មុននេះវេលាម៉ោង១១ៈ៣០នាទីថ្ងៃត្រង់ មានករណីបាក់ស្រុតច្រាំងទន្លេទល់មុខផ្សារព្រែកតូច ស្ថិតនៅភូមិត្រពាំងឈូកឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ដែលបណ្តាលឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋជិត៣០ខ្នង កំពុងតែប្រឈមបាក់ស្រុតចូលក្នុងទឹកទន្លេ ដែលភាគច្រេីនគឺសុទ្ធសឹងតែជាប្រភេទលំនៅដ្ឋានធ្វេីអំពីថ្ម។
ភ្លាមៗក្នុងហេតុការណ៍បាក់ស្រុតច្រាំងទន្លេនេះ ក៏ឃេីញមានវត្តមានអាជ្ញាធរស្រុកស្អាង រួមជាមួយកម្លាំងសមត្ថកិច្ចខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡាក់មេងធី បានចុះមកជួយអន្តរាគមន៍ជួយជញ្ជូនអីវ៉ាន់បងប្អូនប្រជាពលរដ្ឋ ទៅរក្សានៅទីតាំងសុវត្ថិភាព ដែលកំពុងប្រឈមក្នុងគ្រោះបាក់ស្រុតច្រាំងទន្លេនេះផងដែរ៕







