យោងតាមការចេញផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។

សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ។

សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជា​ U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ៕