Home Blog Page 172

ប៉ីប៉ី ឌី ចូលរួមជាមួយ ជី ដេវីត ១ម៉ឺនដុល្លារ ខណៈមានជនឆ្លៀតឱកាសយករូបលោកបោកប្រាស់សប្បុរសជន

0

ដ្បិតថាពេលនេះ ប៉ីប៉ី ឌី មិនប្រកាសប្រមូលធិនិដូចមុន ប៉ុន្តែទឹកចិត្តមានឈាមជ័រខ្មែរតែមួយលោកក៏បានចូលរួមជាស្បៀងនិងសម្ភារៈមួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះពេលនេះ ប៉ីប៉ី ឌី ប្រកាសចូលរួមជាមួយនឹងមូលធិនិតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ១ម៉ឺនដុល្លារ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiswebnUNQYYfjU5R72O13hOLYF_xZrjRDaOoX-BCgMuoTtvF0Fzv56FaWmk8jGtioKAidHvHbRoNGRTpCCtNeqjke6zRnyftjIfm0umBUlPDBAbw7VGq5VgBB9asmoj98piHqGohubE0vZboUtvaa-0vS2psWzT0yBrXT3bJhgSPYHqRWHcOGVmjDhYvcz/s1440/image_2025-12-10_09-05-01.png

    នៅយប់ថ្ងៃទី៩ ខែធ្នូ ប៉ីប៉ី ឌី បានប្រកាសថា «ខ្ញុំសូមចូលរួមចំណែកជួយបងប្អូនភាសសឹកតាមរយៈមូលនិធិដែលដឹកនាំដោយលោក G-Devith ចំនួន១ម៉ឺនដុល្លារ។ ដោយសារតែបច្ចុប្បន្នខ្ញុំនៅក្រៅប្រទេស ទាល់តែថ្ងៃទី១១ពេលយប់ទើបត្រឡប់ទៅដល់ខ្មែរវិញ ដូច្នេះខ្ញុំមិនទាន់អាចជួយអ្វីបានខ្ញុំមិនឱបដៃមើលទេ»។ ទឹកចិត្តសប្បុរសនេះបានធ្វើឱ្យមហាជនកោតសរសើរ ប៉ីប៉ី ឌី ជាច្រើនទោះបីជាកន្លងមកលោកត្រូវបានជនមួយចំនួនលាបពណ៌ ឬចោទប្រកាន់កិបកេងលុយមូលនិធិក្តីប៉ុន្តែទឹកចិត្តជាខ្មែរមិនអាចឱបដៃឈរមើលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyycPup1rimuRv68xDHLNGxRFMx1BnxSCJvIGqAyQslz3VTPoUtdVlQF4CwT6Yh-Q7C-l2IvvHIZF0B65eKBFm_I39YO2-WR7fL_8L7GfvFtnQE41jtZ8ZL42ZodZKTVbu50azSeav7UNWX2vSUBTNVux0wdB4SUjlZYBq6VrVpjCOOJgWlLWhUdfuny_P/s1440/image_2025-12-10_09-05-02%20(2).png

    មានការចូលរួមមូលនិធិអ្នកចម្បាំងឈាមខ្មែរពីសំណាក ប៉ីប៉ី ឌី ចំនួន១ម៉ឺនដុល្លារ រួមទាំងសប្បុរសជនដទៃ តារាចម្រៀង ជី ដេវីត ធានាអះអាងអាចទុកចិត្តលោកនិងទេព បូព្រឹក្ស បាន។ តារាចម្រៀងរូបនេះបានសរសេរថា «អ្នកអាចទុកចិត្តខ្ញុំ មួយជីវិតប្តីប្រពន្ធខ្ញុំ ខ្ញុំមិនដែលនឹងស្មានថាខ្ញុំអាចជាចំណែកបន្តិចបន្តួចអាចជួយសងគុណដល់ប្រទេសជាតិនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCkJ2iYZbqedAj8a5tZjpK2b_HZesZkWnqPRnYEOoqe9YiuY4BkfTWnEIqUVA7tIb-szP7SE4vtyfkw9Rle9xkO6aRZU1Nf6jFtJHrDAYSY37wnXsHqyBxURQVYCeNLSWD93HUrvg2cyzWhF5mg00grohUk4ILPbuHvxqyzdM_liJrEajYDLpN4VLTQTSu/s1440/image_2025-12-10_09-05-03%20(2).png

    អ្វីដែលកាន់ហួសចិត្តស្របពេល ប៉ីប៉ី ឌី បានចេញវីដេអូមួយជាកម្លាំងចលករឱ្យខ្មែររួបរួមគ្នាជួយដល់ជួយភៀសសឹកស្រាប់តែវីដេអូនោះត្រូវបានជនឆ្លៀតឱកាសយកទៅធ្វើរឿងមិនគប្បីបោកបញ្ឆោតទឹកចិត្តសប្បុរសជនទៅវិញ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWTNvpDXOrrWuTfY0vjtaaRSOU-cbRkiXlBl2wF0A4DY7wI6THbn_iHFk0W44p93es0iPg9Fna_E_YL-OgnrCkA1SdNACGLoHyY6FDsKVj5aTNJBZfnrVtx87DLrL-1U3BGItdPQDDO1OqkTsbM-up2iDuHan-KZ5ZBw5Dgg-ZfPGBMQOpRK2rV30Gdzoa/s1440/image_2025-12-10_09-05-05.png
    តាមការបង្ហាញរបស់ពិធីករ សុខ រ៉ាស៊ី ជនបោកប្រាស់នោះបានប្រើប្រាស់អាខោនរបស់ ប៉ីប៉ី ឌី ដោយយកគណនីធនាគារមកបង្ហាញដល់លោកប៉ុន្តែនៅពេលផ្ទេរប្រាក់ចេញទៅពុំមែនជាឈ្មោះរបស់ ប៉ីប៉ី ឌី ឡើយ។ ជាមួយគ្នានេះលោកបានប្រាប់សប្បុរសជនឱ្យមានការប្រុងប្រយ័ត្នពីជនឆ្លៀតឱកាសក្នុងពេលប្រទេសរបស់យើងកំពុងមានសឹកសង្គ្រាមពីការឈ្លានពានរបស់ថៃ៕

ប្រទេសនានាលើពិភពលោកអំពាវនាវឱ្យថៃបញ្ឈប់សង្គ្រា.មឈ្លា.នពានជាបន្ទាន់ និងងាកមកចរចារកសន្តិភាពជាមួយកម្ពុជា

0

រយៈពេលជាច្រើនថ្ងៃមកនេះ កងទ័ពថៃបានបង្កើនការបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសា.ហាវព្រៃ.ផ្សៃ ដោយមិនគោរពច្បាប់អន្តរជាតិ និងមិនស្តាប់តាមប្រទេសណាទាំងអស់ដែលអំពាវនាវឱ្យថៃបញ្ឈប់សង្គ្រា.មជាបន្ទាន់ និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឡើងកំដៅជាថ្មីនេះ បានធ្វើឱ្យប្រទេសនានា ដូចជា ៖ ម៉ាឡេស៊ី ជប៉ុន អង្គការសហប្រជាជាតិ អាមេរិក ចិន និងវៀតណាម បារម្ភយ៉ាងខ្លាំងអំពាវនាវឱ្យថៃបញ្ឈប់សង្គ្រា.មឈ្លា.នពាន ងាកមកគោរពបទឈប់បា.ញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib-SplfO4Z9WVH_NmwxytI1-sSXcyewfqUYdeHJ9m7mWM2d2sNtBHO5Y6_QLSBdd1DIRDwwqwSQOxg1spqDN03Gl7bhQlCCPZJ2JgdWTkibbECRXGNZMfpqAMs6kdfCfFbg63cn9iQ3ZHEzLoQYPJaaQZnIEioJzcUFTJthAL7nZgu3X5baxIdlZJz0JI1/s1000/photo_2025-12-10_11-03-48.jpg
ទោះជាប្រទេសនានា រួមទាំងមហាអំណាចពិភពលោក អំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជាក្តី ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នៅតែប្រកាន់ជំហររឹងរូសមិនឈប់បាញ់ដាច់ខាត មិនព្រមចរចាអ្វីទាំងអស់ គឺមានតែជំរុញឱ្យកងទ័ពបាញ់ប្រហារកម្ពុជាឱ្យខ្លាំងជាងមុនដើម្បីកាន់កាប់ទឹកដីកម្ពុជានៅព្រំដែន ហើយលោកថែមទាំងមិនចាប់អារម្មណ៍អាមេរិកដំឡើងពន្ធទំនិញ ដោយថា នេះជាបញ្ហារវាងកម្ពុជា-ថៃ ប្រទេសនានាមិនពាក់ព័ន្ធ ។ នេះបញ្ជាក់ពីរដ្ឋាភិបាលថៃលែងគោរពច្បាប់អន្តរជាតិ ទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងជាថ្មី ស្របពេលភាគខាងត្បូងប្រទេសថៃកំពុងប្រឈមនឹងទឹកជំនន់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលរាប់រយឆ្នាំ បណ្តាលឱ្យថៃខាតបង់សេដ្ឋកិច្ចស្មើទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ។ វិបត្តិនេះធ្វើឱ្យនាយករដ្ឋមន្ត្រីថៃរងការស្តីបន្ទោស និងបាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ទើបប្រឹងប្រកាន់ជំហររឹងរូសឈ្លានពានទឹកដីកម្ពុជាដើម្បីឱ្យពលរដ្ឋសរសើរលោកជាវីរៈបុរសវាយដណ្តើមទឹកដីប្រទេសជិតខាង ទោះប្រឈមសម្ពាធពីអន្តរជាតិ ឬអំណាចអាមេរិកក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUWxaSB5gLqfpM0l-x944SRaFd7-OjEA3FjQnnLBm6VWVa3CxaGIl6pNFLJwV0rRhyx_aLGhjQ_4wd2CInuUwBBr_oTv1LlwYKpf7yi8Til41y7_pFqIsZWmVV4VeZ5pCjQwBrRl1bbmnOEfba3ePKTyv8kQBfBMvAocrHJ0r6-hne5Mfuui3zao3HxT7N/s600/photo_2025-12-10_12-13-33%20(3).jpg

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញក្តីបារម្ភចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បន្ទាប់ពីថៃបើកការបាញ់ប្រហារយ៉ាងកំរោលមកលើកម្ពុជាកាលពីថ្ងៃទី៨ ខែធ្នូ ។ លោកថា សង្គ្រាមផ្ទុះឡើងជាថ្មីនេះប្រឈមនឹងហានិភ័យនៃការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោកក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់អ្នកស្លាប់ និងរងរបួសក្នុងការប៉ះទង្គិចគ្នាផងដែរ ។

កាលពីថ្ងៃទី៨ ខែធ្នូ ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ ក៏បង្ហាញក្តីបារម្ភយ៉ាងខ្លាំងដែរចំពោះកងទ័ពថៃបាញ់ប្រហារមកលើអធិបតេយ្យកម្ពុជាកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលថៃរៀបចំផែនការប្រយុទ្ធជាមួយកងទ័ពជាសម្ងាត់ដើម្បីបង្កសង្គ្រាមជាថ្មីក្រោយទឹកជំនន់ស្រកភ្លាម។ ស្ថានទូតជប៉ុននឹងសហការជាមួយអាមេរិក ម៉ាឡេស៊ី និងប្រទេសនានា ដើម្បីរកវិធីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ ដោយគាំទ្រឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BoVH-Puq5kaC05SaA89t0lPl9dKMqLgEXliCRpg5s-ncdtQ0AO5WJjFBYkbySiMyVCQpgU13Sny5M69VSTgIEsYEOgysPMY_oKArKvm6gDKi9UtLKrUIoaIGsmq-nGB-v_cThQWZ1jH6JxYc2smOdT5237OYLvjSEujvGyNKGSf1Z8Ru7l7b7PfuHc51/s1280/photo_2025-12-10_12-13-33.jpg

ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បារម្ភខ្លាំងបំផុតចំពោះស្ថានការណ៍តានតឹងជាថ្មីរវាងកម្ពុជា-ថៃនៅតាមបណ្តោយព្រំដែន ដោយអ្នកនំាំពាក្យរបស់លោក Guterres បាននិយាយកាលពីថ្ងៃទី៨ ខែធ្នូ ថា លោកអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជា និងងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី ។ លោកក៏អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែតុលា កន្លងមក ។

នៅថ្ងៃទី៩ ខែធ្នូ នេះ លោក Marko Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបង្ហាញក្តីបារម្ភចំពោះការប្រយុទ្ធកំពុងបន្ត និងការស្លាប់ រងរបួសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយលោកថា អាមេរិកនឹងជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការពារជនស៊ីវិល ។ ភាគីទាំងពីរត្រូវត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងដែលចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរកាលពីខែតុលា ។ ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក គឺបន្ទាប់ពីលោកប្រធានាធិបតី Trump អំពាវនាវមុននេះឱ្យថៃឈប់ឈ្លានពានកម្ពុជា និងគោរពកិច្ចព្រមព្រៀងសន្តិភាពដែលលោកជាអ្នកផ្តួចផ្តើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXi2oT603xCw1N-EHR1feZPwEGwNyLMjqgNLrE8d-EvIOkLVySEzzn88Z1AzQ1nK8UcT9YAuV3PFLgyc2YPVw-_0S1gM7s_fHkRNjj0MIKDSMWRN1JHaF6lzK2DcUcelZYGZX0bbLA9eUmr0kdWX8QUQb3rE-jl_D-7itTqlrMwL0tGu7OfkqHhLswiTRb/s640/photo_2025-12-10_12-13-33%20(2).jpg

នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានអំពាវនាវឱ្យថៃបញ្ឈប់ការបាញ់ប្រហារកម្ពុជាជាបន្ទាន់ ប្រទេសទាំងពីរត្រូវអត់ធ្មត់ និងការពារកុំឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកាន់តែឡើងកំដៅ ។ ក្នុងនាមជាមិត្ត និងប្រទេសជិតខាងដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា-ថៃ ចិនសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងអាចចរចាគ្នាបញ្ចប់សង្គ្រាម ។ ចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនដើម្បីជួយកាត់បន្ថយស្ថានការណ៍តានតឹង និងជម្លោះពេលនេះ ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារក្នុងហ្វេសប៊ុកថា «ក្នុងនាមជាមិត្តភក្តិ និងប្រទេសជិតខាងរបស់កម្ពុជានិងថៃ ភាគីចិនសង្ឃឹមដោយស្មោះថា កម្ពុជានិងថៃរក្សាភាពអត់ធ្មត់ ធ្វើការជាមួយគ្នា ដើម្បីចៀសវាងស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។ ភាគីចិននឹងបន្តដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួន ក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍នេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC74RP-syt8iNKNZNjI2jY4MeQBzH2tDYZp2eOfExiyyeIabn9rgX7HaT1t_TP0JXqbiej-aEbi9MtRYkAfz1kn1Fl5so_C_WkNGmzKE1g7ibAP_v8nOpDuCybpcDOEIfeqrTrMIs5m6IL7yAC-foPxETXF8eoiCt1BjMmwjiID3qeSfsy6hR0gvGx3m_i/s1280/photo_2025-12-10_12-13-34.jpg

វៀតណាមក៏បារម្ភចំពោះការស្ថានការណ៍ឡើងកំដៅនៅព្រំដែនកម្ពុជា-ថៃដែរ ដោយអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ឱ្យខ្លាំងបំផុត បញ្ឈប់ការប្រើប្រាស់កម្លាំងទ័ព និងងាកមកចរចារកសន្តិភាពក្នុងតំបន់ ។ នៅថ្ងៃទី៩ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang ថា វៀតណាមបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ប៉ះទង្គិចជាថ្មីរវាងកម្ពុជា-ថៃដែលបង្កឡើងដោយកងទ័ពថៃ អ្នកស្រីអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ប្រតិបត្តិការកងទ័ព អនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងចរចារកដោះស្រាយបញ្ហាដោយសន្តិវិធីតាមច្បាប់អន្តរជាតិ ។

អ្នកស្រីបន្តថា វៀតណាមគាំទ្រយ៉ាងមុតមាំឱ្យប្រទេសទាំងពីរឈានទៅរកការចរចា អនុវត្តបទឈប់បាញ់ដើម្បីស្តារសន្តិភាព សហការព្រំដែនក្នុងលក្ខណៈមិត្តភាព និងរួមគ្នាជាធ្លុងមួយក្នុងស្មារតីសាមគ្គីភាពអាស៊ានដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ និងតំបន់ ។ ការប៉ះទង្គិចគ្នានៅបណ្តោយព្រំដែនប្រទេសទាំងពីរបានបង្កឱ្យមានការភ័យខ្លាចពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTtQ6KLUl1u7UBK8Nlhyphenhyphenk0esLF5Qq1kSFmEeW3mDkOGJJCa8kz1oZxRQYR-neSq-FW78z3y8aDSO-Q1gCsOqffwbHGyHRIvebHCwxIVbiMmOuaq_1br3vDcVQfwCZ2RvdezOVG_KQtjzV9vj85Gke4jq80nOARyDw5hNeZJAStly_8AQpGCZpQ7BAco8jH/s620/photo_2025-12-10_11-03-47%20(2).jpg

ទោះជាពិភពលោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពាន និងងាកមកចរចាជាមួយកម្ពុជា ប៉ុន្តែមេដឹកនាំថៃ លោក Anutin Charnvirakul នៅតែប្រកាន់ជំហររឹងរូសមិនឈប់បាញ់ដាច់ខាត មិនចរចាអ្វីទាំងអស់ ថែមទាំងជំរុញឱ្យកងទ័ពថៃសម្រុកវាយកម្ពុជាកាន់តែខ្លាំងដើម្បីឈ្លានពានទឺកដីកម្ពុជា និងកំទេចប្រាសាទបុរាណដោយគ្មានស្តាយស្រណោះ ។ ថៃតែងតែប្រាប់ពិភពលោកថា ខ្លួនគ្រាន់តែការពារអធិបតេយ្យប៉ុណ្ណោះ និងចង់បានសន្តិភាព ប៉ុន្តែទង្វើជាក់ស្តែងផ្ទុយពីការលើកឡើង បើថៃចង់បានសន្តិភាពពិតមែន ហេតុអ្វីបដិសេធការចរចាដោយសន្តិវិធី និងពង្រីកតំបន់ជម្លោះ ។

យោងតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ នេះ កងទ័ពថៃបានធ្វើសកម្មភាពបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយកងទ័ពថៃវាយសម្រុកខ្លាំងនៅបុស្សស្បូវ ជាំតែ និងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលតំបន់មុំបី អានសេះ ភ្នំខ្មោច និងប្រាសាទព្រះវិហារ ។ កងកម្លាំងកម្ពុជាបាននិងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពាន និងឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGLnT9Mt8GVr3hVfPTEGMxrkhwbZLORnBC2MGwsBNuCqQ-rsk0-R_u_6bM-Atx4IDnXPkCwc2BLaIW-UB2_s5yseWhRDsWswmyo2AMZ1Tci6H_oDXHMcLI1eLi4LQ4JFDVoh7xkyaPeDEZP4u3RyAvoBuomNySQYWIJGQ_uh9AXd1wMYLgosNsPp_pcUMJ/s1200/photo_2025-12-10_11-03-47.jpg

ពលរដ្ឋខ្មែរបង្ហាញអារម្មណ៍ឈឺចាប់ ក្រោយមរតកដូនតារងការបំផ្លិ.ចបំផ្លា.ញដោយយោធាថៃ

0

រវាងម្តាយបង្កើត និងម្តាយក្លែងក្លាយ! ខណៈកម្ពុជាព្យាយាមថែរក្សា ផ្ដល់ការគោរព និងឲ្យតម្លៃយ៉ាងខ្លាំងចំពោះប្រាសាទបុរាណដែលជាគេរដំណែលរបស់បុព្វបុរសខ្មែរ ថៃដែលតែងអះអាងថាខ្លួនគឺជាម្ចាស់ដែរនោះ បែរជាមានចិត្តអប្រិយ ហ៊ានបំផ្លាញចោលនូវសម្បត្តិរាប់ពាន់ឆ្នាំទាំងនោះ នៅពេលដែលខ្លួនមិនអាចដណ្ដើមយកមកគ្រប់គ្រងបាន។ ទង្វើទមិឡគ្មានសាសនានេះ បានធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទេសមានការឈឺចាប់ និងខឹ.ងសម្បារចំពោះថៃជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi82liRgf8iDGriY7MSaE32-Kg0ze70YT_cAs0eOZQvD5_qmEo3DFtJOUPUKH9aXnWxzW1TsFs2Jl5iXDEACqDCf9pHo_VzTqw4HQj1PKGuwnsQ0Y0g8gaGDx0CEM1GdTIc994kA7LaDo0QjcU7gQOJW0hAnzTOP5RvXahyphenhyphen2IDHsRD2BwIW9UZi8Qbvqv4C/s1280/photo_2025-12-10_10-26-29.jpg

តាមរយៈរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ ជម្លោះប្រដាប់អាវុ.ធតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និង ថៃ ដែលផ្ដើមឡើងពីការឈ្លានពានរបស់ថៃចូលក្នុងទឹកដីកម្ពុជា បានផ្ទុះឡើងជាថ្មីម្ដងទៀតកាលពីថ្ងៃទី៨ ខែធ្នូ។ ក្នុងជម្លោះនេះ ភាគីថៃបានប្រើប្រាស់អាវុ.ធតូចធំគ្រប់ប្រភេទ វា.យប្រហារកម្ទេចដោយមិនរើសគោលដៅ ដែលនាំឲ្យការប្រយុទ្ធគ្នាមិនត្រឹមតែប៉ះពាល់ដល់មូលដ្ឋានទ័ពប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់ជនសុីវិលកម្ពុជាយ៉ាងខ្លាំងផងដែរ។

អ្វីដែលកាន់តែធ្វើកម្ពុជាឈឺចាប់ និងរឹតតែទទួលយកមិនបាននោះ គឺយោធាថៃបានប្រើយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក ទៅទម្លាក់គ្រាប់បែ.កនៅទីតាំងប្រាសាទតាក្របី ដែលថៃកន្លងមកអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ឲ្យរងការខូចខាតបែ.កបាក់ទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរគួរឲ្យសង្វេគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGavaLxN1qdRjk__7rqqTGaT13IhVunyI32dXdrQ_5bOXUtb44hFe796lx3T7PY6ajLnQamB50iL7HNoMrZ1-xNvPdfkfEkAuvnQxfk82EnaFFjzJRraj3TghjL0yqokVPYlq3hlK8oG3yZucEeWWm-kWSoqtIAm1SUbIyhhkRT1DHDFPQfnyHugn6R4tA/s931/photo_2025-12-10_10-26-30%20(2).jpg

មហាជនទូទៅ ជាពិសេសពលរដ្ឋកម្ពុជាបានចោ.ទសួរថា «បើថៃគឺជាម្ចាស់របស់ប្រាសាទនេះ ចុះហេតុអ្វីបានជាហ៊ានបំផ្លិចបំផ្លាញវាឲ្យខ្ទេចខ្ទីយ៉ាងនេះទៅវិញ? ក្រែងវាជាកេរ្តិ៍របស់ដូនតាដែលខ្លួនតែងទាមទារដណ្ដើមពីកម្ពុជាយកមកគ្រប់គ្រងកន្លងមក ម្ដេចក៏បែរជាធ្វើបែបនេះទៅរួច? អំពីដ៏ឃោរឃៅព្រៃផ្សៃបំផុតរបស់ថៃនៅពេលនេះ បានបញ្ជាក់ប្រាប់ពិភពលោកយ៉ាងច្បាស់ថា ថៃគឺជាចោ.រឈ្លានពានយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ។

ជាមួយគ្នានេះដែរ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៩ ខែធ្នូ បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងទាក់ទងជាប្រចាំជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសដើម្បីស្នើសុំអន្តរាគមន៍ឲ្យយោធាថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញតំបន់បុរាណដ្ឋាន រាប់បញ្ចូលទាំងប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលបានរងការខូចខាតដោយសារការប្រយុទ្ធគ្នាដែលកើតមានឡើងថ្មីៗនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV-YtyQiwULrw0yLPUP21rpkeki_7ZqaAQ5EAYQnfZqCGNe8t3LlEP4qM_-wwt-igfPPP7Q9HkDCYRaKfWIiaRDyuwAXr_kiEgDCQK9Ahuc3sWTYM7dZGFG3n6bvS3L7HEDWjEqWX25aW-hiIIHqqtpuw5MibHX09yXd4IMKensJ4A2KutpIGu5sWikTvK/s1280/photo_2025-12-10_10-26-30.jpg

ក្រសួងបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របី ដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ ក្រសួងបានចាត់ទុកទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ និងការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុក ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងវប្បធម៌ ក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូប ដែលស្រឡាញ់ការពារបេតិកភណ្ឌនៃមនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0yIXGYPVDa7wVINEvb7IA3RmRkAEKp2GCd_No08gZXTSRJR424jo7Pra_1KmZVEd9Yof30Rvo8CZ2oBEsUxzaKl1pE8hanlbHZYF4U9G3RWBv49ky7cI-uFQsIuN6BOdM6g3xLrr211DNakEZh_4L9U_oiWGxZ0PHpToXvi5WeHeiOQ4YSlqhpSz0OcX/s1278/photo_2025-12-10_10-26-29%20(2).jpg

កម្ពុជាប្រកាសដកខ្លួនទាំងស្រុងពីការប្រកួតសុីហ្គេមនៅប្រទេសថៃ ដោយសារបារម្ភអំពីសុវត្ថិភាព

0

កម្ពុជាបានសម្រេចចិត្តនៅវិនាទីចុងក្រោយថា នឹងដកខ្លួនចេញពីការប្រកួតកីឡាសុីហ្គេម លើកទី៣៣ នៅឯប្រទេសថៃ ដោយប្រតិភូ និងអត្តពលិករបស់កម្ពុជាទាំងអស់នឹងត្រូវធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃនេះ ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោងតាមគណៈកម្មការជាតិអូឡាំពិកកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbx3s2ZrmBhHAUupCdRr2X3R4CofHW2ySh4phA2D4w7Nut41COVdzLWB2oxj4JLu0C3WRlyDhBaYbeGrqhlTGOXA-XOTtJRxWszaN4oMafSAP5WmCUqRonMChV6fX5xRdQLM1k6MTjXcgV-dCsNJ8bm1zHsE3TbYfa3YXOuB9UGCns8gIebYkU34vG8kao/s2000/595841693_836066602650096_1939225288378056455_n.jpg

តាមរៈសេចក្ដីប្រកាសព័ត៌មានផ្លូវការនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការជាតិអូឡាំពិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ទៅកាន់សហព័ន្ធរៀបចំកីឡាសុីហ្គេមប្រទេសថៃថា ដោយសារមានការព្រួយបារម្ភ និងការសំណូមពឬពីក្រុមគ្រួសាររបស់អត្តពលិក ក្នុងការទទូចឲ្យសាច់ញាតិពួកគេដែលមកប្រកួតសុីហ្គេមនៅប្រទេសថៃនេះ ត្រឡប់ទៅផ្ទះវិញជាបន្ទាន់ គណៈកម្មការជាតិអូឡាំពិកកម្ពុជាបានសម្រេចថា នឹងដកខ្លួនចេញពីការប្រកួតសុីហ្គេមនេះតែម្ដង ហើយនឹងរៀបចំឲ្យប្រតិភូ និងអត្តពលិកទាំងអស់ធ្វើដំណើរទៅកម្ពុជាវិញភ្លាមៗផងដែរនៅថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMrsCRki39YrwDhRx1auwRPuQ4mBLt0iiUJtZbL3-7qvAVLYXOS7S42wSATwbvvcl-yjkCH8A9P_KqmyTRyt4GvqVUd0kI0R1k9hJYmJFOp9ncMyXdgmbnspdOCy525O2wBnI112fdrBApVKKAQg64juoM53pH9TjE2vAGxOdHtNZNjHEMmaPv09J_Qhu_/s1080/596406063_836742585915831_7512302942713037856_n.jpg

ការសម្រេចចិត្តចុងក្រោយរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា បានធ្វើឡើងក្រោយស្ថានភាពប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ នៅតាមព្រំដែនមានភាពតានតឹងកាន់តែខ្លាំងឡើងៗ។ ការណ៍នេះបានជំរុញឲ្យកម្ពុជាត្រូវដកខ្លួនជាបន្ទាន់ ក្រោយពេលដែលពិធីបើកព្រឹត្តិការណ៍សុីហ្គេមទើបបានបញ្ចប់ទៅកាលពីយប់មិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuKOwBcqN6lSJPHeTmMS3x9DtCPNKmjEiu5Xm7Zzlp15Tj3DwWSbuAkdjTp3Lqu9446dK33477DhWF77m0aS50VASoB6ASnMjTDWjDmItfDrAJ1-sSWgxJwg-YDqbE0mC-iUQyGikN-QLoEiJ_wzbmwLa-tDnNr-_QSShzlqdG1ldLXqGUDKyJ779S1Ora/s2000/597374343_836067165983373_5673323944396313873_n.jpg

យ៉ាងណាក៏ដោយ ដើម្បីជាការទទួលខុសត្រូវ កម្ពុជាក៏បានសូមអភ័យទោសផងដែរចំពោះការចាកចេញ មួយនេះ ដែលអាចនឹងធ្វើឲ្យមានភាពរអាក់រអួលកើតឡើងនៅក្នុងការរៀបចំកាលវិភាគប្រកួតនៅក្នុងព្រឹត្តិការណ៍សុីហ្គេមនៅក្នុងប្រទេសថៃ៕

ថៃបដិសេធសំណើម៉ាឡេស៊ី ដោយលើកឡើងថា គ្មានទេការចរចាដើម្បីសន្តិភាពជាមួយកម្ពុជា!

0

ប្រទេសថៃ ៖ បន្ទាប់ពីថៃបើកការបា.ញ់ប្រ.ហារលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសាហា.វព្រៃ.ផ្សៃមិនឈប់ឈរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតីអាមេរិក និងអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យថៃឈប់បង្កសង្គ្រា.មជាបន្ទាន់ និងងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ប៉ុន្តែមេដឹកនាំថៃបដិសេធគ្រប់ប្រទេសដែលអំពាវនាវឱ្យថៃឈប់ឈ្លា.នពាន និងចរចាសន្តិភាព ។ នាយករដ្ឋមន្ត្រីថៃប្រកាសថា មិនបញ្ចប់សង្គ្រា.មទេ កងទ័ពថៃត្រូវតែបន្តប្រយុ.ទ្ធតាមផែនការគ្រោងទុកដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-16 និង Gripen កម្ទេ.ចមូលដ្ឋានទ័ព និងតំបន់ស៊ីវិលកម្ពុជា ។

ប្រទេសនានាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាផ្ទុះឡើងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយកងទ័ពថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសារកម្ពុជា-ថៃ គឺជាសមាជិកអាស៊ានដូចគ្នាត្រូវអត់ធ្មត់បំផុត ។ ពេលកងទ័ពថៃវាយប្រហារកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពកម្ពុជាអត់ធ្មត់មិនតបត ប៉ុន្តែដោយសារថៃសម្រុកវាយខ្លាំងតាមបណ្តោយព្រំដែន ប្រាសាទបុរាណ និងតំបន់ស៊ីវិល កងទ័ពកម្ពុជាក៏បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យកម្ពុជា ។

កាលពីថ្ងៃទី៩ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារពីគោលជំហររបស់រដ្ឋាភិបាលថៃក្នុងហ្វេសប៊ុកថា «ថៃមិនឈប់បា.ញ់ប្រ.ហារដាច់ខាត» ក្រោយពីមានព័ត៌មានថា ថៃយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសុំឱ្យថៃចរចារកសន្តិភាពជាមួយកម្ពុជា ។ លោក Anutin បញ្ជាក់ថា ថៃនឹងបញ្ឈប់សង្គ្រាមលើកនេះទេ កងទ័ពថៃត្រូវតែប្រយុទ្ធបន្តដើម្បីការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋនៅព្រំដែន ។

នាយករដ្ឋមន្ត្រីថៃបានបង្ហោះសារក្នុងហ្វេសប៊ុកឈ្មោះ «Anutin Charnvirakul» អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ដែលសរសេរជាភាសាអង់គ្លេសថា «Thailand’s direction remains status quo. No ceasefire.» មានន័យថា «គោលជំហររបស់រដ្ឋាភិបាលថៃដូចមុន គ្មានការឈប់បា.ញ់ឡើយ» ។

ការបង្ហោះសាររបស់នាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីលេខាធិការនាយករដ្ឋមន្ត្រី អ្នកស្រី ត្រៃស៊ុលី ត្រៃស៊ុណាក់គូន បដិសេធការចុះផ្សាយរបស់សារព័ត៌មានបរទេសថា ថៃយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ឱ្យថៃឈប់បាញ់កម្ពុជា នាវេលាម៉ោង១១យប់ថ្ងៃទី៩ ខែធ្នូ ថា ជាព័ត៌មានមិនពិត គឺមិនស្របនឹងគោលជំហររបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថៃ ។

លោក Anutin បានទាត់ចោលសំណើរបស់ម៉ាឡេស៊ីដែលស្នើឱ្យថៃឈប់បាញ់កម្ពុជា ដោយនៅតែប្រកាន់គោលជំហរដដែលថា ស្ថានការណ៍ពេលនេះ ថៃមិនអាចឈប់បាញ់កម្ពុជា ពីព្រោះកងទ័ពថៃត្រូវតែធ្វើសង្គ្រាមតាមផែនការគ្រោងទុក ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី៩ ខែធ្នូ លោក Anutin ប្រកាសក្តែងៗថា ថៃនឹងធ្វើសង្គ្រាមបន្តទៀត និងជំរុញឱ្យកងទ័ពបាញ់ប្រហារកម្ពុជាមួយទំហឹង ។

ក្រសួងការបរទេសថៃមានតួនាទីជូនដំណឹងទៅមន្ត្រីទូតនានានៅទូទាំងពិភពលោក និងប្រាប់ទៅអង្គការសហប្រជាជាតិ ដោយថៃព្យាយាមទម្លាក់កំហុសលើកម្ពុជាបង្កសង្គ្រាមមុន ដើម្បីបិទបាំងទង្វើឈ្លានពានរបស់ថៃដែលមិនគោរពច្បាប់អន្តរជាតិ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃសំណូមពរឱ្យពលរដ្ឋជឿជាក់តែព័ត៌មានក្លែងក្លាយក្នុងប្រទេសរបស់ខ្លួន និងកុំជឿតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ដើម្បីកុំឱ្យពលរដ្ឋទទួលព័ត៌មានពិត ។

គួរបញ្ជាក់ថា លោក Anutin បានរៀបចំផែនការទុកមុនយូរមកហើយឱ្យកងទ័ពបាញ់ប្រហារកម្ពុជា ដើម្បីរកសំឡេងគាំទ្របន្តតំណែងនៅឆ្នាំ២០២៦ ក្រោយពីប្រជាប្រិយភាពធ្លាក់ចុះខ្លាំងដោយសារខ្វះសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគត្បូងស្លាប់រហូតដល់ជាង១,០០០នាក់ និងបិទបាំងព័ត៌មាន ក៏ដូចជាបែកធ្លាយរូបភាពលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មឆបោកអនឡាញជនបរទេស ។

លោកក៏រងការរិះគន់ខ្លាំងរឿងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុតក្នុងប្រវត្តិសាស្ត្រ និងមានកំហុសបច្ចេកទេសច្រើន មិនថាគ្មានអំពូលភ្លើងគ្រប់គ្រាន់ បន្ទប់ទឹកគ្មានអនាម័យ សំរាមពាសពេញ ការដាក់តាំងស្លាកសញ្ញាតាមផ្លូវមានទំហំតូច ផ្សព្វផ្សាយការលេងល្បែង និងរៀបចំអាងទឹកមិនទាន់រួចរាល់ ។ ហេតុនេះ លោកក៏រៀបចំផែនការជាមួយកងទ័ពបង្កសង្គ្រាមវាយកម្ពុជាដើម្បីស្តារប្រជាប្រិយភាពឡើងវិញឱ្យបានមុនថ្ងៃទី១២ ខែធ្នូ ដោយសុខចិត្តលះបង់ជីវិតពលរដ្ឋឱ្យតែបានកាន់អំណាចបន្ត ៕

ក្រសួងការបរទេសអាមេរិក ជំរុញឲ្យបញ្ឈប់ជម្លោះជាបន្ទាន់ ក្រោយថៃរំលោ.ភបទឈប់បា.ញ់

0

វ៉ាសុីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានបង្ហាញការព្រួយបារម្ភចំពោះអំពើហិង្សាដែលទើបផ្ទុះឡើងសារជាថ្មីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយជំរុញឲ្យភាគីទាំងសងខាងបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ និងវិលត្រឡប់ទៅរកវិធានការដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIa-tC81Nk618VRGhnhiPB6J9myZFABVABvfKsq9P28EDHfglqZuA1r-ptVxamPd0PSqlo86LnfDGryPVbn1WMMF7KvBmvFyBKKJNQ4RsFQ2UbvY5VkKai-5Oka6g1eJ99get32bv438ddYy8q5K7-4SKU4l-bM65zq_tiiPpugWnZTzPmb4ei_kg300M/s1280/photo_2025-12-10_08-40-16.jpg

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក Marko Rubio រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានសរសេថា «សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាដែលកំពុងបន្ដ និងការស្លាប់ របួស នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ »
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy5bsOtmZ4T1Prz9ORwtPXH2NHBRR5MGHbi19YD8eSSkZ2x4JGqLkiex_YO9PEzjj66FAcHewjeZuCEPVJ-vsVuuY38oRhwjLCVz8inq6uplqDDv9mmSQQZapb1RPwDn3_gQ5XMJdwT_sjvxkn4lASeNMoOUG1gF7N5Bh-0KywSOmlsl0SNJWViKdSvus3/s1280/photo_2025-12-10_08-40-15.jpg
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ផងដែរថា «សហរដ្ឋអាមេរិក នឹងជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH2g9Hh10XeQXDfIALFGvBZeXDaikMMjnkaFB4INatFI7Shy_YwGOcRHZWS9VaRizZfVBk3TCT5nCPtdXhb8MvtjgbW9nPl38G-_ekSGXrM2UjQtweIQKHynmgDfvKmntkN7IfeZZ5bS540Rq7EJe7SwAPi9hrcpNlQqO0rBERBb6oQUbcav7AJUEeU921/s1000/photo_2025-12-10_08-40-16%20(2).jpg

សាររបស់លោករដ្ឋមន្ដ្រីការបរទេសអាមេរិក ធ្វើឡើងបន្ទាប់ពីថៃបានបើកការវាយប្រហារមកលើកម្ពុជាទាំងបំពានមិនរើសគោលដៅ រហូតបណ្ដាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជាស្លា.ប់៧នាក់និងរបួសប្រមាណ២០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpN620LqUSU2-_Y99YDPjFnorcovLvUGpw-bUMlkylvp2mYyLKhmU-tq4noBb6VW8XwlCISIcvXQpi7CZQveBtIybbx7CexGTuoh3cZL3aQLCNeseI4GfiJkLOVhFI0gXbc0Yz4DfROFZTzzEmInp2OdpCqcPPnBPqHJMpjDqPENdKAK3ci5vpD8w5Uaom/s760/photo_2025-12-10_08-40-16%20(3).jpg

យ៉ាងណាគួរជម្រាបថា គិតមកត្រឹមព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពសមរភូមិដែលបានប៉ះទង្គិចគ្នាមួយចំនួនតាមបណ្ដោយព្រំដែន ហាក់មានសភាពស្ងប់ស្ងាត់។ ដោយឡែកតំបន់ខ្លះទៀតដូចជា តំបន់ភ្នំខ្មោច ខេត្តព្រះវិហារ យោធាថៃនៅតែបន្ដសកម្មភាពបា.ញ់ផ្លោងកាំភ្លើងធំយ៉ាងសន្ធឹកកាន់តែខ្លាំងជាងម្សិលមិញទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipB6eSdDRuyq0OENy4yigLdKaEncKy2SB9HjcJHcGoHn3GGP5rsXYR77svxBPeuxBfIorGWk3POCSWh2p9cAsro07r_GAr5Jcs5jR2GYDPnoBwtrI_wllA_vHIkfgGxREtZh4dzrkq9Szh5eVEmeeJRlRmsFMIgoFZUqhw5RYW0wDzVtjdqcDHj3CoHBej/s640/photo_2025-12-10_08-40-15%20(2).jpg

ស្របពេលជាមួយគ្នានេះ កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

ណា សាឌី អត់ទ្រាំមិនបានលើកឡើងបែបនេះក្រោយឃើញការជេរប្រមា.ថទៅលើអត្តពលិកខ្មែរទៅប្រកួតស៊ីហ្គេម

0

ជុំវិញស្ថានការណ៍ព្រំដែនកាន់តែតានតឹងអ្នកមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អត្តពលិកកម្ពុជាចូលរួមប្រកួតស៊ីហ្គេមដែលប្រព្រឹត្តទៅនៅប្រទេសថៃ ប៉ុន្តែអ្នកមួយចំនួនបែរជាបញ្ចេញមតិជេរប្រមាថមិនសមរម្យមកកាន់ជាតិសាសន៍ឯង។ ឃើញមានការប្រើសម្តីមិនសមរម្យបែបនេះពិធីការិនី ណា សាឌី បាននិយាយថាព័ត៌មានផ្លូវការមិនទទួលយកបែរជាយកព័ត៌មានបំផុសបំផុលជាន់ពន្លិចខ្មែរគ្នាឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio-6hv4457k0EzlyIFj0QMnCHK7jCAz84Dts-5pX2Egy4nYww3nhXrhEFVrpgUQ6QzyAqKIAe8FVwrwmGHbZiMo8LQ1qmQfl0lKlJm23rG0j1XxqWpRW2aCD1MKmFTL57x-x81S_RvE0cfwOGjEtVgaL_F97LsJEsOSaw6ttRWPtxAs2eimtzs2cZ634CQ/s2048/image_2025-12-09_14-54-42.png
នៅថ្ងៃទី៩ ធ្នូ ណា សាឌី បានចែករំលែករូបភាពមួយសន្លឹកពីកីឡាករ កីឡាការិនី ធ្វើដំណើរចេញទៅប្រកួតស៊ីហ្គេមលើកទី៣៣នៅឯប្រទេសថៃស្របពេលជាមួយគ្នានេះប្រទេសទាំងពីរប៉ះទង្គិចយ៉ាងខ្លាំងក្លានៅតាមព្រំដែនបន្ទាប់ពីភាគីថៃបើកការវាយប្រហារទាំងកំរោល។ ទោះយ៉ាងណា ការចេញដំណើររបស់អត្តពលិករបស់កម្ពុជាត្រូវរងការស្តីបន្ទោសពីអ្នកលេងបណ្តាញសង្គមមួយចំនួនរហូតធ្វើឱ្យពិធីការិនីប្រចាំទូរទស្សន៍បាយ័ននិយាយឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidFEmEB1hwFJqEd0NT0qy-2vl00EGoIliigl2C8OxuiFZSJMfwA77V9B3M304KxkehEdWNo8M5YXGPm-hqXD5tcvx4HgWzrfg-uTIC7dEUX8dqS8lF40UKcHL7Onqn28SMs5ocmxXhQnG-Ew5vlFPU2HQ32Zneuu7pJB-7rvUC1CMZC2WZ3Ta-lkWuQs_1/s960/image_2025-12-09_14-54-39.png
ណា សាឌី ថា «ឃើញក្នុង cmt មានតែសំដីអាក្រក់និងជេរឈាមជ័រគ្នាឯង។ សម្តេចពុកលោកមានប្រសាស៍ហើយ កីឡា sea game កម្ពុជានៅតែចូលរួមធម្មតា។ ហេតុអ្វីត្រូវជាន់ពន្លិចគ្នាឯងពេលនេះ? ព័ត៌មានផ្លូវការត្រឹមត្រូវអត់អានទេអានតែព័ត៌មានបំផុសបំផុល។
ក្នុងចិត្តពួកយើងឈឺចាប់ តែយើងមិនបានខ្លាចប្រទេសចង្រៃហ្នឹងទេព្រោះវាជាតួនាទី និង ការតំណាងជាតិខ្មែរ។ សូមផ្លាស់ប្តូរការជាន់ពន្លិច មកលើកទឹកចិត្តពួកគាត់វិញទៅបងប្អូនពួកគាត់ត្រូវការការលើកទឹកចិត្ត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEtIomNdbIH2z-rF5nrV7njjqhruR8IGGdc6LHg_9cB1HoVmkmc5lXLevq-8tknpUaU522MiG5uDtGUykQ6r90WdQoqiM2SnvndXIPJjv1fKWfcv9wiA3IwqxXYYVzP5CrgZrnzspryHu4MTdak4AoH2Qq0UibcqcDLZiQ6ZX3HtfNbdDCMCPmAb4BbTed/s2000/image_2025-12-09_14-54-45.png
ជាមួយនឹងសំណេរខាងលើនេះ ណាសាឌី បានបង្ហោះសំណេរមួយទៀតថា «កីឡា seagame លើកទី33 មិនមែនជារបស់សៀមទេគឺជាព្រឹត្តិការណ៍តំបន់អាស៊ីអាគ្នេយ៍ គ្រាន់តែសៀមទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ.»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikZop5Ku7sIQYz6qMRdsw9pcnAK6wqs7CRaylJZ5ZbzXNGCx8hV4XSpg9ezDzkHN0xHf_1au04ofYGgFqSMFg7X5eZoEWkKbXlDX2e0rKVhGpP-ynaeMTBq_ROpg4s94LYgOsZW1CVkxweJZ1Fn7bpBohb2IqSbBBIJnqooGlWdEThFj6fpLrWjX7g2PRx/s2000/image_2025-12-09_14-54-44.png

គូសបញ្ជាក់ថា នៅថ្ងៃទី៨ ខែធ្នូ សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើដល់អត្តពលិកកម្ពុជាដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ចូលរួមការប្រកួតជាធម្មតា។ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ១៣៧នាក់ លើ ១២ប្រភេទកីឡារួមមាន កីឡាអត្តពលកម្ម, ហែលទឹក, តេក្វាន់ដូ WT, ជឺជីតស៊ូ, បាល់ទាត់លើតុ, កាយសម្ព័ន្ធ, ជិះសេះ, គុនដាវ, ឃីកបុកស៊ីង, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងកីឡាអេឡិចត្រូនិក៕

ផ្ទុះការសង្ស័យនាយករដ្ឋមន្ត្រីថៃបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាដើម្បីគេចវេសពីការរំលាយសភាបោះឆ្នោតជាថ្មី

0

ប្រទេសថៃ ៖ ពលរដ្ឋក្នុងបណ្តាញសង្គមថៃបានផ្ទុះការសង្ស័យជាបន្តបន្ទាប់លើលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បង្កសង្គ្រា.មឈ្លានពា.នកម្ពុជា ដើម្បីគេចវេសពីការរំលាយសភាបោះឆ្នោតជាថ្មីដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយសារលោកចង់កាន់តំណែងបន្តទៀត ។ លោក Anutin ត្រូវបានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំងសម្រេចឱ្យកាន់តំណែងនាយករដ្ឋមន្ត្រីត្រឹមតែ៤ខែប៉ុណ្ណោះ និងតម្រូវឱ្យរំលាយសភានៅឆ្នាំ២០២៦ ដើម្បីផ្តល់សិទ្ធិឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទើបរៀបចំផែនការសង្គ្រា.មទុកមុន និងផ្តល់សិទ្ធិពេញលេញឱ្យកងទ័ពបា.ញ់ប្រ.ហារកម្ពុជាមុនធ្លាក់ពីតំណែង ។

ការបង្កសង្គ្រាមជាមួយកម្ពុជាម្តងទៀត បន្ទាប់ពីរដ្ឋាភិបាលថៃបានរៀបចំជំរំជនភៀសសឹកសម្រាប់ឱ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅរួចជាស្រេច និងបញ្ជូនកងកម្លាំងទ័ព ត្រៀមអាវុ.ធធុនធ្ងន់គ្រប់ប្រភេទមកកាន់តំបន់ព្រំដែន រួមទាំងយន្តហោះចម្បាំង F-16 សម្រាប់ទម្លាក់គ្រាប់បែកមិនរើសកន្លែង ដូចជា ទីប្រជុំជនរបស់ពលរដ្ឋស៊ីវិលកម្ពុជា ។ រដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពរួចរាល់ ហើយពេលទឹកជំនន់នៅភាគខាងត្បូងស្រកភ្លាម ក៏ចាប់ផ្តើមអនុវត្តផែនការសម្ងាត់តែម្តង ។

តាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម គឺរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីលោក Anutin ទទួលសំឡេងគាំទ្រពីពលរដ្ឋថៃធ្លាក់ចុះខ្លាំង ដោយសារគ្មានសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១,០០០នាក់ ។ លើសពីនេះ មានការបែកធ្លាយរូបថតលោក Anutin អង្គុយនៅតុអាហារ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោ.កអនឡាញបរទេស និងរងការរិះគន់ពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុតក្នុងប្រវត្តិសាស្ត្រ ខ្វះខាតមុខក្រោយ ធ្វើឱ្យថៃអាម៉ាស់មុខពេញពិភពលោក ទើបលោក Anutin ប្រឹងស្តារប្រជាប្រិយភាពរបស់ខ្លួន បើមិនផ្ទុះអាវុ.ធជាមួយកម្ពុជាទេ លោកនឹងធ្លាក់ពីតំណែងនៅមុនថ្ងៃទី១២ ខែធ្នូ ។

នាយករដ្ឋមន្ត្រីថៃគ្មានជម្រើសអ្វីផ្សេងទេក្រៅពីបង្ករឿងចោទប្រកាន់ធ្វើសង្គ្រាមឈ្លានពានកម្ពុជា ដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រកាន់តំណែងបន្តទៀត តាមរយៈការបណ្តុះស្មារតីឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ពីព្រោះលោក Anutin អនុវត្តនយោបាយដើរដល់ផ្លូវទាល់ ទើបយកកម្ពុជាមកពាក់ព័ន្ធនឹងរឿងផ្ទៃក្នុង ។

បណ្តាញសង្គមថៃរិះគន់ថា បញ្ហាធំនៅពីក្រោយខ្នងការបង្កសង្គ្រាម គឺរហូតមកដល់ថ្ងៃទី៨ ខែធ្នូ នៅមិនទាន់ដឹងច្បាស់លាស់ថា តើចំនួនពលរដ្ឋនៅស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់កើនឡើងប៉ុន្មានពាន់នាក់ទេ លោក Anutin ពុំបានបញ្ជាក់ចំនួនអ្នកស្លាប់ពិតប្រាកដ ហើយលោកក៏រងការរិះគន់ពីសង្គមថៃរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមអន់បំផុត មិនអធិកអធិម ។ លោក Anutin ក៏រៀបចំផែនការយូរមកហើយដើម្បីវាយកម្ពុជា ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏និយាយដូចគ្នានេះដែរថា លោករៀបចំផែនការរួចអស់ហើយ ។ លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី៩ ខែធ្នូ ថា ពុំអាចបញ្ឈប់សង្គ្រាមបានទេ ត្រូវតែប្រយុទ្ធបន្តទៀត កងទ័ពថៃត្រូវអនុវត្តតាមបទបញ្ជា និងផែនការដែលបានគ្រោងទុក រដ្ឋាភិបាលគាំទ្រកងទ័ពពេញទី និងគ្រប់ទម្រង់ ។

បើតាមមតិនានាក្នុងសង្គមថៃ គឺរដ្ឋាភិបាលពុំគួរបង្កសង្គ្រាមជាមួយកម្ពុជាជាថ្មីទេ ពីព្រោះអ្នកស្លាប់ និងរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងបំផុត គឺពលរដ្ឋ ។ ហេតុនេះ សង្គ្រាមជាមួយកម្ពុជា គឺគ្រាន់តែជាការរៀបចំឡើងរបស់រដ្ឋាភិបាលថៃប៉ុណ្ណោះ មិនមែនជាសង្គ្រាមពិតប្រាកដ ពីព្រោះលោក Anutin ចង់បង្កសង្គ្រាមដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនធ្វើឱ្យពលរដ្ឋថៃស្លាប់ច្រើនដោយសារទឹកជំនន់នៅភាគខាងត្បូង និងប្រជាប្រិយភាពធ្លាក់ចុះ ។ លោក Anutin ចង់ក្លាយជាវីរបុរសស្តារប្រជាប្រិយភាពឡើងវិញ ដោយសុខចិត្តលះបង់ជីវិតកងទ័ព និងពលរដ្ឋ ។ នេះជាការយកព័ត៌មានសង្គ្រាមឈ្លានពានកម្ពុជា មកបិទបាំងទង្វើអសមត្ថភាពរបស់ខ្លួនក្រោយរងការរិះគន់ខ្លាំងពីសង្គម ៕

ផលនៃការបង្កសង្គ្រា.ម! ថៃបិទសាលារៀនតាមបណ្តាខេត្តជាប់ព្រំដែនជិត១ពាន់កន្លែងបន្ទាប់ពីកងទ័ពថៃសម្រុកបា.ញ់ប្រ.ហារកម្ពុជា

0

ប្រទេសថៃ ៖ តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារឥតឈប់ឈរមកលើដែនអធិបតេយ្យភាពកម្ពុជា និងពង្រីកភូមិសាស្ត្រការវា.យប្រ.ហារតាមបណ្តោយព្រំដែនជាបន្តបន្ទាប់ ដោយប្រើប្រាស់អាវុ.ធ និងយុទ្ធោបករ.ណ៍បំផ្លិ.ចបំផ្លា.ញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើ.ងដៃ, កាំភ្លើ.ងយន្ត, កាំភ្លើ.ងត្បាល់ MT60, រថក្រោះ, កាំភ្លើ.ងធំ 155mm, កាំភ្លើ.ង 12,7 ព្រមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់, យន្តហោះ AT-6 ទម្លាក់គ្រា.ប់បែក, ដ្រូនទម្លាក់គ្រា.ប់បែក និងបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងទឹកដីកម្ពុជា ។

បន្ទាប់ពីកងទ័ពថៃសម្រុកបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល សាហាវឃោរឃៅ និងព្រៃផ្សៃបំផុត នៅថ្ងៃទី៩ ខែធ្នូ នេះ ក្រសួងអប់រំថៃបានបញ្ជាឱ្យបិទសាលារៀននៅខេត្តចំនួន៦ជាប់ព្រំដែនកម្ពុជា ស្មើជិត១ពាន់កន្លែង ដើម្បីផ្តល់សុវត្ថិភាពឱ្យកូនសិស្ស គ្រូបង្រៀន និងផ្តល់ភាពងាយស្រួលដល់កងទ័ពថៃធ្វើសកម្មភាពឈ្លានពា.នកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងអប់រំ អ្នកស្រី Narumon Pinyosinwat បាននិយាយពីកងទ័ពថៃបា.ញ់ប្រហារលើដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែង ដែលធ្វើឱ្យពលរដ្ឋរស់នៅតាមព្រំដែនត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយសាលារៀនថៃជាច្រើនកន្លែងបិទទ្វារជាបន្តបន្ទាប់ ។ ហេតុនេះ ក្រសួងអប់រំថៃសម្រេចបិទសាលារៀនចំនួន៩៩០កន្លែងក្នុងខេត្តចំនួន៦ រួមមាន ៖ សុរិន្ទ ស៊ីសាកេត បុរីរាំ ស្រះកែវ ឧប៊ុនរ៉ាជថានី និងត្រាត ដោយសារស្ថានការណ៍តានតឹងដែលបង្កឡើងដោយកងទ័ពថៃ ។

ចំណែកសាលារៀនផ្សេងទៀតនឹងក្លាយជាជម្រកភៀសសឹកសម្រាប់គ្រូបង្រៀន កូនសិស្ស និងពលរដ្ឋក្នុងតំបន់ស្នាក់នៅ ដោយជម្រកភៀសសឹកបានត្រៀមកន្លែងសម្រាក អាហារ ទឹកផឹក អគ្គិសនី និងបន្ទប់ទឹករួចរាល់ហើយ ។ ក្រៅពីនេះ ក្រសួងអប់រំបានបញ្ជាឱ្យគ្រឹះស្ថានអប់រំតាមបណ្តាខេត្តសហការជាមួយកងទ័ព និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ដើម្បីផ្តល់សុវត្ថិភាពឱ្យកូនសិស្ស និងគ្រូបង្រៀន ។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែធ្នូ ដោយសារកងទ័ពថៃនៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជា ក្រសួងអប់រំយុវជន និងកីឡាកម្ពុជា បានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងខេត្តឧត្តរមានជ័យជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុវត្ថិភាពគ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់បណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់កងទ័ពថៃចូលទឹកដីកម្ពុជា ។

យោងតាមក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ កងកម្លាំងកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងការគំរាម ឬប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ។

កម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយជាការបង្ហាញយ៉ាងច្បាស់ថា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្រោមសាក្សីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕

នាយករដ្ឋមន្ត្រីថៃ ៖ «មិនបញ្ចប់សង្គ្រា.មទេ កងទ័ពថៃនឹងបន្តធ្វើសង្គ្រា.មឈ្លា.នពានកម្ពុជាតាមផែនការគ្រោងទុករហូតដល់កម្ពុជាព្រមចាញ់»

0

ប្រទេសថៃ ៖ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងសា.ហាវឥតឈប់ឈរ ដោយប្រើប្រាស់អាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ហើយនាវេលាម៉ោង១២និង៣៣នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែធ្នូ កងទ័ពថៃបានបា.ញ់ប្រ.ហារដោយមិនរើសគោលដៅ និងប្រើប្រាស់កាំភ្លើ.ងធំ ១០៥មម និង ១៥៥មម បា.ញ់ចូលទីប្រជុំជនដែលមានពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ នេះជាទង្វើអមនុស្សធម៌ដ៏សា.ហាវឃោរ.ឃៅ ដែលថៃបាន រំលោ.ភបំពានបទឈប់បា.ញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

កងទ័ពថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីនេះ បន្ទាប់ពីកងទ័ពថៃបានរៀបចំផែនការសម្ងាត់ជាមួយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បើកការបាញ់ប្រហារកម្ពុជាក្នុងទ្រង់ទ្រាយធំឱ្យបានមុនថ្ងៃទី១២ ខែធ្នូ មុនពេលនាយករដ្ឋមន្ត្រីថៃធ្លាក់ពីតំណែង ។ ពេលថ្ងៃកំណត់មកដល់ រដ្ឋាភិបាលថៃក៏រៀបចំឆាកល្ខោនឱ្យកងទ័ពសម្តែងជារងរបួសដឹកទៅមន្ទីរពេទ្យនៅព្រំដែន ដោយចោទប្រកាន់កម្ពុជា ហើយក៏យកលេសបង្កសង្គ្រាមតែម្តង ។ សង្គ្រាមដែលរៀបចំដោយរដ្ឋាភិបាលថៃ ក្នុងបំណងបិទបាំងរឿងអាស្រូវជាច្រើនរបស់នាយករដ្ឋមន្ត្រីថៃ ទាំងខ្វះសមត្ថភាពដោះស្រាយទឹកជំនន់ បង្ក្រាបការឆបោកអនឡាញក្នុងប្រទេស និងដើម្បីឱ្យពលរដ្ឋងាកមកចាប់អារម្មណ៍សង្គ្រាម ភ្លេចគិតពីរឿងអាស្រូវទាំងនេះ ។

លោក Anutin ថែមទាំងប្រកាសក្តែងៗកាលពីថ្ងៃទី៨ ខែធ្នូ ថា ឈប់ចរចាជាមួយកម្ពុជា ហើយមិនចាប់អារម្មណ៍ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពទេ ។ វាជាបញ្ហារវាងកម្ពុជា-ថៃ លោកមិនខ្វល់អាមេរិកដំឡើងពន្ធទំនិញថៃ ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លែងមានប្រសិទ្ធភាពហើយ បើកម្ពុជាចង់ឱ្យថៃឈប់បាញ់ លុះត្រាតែយល់ព្រមធ្វើតាមលក្ខខណ្ឌរបស់ថៃ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៩ ខែធ្នូ លោក Anutin ប្រកាសមិនបញ្ចប់សង្គ្រាមទេ ដោយសារបានបើកដៃឱ្យកងទ័ពបន្តធ្វើសង្គ្រាមឈ្លានពានកម្ពុជាតាមផែនការគ្រោងទុក រហូតដល់កម្ពុជាយល់ព្រមចុះចាញ់ ។ លោកបាននិយាយមកកាន់សារព័ត៌មានថា នឹងគ្មានការចរចាអ្វីទាំងអស់ កងទ័ពថៃបើកឆាកប្រយុទ្ធយ៉ាងកំរោលនៅតាមបណ្តោយព្រំដែនដើម្បីបង្ហាញពីភាពខ្លាំងឱ្យប្រទេសជិតខាងឃើញ ។

នាយករដ្ឋមន្ត្រីថៃបន្តថា ការបាញ់ប្រហារកម្ពុជាលើកនេះ មិនមែនមកពីលោកចង់បានសំឡេងគាំទ្រច្រើនពីពលរដ្ឋ ឬចង់បានសន្លឹកឆ្នោតដើម្បីបន្តតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ទេ ហើយលោកក៏មិនខ្វល់នឹងប្រទេសនានាអំពាវនាវឱ្យថៃឈប់ឈ្លានពានកម្ពុជាដែរ លោកធ្វើតែម្យ៉ាង គឺផ្តល់សិទ្ធិពេញលេញឱ្យកងទ័ពប្រើប្រាស់អាវុធគ្រប់ប្រភេទនៅព្រំដែនមួយទំហឹង ។ ការប្រយុទ្ធនេះ បន្ទាប់ពីរដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពវាយកម្ពុជាក្នុងទ្រង់ទ្រាយធំពេលទឹកជំនន់តាមបណ្តាខេត្តស្រកចុះ ។

គួរបញ្ជាក់ថា តាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម គឺរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបា.ញ់ប្រហារកម្ពុជាជាផ្លូវការតាំងពីថ្ងៃទី៧ ខែធ្នូ បន្ទាប់ពីលោក Anutin ទទួលសំឡេងគាំទ្រពីពលរដ្ឋធ្លាក់ចុះខ្លាំង ដោយសារគ្មានសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លា.ប់រហូតដល់ជាង១,០០០នាក់ ។ លើសពីនេះ ថែមទាំងបែកធ្លាយរូបថតលោកអង្គុយនៅតុអាហារ មានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោ.កអនឡាញជាជនបរទេសឈ្មោះ បេន ស្មីត ទើបប្រឹងស្តារប្រជាប្រិយភាពមុនការបោះឆ្នោត បើមិនផ្ទុះអាវុ.ធជាមួយកម្ពុជា លោកអាចនឹងធ្លាក់ពីតំណែងមុនថ្ងៃទី១២ ខែធ្នូ ។

លើសពីនេះ លោក Anutin រងការចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដែលត្រូវពលរដ្ឋរិះគន់ការរៀបចំអន់បំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងជាការរៀបចំហួសសម័យ ។ បញ្ហាទាំង៣នេះធ្វើឱ្យលោក Anutin បាត់បង់ប្រជាប្រិយភាពយ៉ាងខ្លាំង ដូច្នេះ វិធីតែមួយគត់ដើម្បីស្តារប្រជាប្រិយភាពឡើងវិញ គឺបង្កសង្គ្រាមជាមួយកម្ពុជា ដើម្បីឱ្យសារព័ត៌មាននានាផ្សព្វផ្សាយពីសង្គ្រាម និងបិទបាំងរឿងមិនល្អរបស់ខ្លួន ។

ទង្វើរបស់ភាគីថៃពេលនេះ គឺផ្ទុយពីពាក្យសម្តីរបស់មេដឹកនាំថៃដែលថាចង់បានសន្តិភាពជាមួយប្រទេសជិតខាង ថៃគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែបែរជាគាំទ្រឱ្យកងទ័ពធ្វើសង្គ្រាមជាផ្លូវការបាញ់ប្រហារលើទឹកដីកម្ពុជាដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ។ នេះបញ្ជាក់ថា មេដឹកនាំថៃមិនចង់បានសន្តិភាពទេ ប៉ុន្តែបង្ហាញពីគំនិតឈ្លានពានវាតទីដណ្តើមទឹកដីប្រទេសជិតខាង ៕