ជាទូទៅមនុស្សស្រីភាគច្រើនត្រូវបានណែនាំឱ្យប្រើ Skincare ដើម្បីថែរក្សាស្បែកឱ្យមានភាពស្រស់ស្អាតនិងមានសុខភាពល្អ ខណៈដែលមនុស្សប្រុសមិនត្រូវបានណែនាំឱ្យប្រើ Skincare ជារៀងរាល់ថ្ងៃដូចមនុស្សស្រីនោះទេ។

មូលហេតុគឺដោយសារបុរសមានកម្រិតអ័រម៉ូន Testosterone ខ្ពស់ ដែលធ្វើឱ្យក្រពេញ sebaceous ដំណើរការល្អ នឹងធ្វើឱ្យស្បែកមានជាតិសំណើមស្រាប់។ លើសពីនេះ បរិមាណនៃជាតិខ្លាញ់របស់បុរសមិនថយចុះទៅតាមអាយុដូចស្ត្រីនោះទេ។ បរិមាណអ័រម៉ូនតេស្តូស្តេរ៉ូនចំពោះបុរសតែងតែមានស្ថេរភាព ឬថយចុះតិចតួចបំផុត ដូច្នេះហើយបុរសៗគ្រាន់តែលាងសម្អាតមុខដោយទឹកធម្មតាជារៀងរាល់ថ្ងៃ នោះអ្នកនឹងបានស្បែកស្អាតមានសំណើមគ្រប់គ្រាន់ ដោយមិនចាំបាច់ប្រើក្រែមក៏បាន។How Men Skin Is Different From Women | Wrytin

ផ្ទុយទៅវិញ ស្ត្រីកាន់តែចាស់ទៅអ័រម៉ូនក្នុងរាងកាយដូចជា estradiol និងអ័រម៉ូន Testosterone កាន់តែថយចុះបន្តិចម្តងៗ ដែលធ្វើឱ្យស្បែកកាន់តែស្តើង មិនសូវរឹងមាំ និងរលុង ដូច្នេះហើយស្បែកស្ត្រីអាចប្រឈមនឹងភាពចាស់ជាងស្បែកបុរស។ លើសពីនេះមនុស្សស្រីភាគច្រើនតែងមានទម្លាប់លាងមុខជាមួយទឹកក្តៅឧណ្ហៗ ដែលបណ្តាលឱ្យខ្សោះជាតិទឹក ធ្វើឱ្យស្បែកស្ងួត និងឆាប់ចាស់។What Is The Difference Between Male And Female Skin? – SkinKraftដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកត្រូវថែទាំ និងសម្អាតស្បែកជារៀងរាល់ថ្ងៃ កម្ចាត់ជាតិខ្លាញ់ដែលលើស កាត់បន្ថយការស្ទះ និងជួយផ្ចិតរន្ធញើស។ អ្នកគួរតែលុបគ្រឿងសម្អាង និងលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានសារធាតុសកម្មដែលជួយកាត់បន្ថយជាតិប្រេងដូចជាអាស៊ីត salicylic ។ កំណត់ការផាត់មុខ ដោយជៀសវាងការប្រើផលិតផ និងគ្រឿងសម្អាងមិនល្អ ដែលមានសារធាតុស្ទះ ងាយបង្កឱ្យកើតមុន។ ផ្លាស់ប្តូររបៀបរស់នៅ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ឧស្សាហ៍ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ កំណត់ភាពតានតឹង ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន៕
ប្រភព៖vnexpress