Home ព័ត៌មានអន្តរជាតិ អាសន្នធំ! ថៃ ជួបរលកកម្តៅជិត៦០អស្សា មានទាំងភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងកម្រិតផ្សែងពុលខ្ពស់

អាសន្នធំ! ថៃ ជួបរលកកម្តៅជិត៦០អស្សា មានទាំងភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងកម្រិតផ្សែងពុលខ្ពស់

157
0

នាយកដ្ឋានឧតុនិយមប្រទេសថៃបានព្រមាន និងសម្តែងក្តីព្រួយបារម្ភពីសីតុណ្ហភាពកំដៅកើនឡើងខ្លាំងនឹងឈានដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួនបីផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ថ្ងៃទី២២ ខែមេសា នេះ។

ក្នុងនោះ តំបន់ភាគខាងជើង ខេត្ត Phetchabun មានសីតុណ្ហភាព៤៨.១អង្សាកម្រិតគ្រោះថ្នាក់។ តំបន់ភាគឦសាន មានសីតុណ្ហភាព ៤៤.៥ អង្សា ជាកម្រិតគ្រោះថ្នាក់។ លើសពីនេះក្នុងតំបន់កណ្តាល ទីក្រុងបាងកក , តំបន់ភាគខាងកើត ខេត្តឈុនបុរី និងខេត្តភូកេតមានសីតុណ្ហភាពឡើងដល់ ៥៤.០ អង្សាក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ដែលអាចវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនបើត្រូវកំដៅក្នុងរយៈពេលយូរ។ មិនត្រឹមតែប៉ុណ្ណោះការឡើងកម្តៅខ្លាំងនេះអាចឱ្យអស់កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺក្បាល និងឈឺសាច់ដុំ ដោយសារការប៉ះពាល់នឹងកំដៅ ឬសកម្មភាពរាងកាយក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ។Bangkok hottest in Thailand on April 6 as temperature soars past 50 degrees  Celsius | The Star

នាយកដ្ឋានឧតុនិយម បានធ្វើការណែនាំប្រជាជនអំពីសុខភាពនៅក្នុងរលកកម្តៅគឺត្រូវតាមដានរោគសញ្ញា ជាពិសេសកុមារតូចៗ មនុស្សចាស់ និងអ្នកដែលមានជំងឺនិង បានណែនាំឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ ពាក់មួក វ៉ែនតា និងសម្លៀកបំពាក់រលុង និងខ្យល់ចេញចូលបានផងដែរ។
បន្ថែមពីនេះ នាយកដ្ឋានឧតុនិយមក៏បានព្យាករណ៍ពីភ្លៀងធ្លាក់រាយប៉ាយ និងខ្យល់បក់ខ្លាំងពាសពេញភាគខាងជើង និងភាញខាងត្បូងក៏នឹងមានភ្លៀងធ្លាក់រាយប៉ាយផងដែរ ខណៈកម្រិតផ្សែងពុល PM2.5 នឹងនៅតែខ្ពស់នៅភាគខាងលើប្រទេសថៃដដែល៕Meteorological Department warns of extreme heat in some Thai provinces |  Thaiger