Home Blog Page 173

អ្នកស្រាវជ្រាវឯករាជ្យដាស់តឿនស្មារតីពលរដ្ឋថៃឱ្យស្រឡាញ់សន្តិភាព មិនមែនជំរុញកងទ័ពវាយប្រ.ហារកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗ

0

ប្រទេសថៃ ៖ ពលរដ្ឋថៃមួយចំនួនធំបានញុះញង់ និងជំរុញឱ្យកងទ័ពថៃវាយប្រ.ហារកម្ពុជាលើកនេះមួយទំហឹង កុំដកដៃ ឬកំទេ.ចឱ្យខ្ទេច ដើម្បីបញ្ចប់ជម្លោះឆាប់ៗ ដោយសារពួកគេចិញ្ចឹមចិត្តឈ្លានពា.នទឹកដីកម្ពុជាយូរមកហើយ ។ ពលរដ្ឋថៃមានគំនិតជ្រុលនិយមបែបនេះ ដោយសារការអប់រំប្រវតិ្តសាស្ត្រក្លែងក្លាយក្នុងសាលារៀន និងការបំភ្លៃប្រវតិ្តសាស្ត្រក្នុងបណ្តាញសង្គម ទើបមិនចង់បានសន្តិភាពជាមួយប្រទេសជិតខាង ដោយគាំទ្រឱ្យកងទ័ពវាយកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗ ។ ប៉ុន្តែអ្នកស្រាវជ្រាវឯករាជ្យដាស់តឿនស្មារតីពលរដ្ឋថៃឱ្យស្រឡាញ់សន្តិភាព បញ្ឈប់ការញុះញង់ ពីព្រោះការ​ធ្វើសង្គ្រា.មទ្រង់ទ្រាយធំត្រូវចំណាយប្រាក់អស់រាប់លានបាត ។

គំនិតជាតិនិយមជ្រុល វង្វេងប្រវត្តិសាស្ត្រក្នុងសង្គមថៃ គឺជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាល និងកងទ័ពថៃ រំលោភយ៉ាងធ្ងន់ធ្ងរនូវបទឈប់បាញ់ ដែលកម្ពុជា-ថៃបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនធ្វើជាសាក្សី និងរំលោភសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតីអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីទាំងឡាយដែលសម្រេចបានក្នុងកិច្ចប្រជុំវិសាមញ្ញ និងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ។

អ្នកស្រាវជ្រាវឯករាជ្យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាអ្នកនិពន្ធដ៏ល្បីល្បាញនៅប្រទេសថៃ លោក ស៊ុផាឡាក់ កានចាណាក់ខុនឌី បានដាស់តឿនស្មារតីពលរដ្ឋថៃឱ្យស្រឡាញ់សន្តិភាព មិនមែនជំរុញកងទ័ពវាយប្រហារកម្ពុជាមួយទំហឹងនោះទេ ដោយលោកថា ៖ «ពលរដ្ឋថៃគួរទាមទារសុំសន្តិភាព មិនមែនជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗទេ ដែលពាក្យនេះនឹងធ្វើឱ្យជម្លោះមិនបញ្ចប់ ប៉ុន្តែវាជាការចាប់ផ្តើមពង្រីកសង្គ្រាម» ។

លោកបន្តថា ពលរដ្ឋថៃនៅតាមព្រំដែនតែងតែជំរុញឱ្យកងទ័ពវាយកម្ពុជាមួយទំហឹងដើម្បីបញ្ចប់ជម្លោះឆាប់ៗ ឬញុះញង់ឱ្យកងទ័ពធ្វើសកម្មភាពបង្កសង្គ្រាមឱ្យដឹងឈ្នះចាញ់ ហើយសូម្បីតែរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងមេបញ្ជាការកងទ័ពថៃ ក៏និយាយពាក្យនេះដែរ ។ ពាក្យថា «វាយទៅទៅ ដើម្បីបញ្ចប់ជម្លោះឆាប់ៗ» គឺចាប់ផ្តើមឡើងពីពលរដ្ឋថៃរស់នៅព្រំដែនដោយសារពិបាកទ្រាំនឹងស្ថានការណ៍ព្រំដែនបណ្តាលមកពីការប៉ះទង្គិចដោយអាវុធ ប៉ុន្តែការបញ្ចប់ជម្លោះមានច្រើនវិធី ។

ពលរដ្ឋថៃតែងតែនិយាយពាក្យ «វាយទៅទៅ ដើម្បីបញ្ចប់ជម្លោះឆាប់ៗ» មកពីពួកគេគិតថា ថៃមានកម្លាំងទ័ពច្រើនជាង និងអាវុធទំនើបជាង ដែលអាចកំទេចកម្ពុជា ទាំងដែលការពិត កងទ័ពថៃគ្មានសមត្ថភាពដល់ថ្នាក់នោះទេ ។ កងទ័ពថៃអាចវាយកម្ពុជាទ្រង់ទ្រាយធំបាន លុះត្រាតែចំណាយថវិការាប់លានបាត និងប្រើប្រាស់អាវុធទំនើបៗ ប៉ុន្តែបច្ចុប្បន្ន ថៃគ្មានអាវុធទំនើបច្រើនទេ ហើយលោក ស៊ុផាឡាក់ អ្នកស្រាវជ្រាវឯករាជ្យមិនប្រាកដចិត្តថា តើកងទ័ពថៃអាចវាយកម្ពុជាយ៉ាងយូរបានប៉ុន្មានថ្ងៃ ។

អ្នកស្រាវជ្រាវឯករាជ្យដាស់តឿនស្មារតីពលរដ្ឋថៃឱ្យយល់ពីផលប៉ះពាល់សេដ្ឋកិច្ចនៅព្រំដែន ដោយពលរដ្ឋថៃគួរសុំសន្តិភាព និងកុំនិយាយពាក្យ «វាយទៅទៅ ដើម្បីបញ្ចប់ជម្លោះឆាប់ៗ» ពីព្រោះជាការញុះញង់ធ្វើឱ្យជម្លោះមិនបញ្ចប់ ប៉ុន្តែជាការពង្រីកសង្គ្រាម ។ ការបញ្ចប់ជម្លោះព្រំដែន គឺបញ្ចប់ដោយការចរចារកសន្តិភាពដែលកម្ពុជា-ថៃកំណត់ជាមួយគ្នា ហើយសង្គមថៃគួរគិតពីពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់អាស៊ានដូចគ្នា ។

ការដាស់តឿនឱ្យពលរដ្ឋថៃស្រឡាញ់សន្តិភាព គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារលើកម្ពុជាជាថ្មីតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បែរជាចោទប្រកាន់កម្ពុជាបើកការវាយប្រហារមុនទៅវិញ ដែលការវាយប្រហារលើកនេះធ្វើឱ្យស្ថានការណ៍ព្រំដែនឡើងកំដៅកាន់តែខ្លាំងដូចកាលពីសង្គ្រាមនៅខែកក្កដា ។ រដ្ឋាភិបាលថែតែងតែនិយាយថា គោរពច្បាប់អន្តរជាតិ និងគោរពភាពស្របច្បាប់តាមគោលការណ៍អន្តរជាតិ ប៉ុន្តែបើកដៃឱ្យកងទ័ពប្រើប្រាស់អាវុធធុនធ្ងន់នៅព្រំដែន ដោយអ្នកស្រាវជ្រាវរូបនេះថា ស្ថានការណ៍បច្ចុប្បន្ន ថៃមិនចាំបាច់ប្រើប្រាស់យន្តហោះចម្បាំង F-16 ទេ ។ មេដឹកនាំថៃគួរងាកមកចរចារកសន្តិភាព អនុវត្តតាមផែនការសន្តិភាពដែលបានកំណត់យ៉ាងហ្មត់ចត់ និងឈប់ចោទប្រកាន់កម្ពុជា ។

គួរបញ្ជាក់ថា បន្ទាប់ពីអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាជម្លៀសពលរដ្ឋមកកាន់តំបន់សុវត្ថិភាព កងកម្លាំងកម្ពុជាក៏បានប្រើប្រាស់សិទ្ធិការពារខ្លួនដើម្បីការពារដែនអធិបតេយ្យកម្ពុជាពីការរំលោភបំពានទាំងកំរោលរបស់ភាគីថៃ ។ ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕

Rick Kh យកលុយជាង១ម៉ឺនដុល្លារជួយសង្គម ខណៈផ្តល់យោបល់អ្វីដែលគួរធ្វើនៅពេលនេះ

0

អ្នកបង្កើតមាតិកាដ៏ល្បី Rick Kh បានប្រកាសជាសាធារណៈយកលុយ១៤០០០ដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីជួយសង្គមស្របពេលស្ថានការណ៍នៅព្រំដែនមានភាពតានតឹងឡើងវិញក្រោយថៃឈ្លានពានជាថ្មី។ ជាមួយគ្នានេះលោកក៏បានផ្តល់ជាយោបល់មួយចំនួនអ្វីដែលប្រជាពលរដ្ឋគួរធ្វើក្នុងកំឡុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwVpeR_0sswVgsgMJq_HwtlsWfkmiHjyVAK_h-mu64a4CFa5HSsWgVRiO-yO6O1PtN45b-c6u-NOhsloFjBroT5MMgpPY6x7ScASm-8A0YSb2YjiCkJD2zUPKP7Tbky9O8XW13MxEHRc176O9D9ntYkwHyzKUqspBWk-zuIScSDZoO1Mdwg9Yb_ARm2K90/s2048/image_2025-12-09_09-15-02.png

កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ Rick Kh បានប្រកាសថាលោកនឹងយកថវិកាដែលទទួលបានពីការផ្សាយពាណិជ្ជកម្ម ខែនេះ ពី Hi Tech + Smart + Orasel + Westview = ១៤,០០០ដុល្លារ ជូនដល់បងប្អូនភាសសឹក ទាហាន និងបណ្ណាល័យទាំងអស់ដើម្បីសងទៅជាតិវិញ។ ជាមួយគ្នានេះលោកក៏ប្រកាសបិទក្រុមហ៊ុនថ្នាំដុសធ្មេញរបស់លោកចំនួន៤ថ្ងៃដើម្បីឱ្យក្រុមការងាររបស់ខ្លួនរៀបចំម្ហូបអាហារសម្ភាសរៈដល់ជនភៀសសឹក ស្របពេលនេះលោកកំពុងជាប់រវល់នៅក្រៅប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHV36QGklQCRmZ_Cf5mUFbjLuVamV0ju2GloPb2lWzG5EkwgU-UYeBw5nNsKgZ1LQyLrWA58-asycifO8bmeZwHKzxsIOqA07GiRgQDqP3gGOwRfmyadz_F6dIONJ95530CxqoL9RvsYgA2JZFT62UTJA8yhzZ78aVnJPrNvxgAOx0otipZTLzitkx6gx/s2048/image_2025-12-09_09-15-05.png
ទោះបីជាពេលនេះមិនស្ថិតនៅក្នុងប្រទេសក្តី ប៉ុន្តែនៅព្រឹកថ្ងៃទី០៩ ខែធ្នូ Rick Kh ក៏បានធ្វើវីដេអូមួយជាមតិយោបល់ដល់បងប្អូនជនរួមជាតិនៅក្នុងកំឡុងពេលនេះយើងគួរធ្វើអ្វីខ្លះ។ តាមការចែករំលែករបស់អ្នកបង្កើតមាតិការូបនេះបានឱ្យដឹងថានៅពេលនេះយើងនៅតែបន្តការផុសនៅលើបណ្តាញសង្គមហ្វេកប៊ុក ទិកតុក នៅលើ X គ្រប់បណ្តាញសង្គមទាំងអស់អំពីសកម្មភាពដែលថៃកំពុងឈ្លានពានបាញ់មកលើខ្មែរ។ Rick Kh ថាយើងនៅតែតស៊ូបន្តនៅលើបណ្តាញសង្គមពីព្រោះនេះជាឱកាសចុងក្រោយដែលយើងត្រូវតែឈ្នះឱ្យអន្តរជាតិមកជួយដើម្បីកុំឱ្យមានសង្គ្រាមកើតឡើងនៅស្រុកខ្មែរ។ លោកក៏បានបង្ហាញដែរថា មកដល់ពេលនេះគ្រប់វិនាទីបើកភ្នែកឡើងគឺពិបាកចិត្តតែម្តង។ សម្រាប់បងប្អូនដែលចង់ជួយស្បៀងឬសម្ភារៈផ្សេងៗ Rick Kh ថាអាចយកមកនៅបណ្ណាល័យរបស់លោកបាននៅខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvW2YImuYyhHG4WETwQ6SqvhzYGr0sFUD2HZasWwLg8CahqLLY2wyuRXOPsFfwk4wBljbn3qV8z9ibzjaY-BSAgEso_z4PIPinlA6OhZmaFUEGQyHW5yyGo1VzCwpAK1Cummx2GUJUPaxqlFydKy-LsxBcmF4olX3El-A3eFSLx6kkAm_rAh86IXh-wfPC/s2048/image_2025-12-09_09-15-11.png

Rick Kh បានលើកឡើងទៀតថា ប្រជាជនខ្មែរគួរតែបន្តការគាំទ្រ តស៊ូជាមួយគ្នាដើម្បីបង្ហាញអន្តរជាតិឱ្យគេឃើញថាយើងរឹងមាំហើយទទួលបានយុត្តិធម៌ ហើយបើនៅតែប្រចាំគ្នា ខ្លាចការត្មិះដៀលពីអ្នកដទៃធ្វើយកមុខយកមាត់នោះ សូមកុំខ្វល់នឹងពាក្យសម្តីទាំងនេះ។ Rick Kh ជឿថាមានមនុស្សច្រើនដែលត្រូវការជំនួយ។ អ្នកបង្កើតមាតិការូបនេះថាលោកមិនចង់បើកឱ្យមានការចូលលុយពីមហាជននោះទេដោយសារតែលោកចង់ប្រើថវិកាខ្លួនឯងតែបើចង់ចូលរួមអាចទិញរបស់ភ្លាមៗឱ្យទៅខាងបណ្ណាល័យរបស់លោកបាន៕

ទីបំផុត! កម្ពុជាប្រើសិទ្ធិការពារខ្លួនបា.ញ់តបទៅថៃវិញ ក្រោយរក្សាការអត់ធ្មត់រយៈពេល២៤ម៉ោង

0

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញហើយ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាពសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ99VGNnQ3imi-Wc-KEPinlPmJOxuAGnu3Zw3bwsB2QxTlMfsyum81Xx8vDjvqIIaE7uwiHfs0epEgVVQY3cyU9ZNcfN3P5CrW-7J1S-70yF77fTFr6TyibKE7jnI0QWdOzz-_LvkGCUSDkKYCdDxy-5c0Y2apmfoAHXWQl6XjKCLFj7Xm4m5rIqF0Hsg9/s1280/photo_2025-12-09_10-38-42.jpg
នាព្រឹកថ្ងៃទី៩ ខែធ្នូ សម្ដេចតេជោ ហ៊ុន សែន បានសរសរលើទំព័វហ្វេសប៊ុករបស់លោកដូច្នេះថា៖«ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សិលមិញ យើងបានតបតបន្ថែម ដោយយប់មិញ និងព្រឹកនេះ។ »។

ឆ្លើយតបនឹងពាក្យសម្ដីដ៏គឃ្លើនរបស់នាយករដ្ឋមន្ត្រីថៃអនុទីនដែលប្រកាសថា ថៃប្រើកម្លាំងវាយយកទីតាំងចំំនួន១១ចំណុច សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បញ្ជាឱ្យកងកម្លាំងការពារជាតិកម្ពុជាត្រូវវាយគ្រប់ចំណុចដែលខ្មាំងថៃវាយចូល ដើម្បីងាយស្រួល កុំឱ្យពិបាករកទីតាំងទាំង១១ចំណុចដែលសត្រូវថៃប៉ងដណ្ដើមយក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_bB4VVBlO-VGWZT5aDbQt7I5n4UaK-eYxW_yF76SEA4lWuCrKE-fmbEmUOMXuDHDShSYrquepAGkrXXrPnY3b4ApdRAYtI6XWGp8OKSPkx8UaFG00tE1boJaZU46dA2QtvJWJJHAvy9PtKsFky2gKJebyPOAkR3qstWaNmyNweMmYV00E2sIOWp-PY_b8/s1280/image_2025-12-09_11-14-37.png

សម្ដេច ហ៊ុន សែន បញ្ជាក់ថា៖«យើងការពារទឹកដីយើង ដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។ »

ចំពោះសម្ដីរបស់មេទ័ពថៃ ដែលប្រកាសដោយមិនខ្វល់ពីច្បាប់ថា ថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង ដើម្បីកុំឱ្យកម្ពុជាគំរាមកំហែងសន្តិសុខប្រជាជនថៃ, សម្ដេច ហ៊ុន សែន បានចាត់ទុកសម្ដីរបស់មេទ័ពថៃរូបនេះថា តម្កើងខ្លួនខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ លោកបញ្ជាក់ថា កម្ពុជាពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgComAQU28bsOihl4zZqB2utiatp1SmJBsE5jl0Ijd0UQESEFOCjYU2LygInAaYlQDXHva4SFWTMHtMV8Njj2CFk65mwfhV107lj9OxjhCTZG9QMM9hElyjfNseWwZRdTPfPaJ5ua0dB4Z2N6gfR27C7uEEATPBO5y2TbMx0dvWhRFvVwGjhKZ64PjOMv4j/s770/image_2025-12-09_11-14-38.png

គួរជម្រាបថា បើតាមក្រសួងការពារជាតិកម្ពុជា យោធាថៃបានពង្រីកសមរភូមិប្រយុទ្ធតែម្នាក់ឯងមកលើកម្លាំងកម្ពុជា ស្ទើរតែពេញមួយបន្ទាត់ព្រំដែនដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ។ យោធាថៃបានបើកការបាញ់ប្រហារដោយចាប់ផ្ដើមចេញពីខេត្តព្រះវិហារ ពង្រីកមកដល់ឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងយោធភូមិភាគទី៤ និងទី៥របស់កម្ពុជា។

តាមរបាយការណ៍របស់ក្រសួង គិតត្រឹមព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងហោចណាស់ ៧នាក់ស្លាប់បាត់បង់ជីវិត និង២០នាក់រងរបួស ព្រោះតែការបាញ់ប្រហារដ៏ព្រៃផ្សៃនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW8Yym2TsBeueJhqpk9yFfauKAHnr_x8DPknuUYwACjyEnkz5s-gNFaHlMVGf9sAeLID2QTDeBKaMI0SdDVKB38O2xvKvoaXYOyfw3bYb8daYxNoHttFTk_r3LAvEvuGhjApMGDCxzGP167jIOPVMYh9DGUVQpXDazCz1uGC1qOyKGgABhy6zZP8zgPrbZ/s1280/photo_2025-12-09_10-38-42%20(2).jpg

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពបា.ញ់ប្រ.ហារមកលើកម្ពុជាទាំងកំរោល

0

រដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពខ្លួនធ្វើសកម្មភាពបា.ញ់ប្រ.ហារបន្តរហូតឥតដាច់មកលើដែនអធិបតេយ្យភាពកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់អាវុ.ធ និងយុទ្ធោបករណ៍បំផ្លិ.ចបំផ្លា.ញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កក្នុងភូមិសាស្ត្រទឹកដីកម្ពុជាទាំងកំរោល ឃោរ.ឃៅ ល្មោភសង្គ្រា.ម ដែលធ្វើឱ្យស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃតានតឹងខ្លាំង ខណៈកងកម្លាំងកម្ពុជាអត់ធ្មត់ខ្ពស់ ។ ការឈ្លានពា.នដោយប្រដាប់អាវុ.ធរបស់កងទ័ពថៃធ្វើឡើងបន្ទាប់ពីធ្វើសកម្មភាពបង្កហេតុយ៉ាងច្រើនរាប់មិនអស់ជាច្រើនថ្ងៃ ក្នុងចេតនាញុះញង់នាំដល់ការប៉ះទង្គិចគ្នា ដែលធ្វើឱ្យពិភពលោក ក៏ដូចជាអង្គការសហប្រជាជាតិព្រួយបារម្ភយ៉ាងខ្លាំង ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres ព្រួយបារម្ភខ្លាំងបំផុតចំពោះស្ថានការណ៍តានតឹងជាថ្មីរវាងកម្ពុជា-ថៃនៅតាមបណ្តោយព្រំដែន ដោយអ្នកនំាំពាក្យរបស់លោក Guterres បាននិយាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា លោកអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាពបា.ញ់ប្រ.ហារមកលើដែនអធិបតេយ្យភាពកម្ពុជា និងងាកមកដោះស្រាយបញ្ហាដោយសន្តិវិធី ។ លោកក៏អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែតុលាកន្លងមក ក្រោមវត្តមានប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

លោក Guterres ស្នើឱ្យភាគីថៃចៀសវាងធ្វើសកម្មភាពនាំឱ្យស្ថានការណ៍កាន់តែតានតឹង ដោយអង្គការសហប្រជាជាតិគាំទ្រកម្ពុជា-ថៃចរចារកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។ លោក Guterres ថា សង្គ្រាមកើតឡើងពេលនេះធ្វើឱ្យអង្គការសហប្រជាជាតិបារម្ភយ៉ាងខ្លាំង ក្រោយពីមានសេចក្តីរាយការណ៍កងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក និងអាវុធធុនធ្ងន់គ្រប់ប្រភេទលើដែនអធិបតេយ្យកម្ពុជា ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ។

សកម្មភាពឈ្លានពានរបស់ភាគីថៃមកលើកម្ពុជាលើកទី២ គឺបង្ហាញយ៉ាងច្បាស់ក្រឡែតនូវចេតនាឈ្លានពានវាតយកទឹកដីប្រទេសជិតខាង តាមរយៈការប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន និងប្រើប្រាស់កម្លាំងផ្លាស់ប្តូរខ្សែព្រំដែន ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលទង្វើបែបនេះជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក ។ ទង្វើដ៏កំរោល និងខុសច្បាប់របស់ភាគីថៃ ក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុតនូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពុរ ដែលមានអាមេរិក ម៉ាឡេស៊ី និងចិនធ្វើជាសាក្សី និងរំលោភសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

យោងតាមហ្វេសប៊ុកផេកក្រសួងការពារជាតិកម្ពុជា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដោយភាគីថៃធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយធ្វើសកម្មភាពបាញ់ប្រហារដោយប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូន ទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តទឹកដីកម្ពុជា ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពខុសច្បាប់របស់ ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ ៕

ក្រសួងអប់រំ ប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងខេត្តឧត្តរមានជ័យជាបណ្ដោះអាសន្ន

0

ឧត្តរមានជ័យ៖ មន្ទីរអប់រំយុវជន និង កីឡា ខេត្តឧត្រមានជ័យ បានសម្រេចផ្អាកដំណើរការរៀន និងបង្រៀនជាបណ្ដោះអាសន្នដោយគ្មានការកំណត់ ចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ តទៅ ខណៈសិស្សានុសិស្សប្រមាណជាង ៦ម៉ឺននាក់ និងគ្រូបង្រៀនជាង ២ពាន់នាក់ ត្រូវរត់ភៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព គេចពីសកម្មភាពឈ្លានពានរបស់យោធាថៃនៅតាមខ្សែបន្ទាត់ព្រំដែនជាប់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIxv4IWTdnbJMAw5slSvAI1OVhV52oN0kg5cAS03keB3TgQ1a27GzpEDH7aAifHNyynIoRcUtskGOVf-VXvZ8Slp9OGMaaZo650O7Fe1uvcZlU9StM0Kr2th13-uFFsB6cGag_BSAV99WYWXWmCE16brxKlSJiSOcrSoczRAuSs9JAIA27gk6mKNIMbEC/s766/image_2025-12-08_09-34-19.png
យោងតាមរបាយការណ៍របស់ក្រសួងអប់រំយុវជន និង កីឡា កាលពីថ្ងៃទី៨ ខែធ្នូ ម្សិលមិញ បានបង្ហាញថា សាលារៀនដែលមានចាប់ពីកម្រិតមតេយ្យសិក្សារហូតដល់កម្រិតថ្នាក់វិទ្យាល័យដែលសរុបចំនួន ២៣៨ ទីតាំង ក្នុងចំណោម ២៦០ ទីតាំងនៅទូទាំងខេត្តឧត្តរមានជ័យ ត្រូវផ្អាកដំណើរការទាំងស្រុងជាបណ្ដោះអាសន្ន បន្ទាប់ពីការវាយប្រហារដោយអាវុ.ធ ជាពិសេសគឺការបា.ញ់ផ្លោងពីសំណាក់យោធាថៃចូលក្នុងទឹកដីកម្ពុជា និងបា.ញ់ចូលសាលារៀនចំនួន ២ទីតាំង។

សកម្មភាពឈ្លានពានខាងលើ បានធ្វើឲ្យសិស្សានុសិស្សចំនួន ៦១,១០០ នាក់ និងបុគ្គលិកចំនួន ២,១៦៣នាក់ របស់គ្រឹះស្ថានអប់រំ ត្រូវរងផលប៉ះពាល់ដោយផ្ទាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយត្រូវខាតបង់ការសិក្សានិងរត់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia8fgE5qSsNpPDnfKtGTUAN1s8gMCzXmRhwv6-EUqhBFhyphenhyphena78uC7L3RQI1wPBttrfsFY4v6LnnlpFFtuoYMNZCYEEjgCW-9s6_rkonUNU-Ig0RFjq001FMmpEqFNhmhhTqk-I4Lx7ORCChoXI79xLN90DTOIFMZLARdiSKvSJKnRmagr2kbUs0nbMgtt9V/s772/image_2025-12-08_09-34-19%20(2).png

លុះរហូតមកដល់ថ្ងៃទី៩ ខែធ្នូ ដោយយោធាថៃនៅតែបន្តបា.ញ់ប្រហារស្ទើពេញមួយយប់ ក្រសួងអប់រំយុវជន និងកីឡា ក៏បានប្រកាសបិទសាលារៀនទាំងអស់ នៅទូទាំងខេត្តឧត្តរមានជ័យជាបណ្ដោះអាសន្ន រហូតដល់មានការជនដំណឹងជាថ្មី ដើម្បីធានាដល់សុវត្ថិភាពគ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្ដាលមកពីការបា.ញ់ផ្លោងកាំភ្លើងធំរបស់ភាគីថៃ មកក្នុងទឹកដីកម្ពុជា ។

គួរជម្រាបថា ទង្វើឈ្លានពានទាំងកំរោល និងអមនុស្សធម៌របស់យោធាថៃ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតទាហាន និងជនសុីកម្ពុជា ដោយនៅវេលាយប់ថ្ងៃ៨ ម៉ោងប្រមាណជា ១២:៥៩នាទីរំលងអាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានឈានបើកការបាញ់ប្រហារមកលើ កម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm0jbY-wbQ8HI3Pk3PWD9GzwQmAuqV2Dgoi_ZYIbBbWikzcEyP9szzt1jv_SomkjHad_wQvwt7sbaGp-wPOLmQ96a3d0JS9HWg5Ugl3DS0mzfyF1_DELWs6esAk9gmdvJYudN0JA24oCcQYoVM07Qkj6bEHvA1CdhyQkuCxrt6NIpoHQnQwDpNNY3-X6h2/s1280/image_2025-12-08_09-30-52.png

កម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ប្រហារដោយគ្មានមូលហេតុ នងទង្វើរំលោ.ភបំពានជាលើកទី២ របស់យោធាថៃដូចខាងលើ។ កម្ពុជា ក៏សូមអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលរួមជំរុញភាគីថៃ វិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕

លោក ត្រាំ ជំរុញឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ក្រោយយោធាថៃបើកការវា.យប្រ.ហារលើកម្ពុជា

0

(វ៉ាស៊ីនតោន)៖ ក្រោយទទួលបានដំណឹងថាមានបា.ញ់ប្រ.ហារពីសំណាក់យោធាថៃចូលក្នុងទឹកដីកម្ពុជា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃគោរពយ៉ាងពេញលេញតាមការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ បន្ទាប់ពីជម្លោះនៅតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoP-eFGqQa1A4xD4XWhCDA1k1LgN0dXf7kVvG6wcWqNqTpjWXhRYeIFah5qORUHHp3s9TBIYwO3FZ2Uj-ziw-pcMeAvtGuVvQySo30VzbkVDTAkXCpmHK9RYKM8U22AF4x4-0ZJ_SEmy111bAVA3iLKaNZOWrlpo5yabXGxYMlmFk1WY52v36anY61mn5/s1000/image_2025-10-28_08-25-46%20(2).png

បើយោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា “ប្រធានាធិបតី ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីបញ្ចប់ជម្លោះនេះ”។

សេចក្តីថ្លែងការណ៍នេះ បានកើតឡើងក្រោយពេលដែលប្រទេសថៃ បានបើកការវាយប្រហារតាមអាកាសនៅព្រឹកថ្ងៃចន្ទ ដែលនេះជាទង្វើបំពានលើបទឈប់បាញ់ និងកំពុងគំរាមកំហែងដល់សេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពដែល ប្រទេសទាំង២បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីមធ្វើជាសាក្សី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2PmuAyFsW2pK0bPYVld0QAA8K5dmAwnkQc7nusTobmxWNBejOKxO45rR0UxzO8GLOjMRu7zsoZQOD3B6UQHZBK-kLb7M3PgIS9BN9TKj2WS75DWbubYuk9hnXNb5bIhyGzsVUmbeoqD08Z6qotlCpKIxz7aRih99jgyS_geqMTrGMXvZPPNNWaInCEbH/s1280/photo_2025-11-17_09-11-29%20(2).jpg

គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា គិតមកត្រឹមថ្ងៃអង្គារទី៩ ខែធ្នូនេះ យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។

ទោះជាយ៉ាងណា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLqw4dkLEKosivSG1I1HLS3O0-cSQZ1vuxROfM_Wukn6OJpwz3Fw9A5WUP99gJ0aL5RJp5vX5ZygESpxSsddW5gYrgyRHvao1wdY_lOKtbDNVK6KBEzbnL39wFqzfUsx0TP6T8k-J_Rf0t2cXcYqrD3I9ipBf5UKtEFheyrAzJpm_vZ49VU_EVa6tcW_gR/s1280/photo_2025-12-08_13-22-50%20(2).jpg

ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា៕

ជប៉ុនអំពាវនាវឱ្យថៃឈប់បង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាបន្ទាន់ ដោយជប៉ុននឹងសហការជាមួយអាមេរិក និងម៉ាឡេស៊ី រកវិធីកាត់បន្ថយភាពតានតឹង

0

ប្រទេសនានាលើពិភពលោក រួមទាំងជប៉ុនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋាភិបាលថៃបើកដៃឱ្យកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីនៅតាមបណ្តោយព្រំដែន ដោយកងទ័ពថៃបើកការបា.ញ់ប្រ.ហារបន្តបន្ទាប់ឥតដាច់មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ និងពង្រីកភូមិសាស្ត្រនៃការវា.យប្រ.ហារក្នុងតំបន់ជាបន្តបន្ទាប់ រួមមាន ៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគិរីស្វារៈ និងបា.ញ់ផ្សែងពុលនៅប្រាសាទតាក្របី ។

សកម្មភាពបាញ់ប្រហាររបស់កងទ័ពថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើងដៃ, កាំភ្លើងយន្ត, កាំភ្លើងត្បាល់ MT60, រថក្រោះ, កាំភ្លើងធំ 155mm, កាំភ្លើង 12,7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់, យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក, ដ្រូនទម្លាក់គ្រាប់បែក និងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងភូមិសាស្រ្តទឹកដីកម្ពុជា ។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះកងទ័ពថៃបាញ់ប្រហារមកលើអធិបតេយ្យភាពកម្ពុជាកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលថៃរៀបចំផែនការប្រយុទ្ធរបស់កងទ័ពជាសម្ងាត់ដើម្បីបង្កសង្គ្រាមជាមួយកម្ពុជាជាថ្មីក្រោយទឹកជំនន់ស្រក បើទោះជានាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនក្តី ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតជប៉ុនចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា ការស្តារទំនាក់ទំនងរវាងកម្ពុជា-ថៃឡើងវិញ គឺចាំបាច់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជប៉ុនតាមដានស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ និងប្រឆាំងចំពោះការធ្វើសកម្មភាពដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំង ។ ជប៉ុនអំពាវនាវឱ្យរដ្ឋាភិបាលថៃគោរពបទឈប់បាញ់ និងស្វែងរកដំណោះស្រាយដោយការចរចាសន្តិវិធីតាមខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

ក្រៅពីនេះ ស្ថានទូតជប៉ុននឹងសហការជាមួយអាមេរិក ម៉ាឡេស៊ី និងប្រទេសនានា ដើម្បីរកវិធីកាត់បន្ថយភាពតានតឹងរវាងកម្ពុជា-ថៃ ដោយគាំទ្រឱ្យប្រទេសទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី ។ ស្ថានទូតជប៉ុនអំពាវនាវឱ្យថៃឈប់បង្កសង្គ្រាមឈ្លានពានកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutinជ Charnvirakul ប្រកាសកាលពីថ្ងៃទី៨ ខែធ្នូ ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃលែងមានប្រសិទ្ធភាព ថៃឈប់ចរចាជាមួយកម្ពុជា ថៃមិនខ្វល់ពីលោកប្រធានាធិបតី Trump ដំឡើងពន្ធទំនិញ និងចាត់ទោលសំណើរបស់លោកនាយករដ្ឋមន្ត្រី Anwar ដែលអំពាវនាវឱ្យរដ្ឋាភិបាលថៃចរចា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin បើកដៃឱ្យកងទ័ពវាយប្រហារកម្ពុជាទ្រង់ទ្រាយធំឱ្យបានមុនថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកុំឱ្យធ្លាក់ពីតំណែង ក៏ដូចជាស្តារប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃរងការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋ និងមានរឿងអាស្រូវជាប់ខ្លួន ។ នាយករដ្ឋមន្ត្រីថៃរងការស្តីបន្ទោសពីពលរដ្ឋថា យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយគ្មានការឯកភាពពីពលរដ្ឋ និងត្រូវពលរដ្ឋស្តីបន្ទោសរឿងអសមត្ថភាពដោះស្រាយបញ្ហាទឹកជំនន់នៅភាគខាងត្បូងបណ្តោយឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១,០០០នាក់ ហើយបិទបាំងព័ត៌មាន ។

ថ្មីៗនេះ ពលរដ្ឋស្តីបន្ទោសរឿងនាយករដ្ឋមន្ត្រីថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឆបោកអនឡាញបរទេស បន្ទាប់ពីបែកធ្លាយរូបភាពលោកអង្គុយនៅតុអាហារជាមួយមេឆបោកអនឡាញ ។
នាយករដ្ឋមន្ត្រីថៃដើរមកដល់នយោបាយផ្លូវទាល់ បើមិនបង្កសង្គ្រាមជាមួយកម្ពុជាទេ គឺលោកនឹងធ្លាក់ពីតំណែងឆាប់ៗ ម្យ៉ាងទៀត ការបង្កសង្គ្រាមដើម្បីបិទបាំងរឿងអាស្រូវរាប់មិនអស់របស់នាយករដ្ឋមន្ត្រីរូបនេះ ដោយញុះញង់ឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុល ស្ពប់ខ្ពើមប្រទេសជិតខាង ។

រដ្ឋាភិបាលថៃធ្លាប់ប្រកាសតាមសារព័ត៌មាន និងវេទិកាអន្តរជាតិជាប្រចាំថា ថៃជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ហើយវាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលកងទ័ពថៃប្រើប្រាស់កម្លាំងដណ្តើមដែនអធិបតេយ្យកម្ពុជា រួមទាំងបាញ់កាំភ្លើងផ្លោង និងចល័តកម្លាំងកងទ័ពចូលភូមិព្រៃចាន់ ភូមិជោគជ័យ និងគោលដៅមួយចំនួននៅខេត្តបន្ទាយមានជ័យ ។ បើពិតជាស្រឡាញ់សន្តិភាពមែននោះ គួរតែមេដឹកនាំថៃនិងកងទ័ពថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយប្រើប្រាស់យន្តការបានឯកភាពគ្នា និងកំពុងអនុវត្តជាមួយគ្នា ៕

ព្រះនាង ចេណ្ណា ឈឺចាប់ខ្លាំងក្រោយឃើញថៃចេះតែឈ្លានពានកម្ពុជាខណៈអ្នកនាង ចន ច័ន្ទលក្ខណា ថាទង្វើថៃជាការបិទបាំងភាពអាម៉ាស់

0

ព្រះនាងនរោត្តម ចេណ្ណា បានបង្ហាញការឈឺចាប់ឥតឧបមាក្រោយឃើញថៃបើកការវាយប្រហារជាថ្មីមកលើកម្ពុជា មិនអាចរស់នៅស្កប់ស្កល់ចេះតែដណ្តើមឈ្លានពាននិងបំផ្លាញជីវិតមនុស្ស។ ងាកមកអ្នកនាង ចន ច័ន្ទលក្ខណា វិញបានលើកឡើងថាដើម្បីបិទបាំងភាពអាម៉ាស់ដែលប្រជាជនថៃរិះគន់ការដឹកនាំទើបធ្វើឱ្យថៃវាយប្រហារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2SYVfCEOqOsxPCwLTHHtyQ6P1YMjTHqlAE_U_o0qMlKHqm4gXE9LABL7p75bjQnoORVkYOl0ZuYNPP1LGDxHX82OD0pxtqJGw6Kkz9eC-egFFYCwUmecdAvfxcPoGUQD99eTDrCuoX2p-K3AlJhfuebbrShyphenhyphendPljSiW0xatJuPlNJpqx10pjncbaVVsOM/s2048/image_2025-12-08_14-24-15.png

នៅថ្ងៃទី៨ ខែធ្នូ ប្រជាជនកម្ពុជានៅតាមបន្ទាត់ព្រំដែនត្រូវរត់ភៀសសឹកសាជាថ្មីម្តងហើយម្តងទៀតដែលបណ្តាលឱ្យសាលារៀនជាច្រើនត្រូវផ្អាកការសិក្សាជាបណ្តោះអាសន្ន។ ឃើញស្ថានភាពតានតឹងប្រជាពលរដ្ឋស្លូតត្រង់ត្រូវរងគ្រោះព្រះនាង ចេណ្ណា បានបង្ហាញការឈឺចាប់យ៉ាងខ្លាំងនិងបានប្រើសំឡេងរបស់ទ្រង់ដែលមានអ្នកគាំទ្រច្រើនបានដឹងពីទង្វើឈ្លានពានរបស់ថៃ។ ព្រះនាង បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាមានអារម្មណ៍រន្ធត់ចិត្តឈឺចាប់ឥតឧបមា ដែលបានឃើញពីការវាយប្រហារជាថ្មីម្ដងទៀតមកលើកម្ពុជា និងស្ថានភាពក្មេងៗរត់ចាកចេញពីសាលារៀនទៅរកគ្រួសារ ប្រជាជនជម្លៀសខ្លួនទៅរកទីកន្លែងសុវត្ថិភាពទាំងអារម្មណ៍តក់ស្លុត។ ហេតុអ្វីពួកគេមិនអាចរស់នៅស្កប់ស្កល់ ចាំបាច់ដណ្តើមឈ្លានពាន និងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3vgZRHdPg_hKF_E4JVYE6V7wfWpRVTL7KBaFHSIgAR9ZDpzXYVeLGGAZjqo5U9ycMWB62a5GM-KQ-fSrGuuGZGetYIvyMzmwhHo-nhZ_iPRdche_jZ4H1M9WLFNVSwhYCPnRcPE-xVkgM9VYuDhZHoSpdnqYQ5nwWvWUC2ukGUerO8kSP_GGfgO5nZQqQ/s2048/image_2025-12-08_14-24-10.png

ព្រះនាង ចេណ្ណា បានប្រើសំឡេងក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដោយសង្ឃឹមថាសហគមន៍អន្តរជាតិនឹងយកចិត្តទុកដាក់លើករណីនេះ ហើយលើកទឹកចិត្តឱ្យមានការចរចា ដើម្បីចៀសវាងការពលីពលរដ្ឋ និងទាហានបន្ថែមទៀត ហើយយុត្តិធម៌ត្រូវតែមានសម្រាប់កម្ពុជា។ ជាមួយគ្នានេះ ព្រះនាង ចេណ្ណា បន្តថា «ខ្ញុំសង្ឃឹមថា ការវាយប្រហារនេះនឹងឆាប់បានផុតរលត់ ហេីយនេះជាករណីចុងក្រោយ នៅក្នុងឆ្នាំចាស់នេះទៅចុះ ខ្ញុំសូមជូនពរឱ្យប្រជាជនខ្ញុំគ្រប់រូបបានសុខ ចំណែកបងប្អូនដែលកំពុងជម្លៀសខ្លួន មេត្តាថែរក្សាផ្លូវចិត្ត និងសុវត្ថិភាពផ្ទាល់ខ្លួន បងៗពូៗកងទ័ពកម្លាំងជួរមុខបានសុខសុវត្ថិភាពគ្រប់វេលា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIaGNs5lH3_IMKDBnmFdD5UAofJN7_JnbKBCUZlYIRT7tPaoCsHq-ceyp1ucDhtcXcmxwdGYI12tm1rvReJ2urg7Zv331icasN6ineV3gNZd7bqTJdQLy7U8y4yr4y_YMJqH9Rj_xaPQmc2YhsFI6NNQzxF7rNiE-81IKtaC-diDVvKxfS1nk0t-D9Pvy4/s1280/image_2025-12-08_14-24-09.png

ជុំវិញភាពតានតឹងនេះ អ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរជឿថាទង្វើរបស់ថៃដែលវាយប្រហារមកលើកម្ពុជាគឺជាការបិទបាំងភាពអាម៉ាស់របស់ខ្លួន។ អ្នកនាង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុននារសៀលថ្ងៃទី៨ ធ្នូ នេះថា «ដើម្បីបិទបាំងភាពអាម៉ាស់ បិទមាត់ប្រជាជនវាកុំអោយរិះគន់ការដឹកនាំរបស់ខ្លួន និង ដើម្បីលុបចោលការរៀបចំកម្មវិធី Sea Game ក្នុងនាមវាជាម្ចាស់ផ្ទះដែលរៀបចំយ៉ាងមហាអន់ជាងគេបំផុតប្រចាំពិភពលោក វាយកការបាញ់ប្រហារដើម្បីបង្កើតសង្គ្រាមជាមួយប្រទេសកម្ពុជាមកធ្វើជាលេស .. ប្រទេសថោកទាប ..ជនជាតិទមិឡ»៕

អ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងក្រោយឃើញតារាសម្តែង Landy Li គ្រងឈុតស្នាដៃកូនខ្មែរ

0

នៅល្ងាចថ្ងៃទី៦ ខែធ្នូ ព្រឹត្តិការណ៍ប្រចាំឆ្នាំ «Scream Night» នៃវេទិកា iQiYi បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដោយប្រមូលផ្តុំតារាល្បីៗជាច្រើនរូបមកចូលរួម និងផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃភាពយន្តប្រចាំឆ្នាំ។ ក្នុងនោះវត្តមានរបស់តារាសម្តែង Landy Li បានធ្វើឱ្យទស្សនិកជនកម្ពុជាចាប់អារម្មណ៍ជាពិសេសពីព្រោះរូបនាងបានគ្រងឈុតដ៏ស្រស់ស្អាតពីស្នាដៃកូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid5JCUymCmHZPWUMKjMZhqRjtAfepqXIY_wtC1c3bUwk46nHTlUFJbvVunNCosD2Ar1CGkPiIJrViSLG19XnAGSqnuL6jZY-3ixswWjhhpvxKV6jeP5tfq9S8ttiefqlNiKjuqLFyaCTCjU-lGIoWcxvJ66Mr1VmJCLjybvOqyMWB4jAqsocFM4Ot7DLVH/s1706/image_2025-12-08_10-47-45.png
ក្នុងព្រឹត្តិការណ៍ខាងលើនេះ Landy Li បានគ្រងឈុតពីម៉ាកយីហោ Almée Couture ដែលមានឈ្មោះថា «Rose of Memory » ។ នេះជាការរចនាដែលបង្ហាញពីភាពទន់ភ្លន់ និងភាពស្រស់ស្អាតនៃការប៉ាក់ដ៏ទាក់ទាញនៃឈុតនេះ។ ប្រ៊េនកូនខ្មែរមួយនេះកំពុងធ្វើឱ្យបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈអ្នកគាំទ្រជឿថាបន្ទាប់ពីការគ្រងឈុតរបស់តារាស្រី Landy Li នោះនឹងមានតារាផ្សេងទៀតនឹងមើលឃើញពីឈុតដ៏ស្រស់ស្អាតផ្សេងទៀតពីស្នាដៃកូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3A2BxjKlKs0u5xp89ejBU9GbiuozXsSvzczb9thx37HYivXwFgujwxNY59A2r-KfR25JuNl6U488_q9x43CWaoHMxgMY1k5CKDasFt3qQhW0uIsgRjNbJfPdhLuQuFfW3vqeYXxvBfR5l9UQf6SBCzFM35EmclhHMIrGrAH7_2JcQJLY2HQkSxi17SYtE/s1706/image_2025-12-08_10-47-45%20(2).png
ពីមុន Landy Li ត្រូវបានគេស្គាល់ជាចម្បងសម្រាប់រូបភាពស្រស់ និងស្អាតរបស់នាងនៅលើអេក្រង់ និងក្នុងភ្នែកសាធារណៈ។ មិនថាការបង្ហាញខ្លួនពីក្មេងស្រីសិស្សសាលានៅក្នុងការងារភាពយន្ត និងទូរទស្សន៍ ឬបង្ហាញស្ទីលធម្មតារបស់នាងក្នុងសម្លៀកបំពាក់ប្រចាំថ្ងៃនោះទេ នាងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនជាមួយនឹង «ភាពផ្អែមល្ហែម» របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm6Dt3wPHzRooFtK08ZGM3xZiDmJcgIU8r4bmU5HqIrAewpwETowh96eiS2-Zr3CYiHf8GVDYQa7dpbH4FxvOEG1u-2-49fBxomVA2EQqWu4x_eIdTY0TuKX1fcdIdFp25h726mKOFF08-KBllEZdaEjKCwLkpwpC8NK57cnWEi4Ol_7BZp9TCnG0UqbJC/s2048/image_2025-12-08_10-47-43.png
កាលពីវិច្ឆិកា កន្លងមកថ្មីៗនេះ ម៉ាកយីហោ Almée Couture ក៏បានបង្ហាញម៉ូតក្នុងកម្មវិធី Sanya Fashion Week 2025 នៅឯប្រទេសចិនផងដែរដែលមានការចូលរួមពីមាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាម៉ូដែលផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZe_2AEgloXQYUmmGqIkpPVXESjut30wicsKEgbRe2VVdMUdC2xLKbJdEKLRvmRVuY2dRIrvS8tNAO1FzzdQJRxi203XKcIgE9TkwY8HFYzj1RT93D_OjFK5eyuqEqqJuMh8poxmUB3Bu-tb8loHfhNQY0KMfoB44iYKDn2bXiTZ2ltOJRH4Guk8Agxya7/s1706/image_2025-12-08_10-47-49.png

គួរឱ្យដឹងថារយៈពេលចុងក្រោយក្នុងឆ្នាំ២០២៥ តារាសម្តែង Landy Li បានសាងប្រជាប្រិយភាពក្នុងរឿង «Coroner’s Diary» ជាមួយនឹងតារាសម្តែង Ao Ruipeng ។ ក្នុងព្រឹត្តិការណ៍ «Scream Night» នៃវេទិកា iQiYi នាងបានឈ្នះពានរង្វាន់ «Young Actor of the Year »៕

ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាសរំសាយកម្មវិធីជាលើកទី២ដោយសារថៃឈ្លានពាន

0

តារាចម្រៀង ទេព បូព្រឹក្ស និង តារាចម្រៀង ជី ដេវីត បានប្រកាសរំសាយកម្មវិធីជួបជុំអ្នកគាំទ្រជាលើកទី២ដោយសារតែថៃបានបើកការវាយប្រហារទាំងកំរោលមកលើកម្ពុជា។ ជាមួយនឹងការប្រកាសលុបចោលកម្មវិធីអ្នកទាំងពីរនឹងបន្តជួយដល់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនទៅតាមលទ្ធភាពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnekQP2RBbHHenMbiF3StNlOBphhWwlVF7yZsTiVxT2b0Vh6knLSJdEEo28StVnQfKe03RfzMb4dsLfL0QSdttP1ibFKRKFuvl8VZwnMtuCYwsCegdi_Mf0HkAJCsDrYaHXaXI26ymHo1oV1VvUh4VQNpsL6HmjYhTJQf7Yn6vIZahsCy2DDjynuiVZx-C/s2048/image_2025-08-07_09-09-56.png

នៅរសៀលថ្ងៃទី៨ ខែធ្នូ តារាចម្រៀងទាំងពីររូបបានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « សេចក្តីជូនដំណឹងស្តីពីការរំសាយការប្រគំតន្រ្តី ‘TBP FAN PARTY’ ជូនដល់អ្នកគាំទ្រជាទីរាប់អានព្រមទាំងជនរួមជាតិដោយមូលហេតុយើងត្រូវបានឈ្លានពានជាថ្មីនូវ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ2025 ពីពូជតិរច្ឆានតៃ»។ នៅក្នុងវីដេអូ ជី ដេវីត បានបញ្ជាក់ថាការរំសាយលើកទី១ គឺធ្វើឡើងដោយសារតែសៀមបានវាយប្រហារប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ហើយការរំសាយជាលើកទី២នេះគឺធ្វើឡើងដោយសារតែសៀមបានវាយប្រហារតាមតំបន់នានានៅតាមបន្ទាត់ព្រំដែនដូច្នេះទើបសម្រេចចិត្តរំសាយការប្រគំតន្រ្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfNBQvOH3afJ09XoPyX5O4fActn_IL7i3DLwiiWcH10o9EVY4F-FFxo-Mn5sAkftPnoIoFaZ1UZNMNVBoqdxzM6oyMaS9Xihrrj1jPbsDh-2VoQrIeiKBFebtcY5ibB4RIpc9WssTXoQHmRXyvF2ZTPNIYnvefIH7YBt_UIeo1XlnSZSKMGjVbkOGqv2S/s1280/image_2025-08-07_09-09-59.png

តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ផងដែរថាសម្រាប់ការធ្វើបន្តទៀតនាងពុំទាន់ច្បាស់លាស់ថាធ្វើនៅពេលណានោះទេ ដោយនឹងមើលទៅតាមស្ថានភាព ចាំប្រទេសជាតិបានសុខសាន្តវិញ។ ចំពោះតម្លៃសំបុត្រដែលអ្នកគាំទ្របានទិញ ទេព បូព្រឹក្ស ថានឹងផ្ទេរជូនវិញដោយមិនឱ្យបាត់សូម្បីតែមួយកាក់មួយសេន។ លើសពីការប្រកាសរំសាយកម្មវិធីជួបជុំអ្នកគាំទ្ររបស់ខ្លួន តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានប្រកាសថានឹងបន្តជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនទៅតាមលទ្ធភាពរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgsC9ru-V4uOH9cL5xBOYOSpL-0U4pW3rgTRx-4PHqYTlkdAIFIvzeTOq53EO_oqVug1WI-YnCeag0K2ROzlsZt58Bo-AFk-z6XA2B0FEbK65j3ACv-AWrNgymlx37-rrH_CpF90xe7cuhuLHX8gqInZzZ4tOKVT3mSqSvHG7fVAfCliOm1GLBOpc8IJ25/s2048/image_2025-07-24_09-28-40.png

ស្ថានភាពដែលឃើញប្រជាជនរត់ភៀសសឹក សិស្សានុសិស្ស រត់ចេញពីសាលា ជី ដេវីត ថាគឺជាការឈឺចាប់ហួសថ្លែង ដោយសង្ឃឹមថាប្រជាជនខ្មែរបន្តពួតដៃក្រោកឈរសាមគ្គីគ្នាជាធ្លុងមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIQi5vRqQW54fR6T-KbA9sjDuQopSooNZCRh4qaQ-VJB4UbL6D05kpwR6hOPuHzWw9ruHzc7vZkkoyxajQj0__JGXCuNDvFky2Dolzmod3YrPahM0szQzzW6EP1xheJEj5ukbs0H8WaZKqUh9m7Y_9Txhvy9Ytc2-M8HXd-Wa40S2pDBUqXuV5YG5QKn2/s2048/image_2025-07-24_09-28-42.png

បើតាមរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៨ ខែធ្នូនេះ តួលេខបឋមបានបង្ហាញថាពលរដ្ឋ បានស្លាប់៤នាក់, របួស៩នាក់និងភៀសខ្លួនច្រើនម៉ឺននាក់ ដោយសារការវាយប្រហាររបស់ថៃ៕