើជាអ្នកតំណាងឱ្យប្រទេសកម្ពុជា និងជំរុញកីឡាគុនខ្មែរនៅលើឆាកអន្តរជាតិ ។ នាពេលចុងក្រោយនេះ កីឡាករ Thiago Teciara អាយុ៣០ឆ្នាំ មានឱកាសធ្វើដំណើរទៅប្រកួតនៅក្រៅប្រទេស ដោយដណ្តើមបានជ័យជម្នះ និងយកទង់ជាតិរបស់កម្ពុជាទៅគ្រវីនៅលើឆាកអន្តរជាតិផងដែរ ៕ ប្រភព ៖ khaosod
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhjMijFxOgN7di3HNUjHoyJtDuOOT6qEdBcBxz-SxWKYf-4YcwZyr-5BqwhGupxUeItNSKIuAdBsnbOi2kDb_HGt8ITuYza94O643bCq_iVYco6EaIcgtEL3lESrs9X6MTx4B8rjnIRa32a5PvOvdQC51U3gg0qVs4rLIxAHDwda-rpci1-EPXT3JYiA/s1224/2023-04-07%2009.31.45.jpg