Home Blog Page 1744

អស់គ្មានសល់! សំបុត្រចូលតាមដានវិញ្ញាសាបាល់ទាត់បុរស ជំនួបបើកឆាក U22 កម្ពុជា ប៉ះទីម័រ

0

យោងតាមការចេញផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។

សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ។

សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជា​ U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ៕

នាង ដាវីន សរសើរទឹកចិត្ត ស៊ឹម ច័ន្ទពន្លឺ មិនដាច់ពីមាត់ក្រោយធ្វើទង្វើនេះដាក់ខ្លួន

0

អតីតបេក្ខជន Top 4 នាង ដាវីន បានបង្ហោះវីដេអូមួយ កោតសរសើរពីសន្តោនចិត្តល្អរបស់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ហៅលោកគ្រូពេទ្យសង្ហា ជួយខ្លួនយ៉ាងស្វិតស្វាញក្រោយពីកាលវិភាគច្រៀងរបស់លោកជាន់ម៉ោងគ្នា។

នាង ដាវីន បានរៀបរាប់ថា លោក ស៊ឹម ច័ន្ទពន្លឺ មានការងារពីរកន្លែងគឺនៅខេត្តស្វាយរៀងមួយ នៅកំបូលមួយហើយទីតាំងកំបូលអ្នកទាំងពីរមានការងារជាមួយខណៈលោកជាន់ម៉ោងគ្នាបានពឹងឱ្យ ស៊ឹម ច័ន្ទពន្លឺ ជួយ។ នាង ដាវីន ប្រាប់ថា លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ បានសុំម៉ោងគេច្រៀងពេលថ្ងៃវិញនៅខេត្តស្វាយរៀង ហើយមកចាំជំនួសវគ្គរបស់លោក នៅកំបូលវិញតាំងពីម៉ោង៧ យប់ ខណៈម៉ោង១១យប់ទើបជាវគ្គ ពន្លឺ ច្រៀង។ ក្នុងន័យនេះចង់ នាង ដាវីន ចង់សំដៅថា បើខ្លួនមកច្រៀងមិនទាន់កម្មវិធី តារាចម្រៀង ពន្លឺ នឹងច្រៀងជំនួសវគ្គលោក ដោយប្តូរវគ្គគ្នាច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLZTS-1_822AFYaQA_OQeF9gBdrdZozPBvvmFPF3Dbl7c2mdNI1pgU6PIBLS_YvrfAsRGsd2i7cS3pg7Bl6x4sJ98Y1iBygMPOXAlF8-o2B8Zt31LFXnOyHhdA78ly0QwvKpuQZ-aby7gTxMAr0VWD0vXEANnKNnIHblEOWsrBiSneWmaW_Fxxf0X/s2000/331300528_839155054409520_3814443532257506029_n.jpg

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានលើកឡើងទៀតថា តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ពិតជាមានទឹកចិត្តគួរឱ្យគោរពណាស់ មិនត្រឹមតែថ្មីៗនេះទេ កន្លងមកក្នុងថ្ងៃចូលឆ្នាំ គ្រូពេទ្យរូបនេះក៏បានឡើងឆាកមកជួយច្រៀងលោកផងដែរ ក្រោយពីលោករត់ពីរកម្មវិធី ហើយហត់អស់កម្លាំងស្ទើរតែសន្លប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyap2rq93AnW97cavruV11BIMELsWj_Xqm1mmGy6TFQKjF1bpXJFWV6hL0kcKGVcApDoM9JhDIJAZAWWTHrXWdlQ88tnL2uCiWqUaRPEca1AbBp7lvqUZEJ-L3sKFGuLDYM60Ju3Hw48LHd37dGs-tG1OgieIzPPzbLgrYobm76EBu-c4nZJ0vymun/s1080/327915839_483094850690949_5690813093259252557_n.jpg

ក្នុងនោះដែរ ដាវីន បានបញ្ជាក់ថា មិនត្រឹមតែលោកទេ ដែល ស៊ឹម ច័ន្ទពន្លឺ ជួយខ្លួន តារាចម្រៀង លីម តិចម៉េង តារាចម្រៀង ថុល សុភិទិ ក៏ ពន្លឺ ជួយដែរបើសិនជាគ្រូពេទ្យរូបនេះអាចជួយបាន។

គួរបញ្ជាក់ផងដែរថា នាង ដាវីន ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និង លីម តិចម៉េង គឺជាបេក្ខជន Top 4 ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងអំឡុងពេលប្រកួត Cambodian Idol រដូវកាលទី៤ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh54Y9YQKXr8LIvt8xI2j9XFysaoyIQUwkcl2-opx-jQGhzUYSMR_wXXf-f828jIuw6UsRhIw0AhmbWAv9ROi8yMrzdqKZGMOBSX0CWE0Ncq67Ouqnjc43eQI375nJ3iKvTJrE21OXOhRXL3EZWjgiGGvSymVaRzSwJZfMZCE7FTt0NPQ-gYXxqcVSr/s2048/318320135_472297378381737_7296505409565354815_n.jpg

ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត

0

តាមការវិភាគចុងក្រោយពីផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បង្ហាញថា ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយវាមិនមែនជារឿងថ្ងៃអនាគតទេ ។ លោក Inès Otosaka បានដឹកនាំការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិ ប្រាប់ថា រដ្ឋាភិបាលថៃត្រូវមានគោលនយោបាយតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ ។Major Thai Agencies Predicting Repeat of Bangkok's "2011 Great Flood" -  City Will Disappear Altogether By 2100

ផ្នែកបម្រែបម្រួលអាកាសធាតុបានរាយការណ៍ថា ផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័សមិនមែនជារឿងកុហកទេ ប៉ុន្តែវាជាការពិត ដែលបានកើតឡើងពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុត ហើយអ្នកជំនាញនិយាយថា គ្រប់គ្នាគួរតែបារម្ភពីបញ្ហានេះ ។ លើសពីនេះ ក្រុងបាងកករបស់ប្រទេសថៃនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត ។

តាមការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយលោក Inès Otosaka ដែលបានវិភាគទិន្នន័យការរលាយផ្ទាំងទឹកកក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ បង្ហាញថា ប្រទេស Greenland និងអង់តាកទិកបានបាត់បង់ទឹកកកអស់ចំនួន៧.៥៦០ពាន់លានតោន ហើយវាបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងដល់២១មីល្លីម៉ែត្រ ។The World's Coastal Cities Could Be Flooded in Just 50 Years | NOVA | PBS

ការរលាយរបស់ផ្ទាំងទឹកកកបានកើនឡើងដល់៥ដង បើធៀបនឹងឆ្នាំ១៩៩០ ដោយសារតែមហាសមុទ្របានកើនកំដៅជាបន្តបន្ទាប់ ។ លោក Inès Otosaka និយាយថា មនុស្សគ្រប់គ្នាត្រូវតែបារម្ភពីបញ្ហានេះ ហើយវានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក រួមទាំងទីក្រុងបាងកក ប្រទេសថៃផងដែរ ។ លោកថា ៖ «ផ្ទាំងទឹកកកករលាយយ៉ាងឆាប់រហ័សនឹងប៉ះពាល់ដល់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក ហើយអាចកើតគ្រោះថ្នាក់ទឹកជំនន់ទៀតផង ។ វាសំខាន់ណាស់ ហើយយើងត្រូវតែប៉ាន់ស្មានឱ្យបានច្បាស់លាស់ដើម្បីការពារសម្រាប់ថ្ងៃអនាគត និងមានផែនការទប់ស្កាត់គ្រោះមហន្តរាយនេះ» ។Flood relief Bangkok 2011 - 'Living in SE Asia ..... ... .. .'

ចំណែកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northumbria ថ្លែងថា ៖ «នាទសវត្សរ៍កន្លងមក កម្រិតទឹកសមុទ្របានកើនឡើងប្រមាណ៣មីល្លីម៉ែត្រក្នុង១ឆ្នាំ ហើយមិនយូរទេ យើងនឹងបានឃើញកម្រិតទឹកសមុទ្រកើនឡើង៤មីល្លីម៉ែត្រ, ៥មីល្លីម៉ែត្រ និង៦មីល្លីម៉ែត្រក្នុង១ឆ្នាំ» ៕ ប្រភព ៖ environman

ពិភពលោកនឹងរងផលប៉ះពាល់ដោយសារផ្ទាំងទឹកកករលាយ

0

ផ្នែកបម្រែបម្រួលអាកាសធាតុបានរាយការណ៍ថា ផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័សមិនមែនជារឿងកុហកទេ ប៉ុន្តែវាជាការពិត ដែលបានកើតឡើងពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុត ហើយអ្នកជំនាញនិយាយថា គ្រប់គ្នាគួរតែបារម្ភពីបញ្ហានេះ ។ លើសពីនេះ ក្រុងបាងកករបស់ប្រទេសថៃនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត ។

តាមការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយលោក Inès Otosaka ដែលបានវិភាគទិន្នន័យការរលាយផ្ទាំងទឹកកក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ បង្ហាញថា ប្រទេស Greenland និងអង់តាកទិកបានបាត់បង់ទឹកកកអស់ចំនួន៧.៥៦០ពាន់លានតោន ហើយវាបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងដល់២១មីល្លីម៉ែត្រ ។Why Are Glaciers Melting from the Bottom? It's Complicated - Scientific  American

ការរលាយរបស់ផ្ទាំងទឹកកកបានកើនឡើងដល់៥ដង បើធៀបនឹងឆ្នាំ១៩៩០ ដោយសារតែមហាសមុទ្របានកើនកំដៅជាបន្តបន្ទាប់ ។ លោក Inès Otosaka និយាយថា មនុស្សគ្រប់គ្នាត្រូវតែបារម្ភពីបញ្ហានេះ ហើយវានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក រួមទាំងទីក្រុងបាងកក ប្រទេសថៃផងដែរ ។ លោកថា ៖ «ផ្ទាំងទឹកកកករលាយយ៉ាងឆាប់រហ័សនឹងប៉ះពាល់ដល់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក ហើយអាចកើតគ្រោះថ្នាក់ទឹកជំនន់ទៀតផង ។ វាសំខាន់ណាស់ ហើយយើងត្រូវតែប៉ាន់ស្មានឱ្យបានច្បាស់លាស់ដើម្បីការពារសម្រាប់ថ្ងៃអនាគត និងមានផែនការទប់ស្កាត់គ្រោះមហន្តរាយនេះ» ។

តាមការវិភាគចុងក្រោយពីផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បង្ហាញថា ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយវាមិនមែនជារឿងថ្ងៃអនាគតទេ ។ លោក Inès Otosaka ប្រាប់ថា រដ្ឋាភិបាលថៃត្រូវមានគោលនយោបាយតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ ។The Causes And Effects Of Melting Glaciers - WorldAtlas

ចំណែកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northumbria ថ្លែងថា ៖ «នាទសវត្សរ៍កន្លងមក កម្រិតទឹកសមុទ្របានកើនឡើងប្រមាណ៣មីល្លីម៉ែត្រក្នុង១ឆ្នាំ ហើយមិនយូរទេ យើងនឹងបានឃើញកម្រិតទឹកសមុទ្រកើនឡើង៤មីល្លីម៉ែត្រ, ៥មីល្លីម៉ែត្រ និង៦មីល្លីម៉ែត្រក្នុង១ឆ្នាំ» ៕ ប្រភព ៖ environman

កម្ពុជា នាំចេញជ័រកៅស៊ូមានការកើនឡើង ខណៈចំណូលបានតិចជាងមុនបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០២២

0

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញជ័រកៅស៊ូចំនួន ៦៥ ៩២១តោន ទៅក្រៅប្រទេស មានការកើនឡើង ៤ ១៨២តោន ស្មើនឹង៦ភាគរយបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០២២។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅ ថ្ងៃទី ២២ ខែមេសា បានឱ្យដឹងទៀតថា នៅ៣ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជិត៩០លានដុល្លារ (៨៩ ០៧៥ ៨៣៩ដុល្លារ) ធ្លាក់ចុះ៩,៥ភាគរយបើធៀបនឹងចំណូល៩៨,៤លានដុល្លារ ដែលធ្លាប់រកបានកាលពីត្រីមាសទី១ឆ្នាំ២០២២។បរិមាណជ័រកៅស៊ូធ្លាក់ចុះ តែតម្លៃកើនឡើងក្នុងខែកុម្ភៈឆ្នាំ២០១៨នេះ - WMC

ការធ្លាក់ចុះចំណូលបែបនេះគឺដោយសារតែតម្លៃកៅស៊ូមានការធ្លាក់ចុះ។ ជាក់ស្តែង សម្រាប់តម្លៃជ័រកៅស៊ូគិតជាមធ្យមមានតម្លៃ ១៣៥១ដុល្លារ ក្នុង១តោន ថយចុះ ២៤៣ដុល្លារ ឬស្មើនឹង១៥ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃក្រសួងកសិកម្មធ្លាប់បានអះអាងថា បញ្ហាដែលធ្វើឱ្យតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិធ្លាក់ចុះនាពេលនេះ គឺមានដូចជាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ តម្រូវការមិនសមមាត្រនឹងការផ្គត់ផ្គង់ ក្ដីបារម្ភពីអតិផរណា ការដំឡើងអត្រាការប្រាក់គោលជាដើម៕វិស័យឯកជនចង់មាន គោលនយោបាយជាតិស្តីពីកៅស៊ូ AMS Centralរដ្ឋមន្ដ្រីកសិកម្ម ចាត់ទុកកៅស៊ូ ជាដំណាំដែលផ្តល់ពហុប្រយោជន៍  និងរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើកម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ AFD ជំរុញ​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ | ភ្នំពេញ  ប៉ុស្ដិ៍

ជប៉ុនចាប់បានមឹកយក្សប្រវែង៤ម៉ែត្រនៅប្រជុំកោះ

0

ប្រទេសជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃឈ្មោះ WorldForum បានចុះផ្សាយថា កោះ Chichijima គឺជាកោះមានទំហំធំបំផុតនៅក្នុងប្រជុំកោះ Ogasawara ដែលស្ថិតនៅឆ្ងាយពីក្រុងតូក្យូ មកកាន់ភាគខាងត្បូងប្រវែង១.០០០គីឡូម៉ែត្រ ។ កាលពីថ្ងៃទី១២ ខែមេសា កន្លងមក អ្នកនេសាទជប៉ុនម្នាក់ចាប់បានមឹកយក្សដ៏ធំមួយ ដែលមានប្រវែងរហូតដល់៤ម៉ែត្រ ។

អ្នកនេសាទរូបនេះនិយាយថា វាជាលើកដំបូងហើយដែលគាត់ចាប់បានមឹកដ៏ធំបែបនេះក្នុងរយៈពេល១០ឆ្នាំ ។ អ្នកនេសាទបន្តថា វាមានរូបរាងនៅល្អទាំងអស់ ប៉ុន្តែស្បែករបស់វាងាយប្រតិកម្ម ព្រោះអាចមកពីវានៅក្នុងទឹកជ្រៅ ។ គេបានថតរូបភាពវាជាវីដេអូ បន្ទាប់មក គេបានដោះលែងវាទៅក្នុងទឹកសមុទ្រវិញ ខណៈវាមានអាការៈទន់ខ្សោយ ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានប្រទះឃើញមឹកយក្សក្នុងតំបន់ទឹករាក់ជាញឹកញាប់ ។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសជប៉ុនក៏បានប្រទះឃើញមឹកយក្ស១ក្បាលក្នុងតំបន់ទឹករាក់ផងដែរ ។ ជាធម្មតា មឹកយក្សអាចរស់នៅតែក្នុងទឹកជ្រៅប៉ុណ្ណោះ ហើយមានឱកាសតិចណាស់ដែលវាហែលមករកទឹករាក់ លើកលែងតែពួកវាឈឺ ឬជិតងាប់ ៕Flashback Friday: Legendary giant squid recorded in rare encounter | CTV  NewsGiant squid captured! ប្រភព ៖ WorldForum

សារព័ត៌មានថៃចោទថា ប្រព័ន្ធផ្សព្វផ្សាយខ្មែរ claim រឿងតារាសម្តែង ចា ភ្នំ

0

ប្រទេសថៃ ៖ កន្លងមក ប្រទេសកម្ពុជា និងថៃ បានជជែកគ្នាយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គមអំពីប្រធានបទ «គុនខ្មែរ» និង «Muay Thai» ហើយកាលពីថ្ងៃទី២០ ខែមេសា កន្លងមកនេះ សារព័ត៌មានថៃឈ្មោះ sanook បានសរសេរថា មានប្រព័ន្ធផ្សព្វផ្សាយខ្មែរមួយចុះផ្សាយរឿងមិនពិតថា លោក ចា ភ្នំ មានឈាមជ័រជាខ្មែរ ហើយមិនហ៊ានទទួលស្គាល់ថា ខ្លួនជាខ្មែរទេ ។

ប្រព័ន្ធផ្សព្វផ្សាយដែលប្រទេសថៃនិយាយនេះ គឺឈ្មោះ WORLD KUN KHMER Promotion បានបង្ហោះរូបភាព ព្រមទាំងសរសេរថា Kun Khmer Lbokator មិនចង់រំលឹកពីបុរសម្នាក់នេះទេ តែជនជាតិថៃមានមោទនភាពចំពោះគាត់ពេក ហើយស្រមៃអះអាងថា គាត់ជាបិតាល្បុក្កតោ ។ តាមពិត គាត់បានបង្ហាញក្បាច់គុនល្បុក្កតោពិតមែន ដែលភស្តុតាងមានយ៉ាងច្បាស់តាំងពី១.០០០ឆ្នាំមុន ហើយគាត់ក៏បានហៅឈ្មោះវាថា «ក្បាច់គុនបុរាណយើង» ច្បាស់ណាស់ ។ ទាំងការបង់ករក្រមាជាអត្តសញ្ញាណខ្មែរ គឺច្បាស់ក្រឡែត ។ គាត់បង្ហាញពីក្បាច់គុនបុរាណខ្មែរ ពីគ្រូខ្មែរ នៅអតីតខេត្តខ្មែរ តែពេលគាត់ល្បី គាត់មិនអាចទទួលស្គាល់ថា គាត់ជាអ្នកណាឱ្យប្រាកដបានឡើយ ព្រោះគាត់រស់នៅលើទឹកដីថៃបច្ចុប្បន្ន ។

WORLD KUN KHMER Promotion បានសរសេរទៀតថា មើលគំរូកីឡាករថៃឈ្មោះ សុតសាខន ស្រាប់ ទាំងដែលគាត់តំណាងឱ្យ Muay Thai ហើយមកវ៉ៃនៅស្រុកខ្មែរ ថៃចោទគាត់ថា ក្បត់ជាតិទៅហើយ ចុះទម្រាំខ្មែរមួយចំនួនធំរស់នៅលើទឹកដីថៃ ឱ្យគាត់ទទួលស្គាល់យ៉ាងម៉េច? កុំបង្ខំពួកគាត់ សំខាន់ គឺគាត់ដឹងក្នុងចិត្តថា គាត់មានឈាមជាខ្មែរ តែដើម្បីកេរ្តិ៍ឈ្មោះ និងគ្រួសារ ហូបបាយអ្នកណា គឺបម្រើអ្នកនោះហើយ ។

សារព័ត៌មានថៃឈ្មោះ sanook បានសរសេរថា ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្មែរនេះពូកែណាស់ខាង claim ថា តារាសម្តែងល្បីល្បាញរបស់ថៃម្នាក់ឈ្មោះ ចា ភ្នំ ឬឈ្មោះ តូនី ចា មានឈាមជ័រជាជនជាតិខ្មែរ ។ ទោះយ៉ាងណា ពលរដ្ឋថៃម្នាក់បានបញ្ចេញមតិទៅកាន់ការចុះផ្សាយរបស់សារព័ត៌មាន sanook ថា ៖ «វប្បធម៌ស្រដៀងគ្នា ប្រទេសថៃក៏បានប្រើប្រាស់ពាក្យរបស់ខ្មែរជាច្រើនដែរ» ។ ប៉ុន្តែពលរដ្ឋថៃម្នាក់ទៀតថា ៖ «ប្រទេសនៅជិតគ្នា គឺបែបនេះហើយ បើជួបមនុស្សល្អ យើងល្អដាក់វិញ តែបើជួបមនុស្សរំខាន យើងក៏រំខានទៅវិញ ។ កាលពីមុន នាំគ្នាវាយស្ថានទូតថៃ បើពួកយើងរករឿងវិញ រឿងក៏មិនចប់ ។ ដូច្នេះ បើឆ្កែខាំ កុំខាំវាវិញអី ខ្មែរវាគង់តែខ្មាស់អៀនខ្លះហើយ» ។

គួរបញ្ជាក់ថា លោក ចា ភ្នំ មានអាយុ៤៤ឆ្នាំ និងមានស្រុកកំណើតនៅខេត្តសុរិន្ទ ។ លោកជាអតីតកីឡាករ ហើយលោកបានចូលប្រឡូកក្នុងការសម្តែងភាពយន្តតាំងពីឆ្នាំ១៩៩២ មកម៉្លេះ លោកបានប្រើឈ្មោះក្នុងការសម្តែងនៅប្រទេសថៃថា «ចា ភ្នំ» និងប្រើឈ្មោះក្នុងការសម្តែងលំដាប់សកលថា «តូនី ចា» ។ លោកស្ទាត់ជំនាញផ្នែកសិល្បៈក្បាច់គុន, ការប្រើអាវុធ, កីឡា និងការហាត់ប្រាណ ។

បច្ចុប្បន្ននេះ ខាងសារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលចិត្តនិយាយរិះគន់កម្ពុជាស្ទើរគ្រប់រឿង ក្នុងនោះមាន កីឡា សិល្បៈ សម្លៀកបំពាក់ និងចំណីអាហារ ។ ប្រទេសថៃតែងយកកម្ពុជាមកប្រៀបធៀបជាមួយខ្លួន ក្នុងចេតនាធ្វើឱ្យប្រទេសផ្សេងៗយល់ច្រឡំ ហើយពួកគេកម្រចុះផ្សាយពីចំណុចល្អរបស់កម្ពុជាណាស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO78pXpADZitktGE8rnsnAeI487DXO3DXhzMRDj5toNJNM6DZ6J1c6sVQUAPf-cpQM6mdlVXvgUS8_bNiOXck9K_QhdfJRVETF90bFASnJ6gZ8NH7aabfvavfZFsqsqocSNycnpDZyAnTZjNCnfvOvEIZnXhwx-Fw5C9JfilIfksYCVbkLor4OCsrO/s1280/photo_2023-04-24_15-23-48.jpg ប្រភព ៖ sanook

មនុស្សម្នាក់បានបាត់-បង់ជី.វិត និងផ្ទះ១៩ខ្នងរងផលប៉ះពាល់ព្រោះភ្លៀងលាយឡំខ្យល់កន្ត្រាក់នៅខេត្តឧត្តរមានជ័យ

0

នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ និងមានរន្ទះបានបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ០១នាក់ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៩ខ្នង ស្ថិតនៅសង្កាត់កូនក្រៀល សង្កាត់សំរោង និងសង្កាត់បុស្បូវ ក្រុងសំរោងខេត្តឧត្តរមានជ័យ។ នេះបើតាមការបង្ហោះរបស់ក្រសួងធនធានទឹកនិងឧតុនិយម ថ្ងៃទី២៤ ខែមេសា។

កាលពីម្សិលមិញនេះ មិនត្រឹមតែខេត្តឧត្តរមានជ័យ ដែលមានភ្លៀងធ្លាក់ ខណៈនៅខេត្ត ឧត្តរមានជ័យ ,ប៉ៃលិន ក៏មានភ្លៀងធ្លាក់ផងដែរ ខណៈផ្ទះពលរដ្ឋ១៧ខ្នងនៅស្រុកសំឡូត ខេត្តបាត់ដំបង ក៏រងការខូចខាតដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា ដ្បិតនៅខេត្តមួយចំនួនមានភ្លៀងធ្លាក់ក្តី តែនៅរាជធានីភ្នំពេញវិញ មានអាកាសធាតុក្តៅខ្លាំងរហូតដល់៣៩អង្សា ខណៈនៅប្រទេសជិតខាងកម្ពុជារងរលកកម្តៅជិត៦០អង្សា៕May be an image of mosquito net and grassNo photo description available.

ជំនឿ៣យ៉ាងបញ្ជាក់ថាផ្ទះរបស់អ្នកមានហុងស៊ុយ

0

តាមទស្សនៈហុងស៊ុយ ផ្ទះដែលមានលក្ខណៈបែបនេះ រាសីឡើងខ្ពស់ត្រដែត នឹងនាំលាភសំណាងដល់ម្ចាស់ផ្ទះនិងគ្រួសារ ។ ដែលសញ្ញាទាំង៣ នោះមានដូចជា៖

១.សត្វស្លាបហោះចូលក្នុងផ្ទះ៖ សត្វស្លាបដូចជា ឃ្មុំ, ចាប, មេអំបៅ, ជីងចក់…ជាដើម។ បើសិនឃើញសត្វទាំងនោះនូវក្នុងផ្ទះមានន័យថាគ្រួសារជិតទទួលបានដំណឹងល្អ សំណាងល្អ មានអាយុយឺនយូរ សុខភាពរឹងមាំ និងទទួលបានសេចក្តីចម្រើនរុងរឿងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvIZBsAcFzrpY0hDMRUuuvswpKyrbM_6uvgr_TIDSErqELsRXqh3OfiPMzT2JoUQfmhsVtn4BRM-xvE1rmCFCUfaUZUbTvQAZWrK7_tmajErRo4USgM_sOqNImXF_oX8jTHrsssCNGZzGms5F9zvoqX54wiVqF3LwM7KpXDMCg234KFddNvVKc7PEK/s900/photo_2023-04-24_14-37-49.jpg

២.សត្វធ្វើសំបុក៖ មិនថាសត្វចាប ឬពីពាងនោះទេបើសិនវាធ្វើសំបុកនៅក្នុងផ្ទះយើងមានន័យថា ជានិមិត្តសញ្ញានៃសំណាងនិងភាពរុងរឿង។ វាអាចជាឱកាសក្នុងការឈានទៅមុខក្នុងការងារ ការជួញដូរដែលមានតម្លៃថ្លៃ និងមានទ្រព្យសម្បត្តិច្រើន។

៣.ដើមឈើដុះពន្លក និងបង្កើតផល៖ លក្ខខណ្ឌនៃរុក្ខជាតិនៅក្នុងផ្ទះគឺជារង្វាស់នៃភាពរឹងមាំនៃគ្រួសារនីមួយៗ។ រុក្ខជាតិក្រៀមស្វិតត្រូវបានចាត់ទុកថាជាប្រផ្នូលនៃសំណាងអាក្រក់។ ទន្ទឹមនឹងនេះ រុក្ខជាតិក្នុងផ្ទះតែងតែមានពណ៌ខៀវស្រស់បំព្រង រីកដុះដាល ចេញផ្លែផ្កា បង្ហាញថាផ្ទះមានខ្យល់អាកាសល្អ។ ផ្ទះដែលមានដើមឈើបៃតង និងខ្យល់អាកាសក៏បង្កើតតុល្យភាពដែលជួយឱ្យម្ចាស់មានសុខភាពបរិបូរណ៍ និងសំណាងល្អ ។
ជាមួយនឹងរុក្ខជាតិក្នុងផ្ទះ ម្ចាស់ផ្ទះគួរតែជ្រើសរើសរុក្ខជាតិដែលមានទឹកដមនិងមានស្លឹកមូល តំណាងឱ្យលុយ ទ្រព្យសម្បត្តិ និងសំណាង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg82nGPUJUcuuuwBur_iIzikQEOavLpRuWkyIB1tkv_PRVeESuhAlD0YvS7jzc8VeF8XhI6PW_arRWFF854ZTLx4tNXHJG28Ez2Q63hKkzLbrj1gYU_9sfAo2j43BZn39OIjJpIlHMNGOIz_7Hv75CeLE-3A5-LII9roVwbXmOWovZUahoE1Yp5Spi/s900/photo_2023-04-24_14-38-04.jpg ប្រភព៖phuntoday.com

បាក់ស្រុតផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ មុខផ្សារស្អាង (មានវីដេអូ)

0
មុននេះវេលាម៉ោង១១ៈ៣០នាទីថ្ងៃត្រង់ មានករណីបាក់ស្រុតច្រាំងទន្លេទល់មុខផ្សារព្រែកតូច ស្ថិតនៅភូមិត្រពាំងឈូកឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ដែលបណ្តាលឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋជិត៣០ខ្នង កំពុងតែប្រឈមបាក់ស្រុតចូលក្នុងទឹកទន្លេ ដែលភាគច្រេីនគឺសុទ្ធសឹងតែជាប្រភេទលំនៅដ្ឋានធ្វេីអំពីថ្ម។
ភ្លាមៗក្នុងហេតុការណ៍បាក់ស្រុតច្រាំងទន្លេនេះ ក៏ឃេីញមានវត្តមានអាជ្ញាធរស្រុកស្អាង រួមជាមួយកម្លាំងសមត្ថកិច្ចខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់មេងធី បានចុះមកជួយអន្តរាគមន៍ជួយជញ្ជូនអីវ៉ាន់បងប្អូនប្រជាពលរដ្ឋ ទៅរក្សានៅទីតាំងសុវត្ថិភាព ដែលកំពុងប្រឈមក្នុងគ្រោះបាក់ស្រុតច្រាំងទន្លេនេះផងដែរ៕No photo description available.