ជំទាវ ចន ច័ន្ទលក្ខណា ពោលសរសើរ ហ្វីយ៉ាតា ពេញៗមាត់នៅលើបណ្តាញសង្គមថាជាមនុស្សមានបេះដូងទូលាយ មិនចេះប្រកាន់ច្រើន បន្ទាប់ពីតារាស្រីរូបនេះបានធ្វើជានារីមគ្គុទេស៍តំណាងប្រទេសថៃក្នុងអំឡុងបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQ8XcgpHlDNI4d2B85Tsu2d7Uj5sbzOvUFhbbJRSp4wBSzyBUORJ8ECi0s6zCrGMZ-sIguJjwXt5rjm9P9YQB-ppWvGJBiHMOyGwXWIJHffQvSw2ri9MncO2cTONJPcQxJEzHY_SvNjaMRxcRywYewSfrXNDwsJGoZHs5ATN-NKi1P1OhJp5WCCnr/s1800/image_2023-06-05_10-41-56.png

នៅលើបណ្តាញសង្គម ប្រធានសមាគមសិល្បករខ្មែរ បានសរសេរថា «បេះដូងទូលាយណាស់កូនម្តាយ អរគុណដែលបើកចិត្តទូលាយ ដាក់ចិត្តដាក់កាយ មិនប្រកាន់ច្រើន»។ ការសរសើរនេះធ្វើឡើង បន្ទាប់ពី ហ្វីយ៉ាតា បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមក្នុងឱកាសធ្វើជានារីមគ្គុទេស៍តំណាងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsaTVtoD0JRLlOR_Rxe3CR4t2VHROvmSVupKCs1vPXUxGsyr-QZTA8Izz4fmOoXTPGm8ircBhjmBVPN3vr9g5v0mW91wJuPcO98Cxiini-UPo2hCtkpdKgmXVW3ZNIWHid6efU2kcpcvO9h0Dy92ZVFBC5TRyE6MXbKh-vIGSj9iZJJd0kMpSwUjC/s2048/image_2023-06-05_10-41-57.png

តារាម៉ូឌែល ហ្វីយ៉ាតា បានរៀបរាប់ថា «ទោះមិនបានកាន់ទង់ជាតិតំណាងប្រទេសព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសទឹកដីដើមកំណើតរបស់ខ្ញុំ ព្រោះនេះជាភារកិច្ចដែលយើងជាម្ចាស់ផ្ទះត្រូវមានភារកិច្ចចែកគ្នាក្នុងការដើរតំណាងឱ្យប្រទេសបងប្អូនជិតខាងនីមួយៗដោយក្ដីគោរពនិងស្រលាញ់។ ហើយខ្ញុំពិតជាមានមោទនភាពនិងរំភើបណាស់ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសខ្មែរយើងមួយនេះ។ សូមអរគុណដល់ប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសយើងដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ ទទួលស្វាគមន៍បងប្អូនប្រទេសជិតខាងបានយ៉ាងកក់ក្ដៅ ព្រោះក្នុងនាមពាក្យថាអាស៊ានគឺបេះដូងរួមគ្នាតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSJyXdeaibqpnT7gZ1ShijBh3MaOVIRuycjd9c1JgmQ29wk07aeZzQs2omn1PgwOaSd-dBxx5v7c_rLkzR-1AJijjSkhKQIGEzZfZ-fhJU6v0w5oaeSXxtDEX0ZvQCND5Oub98P4KH-jMxb3d01xT90RYwGw86z_sHNFCHZEuOuOuL0-kS3coajPq/s2048/image_2023-06-05_10-42-03.png

តារាស្រីចាយរាងស៊ិចស៊ីរូបនេះបានបន្តទៀតថា «នាងខ្ញុំពិតជារំភើបគោរពស្ងប់ស្ងែងដល់អត្តពលិកជាជនពិការអាស៊ាន និងបងៗកងកម្លាំងស្ម័គ្រចិត្តទាំងអស់ ក៏សូមអរគុណដល់បងៗក្រុមការងារសម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ វាពិតជាមានន័យខ្លាំងណាស់សម្រាប់នាងខ្ញុំជាកូនខ្មែរមួយរូប»។

គួរបញ្ជាក់ផងដែរថាពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ចប់ដោយរលូនដែលផ្តល់ផ្ទាំងទស្សនីយភាពមិនចាញ់ពេលពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឡើយ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់លើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI8l7OR6AS5GRgDj2vpJ4OQeuI3cehjavXO2TgNk2cd0siq8niNRllWwEiLm5FymgxHV1rnAPtcO-lKQTNki56lnfkkd6iuXAJO5EzGqrbkZ8GBXPy78EfQzqHbE40DtKs28kyQiri1EA0B6uI8dXchWw2mr--et1HYz1AvUJsYVdAhX7P8CP7Vcme/s1968/image_2023-06-05_10-42-01.png