Home Blog Page 1718

នាយករដ្ឋមន្ត្រីថៃលើកទឹកចិត្តកីឡាករចូលរួមប្រកួតកីឡាស៊ីហ្គេម

0

ប្រទេសថៃ ៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានស្នើទៅកាន់ពលរដ្ឋទាំងអស់ជួយលើកទឹកចិត្តដល់កីឡាករថៃ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា កីឡាករគ្រប់រូបជាមោទនភាពរបស់ពលរដ្ឋថៃ និងប្រទេសជាតិ ។

លោក អនុឆា ប៊ូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងកាលពីថ្ងៃទី៥ ខែឧសភា ថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំណូមពរឱ្យពលរដ្ឋថៃទាំងអស់រួមគ្នាផ្តល់កម្លាំងចិត្តដល់កីឡាករដែលមកប្រកួតកីឡាស៊ីហ្គេម ។ ពិធីបើកការប្រកួតកីឡាស៊ីហ្គេមនេះបានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានមរតកតេជោ (Morodok Techo National Stadium) នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា កន្លងមក ។

ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅទីក្រុងភ្នំពេញ ត្រូវបានគេចាត់ទុកថា ជាប្រវត្តិសាស្ត្រសំខាន់របស់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ ។ លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាប្រទេសថៃ ជាអ្នកតំណាងឱ្យរដ្ឋាភិបាល បានចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។ ចំណែកក្រុមកីឡាករថៃដឹកនាំដោយលោក Ohm Chanathip Jakwala ជាកីឡាករបាល់បោះ ដោយលោកបានកាន់ទង់ជាតិថៃ និងដឹកនាំក្រុមកីឡាករចូលក្នុងទីលានប្រកួត ។

ប្រទេសថៃបានបញ្ជូនកីឡាករចំនួន៨៤៦នាក់មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ហើយកីឡាមួយចំនួនបានធ្វើការប្រកួតរួចហើយ ។ កីឡាករថៃអាចបង្ហាញលទ្ធផលការប្រកួតរបស់ខ្លួនគួរឱ្យចាប់អារម្មណ៍ ។ អាជ្ញាធរកីឡាករថៃបានកំណត់គោលដៅដណ្តើមមេដាយមាសក្នុងការប្រកួតកីឡាស៊ីហ្គេមនេះឱ្យបានជាង១៦០មេដាយ ។

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានតាមដានការប្រកួតកីឡាស៊ីហ្គេម និងផ្តល់កម្លាំងចិត្តដល់កីឡាករចូលរួមប្រកួតទាំងអស់ ព្រមទាំងសំណូមពរឱ្យពលរដ្ឋរួមគ្នាផ្តល់កម្លាំងចិត្ត និងគាំទ្រកីឡាករថៃគ្រប់រូបផងដែរ ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា មិនថាពួកគេទទួលបានជ័យជម្នះច្រើន ឬតិចក្តី ក៏សូមឱ្យគ្រប់គ្នាជួយលើកទឹកចិត្តក្រុមកីឡាករ និងត្រូវសាមគ្គីគ្នា ពីព្រោះកីឡាករទាំងអស់ជាមោទនភាពរបស់ពលរដ្ឋថៃ ៕ No photo description available.ប្រភព ៖ Thairath

ថោន ចេញលិខិតសូមទោសជាសាធារណៈ ក្រោយធ្វេសប្រហែលកាន់ទង់ជាតិប្រទេស៣ក្នុងតំបន់អាស៊ានបញ្ច្រាស

0

ផលិតកម្មទីក្រុងភាពយន្ត (ថោន) បានចេញលិខិតសូមទោសជាសាធារណៈ និងសុំការអនុគ្រោះពីសំណាក់ប្រជាពលរដ្ឋប្រទេស ឥណ្ឌូនេស៊ី វៀតណាម និងមីយ៉ាន់ម៉ា ក្រោយពីធ្វេសប្រហែលកាន់ទង់ជាតិប្រទេសទាំង៣នេះបញ្ច្រាសក្នុងអំឡុងពេលសម្តែងក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២៣។

ក្នុងលិខិតសូមទោសនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ផលិតថោន បានរៀបរាប់ថា«លិខិតសុំទោសជាសាធារណៈ សូមគោរពជូន ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពី សំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយខ្វះស្មារតីប្រុងប្រយ័ត្ននៃ ក្រុមការងារបានធ្វេសប្រហែសកាន់ទង់ជាតិបញ្ច្រាសក្នុងព្រឹត្តិការណ៍ «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

ក្រោយពីបានពិនិត្យឡើងវិញទើបដឹងថាក្រុមការងារបានកាន់ទង់ជាតិន
ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា (ភូមា) បញ្ច្រាសដោយអចេតនាជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិនាមនៃប្រជាជាតិខាងលើ។
ផលិតកម្មទីក្រុងភាពយន្ត សូមធ្វើការសុំទោសជាសាធារណៈ និងសុំក្ដីអនុគ្រោះបំផុតពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋបរទេសបានទស្សនាផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ «បើកកីឡា ស៊ីហ្គេមលើកទី៣២» នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ជាថ្មីម្តងទៀត ផលិតកម្មទីក្រុងភាពយន្ត ក្រោយចេញលិខិតសុំទោសជាសាធារណៈនេះរួច និងធ្វើ លិខិតសុំទោសដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងដាក់លិខិតសុំទោសជូនដល់បណ្តាស្ថានទូតនៃប្រទេសខាងលើបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ប្រទេសម៉ាឡេស៊ី បានធ្វើការសូមទោសទៅដល់ប្រទេសឥណ្ឌូណេស៊ីក្រោយពីដាក់ទង់ជាតិប្រទេសនេះបញ្ច្រាស ព្រោះការរៀបចំនីមួយៗប្រទេសជាម្ចាស់ផ្ទះពិតជាមិនចង់ឱ្យរឿងនេះកើតឡើងឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguaDxITKPo7pFwbrmihwE0HFS1y-7ADLBXXeuOmAdXz_T71jc5JtkcjIXjcF3anOFzFm-8zfSh5E9sIBBfvOoMS-CYU62JTCwXUugTgi5DYIktiUBuDc00GzRSa2HGRoYDmM1r_TtalxwAioVg_013QvCK8KKjyqBkdVV5gc4-6SATljfi4rt9QSJ8/s1080/photo_2023-05-06_08-36-33.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1zDRu4IMsQzjwFl2GgxDSmdXz8wAWW6OWGLeSvWeKkjGYZNEESAFJgdZmf62ZIwRVdaylP77qz91kb0S-ECjFmumVRUFNGQAaJV-tTlA_pFKqwPR5nHenQxWIwDo4GCGbf9lIhWa7Qq9K07YH9FKt1-A5BEb7YfWN2EXENEvUojoDmIbAElc5tcwO/s1587/345261374_159958586773788_6352526946915875687_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1BRqZkyThSKPs9-XtdH5gvqEVktRszWwT4T4he9gz14N2r3h47ps44eSuhbnQi-Mcggt1YZwu_A3zVu-u-HkNTT_LwfT8cwVQ7oNiKby-Ygoa2CBlCoaLEv4bAanTlVRsS7oJjPabhQf_h0QVynAYsHq5k4aOyWy_pyR0pL4jiTAI2EItMAvmaUUC/s1577/image_2023-05-06_08-40-46.png

CAMSOC បកស្រាយជាផ្លូវការ ខណៈមានមតិរិះគន់ក្រោយអ្នកថតរូបសារព័ត៌មានក្នុងស្រុកពុំមានឱកាសផ្តិតរូបភាពព្រឹត្តិការណ៍បើក-បិទស៊ីហ្គេម

0

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និង គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានចេញសេចក្តីប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែឧសភានេះ ស្តីពីការថតរូបក្នុងពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការផ្តល់សិទ្ធិប្រើប្រាស់ និងចែកចាយរូបភាព ខណៈមានមតិរិះគន់ក្រោយអ្នកថតរូបសារព័ត៌មានក្នុងស្រុកពុំមានឱកាសផ្តិតរូបភាពព្រឹត្តិការណ៍បើកស៊ីហ្គេម។

តាមសេចក្តីជូនដំណឹងពី CAMSOC បានឱ្យដឹងថាដោយបរិមាណអ្នកសារព័ត៌មាន មានចំនួនច្រើន និងកន្លែងមានកំណត់ គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC បានអនុញ្ញាតិឱ្យការីថតផ្លូវការ (Host Photographer) និងអ្នកសារព័ត៌មានផ្លូវការ នៃបណ្ដាប្រទេសសមាជិកដែលចូលរួម ចុះយកព័ត៌មាន និងធ្វើ ការផ្ដិតយករូបភាព ពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។

ទន្ទឹមនេះ គណៈកម្មការព័ត៌មាន និង ផ្សព្វផ្សាយ អនុញ្ញាតឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រើប្រាស់រូបភាពផ្សេងៗ របស់គណៈកម្មការ ព័ត៌មាន និងផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ក្នុងគោលដៅផ្សព្វផ្សាយអំពីកីឡា និងជម្រុញ លើកកម្ពស់វិស័យកីឡា និងទេសចរណ៍ ឱ្យកាន់តែទូលំទូលាយ ដល់សាធារណៈជនទូទាំងព្រះរាជាណាចក កម្ពុជា និងលើឆាកអន្តរជាតិ។ ក្នុងករណីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រើប្រាស់ខុសគោលដៅ សូមសាម៉ីអង្គភាពទទួលខុសត្រូវដោយខ្លួនឯង។ ក្នុងនោះ
អ្នកសារព័ត៌មានអាចទាញយករូបថត នៃពិធីបើក-បិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ និងការ ប្រកួតដទៃទៀតតាមរយៈ QR Code ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBx1STa_99Sn7h1aJJJ4n_ON_arTydMK2_CUD6i_wiBMd8Ae1f2aB2u-gh0HvoLNh-FRk_E5tQwKvCDWymAtgvzCGzlCRg6-Hjkaa4S-seYtLEawirZVr5cI99fJOtNkVa9oZ0QFAqHMhASOgsddXrGyKKacpy7sGwLa-ctYpmlMpex0WQUjtsPZSQ/s1280/6454ad8338a08.jpeg

តើមនុស្សអាចផុតពូជពីផែនដីដូចសត្វដាយណូស័រឬទេ ?

0

តើមនុស្សអាចផុតពូជពីផែនដីដូចសត្វដាយណូស័រឬទេ ខណៈយើងកំពុងប្រឈមមុខនឹងបញ្ហាបរិស្ថានដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ។ ចំនួនមនុស្សរស់នៅលើពិភពលោកមិនបានធ្លាក់ចុះទេ ប៉ុន្តែបែរជាកើនឡើងជាលំដាប់ រហូតដល់អង្គការសហប្រជាជាតិប្រកាសថា បច្ចុប្បន្ននេះ នៅលើពិភពលោកមានមនុស្សរស់នៅចំនួន៨ពាន់លាននាក់ ។ ដូច្នេះ ទើបគេគិតថា មនុស្សនឹងគ្មានថ្ងៃផុតពូជទេ ។

ប៉ុន្តែចម្លើយយ៉ាងខ្លី គឺពិតហើយ មនុស្សនឹងផុតពូជ បើទោះជាយើងឆ្លងផុតបញ្ហាពិភពលោកក្តៅក្តី ប៉ុន្តែចុងក្រោយ មនុស្សនឹងផុតពូជដដែល ហើយវាជាជោគវាសនាមិនអាចចៀសផុត ។ ទោះយ៉ាងណា យើងអាចសប្បាយចិត្តបាន ព្រោះយើងនៅមានពេលរាប់លានឆ្នាំទៅមុខទៀត មុននឹងថ្ងៃនោះមកដល់ ។ តើមនុស្សនឹងផុតពូជដូចម្តេច ?What would happen to Earth if humans went extinct? | Live Science

អ្វីដែលកើតឡើងឆាប់រហ័សបំផុត គឺ Homo Sapiens ជាប្រភេទមនុស្សបច្ចុប្បន្ន ឬនិយាយឱ្យស្រួលស្តាប់ គឺពួកយើងនេះហើយនឹងផុតពូជក្នុងរយៈពេលមិនលើសពី១-២លានឆ្នាំ ដោយសារកម្លាំងការវិវត្ត និងដើម្បីរស់នៅបន្តទៀត ដោយអ្វីមានជីវិតវានឹងត្រូវផ្លាស់ប្តូរខ្លួនឯង ខណៈពិភពលោកបានផ្លាស់ប្តូរជានិច្ច ។ នៅថ្ងៃអនាគត កូនចៅរបស់យើងនឹងមិនមែនជាប្រភេទមនុស្ស Homo Sapiens ទៀតទេ ពួកគេនឹងក្លាយជាមនុស្សពូជថ្មី ហើយវាជាការផុតពូជនៃការវិវត្ត ។

ចុះពិភពលោករបស់យើងនឹងរលាយឬទេ ? ហើយជីវិតនៅលើពិភពលោកនេះនឹងមានថ្ងៃបញ្ចប់ឬទេ ? ចម្លើយ គឺពិតជាមាន បើទោះជា Homo Sapiens នឹងផុតពូជ ប៉ុន្តែនឹងមានជីវិតមនុស្សរស់នៅលើពិភពលោកបន្តរាប់ពាន់ឆ្នាំ រាប់លានឆ្នាំទៀត ប៉ុន្តែនៅក្នុងចក្រវាលនេះ មិនមែនមានពិភពលោកមួយទេ យើងនៅមានព្រះអាទិត្យផងដែរ ។ កាលបើពេលវេលាកន្លងផុតទៅ ព្រះអាទិត្យនឹងដុតបំផ្លាញអ៊ីដ្រូសែន ហើយវានឹងរីកកាន់តែធំ ហើយក្តៅខ្លាំង ។THE WORLD WITHOUT PEOPLE

ព្រះអាទិត្យនឹងបញ្ចេញថាមពលខ្លាំងក្លា និងធ្វើឱ្យទឹកក្នុងមហាសមុទ្រពុះ ហើយជីវិតភាគច្រើននឹងគ្មានអ្វីសេសសល់ ខណៈមហាសមុទ្រកាន់តែក្តៅខ្លាំង ហើយរយៈពេលពី១-២លានឆ្នាំទៀត ពិភពលោកនឹងមានសភាពដូចភពសុក្រនាពេលបច្ចុប្បន្ន ។ ព្រះអាទិត្យនឹងកាន់តែក្តៅខ្លាំង និងរីកធំឡើងក្នុងរយៈពេលពី៥-៧លានឆ្នាំទៀត ។ វានឹងក្លាយជាភពក្រហម ហើយវានឹងកំទេចភពពុធ ភពសុក្រ និងពិភពលោក ហើយមានតែភពអង្គារមួយប៉ុណ្ណោះដែលរួចខ្លួន ប៉ុន្តែភពអង្គារ ក៏នៅជិតព្រះអាទិត្យដែរ ។

ពេលនោះ នៅលើពិភពលោកនឹងគ្មានជីវិតរស់នៅទៀតទេ នេះជាចុងបញ្ចប់នៃជីវិតនៅលើផែនដី បើទោះជាមានអ្នកវិទ្យាសាស្ត្រខ្លះប្រាប់ថា ពិភពលោកនឹងមិនរលាយទេ ប៉ុន្តែព្រះអាទិត្យនឹងឈានដល់ថ្ងៃអវសាន្ត ព្រោះព្រះអាទិត្យនឹងឆេះខ្លួនវាទាំងអស់រហូតក្លាយជាភពពណ៌សមួយ ហើយវាមិនអាចផ្តល់កំដៅមកផែនដីបានទៀតទេ ។ ដូច្នេះ គ្រប់ជីវិតនឹងបាត់បង់ពីផែនដីគ្មានសល់ គ្រាន់តែថា ជីវិតនឹងបាត់បង់ដោយសារភាពត្រជាក់ ឬក្តៅ ។THE WORLD WITHOUT PEOPLE

ពិភពលោកនឹងឈានដល់ថ្ងៃបញ្ចប់ ប៉ុន្តែមុននឹងថ្ងៃនោះមកដល់ យើងនឹងត្រូវជួបឧបសគ្គធំៗនាពេលបច្ចុប្បន្នសិន គឺអាកាសធាតុក្តៅដែលធ្វើឱ្យធម្មជាតិប្រែប្រួលខុសប្រក្រតី ព្រមទាំងបាត់បង់នូវពូជសត្វជាច្រើនប្រភេទ និងគំរាមកំហែងដល់ការរស់នៅទៀតផង ។ គេជឿថា បើគ្រប់គ្នាជួយទប់ស្កាត់ យើងពិតជាអាចឆ្លងផុតឧបសគ្គ និងចៀសឆ្ងាយពីពិភពលោករលាយ ឬការបាត់បង់ពូជមនុស្ស ហើយយើងនឹងមានពេលវេលារាប់លានឆ្នាំទៀតដើម្បីរកដំណោះស្រាយបន្ត ៕ArtStation - World without human ប្រភព ៖ environman

Kai សមាជិក EXO នឹងត្រៀមខ្លួនចូលបម្រើយោធាក្នុងពេលឆាប់នេះៗ

0

កូរ៉េខាងត្បូង៖ Kai គឺជាសមាជិក EXO ទី៧ ដែលត្រូវត្រៀមខ្លួនចូលបម្រើយោធាបន្ទាប់ពី (Xuimin, D.o, Suho, Chen, Baekhyun,និង Chanyeol)។
នៅថ្ងៃទី ៣ ខែឧសភា ផលិតកម្ម SM Entertainment បានប្រកាសតាមរយៈ កម្មវិធី Kwangya Club ថា Kai EXO កំពុងរៀបចំចូលបម្រើកងទ័ពនៅថ្ងៃទី ១១ ខែឧសភា ដោយសារការកែប្រែចុងក្រោយនៃច្បាប់ចូលបម្រើការងារ។EXO Kai Confesses His Fashion Habits in Recent Interview | KpopStarz ខណៈដែលព័ត៌មាននៃការចូលបម្រើយោធាភ្លាមៗរបស់សមាជិកក្រុម EXO Kai នៅសប្តាហ៍ក្រោយបានជំរុញឱ្យអ្នកគាំទ្រជាច្រើនចោទសួរអំពីការដឹកជញ្ជូននៃច្បាប់សេវាកម្មយោធារបស់ប្រទេសកូរ៉េខាងត្បូង អ្នកតំណាងនៃរដ្ឋបាលកម្លាំងយោធាបាននិយាយជាមួយ Star News នៅថ្ងៃទី៤ ខែឧសភា ថា ជាធម្មតាអ្នកដែលទទួលបានលិខិតកោះហៅចូលបម្រើយោធាអាចស្នើសុំពន្យារពេលកាលបរិច្ឆេទនៃការចុះឈ្មោះរបស់ពួកគេសរុបចំនួន ៥ ដងក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ពីទទួលបានការកោះហៅ ។Kai EXO Umumkan Akan Wamil pada Mei 2023

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានដឹងដំណឹងនេះ។ យ៉ាងណាមិញ ដើម្បីផ្តល់ពេលវេលាផ្ទាល់ខ្លួនខ្លះដល់ Kai និងក្រុមគ្រួសារ។ ក្រុមហ៊ុនមិនបានប្រាប់អ្នកគាំទ្រអំពីទីកន្លែងនិងពេលវេលានៃការចូលបម្រើការងាររបស់ Kai នោះទេដោយសង្ឃឹមថាអ្នកគាំទ្រនឹងយល់ ។

គួរបញ្ជាក់ដែរថា៖ Kai គឺជាសមាជិក EXO ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញនៅលើពិភពលោក នឹងជាតារាចម្រៀងទោល ដែលជាម្ចាស់បទ Rover, Mmmh, Peaches, Nothing On Me…៕

ជំទាវក្លែងក្លាយអស់លក្ខណ៍ជាប់អន្ទាក់អភិបាលខេត្តថ្មី ក្រោយបោកលុយពលរដ្ឋរាប់ម៉ឺនដុលា្លរ

0

ជារឿងមួយហួសចិត្តនឹកស្មានមិនដល់ ស្រ្តីម្នាក់បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយថ្នាក់ដឹកនាំស្ទើរគ្រប់កម្មពិធីដោយគ្មានអ្នកដឹង និងដើរបោកពលរដ្ឋរាប់សិបនាក់អស់រាប់ម៉ឺនដុល្លារ ប៉ុន្តែត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចបែកការត្រឹមអភិបាលខេត្តពោធិ៍សាត់ថ្មីឯកឧត្តម ខូយ រីដា។

ស្រ្តីជាប់ចោទខាងលើនេះមានឈ្មោះថា ហ៊ីម មុំ អាយុ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្ដាល និងមានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ ២៤ ផ្លូវលេខ ១០៨ ភូមិ ១៨ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនស្រ្តីរូបនេះឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងពោធិ៍សាត់។

ការឃាត់ខ្លួនជនជាប់ចោទរូបនេះ ក្រោមការបង្គាប់ពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់លោកឡុញ ច័ន្ចចេតនា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងស៊ើបសួរលេខ ២៤៥ ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ នេះពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងភូមិឯកភាព ឃុំថ្មដាស្រុកវាលវែងក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២១កន្លងទៅដោយបោកប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន ១៧,៧០០ ដុល្លារ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាល ហើយនិងមានពលរដ្ឋខ្លះទៀតក៏ចាញ់បោកដែរ៕May be an image of 2 people, hospital, temple and textMay be an image of 10 peopleMay be an image of 2 people, temple, hospital and textMay be an image of 1 person and text

ម្ចាស់ចម្ការស្វាយនៅប្រទេសថៃត្អូញត្អែរពីតម្លៃស្វាយចុះថោក

0

ប្រទេសថៃ ៖ ក្រុមកសិករដាំស្វាយនៅស្រុកវាំងថង ខេត្តពិស្នុលោក កំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារតម្លៃស្វាយណាមដកម៉ាយស្មើត្រឹមតែ១០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។ តម្លៃធ្លាក់ចុះនេះ ដោយសារគ្មានអាជីវករមកទទួលទិញពីចម្ការ ។ ម្ចាស់ចម្ការនិយាយថា ពួកគេមិនអាចស៊ូទ្រាំនឹងតម្លៃស្វាយថោកបែបនេះទេ ហើយនៅពាក់កណ្តាលខែឧសភា បើនៅតែគ្មានទីផ្សារទៀត ពួកគេនឹងទុកឱ្យវាជ្រុះហើយ ។

អ្នកដាំស្វាយណាមដកម៉ាយនៅឃុំបានក្លាង ស្រុកវាំងថង ខេត្តពិស្នុលោក និយាយថា បច្ចុប្បន្ន ស្វាយរាប់រយដើមនឹងទុំដំណាលគ្នា ប៉ុន្តែរកអ្នកទិញមិនបានសោះ ។ ពួកគេបានស្នើទៅកាន់មន្ត្រីថ្នាក់ខេត្តឱ្យជួយ ដោយសារនៅពាក់កណ្តាលខែឧសភា ស្វាយណាមដកម៉ាយពណ៌មាសរាប់រយដើមដល់ពេលប្រមូលផលហើយ ។ បើគ្មានការជួយជ្រោមជ្រែងទេ វានឹងជ្រុះខូចទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqxcHhiS6ergT8iHChuShLcDE6A0QQDvcB23EV1hz4fDCqNack9x7saQb-dAC7H5IOxFLc-CsU9Td_ri7VyDFA1vKyXqNM4yFgL9yD3ZGpjiRCYXzgcktiDqb6hyJTUsFypatgc0jWovf5PXG1SuCQfa09MT6khxNCv7p9DoOcUzSlGJMh1DknOvrf/s1280/photo_2023-05-05_12-00-32.jpg

អ្នកស្រី Sornsiri Wongwanarat អាយុ៤៦ឆ្នាំ ជាម្ចាស់ចម្ការស្វាយនៅឃុំបានក្លាង ស្រុកវាំងថង ខេត្តពិស្នុលោក និយាយថា ឆ្នាំ២០២៣ អ្នកដាំស្វាយជាច្រើនហិកតាបានប្រឈមនឹងបញ្ហាស្វាយណាមដកម៉ាយពណ៌មាសមានតម្លៃថោក ហើយលក់មិនដាច់ ។ ម្ចាស់ចម្ការរកអាជីវករមកទិញស្វាយមិនបាន ខណៈស្វាយរាប់រយដើមដល់ពេលប្រមូលផល ។ រីឯស្វាយឈូកអាណាន់ ដែលគេនិយមហូបខ្ចី ឬយកទៅត្រាំ ក៏គ្មានអ្នកទិញដែរ បើទោះជាគាត់បានលក់តាមអនឡាញក្នុងតម្លៃតែ១បាតក្នុង១គីឡូក្រាមក្តី ។ អ្នកស្រីបន្តថា ពេលនេះ គាត់បានបេះវាមកគរទុកចំនួន៤តោន ក៏នៅតែលក់មិនដាច់ទៀត ។ តម្លៃស្វាយបានធ្លាក់ចុះជាខ្លាំង គាត់លក់ស្វាយតម្លៃត្រឹម១០បាតនេះ គឺសុខចិត្តខាតដើមទុន ប៉ុន្តែនៅតែគ្មានអ្នកទិញ ។

បុរសម្ចាស់ចម្ការស្វាយម្នាក់ទៀតនិយាយថា ឈ្មួញកណ្តាលមកទិញស្វាយប្រាប់ថា តម្លៃស្វាយ១០បាតក្នុង១គីឡូក្រាមនេះមិនរួចខ្លួនទេ ហើយពួកគេបានតថ្លៃមកនៅត្រឹមតែ៥បាតក្នុង១គីឡូក្រាមសម្រាប់ផ្លែល្អៗ ឯផ្លែណាមិនសូវល្អមានតម្លៃតែ២-៣បាតប៉ុណ្ណោះ ។ បើគាត់លក់ក្នុងតម្លៃនេះ កាន់តែខាតដើមទុនថែមទៀត ខណៈស្វាយណាមដកម៉ាយពណ៌មាស គាត់បានចំណាយដើមទុនច្រើនសម្រាប់ថែទាំ ។ ជាក់ស្តែង ថង់រុំផ្លែស្វាយ១ផ្លែ គឺត្រូវចំណាយប្រាក់១,៣៥បាតទៅហើយ នេះមិនគិតថ្លៃជី និងថ្នាំទេ ហើយនៅឆ្នាំ២០២៣ ជីមានតម្លៃខ្ពស់ណាស់ ខណៈថ្លៃឈ្នួលកម្មករ១ថ្ងៃចាប់ពី២៥០បាត ទៅ៣០០បាតក្នុងម្នាក់ ។ បើគាត់លក់ស្វាយតម្លៃតែ២បាត, ៣បាត ឬ៥បាត គាត់ពិតជាមិនសល់អ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7KSYtDI8Kmd_6TWPgnhmHtVXFGOVRo0gLYbfRbF8q8FUsc3gbXjsjV4zXtRPwzl5PIpL9wl3LXP1D8IKtIClf3YAer2HUlMsHq7zG68fDQF4_hCxipi8uVRCK1oUfgP34fvASj4359c3A4KSwu4s2htdS7Jek0DpSTxUX3eCgA2qht84zlV-qAXpA/s1280/photo_2023-05-05_12-00-33.jpg

ចំណែកអ្នកស្រី Orawan Fuengkaew អាយុ៦៥ឆ្នាំ និងមានចម្ការនៅក្បែរគ្នាប្រាប់ថា គាត់សម្រេចចិត្តលក់ស្វាយចំនួន៣តោនដើម្បីនាំចេញទៅប្រទេសឡាវ ក្នុងតម្លៃត្រឹមតែ៨បាតក្នុង១គីឡូក្រាមសម្រាប់ផ្លែល្អ រីឯផ្លែមិនល្អ តម្លៃពី២-៣បាត ។ គាត់បន្តថា គាត់ខាតដើមទុន ប៉ុន្តែគាត់មិនដឹងធ្វើដូចម្តេច ព្រោះស្វាយទុំជារៀងរាល់ថ្ងៃ ហើយទុកយូរមិនបានទេ បើគាត់មិនលក់ មានតែបោះចោល ព្រោះបើយកវាទៅកែច្នៃ ក៏មិនទាន់ដែរ ។ កាលពីមុន គាត់ធ្លាប់លក់ក្នុងតម្លៃពី៣០-៤៥បាត ប៉ុន្តែតាំងពីលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី តម្លៃស្វាយក៏បានធ្លាក់ចុះជាបន្តបន្ទាប់ ។

អ្នកស្រី Orawan Fuengkaew បន្តថា ពេលនេះ គាត់ចង់បាននាយករដ្ឋមន្ត្រីថ្មី ដែលជួយដល់កសិករដាំស្វាយ មិនមែនជួយតែជ័រកៅស៊ូទេ ។ ក្រុមអ្នកចៀរជ័រកៅស៊ូនាំគ្នាធ្វើបាតុកម្ម ជ័រកៅស៊ូក៏ឡើងថ្លៃ ហើយជ័រកៅស៊ូមិនខូចខាតទេ ព្រោះអាចទុកយូរបាន ប៉ុន្តែស្វាយរបស់គាត់ទុំហើយលក់មិនទាន់ វាក៏ខូចអស់ ហើយអ្នកស្រីមិនចេះទៅធ្វើបាតុកម្មដូចគេទេ ។ អ្នកស្រីបន្តថា ជ័រកៅស៊ូប្រៀបដូចជាកូនរបស់ប្រពន្ធដើម ឯស្វាយជាកូនប្រពន្ធចុង ហេតុនេះ គាត់សំណូមពរឱ្យមន្ត្រីខេត្ត-ស្រុក ឬភ្នាក់ងារពាក់ព័ន្ធជួយរកទីផ្សារឱ្យកសិករដាំស្វាយនៅស្រុកវាំងថង ខេត្តពិស្នុលោកផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrGp8cY1X4wpx10FWFRfaVkV7wAUN6CK7RJyWBXAGuvJhUfGdKMJ-HAJUGFnfqlcgn1BIdx49u3D_ffz2CXkU1Cr8hYbWIys-iB8CciJ_wVpsWMQqFSq0bsBef2u0yW8JTxxW2mrgj1ioGdppDOB3b4_6kXJ5hAgvg7kI1XgNUx0uQb4U9uHeRJs6/s1280/photo_2023-05-05_12-00-34.jpg

អ្នកស្រីបន្ថែមថា ពួកយើងដាំស្វាយនេះ មិនមែនយើងមិនព្យាយាមរកផ្លូវចេញទេ ប៉ុន្តែមានអ្នកដាំស្វាយច្រើននាក់ ទើបធ្វើឱ្យរដូវប្រមូលផលមកដល់មានផ្លែស្វាយច្រើនលើសលប់ ហើយតម្លៃក៏ធ្លាក់ចុះ ។ គាត់បានថែទាំស្វាយណាមដកម៉ាយគ្រប់វិធី មិនថាដាក់ថ្នាំ ឬជី ប៉ុន្តែនៅឆ្នាំ២០២៣ អាកាសធាតុផ្លាស់ប្តូរដូចជា ភ្លៀងធ្លាក់ និងក្តៅខ្លាំងពេក ទើបធ្វើឱ្យស្វាយដែលជិតប្រមូលផលទៅហើយខូចខាតអស់ជាច្រើនហិកតា ៕ ប្រភព ៖ Thairath

រដ្ឋបាលខេត្តកែប ប្រកាសឱ្យរថយន្តដឹកជញ្ជូនគ្រប់ប្រភេទផ្អាកចរាចរណ៍៤ថ្ងៃលើដងផ្លូវជាតិលេខ ៣៣A

0

រដ្ឋបាលខេត្តកែប ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលបាននឹងកំពុងធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ ៣៣A ការដ្ឋានសំណង់ និងហាមសត្វចិញ្ចឹមឆ្លងកាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកែបរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០៥-០៨ ខែឧសភា ឆ្នាំ២០២៣។

ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ព្រោះ ខេត្តកែប ជាខេត្តមួយក្នុងការសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រភេទ កីឡាទ្រីយ៉ាត្លុង នៅថ្ងៃទី០៦-០៨ ខែឧសភា ឆ្នាំ២០២៣។មូលហេតុដែលធ្វើអោយខេត្តកែបកាន់តែស្រស់បំព្រង | Cambodia Beverage Company  Limited

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈរដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្តោះអាសន្ននូវការដឹកជញ្ជូនរ៉ែលើកំណាត់ផ្លូវជាតិលេខ ៣៣A ការដ្ឋានសំណង់ និងហាមដាច់ខាតសត្វចិញ្ចឹមគ្រប់ប្រភេទឆ្លងកាត់ដងផ្លូវ ពិសេសចាប់ពីចំណុចមុខក្លោងទ្វារវិហារ ខ្មែរឥស្លាម កាត់តាមផ្សារក្តាម ផ្លូវ1KEP1 (ចំណោតតាឈុត) រហូតដល់មុខសាលាខេត្តកែបដោយគន្លងផ្លូវនេះ ស្ថិតក្នុងសៀគ្វីនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕រយៈពេល៩ខែ ឆ្នាំ២០២២ រថយន្តដឹកលើសទម្ងន់ជាង២ពាន់គ្រឿង ត្រូវបានផាកពិន័យ –  គេហទំព័រ ខ្មែរ៧មករា

កីឡាកររត់ប្រណាំងអេត្យូពីបំបែកឯតទគ្គកម្មពិភពលោកនារី U20 ចម្ងាយ៥គីឡូម៉ែត្រ

0

អាឡឺម៉ង់៖ អត្តពលិក Medina Eisa អាយុ ១៨ ឆ្នាំ បានឈ្នះមេដាយមាសចម្ងាយ ៥ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Adizero Road to Records ដោយប្រើថិរវេលា ១៤ នាទី និង ៤៦ វិនាទី បង្កើតកំណត់ត្រា U២០ ។
Eisa គឺជាអ្នករត់ប្រណាំងដ៏មានសក្តានុពលរបស់ប្រទេសអេត្យូពី នៅថ្ងែទី២៩ ខែមេសា Eisa បានបញ្ចេញកម្លាំងខ្លួនឯង ហើយតាមទាន់អ្នករត់ប្រណាំងជាមួយមិត្តរួមក្រុម។ នាងបានបញ្ចប់ក្នុងរយៈពេល ១៤ នាទី ៤៦ វិនាទី ដោយជ័យជំនះត្រូវបានប្រគល់ជូន Medina Eisa ។

នៅខែមេសា ឆ្នាំ ២០២២ នាងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ក្នុងចម្ងាយ ៥ គីឡូម៉ែត្រក្នុងព្រឹត្តិការណ៍ Ethiopian Athletics Championships នៅ Hawassa ដោយប្រើថិរវេលា ១៥ នាទី ៥០ វិនាទី។ បួនខែក្រោយមក Eisa បានឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍ U២០ World Championships នៅទីក្រុង Cali ប្រទេសកូឡុំប៊ីជាមួយនឹង ១៥ នាទី ២៩ វិនាទី ។
កាលពីខែតុលា Eisa បានឈ្នះការប្រណាំងអន្តរជាតិអៀរឡង់ខាងជើងចម្ងាយ ៦ គីឡូម៉ែត្រដែលធ្វើឡើងនៅទីក្រុង Dundoland និងទីក្រុង Belfast ក្នុងរយៈពេល ២១ នាទី និង ៧ វិនាទី។ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នាងក៏បានឈ្នះមេដាយប្រាក់ក្នុងការប្រណាំងនារីវ័យក្មេងក្នុងព្រឹត្តិការណ៍ World Cross Country Championships ដោយប្រើថិរវេលា ២១ នាទី និង ៧ វិនាទីតាមពីក្រោយមិត្តរួមជាតិ Senayet Getachew ។

ស្រដៀងគ្នានេះដែរ អ្នករត់ប្រណាំងជនជាតិអេត្យូពីអាយុ ១៨ ឆ្នាំកញ្ញា Bertukan Welde Sura បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានឈ្នះមេដាយមាសក្នុងពាក់កណ្តាលម៉ារ៉ាតុងស្ត្រី។ មិត្តរួមជាតិ Nigsti Haftu បានជាប់ក្នុងចំណាត់ថ្នាក់ទី ២ នៅពេលដែលនាងបានបញ្ចប់ការរត់ម៉ារ៉ាតុងក្នុងរយះពេល ២១ នាទី ១១ វិនាទី ៕ ប្រភព៖vnexpress

Mark Zuckerberg រត់បានចម្ងាយ ៥km ក្នុងរយៈពេលតិចជាង ២០ នាទី

0

បរទេស៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានបញ្ចប់ការរត់ចម្ងាយ ៥km នៅ Stanford Medicine MyHeart Counts នៅ Stanford រដ្ឋ California ក្នុងរយះពេល១៩នាទី។
Stanford Medicine MyHeart Counts គឺជាការរៃអង្គាសថវិកាប្រចាំឆ្នាំដើម្បីផ្តល់អត្ថប្រយោជន៍ដល់មជ្ឈមណ្ឌល Stanford សម្រាប់ជំងឺសរសៃឈាមបេះដូង ដែលមានទីតាំងនៅចម្ងាយពីរបីគីឡូម៉ែត្រភាគខាងត្បូងនៃទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Meta នៅ Menlo Park ។
លោកនាយក Zuckerberg បានបង្ហោះរូបថតមួយសន្លឹកជាមួយមិត្តភ័ក្តិបីនាក់ចូលរួមក្នុងកម្មវិធីប្រគល់រង្វាន់នៅ Stanford កាលពីថ្ងៃទី ៣០ ខែមេសា នៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងសារថា “រត់ ៥km ជាមួយមិត្តភក្តិ” ។

លទ្ធផលដែលបានបង្ហោះនៅលើ គេហទំព័រ racerster.com បានបញ្ជាក់រយៈពេល ១៩ នាទី និង ៣៤ វិនាទី ខណៈដែលលោក Zuckerberg’s Stanford Medicine MyHeart រាប់ពេលវេលា។ នៅផ្នែកខាងក្រោមនៃសារបង្ហោះ ឆ្លើយតបនឹងការអធិប្បាយអបអរសាទរពីអ្នកតាមដានរបស់គាត់ អ្នកជំនួញវ័យ ៣៨ ឆ្នាំរូបនេះបានឆ្លើយតបថា “អរគុណ! ខ្ញុំមិនគិតថាខ្ញុំបានបញ្ចប់ ៥km ក្នុងរយៈពេលតិចជាង ២០ នាទីនោះទេ។
នៅក្នុងការអត្ថាធិប្បាយផ្សេងទៀត នាយកប្រតិបត្តិ Meta បានបង្ហាញថាគាត់បានសម្រាកពីការរត់ ហើយថ្មីៗនេះលំហាត់ប្រាណនៃការរត់បានជួយឱ្យគាត់ពង្រឹងកាយសម្បទា ដោយហេតុនេះអាចសម្រេចបាននូវគោលដៅរបស់គាត់នៅពេលចូលរួមកម្មវិធី Stanford Medicine MyHeart Counts ។ គាត់បានសរសេរថា “ខ្ញុំបានឈប់រត់មួយរយៈ ហើយកាន់តែរឹងមាំ អរគុណចំពោះ MMA ។ បន្ទាប់មកខ្ញុំនឹងចាប់ផ្តើមរត់ប្រហែលមួយខែមុនការប្រកួត ហើយខ្ញុំដឹងថាការរត់របស់ខ្ញុំលឿនជាងពីមុន”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOM1584L6G1-2Qih32aIBDdsQ72KM444iRJFQ8OvdXxrC8-fmOCEMIM4olaomWI7A19I4p3fngm7p7eOfzikZWLgYGyun5YQ7C8HrGr6x-kvq8tpvlWhTiHQL36ldpsZ0gUQCriwCDIxNR0Tt_Ql36Qu3u5T3FhD0qS7xP3M0dX6LqEaBVf5rSVOl9/s960/photo_2023-05-05_10-26-12.jpg
ប្រភព៖vnexpress