ប្រទេសចិន៖ កសិដ្ឋានក្នុងខេត្តជាច្រើននូវប្រទេសចិនកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈជ្រូក ទន្សាយ និងត្រីរាប់រយក្បាលត្រូវបានស្លាប់ដោយសារកម្ដៅថ្ងៃ។
បច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះនឹងរលកកំដៅ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីរីករាលដាល និងរំខានដល់បណ្តាញផ្គត់ផ្គង់អាហារ និងឧស្សាហកម្ម។Farm animals, crops suffer from extreme weather affecting China

នៅលើទីតាំងមួយក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន សត្វជ្រូករាប់រយក្បាលបានងាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីដាច់ចរន្តអគ្គិសនីភ្លាមៗ បណ្តាលឱ្យសត្វជ្រូកថប់ដង្ហើមក្នុងកំដៅខ្លាំង និងចរន្តខ្យល់មិនល្អ។ កំដៅក៏បានសម្លាប់ត្រីអស់ជាច្រើនក្បាល ដែលចិញ្ចឹមនៅក្នុងតំបន់វាលស្រែ Guangxi ភាគនិរតីផងដែរ។ ថ្មីៗនេះ ដោយសារសីតុណ្ហភាពខ្ពស់បានបណ្តាលឱ្យសត្វទន្សាយងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងកសិដ្ឋាន ដែលនាំឱ្យការផ្គត់ផ្គង់មានកម្រិត។ អាជ្ញាធរក៏បារម្ភថា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់អាងទន្លេ Yangtze ដែលជាជង្រុកស្រូវដ៏ធំបំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានខែខាងមុខនេះ។Pigs, Rabbits, Fish Dying in China Amid Record Heat, Extreme Weather May  Disrupt Food Supply

យោងតាមលោក Sheng Xia អ្នកវិភាគផ្នែកកសិកម្មនៅក្រុមហ៊ុន Citic Securities បាននិយាយថា កំដៅ និងកង្វះទឹកភ្លៀងនៅតំបន់ភាគខាងលិចដូចជា Xinjiang កំពុងប៉ះពាល់ដល់ដំណាំពោត និងស្រូវសាលីផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ទឹកភ្លៀងនៅដៃទន្លេកណ្តាល Yangtze អាចនឹងថយចុះខ្លាំង ដែលនាំឱ្យមានគ្រោះរាំងស្ងួត ប៉ះពាល់ដល់ដំណាំស្រូវក្នុងតំបន់។ អាងទន្លេ Yangtze ផ្តល់ទិន្នផលស្រូវច្រើនជាង ២/៣ នៃផលិតកម្មស្រូវរបស់ប្រទេសចិន។Heatwave turns already arid Kazakh steppe into mass grave for horses |  Reutersអ្នកជំនាញបានព្យាករថាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនឹងកើតមានបន្តបន្ទាប់ទៀត ចាប់ពីខែឧសភា ដល់ ខែកញ្ញា គ្រោះរាំងស្ងួត និងទឹកជំនន់អាចកើតឡើងក្នុងពេលដំណាលគ្នា នេះបើយោងតាមការប៉ាន់ស្មានថ្មីៗរបស់មជ្ឈមណ្ឌលអាកាសធាតុជាតិ និង រដ្ឋបាលឧតុនិយមរបស់ប្រទេសចិន៕

ប្រភព៖vnexpress