Home ព័ត៌មានអន្តរជាតិ ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត

ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត

126
0

តាមការវិភាគចុងក្រោយពីផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បង្ហាញថា ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយវាមិនមែនជារឿងថ្ងៃអនាគតទេ ។ លោក Inès Otosaka បានដឹកនាំការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិ ប្រាប់ថា រដ្ឋាភិបាលថៃត្រូវមានគោលនយោបាយតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ ។Major Thai Agencies Predicting Repeat of Bangkok's "2011 Great Flood" -  City Will Disappear Altogether By 2100

ផ្នែកបម្រែបម្រួលអាកាសធាតុបានរាយការណ៍ថា ផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័សមិនមែនជារឿងកុហកទេ ប៉ុន្តែវាជាការពិត ដែលបានកើតឡើងពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុត ហើយអ្នកជំនាញនិយាយថា គ្រប់គ្នាគួរតែបារម្ភពីបញ្ហានេះ ។ លើសពីនេះ ក្រុងបាងកករបស់ប្រទេសថៃនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត ។

តាមការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយលោក Inès Otosaka ដែលបានវិភាគទិន្នន័យការរលាយផ្ទាំងទឹកកក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ បង្ហាញថា ប្រទេស Greenland និងអង់តាកទិកបានបាត់បង់ទឹកកកអស់ចំនួន៧.៥៦០ពាន់លានតោន ហើយវាបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងដល់២១មីល្លីម៉ែត្រ ។The World's Coastal Cities Could Be Flooded in Just 50 Years | NOVA | PBS

ការរលាយរបស់ផ្ទាំងទឹកកកបានកើនឡើងដល់៥ដង បើធៀបនឹងឆ្នាំ១៩៩០ ដោយសារតែមហាសមុទ្របានកើនកំដៅជាបន្តបន្ទាប់ ។ លោក Inès Otosaka និយាយថា មនុស្សគ្រប់គ្នាត្រូវតែបារម្ភពីបញ្ហានេះ ហើយវានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក រួមទាំងទីក្រុងបាងកក ប្រទេសថៃផងដែរ ។ លោកថា ៖ «ផ្ទាំងទឹកកកករលាយយ៉ាងឆាប់រហ័សនឹងប៉ះពាល់ដល់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក ហើយអាចកើតគ្រោះថ្នាក់ទឹកជំនន់ទៀតផង ។ វាសំខាន់ណាស់ ហើយយើងត្រូវតែប៉ាន់ស្មានឱ្យបានច្បាស់លាស់ដើម្បីការពារសម្រាប់ថ្ងៃអនាគត និងមានផែនការទប់ស្កាត់គ្រោះមហន្តរាយនេះ» ។Flood relief Bangkok 2011 - 'Living in SE Asia ..... ... .. .'

ចំណែកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northumbria ថ្លែងថា ៖ «នាទសវត្សរ៍កន្លងមក កម្រិតទឹកសមុទ្របានកើនឡើងប្រមាណ៣មីល្លីម៉ែត្រក្នុង១ឆ្នាំ ហើយមិនយូរទេ យើងនឹងបានឃើញកម្រិតទឹកសមុទ្រកើនឡើង៤មីល្លីម៉ែត្រ, ៥មីល្លីម៉ែត្រ និង៦មីល្លីម៉ែត្រក្នុង១ឆ្នាំ» ៕ ប្រភព ៖ environman