ក្លិបបាល់ទាត់ កងយោធពលខេមរៈភូមិន្ទ បានចេញសេចក្តីថ្លែងការបញ្ចប់កិច្ចសន្យាកីឡាករ ឡុង ម៉េងហាវ ក្រោយកីឡាកររូបនេះប្រើប្រាស់អំពើរហឹង្សារក្នុងការប្រកួតពានរង្វាន់ ខេមប៊ូឌានលីកខាប់។

នៅក្នុងការប្រកួតនោះ កីឡាករឡុង ម៉េងហាវ បានប៉ះទង្គិចគ្នាជាមួយគ្នានឹងកីឡការទូច ម៉ាណាន់ របស់ក្លិប គីរីវង្សសុខសែនជ័យ ការប៉ះទង្គិវនោះហាក់បីដូចជាធម្មតានោះទេ ក៏ប៉ុន្តែដោយចិត្តឆេវឆាវកីឡាករ ឡុង ម៉េងហាវ បានទាត់មួយជើងពីក្រោយពេញទំហឹង ទៅលើកីឡការទូច ម៉ាណាន់ ដែលភ្លាមៗនោះ គេក៏ទទួលបានកាតក្រហមផងដែរ។

តែយ៉ាងណាមិញ ក្រោយហេតុការណ៍នេះកើតឡើងបានតែមួយថ្ងៃ ក្លិបបាល់ទាត់ កងយោធពលខេមរៈភូមិន្ទ ក៏បានចេញសេចក្តីថ្លែងការបញ្ចប់កិច្ចសន្យាកីឡាករ ឡុង ម៉េងហាវតែម្តង៕May be an image of 1 person, playing football and playing soccerNo photo description available.