ប្រទេសធំជាងគេបំផុតនៅអាស៊ាន
ជាទូទៅ មនុស្សភាគច្រើនប្រហែលជាដឹងច្បាស់ហើយថារុស្សុីជាប្រទេសដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ចុះមានដែរដឹងអត់ថាប្រទេសណាដែលធំជាងគេនៅតំបន់អាស៊ានយើង?
ប្រទេសឥណ្ឌូណេស៊ី មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាសុីអាគ្នេយ៍ ស្ថិតនៅចន្លោះចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាសុីហ្វិក។
លាតសន្ធឹងលើផ្ទៃក្រឡា ១ ៩០៤ ៥៦៩គីឡូម៉ែត្រការ៉េ បានធ្វើឱ្យប្រទេសដែនកោះមួយនេះ ជាប្រទេសដែលធំជាងគេនៅតំបន់អាសុីអាគ្នេយ៍។ អ្វីដែលពិសេសនោះ ឥណ្ឌូនេសុី គឺជាប្រទេសដែនកោះធំជាងគេបំផុតនៅលើពិភពលោក ដោយមានកោះទៅជាង១៧០០០កោះឯណោះ។
ដោយមានប្រជាជនសរុប ២៧០ លាននាក់ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតទី ១៤ និងជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនបំផុតលើលោក។
ប្រជាជនឥណ្ឌូណេស៊ីជាងពាក់កណ្តាលមានទីលំនៅលើកោះជ្វា ហើយបានធ្វើឱ្យកោះនេះ ក្លាយជាកោះដែលមានប្រជាជនរស់នៅច្រើនបំផុតផងដែរបើប្រៀបធៀបទៅនឹងកោះផ្សេងៗនៅលើពិភពលោក។
ដោយឡែកប្រទេសដែលតូចជាងគេ គឺសិង្ហបុរី ដោយមានផ្ទៃក្រឡាត្រឹមតែ ៧២៨.៦ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ៕

















![Benjamin Franklin, As The Constitutional Convention Closes, Has the Last Wise Word [September 17, 1787] | A Bibliologist on the Classics](https://bibliologist.files.wordpress.com/2014/06/ben-frank.jpg)










ដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកត្រូវថែទាំ និងសម្អាតស្បែកជារៀងរាល់ថ្ងៃ កម្ចាត់ជាតិខ្លាញ់ដែលលើស កាត់បន្ថយការស្ទះ និងជួយផ្ចិតរន្ធញើស។ អ្នកគួរតែលុបគ្រឿងសម្អាង និងលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានសារធាតុសកម្មដែលជួយកាត់បន្ថយជាតិប្រេងដូចជាអាស៊ីត salicylic ។ កំណត់ការផាត់មុខ ដោយជៀសវាងការប្រើផលិតផ និងគ្រឿងសម្អាងមិនល្អ ដែលមានសារធាតុស្ទះ ងាយបង្កឱ្យកើតមុន។ ផ្លាស់ប្តូររបៀបរស់នៅ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ឧស្សាហ៍ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ កំណត់ភាពតានតឹង ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន៕






