ប្រទេសវៀតណាម ៖ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម បានប្រកាសប្រមូលរថយន្តអគ្គិសនីដំបូងរបស់ខ្លួនទាំងអស់ដែលនាំចេញទៅអាមេរិក កាលពីឆ្នាំ២០២២ កន្លងមក ក្រោយពីអាមេរិកដាស់តឿនអំពីសុវត្ថិភាពរបស់រថយន្តអគ្គិសនីផលិតនៅវៀតណាម ។VinFast recalls cars in the US due to crash concerns | Raleigh News &  Observer

ការប្រកាសប្រមូលរថយន្តអគ្គិសនីត្រឡប់មកវិញរបស់ក្រុមហ៊ុននេះ ក្រោយពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អាមេរិកបញ្ជាក់ថា រថយន្តអគ្គិសនីប្រភេទ F8 របស់ក្រុមហ៊ុន VinFast ចំនួន៩៩៩គ្រឿងជួបបញ្ហាពាក់ព័ន្ធនឹងកម្មវិធី software ក្នុងអេក្រង់សងេ្ខបព័ត៌មាន ។ កម្មវិធីនេះមិនបានបង្ហាញទិន្នន័យសុវត្ថិភាពក្នុងការបើកបរទេ ហើយវាអាចបង្កគ្រោះថ្នាក់ធ្វើឱ្យរថយន្តអគ្គិសនីនេះបុកគ្នាទៀតផង ។EV Maker Vinfast Recalls Some US SUV for Software Error Making Displays  Blank - Bloomberg

ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិកសង្ឃឹមថា រថយន្តអគ្គិសនីចំនួនជាង៧០០គ្រឿងក្នុងចំណោម៩៩៩គ្រឿងរបស់ក្រុមហ៊ុន VinFast មិនទាន់បានបញ្ជូនទៅឱ្យអតិថិជន ឬក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទេ ។ ចំណែកក្រុមហ៊ុន VinFast ប្រកាសថា ខ្លួនបានបញ្ជាឱ្យគេប្រមូលរថយន្តនេះត្រឡប់មកវិញហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់ទទួលបានព័ត៌មានថា រថយន្តទាំងនេះបង្កគ្រោះថ្នាក់ណាមួយទេ ។VinFast recalls all of its U.S. vehicles | Automotive News

ក្រុមហ៊ុន VinFast បានចេញសេចក្តីប្រកាសនេះក្នុងរយៈពេលតិចជាង២សប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនប្រកាសថា នឹងចុះបញ្ជីផ្សារហ៊ុននៅអាមេរិក តាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន VinFast បានប្រកាសប្រមូលរថយន្តអគ្គិសនីប្រភេទ VF8 ចំនួន២.៧៨១គ្រឿងត្រឡប់មកវិញ ខណៈក្រុមហ៊ុនបានលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ហើយគេរកឃើញថា រថយន្តអគ្គិសនីទាំងនេះមានបញ្ហាហ្វ្រាំងមុខ ៕ ប្រភព ៖ AEC Connect