Home Blog Page 1737

ប្រហោងពណ៌ខៀវជ្រៅបំផុតទីពីររបស់ពិភពលោកត្រូវបានរកឃើញ

0

ម៉ិកស៊ិក៖ ប្រហោងពណ៌ខៀវដ៏ធំបំផុតទីពីរនៅលើពិភពលោកត្រូវបានគេរកឃើញនៅឧបទ្វីប Yucatan ដែលមានទីតាំងនៅឈូងសមុទ្រ Chetumal ដែលមានជម្រៅប្រហែល ២៧៤ ម៉ែត្រ និងទទឹង ១៣,៦៦០ ម៉ែត្រការ៉េ។
អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលស្រាវជ្រាវ El Colegio de la Frontera Sur (Ecosur) ដែលសម្របសម្រួលដោយក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម៉ិកស៊ិក បានរកឃើញរណ្តៅនេះជាលើកដំបូងក្នុងឆ្នាំ ២០២១ នេះបើយោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី ២១ ខែមេសា។900-foot deep hole called The Taam ja' Blue Hole, found off the Eastern  coast of Quintana Roo, Mexico - The Cancun Post
ប្រហោងពណ៌ខៀវនៅ Chetumal ត្រូវបានគេហៅថា Taam Ja ដែលមានន័យថា “ទឹកដ៏សែនជ្រៅ” នៅក្នុងភាសាម៉ាយ៉ាន។ ប្រហោងពណ៌ខៀវជាច្រើនរបស់ពិភពលោកបានកើតក្នុងកំឡុងយុគសម័យទឹកកក នៅពេលដែលទឹកជំនន់ម្តងហើយម្តងទៀតនៅតំបន់ឆ្នេរបានបំផ្លាញថ្មកំបោរ និងបង្កើតជាមោឃៈ។ រន្ធជាច្រើនមានផ្ទុកនូវរុក្ខជាតិ និងសត្វសមុទ្រដ៏សម្បូរបែប រួមទាំងផ្កាថ្ម អណ្តើកសមុទ្រ និងត្រីឆ្លាម ពួកវាបង្កើតនៅពេលទឹកសមុទ្រប៉ះនឹងថ្មកំបោរ។ ថ្មនេះមាន porosity ខ្ពស់ ដូច្នេះទឹកងាយជ្រាបចូលស្រទាប់ថ្ម ដែលអនុញ្ញាតឱ្យសារធាតុគីមីក្នុងទឹកមានប្រតិកម្មជាមួយថ្មកំបោរ និងរលួយ។Underwater Snapshots of Blue Hole, NM - DiveDoggie, LLC

យោងតាមលោក Christopher G. Smith អ្នកភូគព្ភវិទូឆ្នេរជាមួយការអង្កេតភូមិសាស្ត្រអាមេរិក (USGS) អ្នកស្រាវជ្រាវដឹងតិចតួចណាស់អំពីប្រហោងពណ៌ខៀវ។ សមាសធាតុគីមីតែមួយគត់នៃទឹកប្រៃនៅក្នុងប្រហោងពណ៌ខៀវបង្ហាញថា វាអាចមានអន្តរកម្មជាមួយទឹកក្រោមដី។ ប្រហោងពណ៌ខៀវមានអុកស៊ីហ្សែនតិចតួចណាស់ ហើយមិនសូវមានពន្លឺព្រះអាទិត្យចូលដល់ផ្ទៃរបស់វានោះទេ។
ក្នុងឆ្នាំ ២០១២ អ្នកស្រាវជ្រាវបានសង្កេតឃើញរន្ធពណ៌ខៀវនៅ Bahamas ហើយបានរកឃើញបាក់តេរីជ្រៅនៅក្នុងរូងភ្នំដែលទម្រង់ជីវិតផ្សេងទៀតមិនមាន។ របកគំហើញនេះអាចផ្តល់តម្រុយដល់ទម្រង់ជីវិត ដែលអាចរស់បាននូវស្ថានភាពដ៏អាក្រក់នៅក្នុងប្រព័ន្ធព្រះអាទិត្យ៕Blue hole in Chetumal Bay is world's second deepest ប្រភព៖vnexpress

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចេញសេចក្តីព្រមានអ្នកកាសែតខ្មែរទាំងអស់ ហាមធ្វើរឿងមួយនេះ ក្នុងអំឡុងពេលសុីហ្គេម២០២៣

0

ថ្វីបើពិធីបើកនៃព្រឹត្តិការណ៍សុីហ្គេម ត្រូវធ្វើនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះក៏ដោយ ក៏ប៉ុន្តែនាថ្ងៃទី២៩ ខែមេសា ខាងមុខនេះ មាន១០វិញ្ញាសា នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនជាបណ្តើរៗ។

ទន្ទឹមនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧតម្ត ខៀវ កាញារីទ្ធ បានព្រមានទៅដល់អ្នកកាសែតខ្មែរទាំងអស់ ធ្វើការឱ្យមានរបៀប ដោយឯកឧតម្ត បានលើកឡើងថា៖” អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ ! នៅពេលប្រកួតកីឡា សុីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ ។ នេះជាវិន័យដាច់ណាត់ ។ ការបំពានធ្ងន់ធ្ងរលើវិន័យនេះ អាចរហូតគេដាក់ពិន័យប្រទេសកម្ពុជាយើងមិនអោយចូលប្រកួតនាពេលខាងមុខទៀតបាន”។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ​២០២៣ នឹង​ដំណើរ​ការជាផ្លូវការ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ២០២៣៕

កម្ពុជា មានភ្លៀងលាយឡំ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងឡើងកម្តៅដល់៣៨អស្សាពេញ១សប្តាហ៍

0

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថាចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ រយៈពេល១សប្តាហ៍ កម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យមនិងខ្យល់ប្រែប្រួល និងថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។

ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៦-៣៨°C ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កំន្ដ្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅសប្តាហ៍នេះ - Khmer Times

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifCNhFL17uXJkwG_Y2CqpoOCkloW0cfjMnXwJruF8MaY9SMTljBxBTL9tLxAzi9e48OKOPBEotzZ6p36n2cI36nBkvyZCJe05l37hO0Ga4fFIOGuQ6jlEmhWuE8pSCdUgi2VvMb9SeYbQEaMIj7aSQzdtkDPfma5QqfS6KxGzk4hEO_aNYoRj2IoWj/s1280/photo_2023-04-25_07-19-59.jpg

នៅក្បែរគ្នាតែវាសនាខុសគ្នា! Apple ជ្រើសយកវៀតណាម ដើម្បីបង្កើតរោងចក្ររផ្គត់ផ្គង់គ្រឿងបន្លាស់ MacBook

0

រដ្ឋាភិបាលខេត្ត Nam Dinh បានឱ្យដឹងថា ក្រុមហ៊ុនយក្ស Quanta ដែលជាអ្នកតែងតែផ្គត់ផ្គង់គ្រឿងបន្លាស់ MacBook របស់ក្រុមហ៊ុន Apple នោះ បានចុះកិច្ចសន្យាបង្កើតរោងនៅវៀតណាម។Taiwan's Apple MacBook maker Quanta to build plant in Vietnam | The Star

រោងចក្រនេះនឹងក្លាយជារោងចក្រទី៩ របស់ Quanta នៅទូទាំងពិភពលោកហើយនឹងគ្របដណ្តប់លើផ្ទៃដី ២២.៥ ហិកតា និងមានតម្លៃ១២០លានដុល្លារ ក៏ប៉ុន្តែមិនមានការបញ្ជាក់លម្អិតពីសមត្ថភាព និងពេលវេលាសម្រាប់ការសាងសង់នោះទេ។ Apple Partially Shifts Macbook Production to Vietnam

នេះមិនមែនជាលើកទីមួយនោះទេ ដែល Apple ឈានជើងបោះទុនវិនិយោគនៅក្នុងប្រទេសវៀតណាម ជាក់ស្តែងកាលពីឆ្នាំមុន Apple បានបង្កើតរោងចក្រផលិត iPhone និង Apple Store នៅក្នុងប្រទេសនោះថែមទៀតផងដែរ៕

ប្រភព៖ Bloomberg

អស់គ្មានសល់! សំបុត្រចូលតាមដានវិញ្ញាសាបាល់ទាត់បុរស ជំនួបបើកឆាក U22 កម្ពុជា ប៉ះទីម័រ

0

យោងតាមការចេញផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាសុីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ។

សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ។

សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជា​ U22 នឹងត្រៀមប្រកួតបើកឆាកប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី២៩ ខែមេសា វេលាម៉ោង ៧:០០ នាទីយប់ នៅពហុកីឡដ្ឋានជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសារបាល់ទាត់ផ្នែកបុរស ខណៈក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន វេលាម៉ោង ៤:០០នាទីរសៀល ពូល A វគ្គសន្សំពិន្ទុ៕

នាង ដាវីន សរសើរទឹកចិត្ត ស៊ឹម ច័ន្ទពន្លឺ មិនដាច់ពីមាត់ក្រោយធ្វើទង្វើនេះដាក់ខ្លួន

0

អតីតបេក្ខជន Top 4 នាង ដាវីន បានបង្ហោះវីដេអូមួយ កោតសរសើរពីសន្តោនចិត្តល្អរបស់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ហៅលោកគ្រូពេទ្យសង្ហា ជួយខ្លួនយ៉ាងស្វិតស្វាញក្រោយពីកាលវិភាគច្រៀងរបស់លោកជាន់ម៉ោងគ្នា។

នាង ដាវីន បានរៀបរាប់ថា លោក ស៊ឹម ច័ន្ទពន្លឺ មានការងារពីរកន្លែងគឺនៅខេត្តស្វាយរៀងមួយ នៅកំបូលមួយហើយទីតាំងកំបូលអ្នកទាំងពីរមានការងារជាមួយខណៈលោកជាន់ម៉ោងគ្នាបានពឹងឱ្យ ស៊ឹម ច័ន្ទពន្លឺ ជួយ។ នាង ដាវីន ប្រាប់ថា លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ បានសុំម៉ោងគេច្រៀងពេលថ្ងៃវិញនៅខេត្តស្វាយរៀង ហើយមកចាំជំនួសវគ្គរបស់លោក នៅកំបូលវិញតាំងពីម៉ោង៧ យប់ ខណៈម៉ោង១១យប់ទើបជាវគ្គ ពន្លឺ ច្រៀង។ ក្នុងន័យនេះចង់ នាង ដាវីន ចង់សំដៅថា បើខ្លួនមកច្រៀងមិនទាន់កម្មវិធី តារាចម្រៀង ពន្លឺ នឹងច្រៀងជំនួសវគ្គលោក ដោយប្តូរវគ្គគ្នាច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLZTS-1_822AFYaQA_OQeF9gBdrdZozPBvvmFPF3Dbl7c2mdNI1pgU6PIBLS_YvrfAsRGsd2i7cS3pg7Bl6x4sJ98Y1iBygMPOXAlF8-o2B8Zt31LFXnOyHhdA78ly0QwvKpuQZ-aby7gTxMAr0VWD0vXEANnKNnIHblEOWsrBiSneWmaW_Fxxf0X/s2000/331300528_839155054409520_3814443532257506029_n.jpg

តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានលើកឡើងទៀតថា តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ពិតជាមានទឹកចិត្តគួរឱ្យគោរពណាស់ មិនត្រឹមតែថ្មីៗនេះទេ កន្លងមកក្នុងថ្ងៃចូលឆ្នាំ គ្រូពេទ្យរូបនេះក៏បានឡើងឆាកមកជួយច្រៀងលោកផងដែរ ក្រោយពីលោករត់ពីរកម្មវិធី ហើយហត់អស់កម្លាំងស្ទើរតែសន្លប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyap2rq93AnW97cavruV11BIMELsWj_Xqm1mmGy6TFQKjF1bpXJFWV6hL0kcKGVcApDoM9JhDIJAZAWWTHrXWdlQ88tnL2uCiWqUaRPEca1AbBp7lvqUZEJ-L3sKFGuLDYM60Ju3Hw48LHd37dGs-tG1OgieIzPPzbLgrYobm76EBu-c4nZJ0vymun/s1080/327915839_483094850690949_5690813093259252557_n.jpg

ក្នុងនោះដែរ ដាវីន បានបញ្ជាក់ថា មិនត្រឹមតែលោកទេ ដែល ស៊ឹម ច័ន្ទពន្លឺ ជួយខ្លួន តារាចម្រៀង លីម តិចម៉េង តារាចម្រៀង ថុល សុភិទិ ក៏ ពន្លឺ ជួយដែរបើសិនជាគ្រូពេទ្យរូបនេះអាចជួយបាន។

គួរបញ្ជាក់ផងដែរថា នាង ដាវីន ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និង លីម តិចម៉េង គឺជាបេក្ខជន Top 4 ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងអំឡុងពេលប្រកួត Cambodian Idol រដូវកាលទី៤ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh54Y9YQKXr8LIvt8xI2j9XFysaoyIQUwkcl2-opx-jQGhzUYSMR_wXXf-f828jIuw6UsRhIw0AhmbWAv9ROi8yMrzdqKZGMOBSX0CWE0Ncq67Ouqnjc43eQI375nJ3iKvTJrE21OXOhRXL3EZWjgiGGvSymVaRzSwJZfMZCE7FTt0NPQ-gYXxqcVSr/s2048/318320135_472297378381737_7296505409565354815_n.jpg

ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត

0

តាមការវិភាគចុងក្រោយពីផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បង្ហាញថា ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយវាមិនមែនជារឿងថ្ងៃអនាគតទេ ។ លោក Inès Otosaka បានដឹកនាំការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិ ប្រាប់ថា រដ្ឋាភិបាលថៃត្រូវមានគោលនយោបាយតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ ។Major Thai Agencies Predicting Repeat of Bangkok's "2011 Great Flood" -  City Will Disappear Altogether By 2100

ផ្នែកបម្រែបម្រួលអាកាសធាតុបានរាយការណ៍ថា ផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័សមិនមែនជារឿងកុហកទេ ប៉ុន្តែវាជាការពិត ដែលបានកើតឡើងពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុត ហើយអ្នកជំនាញនិយាយថា គ្រប់គ្នាគួរតែបារម្ភពីបញ្ហានេះ ។ លើសពីនេះ ក្រុងបាងកករបស់ប្រទេសថៃនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត ។

តាមការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយលោក Inès Otosaka ដែលបានវិភាគទិន្នន័យការរលាយផ្ទាំងទឹកកក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ បង្ហាញថា ប្រទេស Greenland និងអង់តាកទិកបានបាត់បង់ទឹកកកអស់ចំនួន៧.៥៦០ពាន់លានតោន ហើយវាបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងដល់២១មីល្លីម៉ែត្រ ។The World's Coastal Cities Could Be Flooded in Just 50 Years | NOVA | PBS

ការរលាយរបស់ផ្ទាំងទឹកកកបានកើនឡើងដល់៥ដង បើធៀបនឹងឆ្នាំ១៩៩០ ដោយសារតែមហាសមុទ្របានកើនកំដៅជាបន្តបន្ទាប់ ។ លោក Inès Otosaka និយាយថា មនុស្សគ្រប់គ្នាត្រូវតែបារម្ភពីបញ្ហានេះ ហើយវានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក រួមទាំងទីក្រុងបាងកក ប្រទេសថៃផងដែរ ។ លោកថា ៖ «ផ្ទាំងទឹកកកករលាយយ៉ាងឆាប់រហ័សនឹងប៉ះពាល់ដល់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក ហើយអាចកើតគ្រោះថ្នាក់ទឹកជំនន់ទៀតផង ។ វាសំខាន់ណាស់ ហើយយើងត្រូវតែប៉ាន់ស្មានឱ្យបានច្បាស់លាស់ដើម្បីការពារសម្រាប់ថ្ងៃអនាគត និងមានផែនការទប់ស្កាត់គ្រោះមហន្តរាយនេះ» ។Flood relief Bangkok 2011 - 'Living in SE Asia ..... ... .. .'

ចំណែកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northumbria ថ្លែងថា ៖ «នាទសវត្សរ៍កន្លងមក កម្រិតទឹកសមុទ្របានកើនឡើងប្រមាណ៣មីល្លីម៉ែត្រក្នុង១ឆ្នាំ ហើយមិនយូរទេ យើងនឹងបានឃើញកម្រិតទឹកសមុទ្រកើនឡើង៤មីល្លីម៉ែត្រ, ៥មីល្លីម៉ែត្រ និង៦មីល្លីម៉ែត្រក្នុង១ឆ្នាំ» ៕ ប្រភព ៖ environman

ពិភពលោកនឹងរងផលប៉ះពាល់ដោយសារផ្ទាំងទឹកកករលាយ

0

ផ្នែកបម្រែបម្រួលអាកាសធាតុបានរាយការណ៍ថា ផ្ទាំងទឹកកកកំពុងតែរលាយយ៉ាងឆាប់រហ័សមិនមែនជារឿងកុហកទេ ប៉ុន្តែវាជាការពិត ដែលបានកើតឡើងពិតប្រាកដ ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ផ្ទាំងទឹកកកបានរលាយអស់ច្រើនបំផុត ហើយអ្នកជំនាញនិយាយថា គ្រប់គ្នាគួរតែបារម្ភពីបញ្ហានេះ ។ លើសពីនេះ ក្រុងបាងកករបស់ប្រទេសថៃនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខទៀត ។

តាមការសិក្សារបស់ក្រុមការងារវិទ្យាសាស្ត្រអន្តរជាតិដឹកនាំដោយលោក Inès Otosaka ដែលបានវិភាគទិន្នន័យការរលាយផ្ទាំងទឹកកក ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២០ បង្ហាញថា ប្រទេស Greenland និងអង់តាកទិកបានបាត់បង់ទឹកកកអស់ចំនួន៧.៥៦០ពាន់លានតោន ហើយវាបណ្តាលឱ្យកម្រិតទឹកសមុទ្រកើនឡើងដល់២១មីល្លីម៉ែត្រ ។Why Are Glaciers Melting from the Bottom? It's Complicated - Scientific  American

ការរលាយរបស់ផ្ទាំងទឹកកកបានកើនឡើងដល់៥ដង បើធៀបនឹងឆ្នាំ១៩៩០ ដោយសារតែមហាសមុទ្របានកើនកំដៅជាបន្តបន្ទាប់ ។ លោក Inès Otosaka និយាយថា មនុស្សគ្រប់គ្នាត្រូវតែបារម្ភពីបញ្ហានេះ ហើយវានឹងប៉ះពាល់ដល់តំបន់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក រួមទាំងទីក្រុងបាងកក ប្រទេសថៃផងដែរ ។ លោកថា ៖ «ផ្ទាំងទឹកកកករលាយយ៉ាងឆាប់រហ័សនឹងប៉ះពាល់ដល់ឆ្នេរសមុទ្រនៅទូទាំងពិភពលោក ហើយអាចកើតគ្រោះថ្នាក់ទឹកជំនន់ទៀតផង ។ វាសំខាន់ណាស់ ហើយយើងត្រូវតែប៉ាន់ស្មានឱ្យបានច្បាស់លាស់ដើម្បីការពារសម្រាប់ថ្ងៃអនាគត និងមានផែនការទប់ស្កាត់គ្រោះមហន្តរាយនេះ» ។

តាមការវិភាគចុងក្រោយពីផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Thammasat បង្ហាញថា ក្រុងបាងកកនឹងត្រូវលិចទឹកក្នុងរយៈពេល៥០ឆ្នាំខាងមុខ ដោយសារកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយវាមិនមែនជារឿងថ្ងៃអនាគតទេ ។ លោក Inès Otosaka ប្រាប់ថា រដ្ឋាភិបាលថៃត្រូវមានគោលនយោបាយតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ ។The Causes And Effects Of Melting Glaciers - WorldAtlas

ចំណែកសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northumbria ថ្លែងថា ៖ «នាទសវត្សរ៍កន្លងមក កម្រិតទឹកសមុទ្របានកើនឡើងប្រមាណ៣មីល្លីម៉ែត្រក្នុង១ឆ្នាំ ហើយមិនយូរទេ យើងនឹងបានឃើញកម្រិតទឹកសមុទ្រកើនឡើង៤មីល្លីម៉ែត្រ, ៥មីល្លីម៉ែត្រ និង៦មីល្លីម៉ែត្រក្នុង១ឆ្នាំ» ៕ ប្រភព ៖ environman

កម្ពុជា នាំចេញជ័រកៅស៊ូមានការកើនឡើង ខណៈចំណូលបានតិចជាងមុនបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០២២

0

អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម បានបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញជ័រកៅស៊ូចំនួន ៦៥ ៩២១តោន ទៅក្រៅប្រទេស មានការកើនឡើង ៤ ១៨២តោន ស្មើនឹង៦ភាគរយបើធៀបនឹងត្រីមាសទីមួយឆ្នាំ២០២២។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅ ថ្ងៃទី ២២ ខែមេសា បានឱ្យដឹងទៀតថា នៅ៣ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជិត៩០លានដុល្លារ (៨៩ ០៧៥ ៨៣៩ដុល្លារ) ធ្លាក់ចុះ៩,៥ភាគរយបើធៀបនឹងចំណូល៩៨,៤លានដុល្លារ ដែលធ្លាប់រកបានកាលពីត្រីមាសទី១ឆ្នាំ២០២២។បរិមាណជ័រកៅស៊ូធ្លាក់ចុះ តែតម្លៃកើនឡើងក្នុងខែកុម្ភៈឆ្នាំ២០១៨នេះ - WMC

ការធ្លាក់ចុះចំណូលបែបនេះគឺដោយសារតែតម្លៃកៅស៊ូមានការធ្លាក់ចុះ។ ជាក់ស្តែង សម្រាប់តម្លៃជ័រកៅស៊ូគិតជាមធ្យមមានតម្លៃ ១៣៥១ដុល្លារ ក្នុង១តោន ថយចុះ ២៤៣ដុល្លារ ឬស្មើនឹង១៥ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃក្រសួងកសិកម្មធ្លាប់បានអះអាងថា បញ្ហាដែលធ្វើឱ្យតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិធ្លាក់ចុះនាពេលនេះ គឺមានដូចជាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ តម្រូវការមិនសមមាត្រនឹងការផ្គត់ផ្គង់ ក្ដីបារម្ភពីអតិផរណា ការដំឡើងអត្រាការប្រាក់គោលជាដើម៕វិស័យឯកជនចង់មាន គោលនយោបាយជាតិស្តីពីកៅស៊ូ AMS Centralរដ្ឋមន្ដ្រីកសិកម្ម ចាត់ទុកកៅស៊ូ ជាដំណាំដែលផ្តល់ពហុប្រយោជន៍  និងរួមចំណែកជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើកម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ AFD ជំរុញ​ការអភិវឌ្ឍ​ដំណាំ​កៅស៊ូ | ភ្នំពេញ  ប៉ុស្ដិ៍

ជប៉ុនចាប់បានមឹកយក្សប្រវែង៤ម៉ែត្រនៅប្រជុំកោះ

0

ប្រទេសជប៉ុន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃឈ្មោះ WorldForum បានចុះផ្សាយថា កោះ Chichijima គឺជាកោះមានទំហំធំបំផុតនៅក្នុងប្រជុំកោះ Ogasawara ដែលស្ថិតនៅឆ្ងាយពីក្រុងតូក្យូ មកកាន់ភាគខាងត្បូងប្រវែង១.០០០គីឡូម៉ែត្រ ។ កាលពីថ្ងៃទី១២ ខែមេសា កន្លងមក អ្នកនេសាទជប៉ុនម្នាក់ចាប់បានមឹកយក្សដ៏ធំមួយ ដែលមានប្រវែងរហូតដល់៤ម៉ែត្រ ។

អ្នកនេសាទរូបនេះនិយាយថា វាជាលើកដំបូងហើយដែលគាត់ចាប់បានមឹកដ៏ធំបែបនេះក្នុងរយៈពេល១០ឆ្នាំ ។ អ្នកនេសាទបន្តថា វាមានរូបរាងនៅល្អទាំងអស់ ប៉ុន្តែស្បែករបស់វាងាយប្រតិកម្ម ព្រោះអាចមកពីវានៅក្នុងទឹកជ្រៅ ។ គេបានថតរូបភាពវាជាវីដេអូ បន្ទាប់មក គេបានដោះលែងវាទៅក្នុងទឹកសមុទ្រវិញ ខណៈវាមានអាការៈទន់ខ្សោយ ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានប្រទះឃើញមឹកយក្សក្នុងតំបន់ទឹករាក់ជាញឹកញាប់ ។ ជាក់ស្តែង កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក ប្រទេសជប៉ុនក៏បានប្រទះឃើញមឹកយក្ស១ក្បាលក្នុងតំបន់ទឹករាក់ផងដែរ ។ ជាធម្មតា មឹកយក្សអាចរស់នៅតែក្នុងទឹកជ្រៅប៉ុណ្ណោះ ហើយមានឱកាសតិចណាស់ដែលវាហែលមករកទឹករាក់ លើកលែងតែពួកវាឈឺ ឬជិតងាប់ ៕Flashback Friday: Legendary giant squid recorded in rare encounter | CTV  NewsGiant squid captured! ប្រភព ៖ WorldForum