តាមទស្សនៈហុងស៊ុយ ផ្ទះដែលមានលក្ខណៈបែបនេះ រាសីឡើងខ្ពស់ត្រដែត នឹងនាំលាភសំណាងដល់ម្ចាស់ផ្ទះនិងគ្រួសារ ។ ដែលសញ្ញាទាំង៣ នោះមានដូចជា៖
១.សត្វស្លាបហោះចូលក្នុងផ្ទះ៖ សត្វស្លាបដូចជា ឃ្មុំ, ចាប, មេអំបៅ, ជីងចក់…ជាដើម។ បើសិនឃើញសត្វទាំងនោះនូវក្នុងផ្ទះមានន័យថាគ្រួសារជិតទទួលបានដំណឹងល្អ សំណាងល្អ មានអាយុយឺនយូរ សុខភាពរឹងមាំ និងទទួលបានសេចក្តីចម្រើនរុងរឿងជានិច្ច។
២.សត្វធ្វើសំបុក៖ មិនថាសត្វចាប ឬពីពាងនោះទេបើសិនវាធ្វើសំបុកនៅក្នុងផ្ទះយើងមានន័យថា ជានិមិត្តសញ្ញានៃសំណាងនិងភាពរុងរឿង។ វាអាចជាឱកាសក្នុងការឈានទៅមុខក្នុងការងារ ការជួញដូរដែលមានតម្លៃថ្លៃ និងមានទ្រព្យសម្បត្តិច្រើន។
៣.ដើមឈើដុះពន្លក និងបង្កើតផល៖ លក្ខខណ្ឌនៃរុក្ខជាតិនៅក្នុងផ្ទះគឺជារង្វាស់នៃភាពរឹងមាំនៃគ្រួសារនីមួយៗ។ រុក្ខជាតិក្រៀមស្វិតត្រូវបានចាត់ទុកថាជាប្រផ្នូលនៃសំណាងអាក្រក់។ ទន្ទឹមនឹងនេះ រុក្ខជាតិក្នុងផ្ទះតែងតែមានពណ៌ខៀវស្រស់បំព្រង រីកដុះដាល ចេញផ្លែផ្កា បង្ហាញថាផ្ទះមានខ្យល់អាកាសល្អ។ ផ្ទះដែលមានដើមឈើបៃតង និងខ្យល់អាកាសក៏បង្កើតតុល្យភាពដែលជួយឱ្យម្ចាស់មានសុខភាពបរិបូរណ៍ និងសំណាងល្អ ។
ជាមួយនឹងរុក្ខជាតិក្នុងផ្ទះ ម្ចាស់ផ្ទះគួរតែជ្រើសរើសរុក្ខជាតិដែលមានទឹកដមនិងមានស្លឹកមូល តំណាងឱ្យលុយ ទ្រព្យសម្បត្តិ និងសំណាង៕
ប្រភព៖phuntoday.com










