ថ្មីៗនេះទ័ន្នន័យពី Touring បានឱ្យដឹងនូវចំនួនលក់សំបុត្រសរុបដ៏គួរឱ្យចាប់អារម្មណ៍ដែលធ្វើឡើងដំបូងចំនួន ២៦កន្លែងនៃដំណើរទេសចរណ៍ពិភពលោក « BORN PINK» របស់ BLACKPINK ដែលបង្ហាញឱ្យឃើញថាក្រុមចម្រៀងនារីនេះបង្កើតប្រវត្តិសាស្រ្តថ្មីក្លាយជាក្រុមចម្រៀងនារីរកចំណូលបានច្រើនជាងគេពីការប្រគំតន្រ្តីទេសចរណ៍ពិភពលោក។

យោងតាមទិន្នន័យរបស់ពួកគេ ក្រុមចម្រៀងនារី K-Pop ពេលនេះមានដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតគឺជាក្រុមចម្រៀង BLACKPINK ដោយទទួលបានចំណូលលើ Spice Girls, TLC និង Destiny’s Child ជាមួយនឹងការប្រគំតន្រ្តីទាំង ២៦កន្លែងរកចំណូលបានសរុបចំនួន ៧៨.៤ លានដុល្លារ។Blackpink Adds 2nd Show To S'pore Concert In May Due To Overwhelming Demand

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា BLACKPINK នៅមានកន្លែងប្រគំតន្ត្រីចំនួន ១៩ កន្លែងទៀតដែលមិនទាន់កើតឡើងនៅឡើយ រួមទាំងការសម្តែងនៅពហុកីឡាដ្ឋាននៅកន្លែងដ៏ធំដូចជា MetLife Stadium ក្នុងរដ្ឋ New Jersey កីឡដ្ឋាន Allegiant នៅ Las Vegas, Oracle Park នៅ San Francisco និងកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles ជាដើម។ ជាមួយនឹងកាលបរិច្ឆេទនៃការប្រគំតន្រ្តីទេសចរណ៍បន្ថែមទាំងនេះនឹងបានបន្ថែមទៅលើប្រាក់ចំណេញសរុបរបស់ពួកគេដែលបានមកពីដំណើរទេសចរណ៍ BORN PINK ដែលនឹងកើនឡើងក្នុងកម្រិតខ្ពស់មួយដ៏ពិបាកស្មាន ដែលទីតាំងរបស់ពួកគេមួយៗអាចផ្ទុកអ្នកចូលរួម
ជាង ២០ម៉ឺននាក់ឯណ្ណោះ។
សមិទ្ធផលក្លាយជាក្រុមចម្រៀងនារីដែលរកចំណូលបានខ្ពស់ជាងគេនេះ BLINKs ទូទាំងពិភពលោកកំពុងតែចែករំលែកពេញប្រព័ន្ធអ៊ីនធឺណិតអបអរទៅកាន់ BLACKPINK ដែល បង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមចម្រៀងនារី K-Pop ។

គួរបញ្ជាក់ផងដែរថា ដំណើរទេសចរណ៍ពិភពលោក « BORN PINK» បានចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ តុលា ឆ្នាំ២០២២ ក្នុងប្រទេសកូរ៉េខាងត្បូង និងបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxkZ9Rp4OuBkzaT-qK2ZJ2siwiT_8PB4mcR9t4FcgFU7N57xFRqwvn92kF1tKXxneihnUugYacjemHnf_-1hIN3dsbCE3HVBO2ByT8TA3F24wslXZztTjnFX5rCZdHiZhSO_I5wqKe7l9D4KGLYa7woGeWAQ1j1H4EAlI9KnVkPYC9bkm9Hy5k6xDQ/s1313/unnamed%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayh5VlJdscqFWE2NG3olcUc1dMSRxQIctoxOPy0WvurOcA4uaP65eahYuMwOUCsSI9opbIzBgZUC4Ijo9dAxT20_oojjH2q_y7NUR36hA_Dvww8Rh9ZGg5Cs2FKsTNcSwYAP5MwWDxqnImNJ-JfqOMRwa-M-giLESyiAhI14-LPoRR55MuRs_s-zg/s850/unnamed.jpg