Home Blog Page 1747

អត្តន័យដ៏អាក្រក់ជាច្រើននៃការសុបិនឃើញពស់

0

មិនមែនឱ្យតែសុបិនឃើញពស់សុទ្ធតែមានអ្នកតាមស្រឡាញ់ ឬល្អទាំងអស់នោះទេ។ ការយល់សប្តិឃើញពស់ក៏មានអត្តន័យមិនល្អជាច្រើនដែរ ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្តន័យនៃការសុបិនឃើញពស់ ដែលមានដូចជា៖

១.សុបិនឃើញពស់ធំ៖ បុគ្គលណាដែលសុបិនឃើញពស់ធំ អាចប្រឈមមុខនឹងមនុស្សមានអំណាច មានសម្ពាធខ្លាំង ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ ។

២.សុបិនឃើញមានពស់ច្រើន៖ ការសុបិនឃើញពស់ជាច្រើនអាចមានន័យថា ឧបសគ្គ សត្រូវ ហ៊ុព័ទ្ធដោយមនុស្សអវិជ្ជមាន មនុស្សពុល ឬស្ថានភាពដែលរំខានដល់ជីវិតរបស់អ្នក។The Meaning of Dreams About Snakes? | GospelChops

៣. សុបិនឃើញពស់ថ្លាន់៖ ការសុបិនឃើញពស់ថ្លាន់បានន័យថា មានមនុស្សម្នាក់ដែលមានឥទ្ធិពលអំណាចខ្លាំងក្លាចង់មកគ្រប់គ្រងត្រួតត្រាលើជីវិតរបស់អ្នក ដែលធ្វើឱ្យអ្នកពិបាកណាស់ក្នុងការផ្លាស់ទីតាមចិត្តប្រាថ្នា។

៤.សុបិនឃើញមានពស់ចឹក៖ អ្នកដែលសុបិនឃើញពស់ចឹក អាចនឹងត្រូវការថ្នាំព្យាបាលផ្លូវកាយ ឬផ្លូវចិត្ត។ ដោយសារតែពស់មិនត្រឹមតែជានិមិត្តរូបនៃសារធាតុពុលដ៏គ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលក្នុងការព្យាបាទជំងឺផងដែរ។17 Spiritual Meanings When You Dreams About Yellow Snake

៥.សុបិនឃើញមានពស់កំពុងដេញ៖ សុបិន្តអាក្រក់ដូចជាសុបិនដែលពស់ដេញ គាត់បានរអិល និងស្រែករហូតសន្លប់បាត់ស្មារតី នេះអាចមានន័យថាអ្នកកំពុងត្រូវការ ការលើកទឹកចិត្ត ហើយអ្នកអាចនឹងបាត់បង់ទំនុកចិត្ត ឬខ្លាចក្នុងការធ្វើអ្វីមួយជាដើម៕ ប្រភព៖kapook

ថ្ងៃចូលឆ្នាំ! ជិះតាមផ្លូវល្បឿនលឿនអស់សាំងពាក់កណ្តាលផ្លូវ តើគួរធ្វើដូចម្តេច?

0

យោងតាមការចេញផ្សាយរបស់គេហ​ទំព័រ​ “ផ្លូវ​ល្បើន​លឿនភ្នំពេញ-ព្រះសីហនុ” បានឱ្យដឹង​ថា តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។មកដឹងគន្លឺះខ្លះៗក្នុងការបើកបរផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ - TNAOT

តែយ៉ាងណា អ្នកបើកបរ ត្រូវ​ចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឱ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។ ជាក់ស្តែងប្រសិនបើអស់សាំងពាក់កណ្តាលផ្លូវត្រូវបត់ចូលគន្លងបន្ទាន់ រួចទាក់ទងទោកាន់ទីភ្នាក់ងារនៅទីនោះ ជាការស្រេច។ពលរដ្ឋ​សាទរ​ចំពោះ​ការ​អភិវឌ្ឍ​ ផ្លូវ​ល្បឿន​លឿនភ្នំ​ពេញ-ក្រុង​ព្រះ​សីហនុ តែពលរដ្ឋមួយចំនួន​មានក្តី​បារម្ភ​ដល់​អ្នក​រស់​នៅក្បែរដង​ផ្លូវ ...

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារអាមេរិក ដោយ ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០ ទៅ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ពលរដ្ឋជាច្រើន បាន និង​កំពុងទន្ទឹងរង់ចាំធ្វើដំណើរលើផ្លូវដ៏ស្រស់ស្អាត និងទំនើបបំផុតរបស់កម្ពុជា​មួយនេះជាខ្លាំង។ ផ្លូវល្បឿនលឿន ( ភ្នំពេញ-ព្រះសីហនុ គឺជាតំបន់ដែលមានសក្តានុពលពាណិជ្ជកម្ម និង ទេសចរណ៍ ជាប់ ឆ្នេរសមុទ្រ នឹង​អាចបញ្ចប់ការសាងសង់ មុនកាលកំណត់ ហើយគ្រោង​នឹងដាក់ឱ្យ​ដំណើរការនៅចុងឆ្នាំ ២០២២ ខាងមុខ៕

កីឡាករថៃលេងខូចគេពេលប្រកួតដោយបង្កប់វត្ថុរឹងលាក់ក្នុងដៃ

0

ប្រទេសកម្ពុជា ៖ កាលពីថ្ងៃទី៩ ខែមេសា កន្លងមក អាជ្ញាកណ្តាលនៃការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងថៃ បានពិនិត្យឃើញវត្ថុរឹងក្នុងដៃកីឡាករថៃម្នាក់ ដែលគេចាត់ទុកថា ជាការបំពានច្បាប់របស់អាជ្ញាកណ្តាល ខណៈកីឡាករថៃរូបនេះបានប្រើល្បិចស្មោគគ្រោកពេលប្រកួត ។ គណៈកម្មការបានបញ្ចូលឈ្មោះកីឡាកររូបនេះទៅក្នុងបញ្ជីខ្មៅ (Black List) ដោយហាមចូលរួមប្រកួតក្នុងកម្មវិធីបន្តទៀត ។

ក្នុងការប្រកួតប្រដាល់មិត្តភាពអន្តរជាតិរវាងកម្ពុជា និងថៃ របស់ស្ថានីយទូរទស្សន៍ Town កាលពីម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមេសា រវាងកីឡាករខ្មែរឈ្មោះ ខេម ចាន់ ប៉ះជាមួយកីឡាករថៃ ក្នុងនោះអាជ្ញាកណ្តាលបានពិនិត្យមើលកីឡាករទាំងពីរនាក់មុនពេលប្រកួតឃើញថា កីឡាករថៃបានរុំដៃរបស់ខ្លួនខុសប្រក្រតី និងលាក់វត្ថុរឹងនៅក្នុងដៃ ។ ហេតុនេះ គណៈកម្មការរៀបចំការប្រកួត និងអាជ្ញាកណ្តាលបានសម្រេចចិត្តស្រាយក្រណាត់រុំដៃរបស់កីឡាករថៃរូបនេះ ។ បន្ទាប់ពីស្រាយក្រណាត់រុំដៃចេញឃើញថា កីឡាករថៃបានយកវត្ថុរឹងលាក់ក្នុងដៃរបស់ខ្លួន ដើម្បីងាយស្រួលយកឈ្នះកីឡាករខ្មែរយើង ។May be an image of 1 person and slow loris

ការបង្កប់វត្ថុរឹងនេះបានធ្វើឱ្យអ្នកស្នេហាវិស័យកីឡាខ្មែរយើង ក៏ដូចជាអាជ្ញាកណ្តាលហួសចិត្តជាខ្លាំង ។ កាលពីពេលកន្លងមក ប្រទេសថៃក៏ធ្លាប់ត្រួតពិនិត្យមើលលើខ្លួនកីឡាករខ្មែរយើងដែរ ពេលទៅប្រកួតនៅប្រទេសថៃ ។ ជាក់ស្តែង ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍បាយន្ត ក៏ត្រូវបានភាគីថៃសុំត្រួតពិនិត្យលើខ្លួនកីឡាករខ្មែរ ។ ការសុំត្រួតលើកីឡាករខ្មែរយើង ប្រទេសថៃធ្វើមកលើកម្ពុជាយើងរាងជ្រុល ធ្វើដូចខ្មែរយើងហ្នឹងខូច ធ្វើដូចយើងមានទម្លាប់មិនល្អពីមុនអីចឹង ប៉ុន្តែប្រទេសថៃទៅវិញទេ ដែលបានប្រព្រឹត្តទង្វើមិនគប្បី ដូចយើងបានឃើញកីឡាករថៃរូបនេះបង្កប់វត្ថុធាតុរឹងក្នុងដៃ និងស្រោបក្រណាត់ពីលើ ។

អ្នកលេងបណ្តាញសង្គមខ្មែរនិយាយថា បើអាជ្ញាកណ្តាលមិនបានត្រួតពិនិត្យជាមុនទេ តើការប្រកួតនេះនឹងក្លាយជាយ៉ាងណា ហើយវានឹងបង្កគ្រោះថ្នាក់ដល់កីឡាករខ្មែរយើងដែរឬទេ ។ ការប្រដាល់នីមួយៗត្រូវធ្វើឡើងដោយយុត្តិធម៌ គ្មានការយកប្រៀបលើគ្នាគ្រប់ចំណុចទាំងអស់ ទាំងគីឡូ និងការរៀបចំខ្លួន ។ អ្នកលេងបណ្តាញសង្គមខ្មែរយើងនិយាយថា តើគួរចាត់វិធានការចំពោះកីឡាករថៃរូបនេះបែបណាឱ្យសមរម្យ និងឱ្យប្រទេសថៃទទួលខុសត្រូវនូវទង្វើរបស់កីឡាករខ្លួនបែបណា ។May be an image of 3 people

ចំណែកអ្នកលេងបណ្តាញសង្គមថៃវិញនាំគ្នាកាន់ជើងកីឡាករថៃរូបនេះ ហើយនិយាយថា ហេតុអ្វីបានជាកីឡាករថៃចង់ទៅប្រកួតនៅខ្មែរម៉្លេះ ទាំងដឹងហើយថា ខ្មែរលេងខូច ហើយហេតុអ្វីបានជាចង់ទិញសិទ្ធិផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ខណៈជនជាតិថៃមិនចង់ទស្សនាទេ ។ រីឯអ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតសួរថា តើកីឡាករនេះពិតជាជនជាតិថៃមែនឬអត់ ឈ្មោះអ្វី និងមកពីណា ។ ដូចគ្នានេះ ម្នាក់ទៀតថា ប្រទេសថៃត្រូវចាត់ការជាមួយពួកខ្មែរឱ្យខ្លាំងៗ និងបញ្ឈប់រាល់ការជួយទាំងអស់ ។ រីឯជនជាតិថៃម្នាក់ទៀតថា ពួកវារករឿងថៃមិនអស់មិនហើយ ហើយព័ត៌មាននេះមិនពិតទេ ព្រោះធ្វើឱ្យប្រទេសថៃខូចកេរ្តិ៍ឈ្មោះ ។

អ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតនិយាយថា កីឡាករថៃត្រូវឈប់ទៅប្រកួតនៅកម្ពុជា បើស្រឡាញ់ Muay Thai ។ ចំណែកជនជាតិថៃម្នាក់ទៀតថា ការប្រឌិតរឿងឡើងមក គឺជាជំនាញរបស់ខ្មែរ ។ ដូចគ្នានេះ ជនជាតិថៃម្នាក់ទៀតថា ខ្មែរគួរតែបង្ហាញអត្តសញ្ញាណប័ណ្ណរបស់កីឡាករថៃរូបនេះ បើនិយាយថាជាជនជាតិថៃ ហើយបើមើលមុខមាត់ គឺមិនមែនជាជនជាតិថៃទេ ៕ WorldForumTh

ឧកញ៉ា ខេមរៈ សិរីមន្ត តបស្រាលៗតែចុកខ្លាំងអ្នកថាលោក «ដូច ខ្ទើ . យ»

0

ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែចូលក្នុងទ្រនំហ្គោឡាក់ស៊ីមែនពិត តែសន្ទុះនៃការគាំទ្ររបស់លោកមិនធម្មតាបទចម្រៀងទម្លាក់លើទីផ្សារមានអ្នកទស្សនាខ្ទង់លានច្រើនបទ ជាពិសេសបទកំពុងពេញនិយមមានចំណងជើងថា «ទយៗ» និងបទ«ផឹកកំដរពួកម៉ាកsad» ដែលបកស្រាយរួមគ្នាជាមួយតារាចម្រៀង ខេម ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKfx-iaktaMYa00xAXsr_CajkpDIp59flQM9aQcAuMPdgtFRcIX_usZZkux173UHfm9A8CYYSSk6Px_mvZrWgOD1T6ENhjdMQL8cFyjkB2YQN_cpiT6fzQf1IhvVLszVhlGwwYjCfgNlgbq2Tre1gTSK97Jf4rvLQ67rKJU3f7hMlqTPJnEzAnf0j/s1280/321484966_676605817240988_6875027582273151590_n.jpg

អ្វីដែលហួសចិត្តនោះ កាលពីថ្ងៃទី៩ ខែមេសា ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពបែបខ្យូតមួយសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកមុនជួបអ្នកគាំទ្រនៅខេត្តកំពង់ធំ ប៉ុន្តែបែរជាអ្នកលេងបណ្តាញសង្គមម្នាក់ចូលមកខំមិនថាឧកញ៉ា ខេមរៈ សិរីមន្ត «ដូចខ្ទើយ» ទៅវិញ។
ជាមួយការខំមិនបែបនេះ ម្ចាស់បទពើតៗបានចូលទៅតបស្រាលៗតែចុកខ្លាំង ធ្វើឱ្យអ្នកគាំទ្រផ្ទុះសំណើចសឹងគ្រប់គ្នា។ ឧកញ៉ា ខេមរៈ សិរីមន្ត តបអ្នកថាលោកដូចខ្ទើយថា « ខ្ទើយបងកូនបីហើយ ចូលចិត្តណាស់កញ្ញាណារាំទយៗ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAtddfwiGhE1Tm7vlBoDn5ra5godHIq7XPqIJnXeDDh8J_hzHfhXSyu3U3CAjnW35F43KJEg3_wShusiJbo4OgwwCj7s4zvbWQjOQe2qiBg2A_R4Y5JA1psjT1DGgECKrwKUePd5EzbJi8cqVGiqQQklZyeRRVnG1LwjVtPePuzWBmdXJRqUHxHLM/s2048/340453901_762522888814615_5206110417847837484_n.jpg

គួរបញ្ជាក់ផងដែរថា តារាចម្រៀងងារជាឧកញ៉ារូបនេះបានភ្ជាប់ចំណងស្នេហ៍ជាមួយអ្នកនាងកុយ ផល្លី ក្នុងឆ្នាំ២០០៩ ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសស្រីគួរឱ្យស្រឡាញ់៣នាក់ជាចំណងដៃ។ បន្ថែមពីលើនេះ ភរិយា ឧកញ៉ាខេមរៈ សិរីមន្ត ត្រូវមហាជនពោលសរសើរមិនដាច់ពីមាត់ថា អ្នកនាងយកចិត្តទុកដាក់ចំពោះស្វាមីណាស់ តាមមើលថែទោះនៅកន្លែងថតក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI8-npGM8ROexmfJ6bo7xv4IRVZzPgrwqcgLmw1WqgveUSIgLxW9khZhov7mSFNxgbutBxXsgVRIGeexpy8MArsu8zr6A7wYiVR_k9Qva-zCjfQS_-MMonP3pn74M-QsycmBtseFoiqcz8GBu_MDFwEBqT-ejYsvftew4Bsb1TVXodFPXcd78hVZtD/s1280/photo_2023-04-10_10-27-20.jpg

អេត្យូពីប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ខណៈគ្មានភ្លៀងធ្លាក់៣ឆ្នាំ

0

ប្រទេសអេត្យូពី ៖ អេត្យូពី គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងកើតបានប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ខណៈគ្មានភ្លៀងធ្លាក់អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ហើយបានធ្វើឱ្យសត្វចិញ្ចឹមងាប់អស់ជាច្រើនក្បាលជាបន្តបន្ទាប់ ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បារម្ភថា នៅថ្ងៃខាងមុខឆាប់ៗនេះ នឹងមានអ្នកស្លាប់ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ។

គ្រោះរាំងស្ងួតឈានដល់វិបត្តិធ្ងន់ធ្ងរនេះ ដោយសារប្រទេសអេត្យូពីគ្មានភ្លៀងធ្លាក់អស់រយៈពេល៣ឆ្នាំហើយ ដែលបណ្តាលឱ្យសត្វជាច្រើនក្បាលក្នុងភូមិ Kurakalicha ស្ថិតនៅភាគខាងត្បូងប្រទេសងាប់ជាបន្តបន្ទាប់ ។ ក្រៅពីនេះ គេបារម្ភថា ពលរដ្ឋនឹងត្រូវស្លាប់ដូចគ្នាដែរ បើមានគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរបែបនេះបន្តទៀត ។ ជាក់ស្តែង បច្ចុប្បន្ន មានពលរដ្ឋជាង១០០នាក់បានរស់នៅក្រោមភាពអត់ឃ្លានយ៉ាងខ្លាំង ក្នុងនោះមានកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ។Children are facing deadly drought in the Horn of Africa | UNICEF

តំបន់ភាគខាងត្បូងរបស់ប្រទេសនេះ មានអាកាសធាតុស្រដៀងគ្នានឹងប្រទេសជិតខាងរបស់ខ្លួនដែរ គឺប្រទេសសូម៉ាលី និងកេនយ៉ា ខណៈប្រទេសទាំងពីរនេះ ក៏កំពុងប្រឈមនឹងគ្រោះរាំងស្ងួតខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមក ប្រទេសសូម៉ាលី និងកេនយ៉ា គ្មានភ្លៀងធ្លាក់ទេ ហើយគេគិតថា នឹងគ្មានភ្លៀងបែបនេះបន្តទៀត ។Hagayya rain failed, the Ellas dried up and Bona strikes again | UNICEF  Ethiopia

កាលពីខែមីនាកន្លងមក បណ្តាអ្នកវិភាគនិយាយថា ប្រទេសសូម៉ាលីជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុត និងមានពលរដ្ឋចំនួន៤៣.០០០នាក់បានស្លាប់ដោយសារគ្រោះរាំងស្ងួតកាលពីឆ្នាំ២០២២ ។ រីឯមន្ត្រីផ្នែកជំនួយមនុស្សធម៌និយាយថា រយៈពេលមិនយូរទេ នឹងមានមនុស្សស្លាប់ដោយសារគ្រោះរាំងស្ងួតដ៏ខ្លាំងក្លានេះ ។

តាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរថា ធនធានធម្មជាតិដែលមានស្រាប់ គឺមិនគ្រប់គ្រាន់ដើម្បីឱ្យប្រទេសអេត្យូពីទទួលបានជំនួយផ្នែកមនុស្សធម៌ឡើយ ។ ចំណែកទិន្នន័យរបស់អង្គការសហប្រជាជាតិថា មានពលរដ្ឋប្រមាណ១២លាននាក់បានរស់នៅក្នុងសភាពអត់ឃ្លាន ខណៈតំបន់ជាច្រើនជួបគ្រោះរាំងស្ងួត ៕Horn of Africa drought: Late rains in Ethiopia, Kenya and Somalia are  inflaming hunger, warns WFP | World Food Programme ប្រភព ៖ Tnn earth

បន្ទាន់! ផ្លូវលេខ៤២២z សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងមានការបិទទឹកបណ្តោះអាសន្ន

0

យោងតាមការចេញផ្សាយរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា ផ្លូវលេខ៤២២z សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងមានការបិទទឹកបណ្តោះអាសន្ន ដោយមូលហេតុមានការបែកធ្លាយបំពង់ចែកចាយទឹកទំហំ ៦៣មម។

ការផ្អាកផ្គត់ផ្គង់ទឹកនេះ នឹងបិទលើផ្លូវលេខ៤២២z ចាប់ពីផ្លូវលេខ៩៣ ដល់ផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្របគ្នានេះដែរ ទឹកនឹងដំណើរការឡើងវិញនៅពេលដែលការជុះជុលរួចរាល់៕No photo description available.May be an image of map

ប្រកាសស្វែងរកអ្នកត្រូវរង្វាន់ឡានថ្មីៗ បងប្អូនជួយស៊ែផង

0

ក្រុមហ៊ុនប៊ូសស្ត្រងបានប្រកាសស្វែងរកប្អូនស្រីដែលបានត្រូវរង្វាន់ឡានស្ព័រខ្លាញ់គោពីក្រវិលកំប៉ុងប៊ូសស្ត្រងកាលពីថ្ងៃទី៩មេសា ថ្មីៗនេះដើម្បីអាចបើករង្វាន់ឡានបានឆាប់ៗជិះថ្ងៃចូលឆ្នាំខ្មែរតែម្ដង។ ពេលថ្មីៗមានការភ្ញាក់ផ្អើលមួយក្នុងបណ្ដាញសង្គមដោយមានអ្នកផុសអបអររូបប្អូនស្រីម្នាក់បានត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោពីក្រវិលកំប៉ុងប៊ូសស្ត្រង។ បន្ទាប់ពីខាងក្រុមហ៊ុនប៊ូសស្ត្រងបានឃើញការផុសនោះហើយ ខាងក្រុមហ៊ុនបានដុតដៃដុតជើងដើម្បីស្វែងរកការទំនាក់ទំនងទាក់ទងទៅប្អូនស្រីក្នុងគោលបំណងពិនិត្យក្រវិលរង្វាន់ឡាននោះនិង ដើម្បីធ្វើការរៀបចំបើករង្វាន់ឲ្យប្អូនស្រីឲ្យទទួលបានឡានថ្មីយកទៅជិះក្នុងថ្ងៃចូលឆ្នាំថ្មីតែម្ដង។ តែក្រោយពេលទទួលបានលេខទាក់ទងបានបន្តិច ក៏មិនអាចទាក់ទងបន្តទៀតបានរហូតមកដល់ពេលនេះ ដូចនេះមានតែពឹងបងប្អូនជួយស៊ែបន្ថែមដើម្បីឲ្យលឺដល់ប្អូនស្រីផង ហើយសូមទាក់ទងមកក្រុមហ៊ុនប៊ូសស្ត្រងដើម្បីបើករង្វាន់ឡានស្ព័រថ្មីខ្លាញ់គោនេះឆាប់ៗ។ ថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ ច្រើនគ្រឿងណាស់ពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ហើយល្បីថាប៊ូសស្ត្រងកំប៉ុងថ្មី រសជាតិឆ្ងាញ់ហើយ រង្វាន់ច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZnAFhX5YXCUXELeghgh941auyHxSrci9uxD2HEaznuTWKHfSVeU_HCHAIcy_AmjZsdPJxtQWaHZcxl_fEm5n3AtLx3NEIQ39DqNLT_YRH0NwT8Asp1PvF9dv3E7Awn3DMrC6gamJ_YSanvouP3xxcLOBLuEQbZxMCSxR3jwhdbkXUNwmgvR5elsyb/s1921/340404058_785526126328020_1558159852642485547_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHkVL7_Y-oyr9mFtKJ7atdeucETLqaWxbhqb2KN-TBL82zfCMaqqxiEZjy-z227DTiWGGj06kJ3buEcjPFePNI4Xnl7xdbmR2TYgZATXg6hsS61sqXDE4nwUboG3pRUna6hmpInZo9fNt_OVoOsNk1HcaNlBFqOJWArg_RkaK2V5O67VrB9iNewvcG/s2048/340282594_187957994029496_717043736862782587_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4_trzYOgHUSUdLbTD6gQJwxOcIsy2DVhke1Lsrwdg9-rBS6IwMlVMPTYDOPGulM7bBCZ5etCrDMIBzkYbGo4q8_m6HNrvuQBkShWqsVYA4p4zNYeyTH0XSTaW-P6fnlT-et8EFzkp_Xg_C84HXI43OcGWnWH4tSJbpjf_y90-Pq2g0N6dVLcFjgEP/s1280/photo_2023-04-09_22-12-30.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWBkhMt27nZhn_Pf5uqVg_RlfVf3uHj_5gf1VEuWboua1nWOuFY7uwboNx5PZ6dSkquk1zkQqPPf-PhYnD_9E0B7vnooJZ7eaP-t2GrOsj6jMsF1x1YTJ3uIqCN2AU3MD7nDpwR0yF8EhEormHZpdbC8S0LA0UBT5LxXI69rnTEz-FZIkPmfVh3K37/s782/car%20winner.JPG

ហានិភ័យ៥យ៉ាងនៃផ្លែតាសក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព

0

តាសក់ គឺជាបន្លែមួយប្រភេទសម្បូរទៅជាតិទឹក និងផ្ទុកនូវវីតាមីនជាច្រើនដូចជាវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អាស៊ីត វីតាមីន C, ផូស្វ័រ, ប៉ូតាស្យ៉ូម, ម៉ាញ៉េស្យូម, ស័ង្កសី និងកាកសរសៃ Fiber។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការទទួលទានផ្លែតាសក់ច្រើនពេកក៏អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់យើងផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាហានិភ័យ៥យ៉ាងនៃផ្លែតាសក់ ដែលមានដូចជា៖Cucumbers | SNAP-Ed

១.អាចនាំឱ្យមានការថប់ដង្ហើម៖ យោងតាមការស្រាវជ្រាវនៅក្នុងតាសក់មានផ្ទុកជាតិពុលហៅថា cucurbitacins និង tetracyclic triterpenoids ដែលទទួលខុសត្រូវចំពោះរសជាតិជូរចត់នៅពេលទទួលទានផ្លែឈើនេះ។ ជាតិពុលទាំងនេះមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព ហើយថែមទាំងអាចធ្វើឱ្យមនុស្សឈប់ដកដង្ហើម ប្រសិនបើញ៉ាំច្រើនពេក។
២.រាងកាយខ្សោះជាតិទឹក៖ មូលហេតុគឺដោយសារតែតាសក់ជាផ្លែឈើត្រជាក់ ប្រសិនបើអ្នកញ៉ាំច្រើនពេកវានឹងនាំឱ្យនោមញឹកញាប់ សូម្បីតែអ្នកដែលមានតម្រងនោមខ្សោយក៏អាចបត់ជើងបានញឹកញាប់ដែរ ដែលនេះអាចបណ្តាលឱ្យមានហានិភ័យខ្ពស់នៃការខ្សោយនូវសេរីរាង្គកាយ ។
៣.ប្រតិកម្មអាឡែស៊ី៖ ត្រសក់មានផ្ទុកសារធាតុ cucurbitacin – នេះគឺជាសមាសធាតុដែលអាចបណ្តាលឱ្យហើមពោះ និងពិបាករំលាយអាហារ។ ក្នុងករណីខ្លះ វាក៏អាចបណ្តាលឱ្យមានរោគសញ្ញាអាឡែស៊ីមួយចំនួនដូចជារមាស់ និងហើមក្នុងមាត់ ដូចនេះហើយពេលជួបករណីទាំងនេះ អ្នកគួរឈប់ទទួលទានត្រសក់ជាបន្ទាន់។Cucumber Varieties: 35 Different Types of Cucumber Cultivars ៤.ហានិភ័យនៃភាពចាស់មុនអាយុ៖ ចំពោះមាតិកាវីតាមីន C ការទទួលទានត្រសក់អាចជួយបង្កើនប្រព័ន្ធភាពស៊ាំយ៉ាងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការទទួលទានផ្លែឈើនេះលើសពីកម្រិត វាអាចបង្កហានិភ័យនៃការកើតមុន និងភាពចាស់មុនអាយុ ។
៥.បង្កើនរោគសញ្ញានៃជំងឺផ្លូវដង្ហើម៖ ដោយសារតែលក្ខណៈសម្បត្តិត្រជាក់របស់វា ត្រសក់មិនគួរត្រូវបានប្រើប្រាស់ក្នុងរបបអាហារដោយអ្នកដែលមានជំងឺរលាក sinusitis ឬបញ្ហាផ្លូវដង្ហើមផ្សេងទៀតទេព្រោះវានឹងធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ>Nutritional benefits and Little Known Cucumber Fun Facts: Orthopedic Center  for Sports Medicine: Sports Medicine Physicians ប្រភព៖phuntoday.com

ក្រសួងសុខាភិបាល ណែនាំចៀសវាងផឹកកាហ្វេ ក្នុងអំឡុងពេលអាកាសធាតុក្តៅ

0

ដោយសារបម្រែបម្រួលអាកាសធាតុ ដែលបណ្តាលឱ្យក្តៅខ្លាំងក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងការទទួលទានភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា គ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ បន្ថែមពីលើនេះត្រូវទទួលទានទឹកស្អាតឱ្យបានលើស២លីត្រក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif1Prs_cDFUg3z5mQiTduBq-HXOmnxsbcSKaZcslu0ISQ_YFYauWUiOtSRQb8OBX5dmyBEePVawP6qfbPBKdfnKtFPGA3hn7YG6Sj8DzAySzCQiP_VLemcDZai99HV-oqwHQE0LHQ8M9CZlyJYShcdfPGZ4gn8_ZTXW56hbVqEpbsA2m_EU151Am_v/s1217/339623532_767072845030016_636416289175132778_n%20(2).jpg

សេចក្តីណែនាំនៅថ្ងៃទី១០ ខែមេសា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ក្តៅខ្លាំងឱ្យថែរក្សាសុខភាពអំឡុងពេលអាកាសធាតុក្តៅខ្លាំង។ ក្នុងនោះ រួមមាន៖ ត្រូវញុំាទឹកស្អាតឱ្យបានលើស២លីត្រក្នុងមួយថ្ងៃទោះបីជាមិនស្រេកក៏ដោយ។ ចៀសវាងការទទួលទានភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះមានដូចជា គ្រឿងស្រវឹងឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ។ បន្ថែមពីលើនេះក្រសួងសុខាភិបាល ក៏បានឱ្យប្រជាពលរដ្ឋកុំពិសារប្រៃ និងផ្អែម អាហារមានជាតិខ្លាញ់ខ្ពស់ និងពិសារផ្លែឈើដែលសម្បូរ ជាតិសរសៃ និងជាតិទឹក ព្រមទាំងផ្លែឈើធម្មជាតិ។

គួរបញ្ជាក់ថា បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦.០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUQ4i00i37B-WFpAYTHk61UddeaPnKiZyZG2YI2Ob6V8qU-s1z11uxuQEid4YX5chXXWVwY4ik96CZ_Mj-HdK2KBCPmenlPfBNnaOKZiqgyXzakZLlGq-h-31gNMdM0wWyEn-m8zhohDXsJWd81Scxn9Pu7TwNmfHCJsz5GzTuUXMZ3idw1RsxG4D5/s960/340504950_1362830480949747_4841555643588048213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPe_XxLDWkx08xC-LhJEYhjWudK5UvuCCG_0rZ1D6Qesq5O95f_1Q8-RI-bcSfiA47HXVaEwvVbiV0aOcF5yTJAjXNK8GW-EP9IAUitOCUzDL6446eOHvePHa5bv8CVthrjOMHSUeBRKtMIsD_Tp97Dybyhz56J1YmdANsKeb2HnbM5_KM5T5Ja8y/s1280/340473793_263716442658860_2462644145176871581_n.jpg

ប្រទេសហ្វីលីពីននាំចេញទុរេនស្រស់លើកដំបូងទៅកាន់ចិន

0

ប្រទេសហ្វីលីពីន ៖ សារព័ត៌មានស៊ីនហួរបានរាយការណ៍ថា ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបង្ហាញថា ហ្វីលីពីនបាននាំចេញទុរេនលើកដំបូងទៅកាន់ប្រទេសចិន ក្រោយពីប្រទេសទាំងពីរនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញទុរេនកាលពី៣ខែមុន ដែលត្រូវបានគេដាក់ឈ្មោះថា «ទុរេនជាស្តេចផ្លែឈើ» ។

ការិយាល័យទំនាក់ទំនងរបស់ប្រធានាធិបតីហ្វីលីពីនបញ្ជាក់ថា ផ្លែទុរេនស្រស់នាំចេញទៅកាន់ប្រទេសចិនលើកដំបូងនេះ គឺយកមកពីក្រុមកសិករដាំដុះ និងអ្នកកែច្នៃក្នុងតំបន់ Davao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន និងបានឆ្លងកាត់វិធានការដ៏តឹងរ៉ឹងសម្រាប់ការនាំទៅចេញទៅកាន់ទីផ្សារចិន ។ លើសពីនេះ ប្រទេសហ្វីលីពីនមានគម្រោងនាំចេញទុរេនស្រស់ទៅកាន់ចិនបន្ថែមទៀតតាមរយៈផ្លូវអាកាស និងផ្លូវទឹក ។2,500+ Durian Farm Stock Photos, Pictures & Royalty-Free Images - iStock |  Durian tree, Fruit farm

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្វីលីពីន លោក Huang Xilian បានថ្លែងតាមបណ្តាញសង្គមថា ការនាំចេញទុរេនលើកនេះ អាចធ្វើឱ្យក្តីសុបិនរបស់កសិករហ្វីលីពីនក្លាយជាការពិត ហើយការលក់ដូរទុរេនអាចផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋប្រទេសទាំងពីរផងដែរ ។

កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសចិន និងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការនាំចេញទុរេនស្រស់ ។ កិច្ចព្រមព្រៀងនេះបានធ្វើឱ្យហ្វីលីពីនអាចនាំចេញទុរេនរបស់ខ្លួនទៅកាន់ទីផ្សារយ៉ាងធំទូលាយរបស់ចិន ខណៈហ្វីលីពីនបានដាំដុះទុរេននៅលើផ្ទៃដីជាច្រើនហិកតា បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

រដ្ឋាភិបាលហ្វីលីពីនបានប្តេជ្ញាចិត្តអនុវត្តនូវគម្រោងធានាគុណភាពទិន្នផលផ្លែឈើ ដើម្បីឱ្យការនាំចេញទុរេនទៅកាន់ទីផ្សារក្រៅប្រទេសមានគុណភាពខ្ពស់ ។ កិច្ចព្រមព្រៀងនាំចេញទុរេននឹងផ្តល់ប្រាក់ចំណូលរាប់លានដុល្លារអាមេរិកដល់ឧស្សាហកម្មទុរេនក្នុងប្រទេសហ្វីលីពីន ៕Southeast Asia's Most Delicious Durian Destinations - KKday Blog ប្រភព ៖ TNN World