ម្តងនេះលេងមែនទែនហើយ អ្នកលក់ស្រាបៀ Ganzberg នៅកោះពេជ្រ ប្រកាសស្វែងរកអ្នកឈ្នះរង្វាន់រថយន្តទី១៤៧ មកជួបគាត់ជាបន្ទាន់ បើចង់បើករង្វាន់ធំឡានទំនើប FORD នោះពីក្រុមហ៊ុន Ganzberg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_4xmNwG-zOgknTqlvTssxa0veBbuXcCwr4m1cr6rfNfmqrHlsrT_zy6WcXBQqfyDjCzlp5cDixq1QAmog9t4axJGxn8cs28_Pv4dAgRBYQ-yPllBz7I0iKfimBzSCyQd0F-YbFhVH-11cFgj437lWrk0AjagUP0SXdqSr-2p3wdPuz8tQprOhTRM1eg/s1280/2023-04-22%2010.49.36.jpg

      មានរឿងប្លែកទៀតហើយ ម្ចាស់តូបលក់ភេសជ្ជះស្រាបៀមួយកន្លែងនៅកោះពេជ្រ បានធ្វើការប្រកាសស្វែងរកម្ចាស់រង្វាន់ធំ ដែលបានមកហូបស្រាបៀនៅកន្លែងគាត់ រួចគាស់ឈ្នះរង្វាន់ធំរថយន្តទី១៤៧ ភ្លាមៗ កាលពីរាត្រីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោក យ៉យ យ៉ាន ជាអ្នកលក់ស្រាបៀ Ganzberg បានប្រាប់ឱ្យដឹងថា៖ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ មានយុវជនមួយក្រុមមានគ្នា៣-៤ នាក់បានមកកន្លែងលក់ដូររបស់លោក ហើយបានហៅស្រាបៀ Ganzberg ចំនួន ៦ កំប៉ុង យកទៅពិសារ ស្រាប់តែគាត់គាស់ត្រូវរង្វាន់ធំពីក្រុមហ៊ុន ដោយរង្វាន់ដែលពួកគាត់ត្រូវនោះគឺជារង្វាន់ធំទី១៤៧ (រថយន្ត Ford) ដោយស្រែកថាឈ្នះឡានៗ ផ្អើលពេញកោះពេជ្រ។ ពេលនោះលោកបានសុំក្រវិលមកមើលថាត្រូវមែនរឺអត់ដើម្បីបញ្ជាក់ ការពិតគឺត្រូវមែនដែលជារង្វាន់ទី១៤៧ រថយន្ត Ford មួយគ្រឿង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMCEAx75gaRTrZKi4At-5Qenog_HnH1i2QGKpAXEJ5icz-V4xJyBTCpE-LcygwRsyHzLllIn1ChMDJIwJ9T7aRWSKZ2dqUuPTr7e-yg1hokUPobBPB8SjxgM3PJv5RymWn8AURIjrqkS5Hm47US1VK4lJNMZk3whjVJjJSWNEnh0o6XQ0I-hOZIT-AnQ/s2860/Screenshot%202023-04-22%20at%2010.50.39%20AM.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4p52-Xh3UsV5F9Id9McJdVflDHjQ2EDfu7NujM92tvKy5_K3O5I6NoDY9rfRKpXd6utKCg1Y-pzD0IjIMDv4zC75c8J8QfL9Z1Q9RHaTh8_Vlu-OeNTqO-TP1lWRyfps0MBkcNMtyQmtFreN2JDtmbQiAD6HcTqcl3isfReirKm5aTfBdsdW-iEjmJw/s1280/2023-04-22%2010.48.11.jpg

      លោកបានបន្ថែមទៀតថាដោយមានការត្រេកអរជាខ្លាំង ក្រុមយុវជននោះក៍បានគិតលុយរួចធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ក៏នាំគ្នាចេញទៅបាត់ ដោយមិនបានធ្វើឯកសារជាមួយរូបលោកឡើយរហូតមកដល់ថ្ងៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhedpbD_XwPItQ70J5-RlVLQW_iLijVvfc0YDBs9WiIUgerNvF5rHTLioK1wdKgwtYyv718ATe5q0MT5_o-MGyCzevh3OOPxOU75dmFOzNUINmpVYEoTGaxPzrXzzYiWPaOgKiFgSZYgYNj8zVx3O2jqxG7iM13FSzjo1N422HMYWvVcZYzw_MzNEL2Jg/s1280/2023-04-22%2010.48.18.jpg

 លោកបានបន្ថែមទៀតថា ការប្រកាសស្វែងរកអ្នកឈ្នះរង្វានឡានលេខរៀង១៤៧នេះ គឺដើម្បីសុំអោយគាត់មកធ្វើឯកសារនៅកន្លែងលក់ដូររបស់គាត់ ដើម្បីគាត់បានទទួលរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុនផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPutFURjUkKw3RzyGqRtF0ifDjd9YGxvEvJ8vC71eKta0OdwadyN2lFhQmQG0GpTE0ZrT-dfZi3SBM3xcOHRfG8wIhE2rznGlE_Jp9z1I_rXG6F54IYyTrJ3O6BeGB8gpkYFb6_rtpk6tbD4dawxk-FYkAwxKvjR4Yl-1xpxpH5RhiiiLx68McI7ZDFQ/s1280/photo_2023-04-20_14-03-29.jpg

ជាចុងក្រោយលោកសូមផ្តាំផ្ញើរថា បើបងប្អូនបានស្គាល់យុវជនដូចក្នុងរូបថត សូមជួយប្រាប់គាត់ រឺសាច់ញាតិរបស់គាត់ផងថា សូមឱ្យគាត់មកជួបលោកកុំបីអាក់ខាន។ ដោយឡែកបើអ្នកឈ្នះនៅតែមិនមកធ្វើឯកសារនៅកន្លែងលក់របស់គាត់ទេ គាត់នឹងដាក់ពាក្យប្តឹងជំទាស់ទៅក្រុមហ៊ុន Ganzberg មិនឱ្យបើករង្វាន់ទី១៤៧នោះ ដល់អ្នកឈ្នះបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlCpY0a7axEVj0_VdxMn0UOcYVAkPpDUAopU6S7NH7jiYM_gjTIIs8ytQI6LqH0d0r8QWIP9rV7OcUaAufZ2AOP-Dg_9dU8vMxSLunZaxxmvLuP0bqP46xlInZbfLEgdtGknznh5-yoiUTHcAabLlMquHvRX4y2WiclXfT7SNqEpLbHzspaCmol6zq8A/s1280/2023-04-22%2010.49.25.jpg

ជាចុងក្រោយលោកសូមផ្តាំផ្ញើរថា បើបងប្អូនបានស្គាល់យុវជនដូចក្នុងរូបថត សូមជួយប្រាប់គាត់ រឺសាច់ញាតិរបស់គាត់ផងថា សូមអោយគាត់មកជួបលោកកុំខាន ហើយបើអ្នកឈ្នះនៅតែមិនមកធ្វើឯកសារនៅកន្លែងលក់របស់គាត់ទេ គាត់និងដាក់ពាក្យប្តឹងជំទាស់ទៅក្រុមហ៊ុន Ganzbergមិនអោយបើករង្វាន់ទី ១៤៧នោះ ដល់អ្នកឈ្នះនោះបានឡើយ។

សូមរំលឹកផងដែរថា ស្រាបៀ Ganzberg បានដាក់រង្វាន់ជាច្រើនក្នុងគំរបកំប៉ុងស្រាបៀ ហើយសុទ្ធតែជារង្វាន់ធំៗ និងមានអ្នកឈ្នះពិតៗមែន ដែលរង្វាន់ទាំងនោះកំពុងតែរង់ចាំម្ចាស់គាស់យករង្វាន់ផងដែរ។