Home Blog Page 1746

តារាសម្តែងហុងកុងលោក Richard Ng បានទទួលមរណ.ភាព

0

ហុងកុង៖ តារាកំប្លែងដ៏មានប្រជាប្រិយនៅហុងកុងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ បានទទួលមរណភាពនៅថ្ងៃទី ៩ ខែមេសា ក្នុងអាយុ៨៤ឆ្នាំ ដោយសារជំងឺ។

ព័ត៌មាននៃការស្លាប់របស់លោក Richard Ng គឺជាប្រធានបទដែលមានមតិច្រើនជាងគេនៅលើ Weibo ។ ទស្សនិកជនរាប់ម៉ឺននាក់បាននិយាយថាគាត់ជាផ្នែកមួយនៃកុមារភាពរបស់ពួកគេ។ គណនី Qingchun បានសរសេរថា “ប្រហែលជាអ្នកណាដែលចូលចិត្តភាពយន្តហុងកុងប្រាកដជាបានស្គាល់មុខគាត់ហើយ។ ក្នុងការចងចាំរបស់ខ្ញុំលោក Richard Ng តែងតែនៅក្មេង ពេលគាត់លាចាកលោកទៅ ខ្ញុំដឹងថាខ្ញុំធំហើយ”។HK actor Richard Ng has passed away at 83, Hong Kong media reports | The  Star លោក Richard Ng គឺជាតារាកំប្លែងដ៏ឆ្នើមម្នាក់របស់ហុងកុងដែលលេចមុខក្នុងស្នាដៃជាង១០០ភាពយន្ត ។ គាត់បានសហការជាមួយលោក Jackie Chan (ឈិន ឡុង) នៅក្នុងខ្សែភាពយន្ត Mobile Restaurant, Miracle ។ អ្នកលេងល្បែងស្មូតជាមួយ ហុង គីមបាវ ក្នុងការការពារចោរ, និងរឿងSchool of Kings, រឿងThe Master of the Church (1993), រឿងThe Great Western Region … គម្រោងចុងក្រោយរបស់គាត់គឺ Falling Leaves to the Roots ដែលគាត់ជាអ្នកនិពន្ធរឿង។
លោ Richard Ng មានស្ទីលសម្ដែងបែបធម្មជាតិ និងខុសប្លែកពីគេ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ទ្រព្យសម្បត្តិរបស់គាត់គឺ ១២.៧ លានដុល្លារ ។ តារាសម្ដែងរូបនេះធ្លាប់និយាយថា៖ «ខ្ញុំអាចផលិតរឿងមួយបានលុយល្មមទិញផ្ទះ»។តួ​គ្រូ​ចាប់​ខ្មោច​ល្បី​ឈ្មោះ​ក្នុង​រឿង​ហុងកុង​ បានទទួល​មរណភាព​ហើយ​ -  Troryorng Mediaនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ លោក Richard Ng បានកាត់បន្ថយការងាររបស់គាត់ ដោយគ្រាន់តែលេងជាតួតូចៗម្តងម្កាលក្នុងខ្សែភាពយន្ត។ ចាប់តាំងពីឆ្នាំ ២០១៩ គាត់ឈប់ធ្វើការដោយសារតែខ្សោយកម្លាំង។

គួរបញ្ជាក់ផងដែរ៖ តារាសម្ដែងរូបនេះបានឆ្លងកាត់អាពាហ៍ពិពាហ៍ពីរលើក ប្រពន្ធទីមួយជាស្ត្រីជនជាតិអង់គ្លេស ពួកគេបានលែងលះគ្នាក្រោយរៀបការបាន៦ខែ។ គាត់ធ្លាប់និយាយថាពេលនោះគាត់មានអាយុ២១ឆ្នាំមានចិត្តឆេវឆាវ។ នៅឆ្នាំ ១៩៦៥ លោក Richard Ng បានដើរម្តងទៀតជាមួយលោកស្រី ស៊ូសាន ប្តីប្រពន្ធនេះមានកូនបួននាក់ក្នុងនោះស្រី ៣ នាក់ និងក្មេងប្រុសម្នាក់។ ដែលបច្ចុប្បន្នកូនប្រុសរបស់គាត់គឺជាតារាសម្តែង និងជាតារាម៉ូដែលប្រចាំហុងកុងគឺលោក Ngo Gia Long៕Veteran actor Richard Ng, who rose to fame in 1970s Hong Kong comedies,  dies at age 83 | South China Morning Post

ប្រភព៖vnexpress

ហាមរំលងរឿងទាំងនេះ មុនចេញដំណើរទៅដើរលេងក្នុងឱកាសចូលឆ្នាំខ្មែរ

0

ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ សម្រាប់អ្នកដែលមានគម្រោងដើរលេងជិត ឬឆ្ងាយក្ដី ដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺការប្រុងប្រយ័ត្នទុកដាក់ផ្ទះសម្បែងឱ្យមានរបៀបរៀបរយ ដើម្បីការពារទាំងសុវត្ថិភាពផ្ទះសម្បែង និងខ្លួនឯងផងដែរ។ ដាច់ខាតមិនគួរភ្លេចធ្វើរឿងទាំងនេះទេ មុនចាកចេញពីផ្ទះ។

១. ពន្លត់ភ្លើងទៀន ធូប និងបិទកុងតាក់ភ្លើងដើម្បីការពារហានិភ័យ ក្នុងប្រការណាមួយ។
២. បិទប្រព័ន្ធទឹកចៀសវាងការខ្ជះខ្ជាយ ក្នុងករណីមានបញ្ហាលេចធ្លាយទុយោជាដើម។
៣. បើដល់ថ្ងៃបង់ទឹកភ្លើងគួរបង់ឱ្យរួចរាល់ ចៀសវាងការខកខានគេកាត់ផ្ដាច់ចោល ក្រោយពេលត្រឡប់មកពីដើរលេងវិញ។
៤. ប្រមែប្រមូលបន្លែ សំរាម ដែលអាចរលួយមានក្លិន ចេញពីទូរទឹកកក ឬចេញពីផ្ទះ ដែលអាចបណ្ដាលឱ្យមានក្លិនជូរផ្អូម។
៥. ទុកលេខទូរសព្ទឱ្យអ្នកជិតខាង២ទៅ៣ប្រព័ន្ធ សម្រាប់ទំនាក់ទំនងពេលមានអាសន្ន ហើយកុំភ្លេចផ្ដាំអ្នកជិតខាងឱ្យជួយមើលផ្ទះសម្បែងរបស់អ្នកផង៕

ប្រទេសម៉ាឡេស៊ីជំរុញការនាំចេញដូងប្រេងទៅកាន់ទីផ្សារថ្មីៗ

0

ប្រទេម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ីមានគម្រោងពង្រីកការនាំចេញដូងប្រេងទៅកាន់ទីផ្សារអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយបង្កើតជាមជ្ឈមណ្ឌលកណ្តាលថ្មីមួយសម្រាប់ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ។

លោក Fadillah Yusof ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជារដ្ឋមន្ត្រីក្រសួងកសិ-ឧស្សាហកម្ម និងផលិតផល បានថ្លែងថា ក្រសួង និងក្រុមផលិតដូងប្រេងរបស់ម៉ាឡេស៊ីបានព្យាយាមស្វែងរកទីផ្សារថ្មីៗ ក្រោយពីម៉ាឡេស៊ីបាននាំចេញដូងប្រេងទៅកាន់ទីផ្សារនៅក្រៅប្រទេសកើនឡើង ។ ហេតុនេះ ម៉ាឡេស៊ីជាប្រទេសនាំចេញដូងប្រេងដ៏ធំមួយស្ថិតក្នុងលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ។ ចំណែកប្រទេសនាំចូលដូងប្រេងពីម៉ាឡេស៊ី រួមមាន ឥណ្ឌា ចិន និងហ្វីលីពីន ។CPTPP expected to boost palm oil exports, says MPOB | Free Malaysia Today  (FMT)

លោក Fadillah Yusof បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតប្រទេសអេហ្ស៊ីបប្រចាំម៉ាឡេស៊ីថា អេហ្ស៊ីបក៏ចង់ក្លាយជាមជ្ឈមណ្ឌលកណ្តាលក្នុងតំបន់ផងដែរ ក្នុងការនាំចេញដូងប្រេងទៅកាន់ទីផ្សារទ្វីបអាហ្វ្រិក ។ ដូច្នេះ អេហ្ស៊ីបត្រូវការនាំចូលប្រេងដូងបន្ថែមទៀតពីម៉ាឡេស៊ីដូចគ្នា ។

ទោះយ៉ាងណា ការនាំចេញដូងប្រេងរបស់ម៉ាឡេស៊ីទៅកាន់តំបន់មជ្ឈឹមបូព៌ាបានកើនឡើង៣២% នៅក្នុង២០២២ កន្លងមក ហើយការនាំចេញទៅកាន់ទ្វីបអាហ្វ្រិកខាងជើងបានកើនឡើង៥១% ។China and India demand boosts palm oil price despite EU pressure - Nikkei  Asia

ក្រៅពីនេះ លោក Fadillah Yusof គិតថា ប្រទេសចិនក៏ចាប់អារម្មណ៍នាំចូលដូងប្រេងផងដែរ ដូច្នេះ គេចាត់ទុកថា ដូងប្រេងគឺជាទំនិញមួយមានស្ថេរភាព និងអាចបង្កើនផលិតផលក្នុងស្រុកសរុប (GDP) ដល់ប្រទេសម៉ាឡេស៊ីបានយ៉ាងច្រើនមហាសាល បើទោះជាពិភពលោកកំពុងប្រឈមនឹងវិបត្តិផ្សេងៗ រួមទាំងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ក្តី ៕ Malaysia palm oil exports surge as Indonesia embraces protectionist  policies | Financial Timesប្រភព ៖ AEC Connect

ប្រទេសចិនបង្ហាញពីចំនួនមហាសេដ្ឋីវ័យក្មេងរបស់ខ្លួន

0

ប្រទេសចិន ៖ យោងតាមសារព័ត៌មានស៊ីនហួររបស់រដ្ឋាភិបាលចិនបានបង្ហាញនូវរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលបានប្រមូលផ្តុំចំនួនមហាសេដ្ឋីនៅប្រទេសនានាទូទាំងពិភពលោក ដែលមានអាយុមិនលើសពី៤០ឆ្នាំ និងបង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង ។

របាយការណ៍នេះបញ្ជាក់ថា តាមការប្រមូលផ្តុំទិន្នន័យរហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រកឃើញថា ប្រទេសនៅទូទាំងពិភពលោកមានមហាសេដ្ឋីអាយុមិនលើសពី៤០ឆ្នាំ ចំនួន៥៩នាក់ ហើយក្នុងចំណោមនេះ មានមហាសេដ្ឋីជនជាតិចិនចំនួន១៨នាក់ ។ ដូច្នេះ ប្រទេសចិនមានមហាសេដ្ឋីអាយុតិចក្នុងប្រទេសស្ថិតនៅលំដាប់ទី២ បន្ទាប់ពីអាមេរិក ដែលមានមហាសេដ្ឋីអាយុតិចចំនួន២៣នាក់ ។

ក្នុងចំណោមមហាសេដ្ឋីជនជាតិចិនមានអាយុតិច រួមមាន លោក Zhang Yiming អ្នកបង្កើតក្រុមហ៊ុន ByteDance ជាក្រុមហ៊ុនមេរបស់ TikTok ស្ថិតក្នុងលំដាប់ទី២ ដែលមានទឹកប្រាក់ចំនួន២,៥សែនលានយន់ បន្ទាប់ពីលោក Mark Zuckerberg ជា CEO របស់ក្រុមហ៊ុន Meta ។Zhang Yiming, The Founder Of Tiktok, Started His Company In 4 Bedroom  Apartment. Now It Is Worth More Than $300 Billion - Sybershel

ជាមួយគ្នានេះ ក៏មានក្រុមអ្នកបង្កើត miHoYo ជាកម្មវិធីហ្គេម Genshin Impact ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានទីតាំងនៅក្រុងសៀងហៃភាគខាងកើតប្រទេសចិន ចំនួន៣នាក់ ដែលបានជាប់ឈ្មោះជាមហាសេដ្ឋីថ្មីក្នុងឆ្នាំ២០២៣ ផងដែរ ។

ក្រៅពីនេះ វិទ្យាស្ថានស្រាវជ្រាវ Hurun ក៏បានបញ្ជាក់ក្នុងរបាយការណ៍ដែរថា ការប្រមូលផ្តុំនូវទិន្នន័យមហាសេដ្ឋីមានអាយុតិចនៅទូទាំងពិភពលោកលើកនេះ ចង្អុលបង្ហាញថា មហាសេដ្ឋីទាំងនេះមានអាយុតិចជាង៤០ឆ្នាំ ដោយពួកគេទទួលបានជោគជ័យច្រើនបំផុត និងអាចបង្កើតទ្រព្យសម្បត្តិរាប់លានដុល្លារអាមេរិកជាលើកដំបូង ដោយប្រើរយៈពេលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ៕One Year Of Genshin Impact - A Look At Studio miHoYo — HPCritical ប្រភព ៖ TODAY

អ្នកច្នៃម៉ូដ ឯម រៀម ថា បេះដូងបត់ពីក្រដាសដែលកម្ពុជាត្រៀមបំបែកឯតទគ្គកម្មពិភពលោកជា «បេះដូងក្លែងក្លាយ»

0

ទើបតែស្ងប់ស្ងាត់ពីរឿងសំលៀកបំពាក់មួយរយៈបណ្ឌិតច្នៃម៉ូត ឯម រៀម កំពុងរងការរិះគន់ពីមហាជនបន្តទៀត ក្រោយពីនិយាយថា បេះដូងបត់ពីក្រដាសដែលកម្ពុជាត្រៀមបំបែកឯតទគ្គកម្មពិភពលោកជា «បេះដូងក្លែងក្លាយ» និងមិនគួរធ្វើនៅមុខប្រាសាទអង្គរវត្តឡើយ។

នាថ្ងៃស្អែកនេះត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កម្ពុជា នឹងបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្ត។ ការបត់បេះដូងក្រដាសចំនួន ១លានចម្រុះពណ៌ដោយដោតចង្កាក់នេះមានអ្នកការចូលរួមពីបងប្អូនប្រជាពលរដ្ឋម៉ឺននាក់ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់ដល់កីឡាករដែលពិការភាពខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ និង អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំលើកដំបូងនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងពេលដ៏ខ្លីខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PXk5pULRRvp6sgfPHK83DK5R37YB_F2yNSFWNorWhQEuZxtz8ypZzMyJXZQfa2gAbZFgVQbbKBKhIBcKb9GHAywsR_q5Svvwgq2ZEdThTV0RwhYjPULoQ6Ao87cRgVTdQHQDIhmTbr6yJebtLWJ_JFoaFS9FMtCLpJXRvu4En6JCqhrWhGnQmHIY/s2048/340501755_194897849968758_4461111487017938773_n.jpg

អ្វីដែលមហាជនហួសចិត្តនោះគឺ បណ្ឌិតច្នៃម៉ូដលោក ឯម រៀម ដែលរងការរិះគន់ផ្អើលប្រទេសកាលពី១ខែមុន បែរជានិយាយថាបេះដូងក្រដាសដែលបត់នោះជាបេះដូងក្លែងក្លាយមិនមែនកើតចេញពីក្តីស្រលាញ់ និងមិនគួររៀបចំនៅបរិវេណប្រាសាទអង្គរវត្ត ខណៈដែលកម្ពុជាខិតខំរួបរួមគ្នាដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក។

លោក ឯម រៀម បានសរសេរនៅលើហ្វេកប៊ុកនៅថ្ងៃទី១០ ខែមេសា ថា «១លាន បេះដូងក្លែងក្លាយ បើជាថវិការដ្ឋសូមចូលរួមសោកស្តាយ តែបើជាទឹកចិត្តរបស់បងប្អូន មិនគួរធ្វើនៅទីនេះ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGinH0XoQ9DeZmZoSwp8zTnHyY76JSldDIL6FlrShEAnKViu6gNuKA7TJnrUiCHG_xzE94figtTuHOA_QxuBIdJdZ3akq_PUnsZNVQF3aowmKgknKu89AJ2PthUieA4im8PudOgzDOKg-M_64xXc77Wa5MkIsPoWuCI9uOBtzx1pFRfjpqAyndSJ0/s1536/340637225_171862309134029_1598008813005825352_n.jpg

អ្នកលេងបណ្តាញសង្គមបានចូលខំមិនរិះគន់ថា «ខ្ញុំជាអ្នកបត់បេះដូងផ្ទាល់ដៃ ក៏ដូចជាប្រជាជនជាច្រើនម៉ឺននាក់ទៀត តើអ្នកគិតថាជាក្លែងក្លាយ?ម៉េចក៏លោកឈានដល់ដំណាក់កាលនេះ?ឬទស្សន:បែបបរទេសនិយមពេក មើលរំលងអ្វីដែលជាខ្មែររួមគ្នាខំធ្វើ?តើគេធ្វើនេះ ដើម្បីមនុស្សប៉ុន្មានម៉ឺននាក់ ឬតំណាងឱ្យជាតិខ្មែរទាំងមូល?ល្មមៗបានហើយ កុំយកបរទេសនិយម បំពានខ្មែរខ្លួនឯង រួចស្រែកប្រាប់គេថា ខ្ញុំស្រលាញ់ខ្មែរនោះ។ ទុកឱ្យខ្មែរមួយនគរស្រលាញ់ផង កុំមួយប្រទេសមានតែមួយអី»។ អ្នកខ្លះទៀតបានលើកឡើងថា «ចេញមកអោយតែគេជេរ រួចតាំងចេញវីដេអូយំល្ហេមល្ហាម គេគ្រប់គ្នាខំណាស់ទំរាំបានចេញជារូបរាង ចេញមកតែប៉ាភ្លើចេះឯងបានគេជេរមិនខុសនោះ, ក្លែងក្លាយមិចបង បងប្អូនប្រជាជនខ្មែរច្រើនណាស់ខ្ញុំទៅម្សិលមិញ ទាក់ទាញទាំងភ្ញៀវជាតិនឹងអន្តរជាតិចូលរួមផងដែល, ទស្សនៈរបស់លោក ចង់បានន័យយ៉ាងម្ដេច? និយាយមកសុទ្ធតែក្លែងក្លាយ? គ្រប់បេះដូងដែលបងប្អូនខ្មែរបានបត់ ប៉ុណ្ណឹងគេមិនចាំបាច់ប្រេីថវិការរដ្ឋទេ គេស្រឡាញ់ខ្មែរគេប្រើថវិកាផ្ទាល់ខ្លួនមកទិញបត់បាន លោកបើមិនដឹងកុំចេញសម្ដីហួសពេក…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7xau0NiePKeqYISnzow2AviJrToPyspRXgwfo8joJy4HSDkWSOFQ8KMswYK90z9ZwZGwrFVumho3fkVWRBQlMBU8s1PpFqG_Yvm3afcznmA9c1ahC-SQVJDdix6MEOfv4XeLCqMzxr-yjy46882YzS9iRY2eT7jCZOz22cjS8w8GK2JVd8OXUUvwD/s1536/340668755_524152919689255_4935413537190529342_n.jpg

គួរបញ្ជាក់ផងដែរថា កម្ពុជាមិនត្រឹមត្រៀមបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»ប៉ុណ្ណោះទេ តែក៏ត្រៀមរាំចង្វាក់ម៉ាឌីហ្សូនដើម្បីបំបែកឯតទគ្គកម្មពិភពលោក Guiness World Records ផងដែរ ខណៈព្រឹត្តិការណ៍អង្គរសង្រា្កន្តឆ្នាំ២០១៥ កម្ពុជាបានបំបែកឯកត្តកម្មពិភពលោក Guiness World Records រាំម៉ាឌីហ្សូនដែលមានអ្នករាំសរុបជាង ២ ០១៥នាក់ និងនំអន្សមយក្សដែលមានទម្ងន់ ៤តោន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUD8Nzw9_-6YeaTdBxvD8oFXP9Flfx9spcc9F9PLtg7FGsovCXJu7KVNj8Ed8eRmBSvT2OVpbckPp_ChLRuLLcL3jzg1loZ94EO0F1Nn67ARMCHfs6mPK7aBOorv6bNiGQaDiquJw9RrOPMYZdd1ofYB1leB2twFTrROmQWkPMTunU3gwwv9fVmnp/s781/Capture%20(16).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ_IGjkkhojGgey8ORTPxj0xmgcUoUX_vi_vfIkXB-FYawDWn9tSRt7g3GnA_jiYQWuigsUorE1zQLVWeuBxkG6t89Q9_R_TFojlANKaCeRQpQNf1_L8I7HKaf_Ak4DkCsgOXkty9AE2Ake_DYwdFZz4GOdWp7T7OOj_fZHYJxHscEuyzCBbEjASxQ/s1280/photo_2023-04-10_15-33-41.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyn8qL6hQTzRE-1gfxJvvHuUzhe0Kez_S9cZTFUFm2FPyesZSNXpWiVv06hkN_llqizCRQa9tmz9ur-3RIZNRPHHrXeQLFD4yJFrXuzKjjxeW9Bcw3DarYjsNLJebjZ-avmJfc7iT8CjFqTnBcjiEc04hyf8aoFLkIExmH4yLVGEaMB22_uPd4zFYc/s1280/photo_2023-04-10_15-33-55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijVAg1xmIGmtkrUHJ2tZftZbEIkP6Q3T9JPMedj7eYFwlLjTlyoypz7CqH5EH7c7twxiI87ODaKigBszl94KsXoplUbVLcuWMwM7ySDuLpdmA41E8-ovjYHP39oOZ-ky3pxhPFRn3ySMIfr8wD5nK-QeBFN3_B4zXa3-ncittAdFI2dK844NHpDUTL/s1280/photo_2023-04-10_15-34-48.jpg

ខ្សែភាពយន្ដហ្គេម Mario បង្កើតកំណត់ត្រាថ្មីឈរនៅលើកំពូលតារាង Box Office ដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៣

0

អាមេរិកខាងជើង៖ យោងតាមប្រភព Variety បានឱ្យដឹងថា ខ្សែភាពយន្តរបស់ Illumination រកចំណូលបាន ២០៤.៦ លានដុល្លារនៅអាមេរិកខាងជើង បូកនឹង ១៧៣ លានដុល្លារនៅក្នុងទីផ្សារអន្តរជាតិ The Super Mario Bros. ភាពយន្តនេះ ក៏ជាគម្រោងគំនូរជីវចលដែលទទួលបានជោគជ័យបំផុតផងដែរ ។The Super Mario Bros. Movie | Universal Pictures

ជាមួយនឹងថវិកាជាង ១០០ លានដុល្លារ ដែលជាខ្សែភាពយន្តរឿង The Super Mario Bros. ភាពយន្តនេះ ទទួលបានប្រាក់ចំណេញភ្លាមៗពីសប្តាហ៍ដំបូងនៃការចេញផ្សាយរបស់ខ្លួន។ ខ្សែភាពយន្តនេះពង្រីកភាពជោគជ័យរបស់ Illumination បន្ទាប់ពីគម្រោងជាច្រើនដូចជា Despicable Me , Minions , Sing ឬ The Secret Life of Pets ។ លោក Jim Orr នាយកផ្នែកចែកចាយភាពយន្តរបស់ Universal បានប្រាប់ប្រភពព័ត៌មាន Variety ថា “លទ្ធផលនេះបង្ហាញពីសេចក្តីស្រឡាញ់របស់ទស្សនិកជនចំពោះតួអង្គវីដេអូហ្គេម Nintendo និងការនិទានរឿងដែលបង្ហាញដោយ Illumination” ។The Super Mario Bros. Movie Review: Great Graphics Hide Uninspired Gameplay  | Den of Geek

បន្ទាប់ពីចុងសប្តាហ៍ដំបូងរបស់ខ្លួន ខ្សែភាពយន្តរបស់ Illumination បានវ៉ាដាច់ខ្សែភាពយន្ត Ant-Man and the Wasp: Quantumania (១០៦ លានដុល្លារ) ដែលនេះបានធ្វើឱ្យខ្សែភាពយន្ត The Super Mario Bros ក្លាយជាភាពយន្តទី២ដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងទីផ្សារអាមេរិក បន្ទាប់ពីខ្សែភាពយន្ត Illumination៕

ប្រភព៖vnexpress

រដ្ឋបាលរាជធានីភ្នំពេញប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នស្ពានបេតុងឫស្សីកែវ និងបិទចរាចរណ៍ស្ពានដែកបេឡេ

0

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរ ឆ្លងកាត់ស្ពានដែកបេឡឫស្សីកែវ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតងាយស្រួលក្នុងការធ្វើដំណើរដោះស្រាយរាល់ការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHsho39moYSsoYO3uFgRIYtDepXtCSUScyYjnhgVGhO8R9PVB07HqOHKLiTQK0dCKIMiFd-pne2RxHO3A2-fIg4D8SYNKLo3HtDVXjomSvO9ri606t79G9wQliDz76ksItLKGaKz-sDryhSXlETvDL3tX4k3jtlgvV5Hp4v1p4dWizjUy24L5A4fOT/s1280/340482677_713357267155896_5742408388036857123_n.jpg

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិន ប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWZfUYO2VJDRxjm6bxYyq55XsF2AV_3_EbJGmrvEuUE4ehqIM1dw5vA30HItvFN-yUy8316tQjJTRpsTFoI0LTUAZBm8OcZIfWVR57LNj3FwbnZZtHj_W5u1BWvNBMytX6LXHoYg-zSSkGkgzSy5LGGkKZyfg_yn5rCFhCw_PIKNpC1Aq-6H_kdUb/s1280/340505433_1201418697222711_6707186330787401778_n.jpg

គួរបញ្ជាក់ផងដែរថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ប៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfl0E5HhOlNgMMl0p7yT6EoIxd9w4tSLzM7TQCHXYw9e28fYvFF3vyvkGd6ubbMaCOJqIzRrfsfPwY9x81RF7XqjCPgyIuR-MHsixYhyLlKIqSYNAn6egzP85Sfv1-UJr9JFCWuHKwCOSNK8vyqbmQU_mjxEDfzkdk1j3_LjPPVXD9o5RaXiMq8XIQ/s2048/340281100_1118481252875732_3377413117583476448_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82wm_x0SgbvkBHYY4TRspSG5Vii_SI39xK-WOT45F23cLIFtliTVXIHEVnmh4EYvL-slzSSw88DbnsFB2tdE7npVDqsu8sOlH4lTYpbIMm3c_WNE2aj38Nvx4w9CjP-2I5sPJDHcEOB2PwOqyHHD1let1Zz0amZDnU39iBgzsf7aEKYPz0hXjYOm9/s1280/340581112_724740899444374_8874381467488057546_n.jpg

ធម្មតាៗ! បទថ្មី វណ្ណដា និង វណ្ណថាន ២ថ្ងៃមានអ្នកទស្សនា៣លានដង ហើយបង្កប់អត្ថន័យស៊ីជម្រៅនេះទៀត

0

ជឿជាក់ថាបងប្អូនជ្រាបមកហើយបទថ្មី «កំលោះស្រុកខ្មែរ» ពីតារាចម្រៀងរ៉េប វណ្ណដា និង វណ្ណថាន ទើបតែទម្លាក់ថ្មីៗផ្ទុះការគាំទ្រយ៉ាងខ្លាំងប្រើពេល១៩ ម៉ោងមានអ្នកទស្សនា១លានដង និងរយៈពេលមិនដល់៣ថ្ងៃមានអ្នកទស្សនា៣លានដងនៅលើឆាណែលយូធូបរបស់លោក វណ្ណថា រួមទាំងមានការ REACTION ទាំង Youtuber ជាតិនិងអន្តរជាតិជាច្រើននាក់។No photo description available.

ភាពជោគជ័យត្រឹមរយៈពេលខ្លីនេះដោយសារតែបទចម្រៀងខាងលើពីរោះខ្លាំងទាំងទំនុកច្រៀងនិងភ្លេង លាយឡំឧបករណ៍បុរាណខ្មែរយ៉ាងល្អឯក គួបផ្សំនារដូវកាលចូលឆ្នាំទៀតកាន់តែទទួលបានការគាំទ្រខ្លាំង។ អ្វីដែលកត់សម្គាល់ នៅក្នុងបទចម្រៀងរបស់អ្នកទាំងពីរដែលរួមគ្នានិពន្ធឡើងបានបង្ហាញពីអត្តសញ្ញាណខ្មែរ ឧបករណ៍បុរាណខ្មែរ ស្រឡៃ ស្ថិតក្នុងវង់ភ្លេងពិណពាទ្យដែលកម្រលើកយកបង្ហាញក្នុងបទចម្រៀងនោះក៏លោក វណ្ណថាន និងលោក វណ្ណដា លើកយកបង្ហាញជូនក្នុងបទចម្រៀងនេះ។

បន្ថែមពីលើនេះ បទ «កំលោះស្រុកខ្មែរ» ត្រង់ឃ្លារបស់ វណ្ណថាន បាននិយាយថា «ថែភ្លេងខ្មែរមិនខ្វះអ្នកស្នេហ៍…» បានជួយលើកកម្ពស់ និងជួយឱ្យប្រជាជនថែរក្សាភ្លេងខ្មែរ រួមទាំងឱ្យជនបរទេសដឹងថា ខ្មែរមានអត្តសញ្ញាណមានសិល្បៈដ៏ល្អផូផង់ មានឧបករណ៍បុរាណជាច្រើនយូរណាស់មកហើយ។ ងាកទៅឃ្លារបស់ វណ្ណដា វិញត្រង់ឃ្លា «មិនហ៊ានស្នេហ៍ព្រោះស្ថិតក្នុងវ័យសិក្សា ខ្លាចធ្លាក់ប្រចាំខែ ចាំរៀនចប់ចាំនិយាយរឿងស្នេហ៍….» ឃ្លានេះបានបង្កប់ន័យអប់រំដល់អ្នកគាំទ្ររបស់វណ្ណដា ព្រោះហ្វេនរបស់លោកភាគច្រើនជាយុវវ័យស្ថិតក្នុងវ័យសិក្សា ដូចនេះលោកចង់ឱ្យហ្វេនៗខិតខំសិក្សាជាមុនសិន កុំទាន់អាលគិតរឿងស្នេហា។
គួរបញ្ជាក់ផងដែរថា បទ«កំលោះស្រុកខ្មែរ» បានទម្លាក់កាលពីយប់ថ្ងៃទី៧ ខែមេសា គិតត្រឹមម៉ោង២រសៀលថ្ងៃទី១០ ខែមេសា បទនេះមានអ្នកទស្សនាជាង៣លានដងហើយ៕May be an image of 2 peoplehttps://youtu.be/fJuJ6GW0UEk

ឆេវឆាវមួយពេល! កីឡាករ ឡុង ម៉េងហាវត្រូវក្លិបផ្តាច់កុងត្រាចោល

0

ក្លិបបាល់ទាត់ កងយោធពលខេមរៈភូមិន្ទ បានចេញសេចក្តីថ្លែងការបញ្ចប់កិច្ចសន្យាកីឡាករ ឡុង ម៉េងហាវ ក្រោយកីឡាកររូបនេះប្រើប្រាស់អំពើរហឹង្សារក្នុងការប្រកួតពានរង្វាន់ ខេមប៊ូឌានលីកខាប់។

នៅក្នុងការប្រកួតនោះ កីឡាករឡុង ម៉េងហាវ បានប៉ះទង្គិចគ្នាជាមួយគ្នានឹងកីឡការទូច ម៉ាណាន់ របស់ក្លិប គីរីវង្សសុខសែនជ័យ ការប៉ះទង្គិវនោះហាក់បីដូចជាធម្មតានោះទេ ក៏ប៉ុន្តែដោយចិត្តឆេវឆាវកីឡាករ ឡុង ម៉េងហាវ បានទាត់មួយជើងពីក្រោយពេញទំហឹង ទៅលើកីឡការទូច ម៉ាណាន់ ដែលភ្លាមៗនោះ គេក៏ទទួលបានកាតក្រហមផងដែរ។

តែយ៉ាងណាមិញ ក្រោយហេតុការណ៍នេះកើតឡើងបានតែមួយថ្ងៃ ក្លិបបាល់ទាត់ កងយោធពលខេមរៈភូមិន្ទ ក៏បានចេញសេចក្តីថ្លែងការបញ្ចប់កិច្ចសន្យាកីឡាករ ឡុង ម៉េងហាវតែម្តង៕May be an image of 1 person, playing football and playing soccerNo photo description available.

ចង់ទៅសមុទ្រថ្ងៃចូលឆ្នាំ គួរទៅឆ្នេរឬកោះ ណាដែលមានខ្សាច់សក្បុស ហើយទឹកថ្លាឈ្វង់?

0

១.កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹកឯណោះ។ កោះនេះ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។កោះកុងក្រៅបញ្ចេញសម្រស់ទាក់ទាញភ្ញៀវទេសចរសម្រាប់ឆ្លងឆ្នាំសកលនេះ - Leading Real Estate News in Cambodia

២.កោះថាសគឺជាដែនកោះមួយ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីឆ្នេរកោះពស់ យើងអាចធ្វើដំណើរទៅកាន់កោះមួយនេះ ដោយជិះទូកចេញពីឆ្នេរកោះពស់ ក្នុងទិសដៅស្របគ្នាជាមួយ ខ្សែទឹកទៅកាន់កោះរ៉ុងនិងរ៉ុងសន្សឹមដោយប្រើពេលប្រមាន៤០នាទីទៅ១ម៉ោង។ កោះនេះ គឺ​ជា​កោះ​តូច​មួយ មាន​ទំហំ​ត្រឹម​តែ ០,៩ម៉ែត្រការ៉េ និង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​ព្រះសីហនុ ពោល​គឺ​ត្រឹម​តែ ៧គីឡូម៉ែត្រ​ពីដីគោក។ ចំណុច​ទាក់ទាញ​របស់​កោះ​ដ៏​តូច​នេះ គឺ​មាន​ព្រៃក្រាស់ និង​ខៀវស្រងាត់។កោះថាស - Visit Cambodia

៣.ឆ្នេរសុខសាន្ត កោះរ៉ុង មានទីតាំងស្ថិតនៅ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង​ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ ពីរង្វង់មូលតោ​ពីរ។ឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ លាតសន្ធឹងប្រមាណជា ៦០០០ម៉ែត្រ។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។ អុំទូក៣ថ្ងៃ រកកន្លែងកម្សាន្តអត់ឃើញមែនទេ! ឆ្នេរសុខសាន្តចាំទទួលស្វាគមន៍លោកអ្នកជានិច្ច  - Khmer Breaking News

៤.កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូល​ខេត្តកោះកុង។ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់។

៥.ឆ្នេរអង្កោល មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធមួយកន្លែង ដែលមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប ធ្វើដំណើរប្រហែល២៥នាទី។បរិយាកាសនៅទីនោះ នឹងរំសាយនូវទុក្ខកង្វល់ បង្កើនភាពរីករាយ និងផ្តល់អារម្មណ៍ស្រស់ស្រាយជាក់ជាពុំខាន។ លោកអ្នក ក៏អាចទទួលនូវបទពិសោធន៍ថ្មីៗដោយការបោះតង់ និងស្វែងយល់ពីសកម្មភាពនេសាទផងដែរ៕ខេត្តកែបយកឆ្នេរអង្កោលជាទីតាំងប្រារព្ធទិវាទេសចរណ៍ពិភពលោកលើកទី ៤១ក្រោយឆ្នេរនេះដាក់ជាប៉ូលអភិវឌ្ឍន៍ទេសចរណ៍  - CNC News