ជាទូទៅភ្ញៀវទេសចរណ៍ដែលបានទៅទស្សនាតែងតែចូលទៅកម្សាន្តនៅ បឹងយក្សឡោម ក៏ប៉ុន្តែពួកគេបែរជាមើលរំលងបឹងមួយ ដែលមានរូបរាងស្រដៀងទៅនឹងបឹងយក្សឡោមទៅវិញ។

បឹងយក្សម៉ាយ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ មានចំងាយប្រមាណជា ៧២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរី​នៅទីនេះមាន​សក្តានុពល ទេសចរណ៍​សំខាន់គឺជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង។អស្ចារ្យណាស់! ទិដ្ឋភាពបឹងយក្សម៉ាយ នារដូវវស្សាថតពីលើអាកាស មានរាងដូចភ្នែកមនុស្ស - មន្ទីរព័ត៌មានខេត្តប៉ៃលិន

បឹង​យក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជា​បឹង​ ដែល​មាន​ទំហំ​ធំ​ជាង​គេ​ក្នុង​ចំណោម​បឹង​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​រតនគិរី នឹង​មាន​សម្រស់ស្រស់​ស្អាត​មិន​ចាញ់​បឹង​យក្សឡោម​ប៉ុន្មានឡើយ។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​បឹង​នេះ​ នៅ​រដូវ​វស្សា​ពេល​ខ្លះ​មាន​ការ​លំបាក​ខ្លាំង ឬ ​ត្រូវ​កាត់​ផ្តាច់​បណ្តោះ​អាសន្ន ​ដោយ​ទឹក​ជនលេចអូ ដាច់​ផ្លូវ កាត់​វាលភក់ជ្រាំ​ខ្លាំង។បឹងយក្សម៉ាយ » ទេសភាពស្រស់ស្អាតខ្លាំង មិនចាញ់បឹងយក្សឡោមខេត្តរតនគិរីទេ – Knongsrok

ដោយឡែកការ​ធ្វើ​ដំណើរ​ទៅ​កាន់​បឹង​យក្សម៉ាយ នៅ​រដូវ​ប្រាំអាចប្រព្រឹត្តទៅ​បាន​ជា​ធម្មតា​ជា​មួយ​ផ្លូវ​លំ​មួយ​កំណាត់ និង ផ្លូវ​ព្រៃ​មួយ​កំណាត់ បឹង​យក្សម៉ាយ មាន​មនុស្ស​តិច​ណាស់ ​ដែល​បាន​ឃើញ និង ស្គាល់​បឹង​មួយ​នេះ បើ​ទោះ​ជា​ បឹង​យក្ស​ម៉ាយ​ជា​បឹង​ដែល​កើត​ចេញ​ពី​មាត់​ភ្នំ​ភ្លើង​ដូចជា​បឹង​យក្ស​ឡោម​ក៏​ដោយ។

គួរបញ្ជាក់ផងដែរថា រតនគិរីគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្នំភ្លើង​ងាប់​៕បឹង​យក្សម៉ាយ ជា​បឹង​កើត​ចេញ​ពី​បន្ទុះ​ភ្នំ​ភ្លើង​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា​ តែ​មិនសូវ​មាន​អ្នក​ស្គាល់ - TNAOT

រូបភាព: LEARN MORE