Home ព័ត៌មានជាតិ កូនខ្មែរ-អាមេរិកម្នាក់ នាំយកមុខម្ហូប “អាម៉ុក” ចូលរួមប្រឡងក្នុងកម្មវិធី Master Chef អាមេរិក (មានវីដេអូ)

កូនខ្មែរ-អាមេរិកម្នាក់ នាំយកមុខម្ហូប “អាម៉ុក” ចូលរួមប្រឡងក្នុងកម្មវិធី Master Chef អាមេរិក (មានវីដេអូ)

6998
0

កូនខ្មែរ-អាមេរិក លោក Charles បាននាំយកមុខម្ហូប “អាម៉ុក ឬហហ្មុក ( AMOK )” របស់ខ្មែរយើង ទៅបញ្ចេញស្នាដៃក្នុងកម្មវិធី Masterchef United Tastes Of America ធ្វើឱ្យគណៈកម្មការ សរសើរដកចិត្តមិនរួច។

លោក Charles គឺជាជាងកាត់សក់នៅអាមេរិក ក៏ប៉ុន្តែតាំងពីតូចលោកមានក្តីស្រមៃចង់ក្លាយជាចុងភៅដ៏ល្បី ហេតុដូច្នេះគាត់ក៏បានសាកល្បងចូលរួមកម្មវិធី Masterchef United Tastes Of America។

នៅក្នុងអំឡុងពេលភ្លក់ម្ហូប សូម្បីតែគណកម្មការដ៏ល្បីលោក Gordon Ramsey ក៏សរសើរស្នាដៃរបស់លោកផងដែរ និងបាននិយាយអំពីប្រទេសកម្ពុជាយើងបន្តិចផងដែរ។

ក្រោយមានការភ្លក់ពីគណកម្មការ៤រូបរួចរាល់ហើយ លោក Charles ក៏ទទួលបានអៀមចុងភៅ ដែលសម្គាល់ថាលោកបានឆ្លងផុតវគ្គចម្រុះ ចូលទៅកាន់ជុំបន្ទាប់ផងដែរ៕

សូមទស្សនាវីដេអូ៖