កំពូលតារាចម្រៀង មាស សុខសោភា ចេញសារសូមទោសថ្នាក់ដឹកនាំ និងមហាជនទាំងយប់ ចំពោះចម្រៀងមួយបទមានចំណងជើង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ថានាងគ្មានចេតនាបំភ្លៃប្រវត្តិសាស្រ្តខ្មែរឡើយគ្រាន់តែខ្វះចន្លោះការសិក្សាមួយពេល និងសន្យាមិនឱ្យរឿងនេះកើតឡើងជាថ្មី។May be an image of 1 person and temple

នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើផេកផ្លូវការតារាចម្រៀង មាស សុខសោភា បានរៀបរាប់ថា« នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា»។May be an image of 1 person

តារាចម្រៀងរូបនេះបន្តទៀតថា «នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា »។May be an image of 1 person

គួរបញ្ជាក់ផងដែរថា តារាចម្រៀងឯករាជ្យរូបនេះ បានទម្លាក់បទខាងលើកាលពីពេលកន្លងថ្មីៗទៅនេះគឺតបតាមការសំណូមពររបស់លោកតាសក់ស ភ្នំត្បែង ហើយក៏ជាស្នាដៃនិពន្ធនៅក្នុងបទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ផងដែរ។ បន្ទាប់ពីទម្លាក់បទនេះរួចអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មបទនេះរួមទាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ , ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យតារាចម្រៀងរូបនេះលុបបទនេះចេញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgamX9uZ89fvj3FsOnzH0tfazT_p_R2Dt1YydHJm71LcPZBppnu7Og1zn2NTQ8ehHngjZ2RFMNK6MK0TkW7AZQf-X2EqHPdDaYytC1vMa6k1wYUv1KI5LAQotsQwuFDViqE5TjWenIviN-tk5auONhN2rYtpZTimtI_jk13aZK1x_Jrnk9DWNF8ia2F/s1080/photo_2023-06-05_09-04-06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWwv3fPHinllyEMpC-UmqpiZhTCi2J5qtTdChFE71rWyliW6121r090C5XaOGvJoCOiQiHc9uUxI3-DZYPsR39HlsTmRbgqoK1IUMiA2tZja0nmk2RRxVqEzmDlzhlnMSL5fQPA6I4o0ISFjWkXWH4Oa3dRedf4vA4hhCWnFlBmThOy1MlQcMdd9E/s1080/photo_2023-06-05_09-04-07%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiJ2Rmey612xvO3PSpUcFgIA3TOL_NZYCoXTdArWu6PqZQfGq-1j464_G-dY-o2CoF_HjSTPmUPXjBxSZNHkZc9-lVpIcFwr1TnnfoawfgtOwsQw0OPYHz9ilwaUm9d6KQ41O3DOk4Fnn8RmZJvDtWUqodAA-xudBiF9pDu4lBug4Wnkn9dZgePhEO/s1080/photo_2023-06-05_09-04-07.jpg